Category: Covid-19

  • ក្រសួងការងារ ចេញសេចក្តីជូនដំណឹង អនុញ្ញាតឱ្យកម្មករនិយោជិត សម្រាក ១ថ្ងៃ ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩

    ក្រសួងការងារ  ចេញសេចក្តីជូនដំណឹង អនុញ្ញាតឱ្យកម្មករនិយោជិត សម្រាក ១ថ្ងៃ ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩

    ក្រសួងការងារ ចេញសេចក្តីជូនដំណឹង អនុញ្ញាតឱ្យកម្មករនិយោជិត សម្រាក ១ថ្ងៃ ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩

  • ការចាក់វ៉ាក់សាំងនៅតំបន់ក្រហមជិតគ្រប់ផែការដែលបានកំណត់ហើយ

    ការចាក់វ៉ាក់សាំងនៅតំបន់ក្រហមជិតគ្រប់ផែការដែលបានកំណត់ហើយ

    ការចាក់វ៉ាក់សាំងនៅតំបន់ក្រហមជិតគ្រប់ផែការដែលបានកំណត់ហើយ គ្រាដែលការចាក់ដូសទី១ បានជាង៧៧ម៉ឺននាក់, ដូសទី២ចាក់បានជាង៣៨ម៉ឺននាក់ សរុបទូទាំងប្រទេសចាក់វ៉ាក់សាំងកូវីដ១៩បានចំនួនជិត២លាន៣សែននាក់៕

  • ប្រមុខ WHO ជំរុញអោយប្រទេសនានា និងក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែមការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ

    ប្រមុខ WHO ជំរុញអោយប្រទេសនានា និងក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែមការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ

    បរទេស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO)លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការជំរុញអោយប្រទេសនានាចូលរួមសហការជាមួយការខិតខំរបស់ខ្លួន ដើម្បីធានាការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយស្មើភាពគ្នា ខណៈបច្ចុប្បន្ន WHO មានបំណងឲ្យប្រទេសនីមួយៗត្រូវចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច១០ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅត្រឹមខែកញ្ញាខាងមុខ ។ថ្លែងនៅឯសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកលោក(WHO)ដែលបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសមាជិកទាំងអស់របស់ខ្លួនចំនួន១៩៤នាក់នោះ លោក ថេដ្រូស បានបញ្ជាក់ថា ជាង៧៥ភាគរយនៃវ៉ាក់សាំងទាំងអស់ត្រូវបានចាក់ក្នុងប្រទេសចំនួន១០ប៉ុណ្ណោះ ។នាឱកាសនោះដែរ លោក ថេដ្រូស បានហៅបញ្ហានេះថា ជាវិសមភាពដ៏គួរឲ្យស្អប់ខ្ពើម ហើយថា វាកំពុងតែបង្កអោយមានជំងឺរាតត្បាតរហូតមកដល់ពេលនេះ ដោយលោកជំរុញអោយប្រទេសនានាផ្តល់ជំនួយដល់កម្មវិធី COVAX ដែលជាក្របខ័ណ្ឌបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយស្មើភាព ៕ ប្រភព៖ Reuters

  • ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល

    ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល

    រុស្ស៊ី៖ យោងតាមមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅអាហ្សង់ទីនបានអោយដឹងថា តាមរយៈការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល ។វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីប្រេស៊ីល ដែលនៅពីក្រោយករណីស្លាប់ និងឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសប្រេស៊ីល បានឆ្លងរាលដាលទូទាំងតំបន់អាមេរិកឡាទីន ។ ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីលបានរកឃើញថា វីរុសបំប្លែងខ្លួនថ្មីនេះថែមទាំងអាចតស៊ូប្រឆាំងនឹងអង់ទីករ ដោយបង្កឱ្យមានការព្រួយបារម្ភថា វាអាចនឹងបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង ។យ៉ាងណាមិញ បើតាមការសិក្សាខាងលើនេះ វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាព៨៥.៥ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល ដែលមានឈ្មោះសម្គាល់ថា P1 បន្ទាប់ពីចាក់ដូសទី១បាន១៤ថ្ងៃ ហើយអាចមានអង់ទីករជិត១០០ភាគរយនៅរយៈពេល៤២ថ្ងៃក្រោយចាក់ដូសទី២ ៕ ប្រភព៖ CNA

  • ថៃអូសបន្លាយពេលទទួលការចាក់វ៉ាក់សាំង AstraZeneca ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 អោយបានលឿនជាងមុន

    ថៃអូសបន្លាយពេលទទួលការចាក់វ៉ាក់សាំង AstraZeneca ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 អោយបានលឿនជាងមុន

    ថៃ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់របស់ថៃបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ថៃនឹងពង្រីករយៈពេលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្រ្តាហ្សេណេកា រវាងដូសទីមួយ និងដូសទីពីរចាប់ពី១០សប្តាហ៍ដល់ទៅ១៦សប្តាហ៍ ដែលនេះជាកិច្ចខិតខំមួយ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាអោយបានលឿនជាងមុន ។នៅក្នុងថ្ងៃចន្ទដដែលនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃក៏បានទទួលស្គាល់ដែរថា តំបន់ខ្លះអស់វ៉ាក់សាំងរបស់ AstraZeneca នៅពេលកន្លែងខ្លះជិតអស់ ចំពេលសេចក្តីត្រូវការកំពុងស្ទុះឡើង ដោយសារតែការវាយប្រហារដោយវីរុសកូវីដ១៩នៅរលកថ្មីនេះខ្លាំង និងសាហាវជាងរលកមុន ។ផែនការពង្រីកចន្លោះពេលទទួលវ៉ាក់សាំងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីអេស្ប៉ាញក៏បានសំរេចពង្រីករយៈពេលទទួលវ៉ាក់សាំងដូសទី២ ដល់១៦សប្តាហ៍ផងដែរ ដែលវាហួសរយៈពេលអតិបរមា១២សប្តាហ៍កំណត់ដោយទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុប ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៧លាន៩៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៨ម៉ឺននាក់ និងជាសះស្បើយ១៤៩លាន៣០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៧លាន៩៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៨ម៉ឺននាក់ និងជាសះស្បើយ១៤៩លាន៣០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៧លាន៩៨ម៉ឺន៥ពាន់៨៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៨ម៉ឺន៧ពាន់៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៩លាន៣០ម៉ឺន១ពាន់៤៣៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩២ម៉ឺន២ពាន់៩៣៧នាក់ ស្លាប់ចំនួន៦០ម៉ឺន៤ពាន់៤១៦នាក់ និងជាសះស្បើយចំនួន២៧លាន៥៦ម៉ឺន៣ពាន់៩៣០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៦លាន៩៤ម៉ឺន៧ពាន់៤៩៦នាក់ ស្លាប់៣០ម៉ឺន៧ពាន់២៤៩នាក់ និងជាសះស្បើយ២៤លាន៤ម៉ឺន៧ពាន់៧៦០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន១២ម៉ឺន១ពាន់១៣៦នាក់ ស្លាប់ចំនួន៤៥ម៉ឺន២៦នាក់ និងជាសះស្បើយ១៤លាន៥៥ម៉ឺន២ពាន់២៤នាក់ ៕ ប្រភព៖ worldometers

  • ចំនួន៩៨ គ្រួសារ ក្នុងស្រុកជុំគិរី ទទួលបានអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា

    ចំនួន៩៨ គ្រួសារ ក្នុងស្រុកជុំគិរី ទទួលបានអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយជំងឺកូវី១៩ ចំនួន៩៨ គ្រួសារ ក្នុងស្រុកជុំគិរី ទទួលបានអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ៕

  • រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ហែម ម៉ាលីណា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងយកសំណាក់

    រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ហែម ម៉ាលីណា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងយកសំណាក់

    រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៥ ឧសភា បានជូនដំណឹងឲ្យ ប្រជាពលរដ្ឋ កម្មករ កម្មការិនី រោងចក្រអូខ្លូត ចំនួន៤៣នាក់ កន្លងមកធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ហែម ម៉ាលីណា ត្រូវធ្វើចត្តាឡីស័ក និងយកវត្ថុវិភាគសំណាកជាបន្ទាន់។ រដ្ឋបាលខេត្តបានបន្តថា ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរ រាជធានីភ្នំពេញ

    ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង  របស់អាជ្ញាធរ រាជធានីភ្នំពេញ

    ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ របស់អាជ្ញាធរ រាជធានីភ្នំពេញ ៕

  • ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ និងជាសះស្បើយ ១១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ និងជាសះស្បើយ ១១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកំពង់ធំនៅថ្ងៃ២៥ឧសភាបានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៤នាក់នៅថ្ងៃទី២៤ឧសភា។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៤នាក់នោះ មានានភស្រុកតាំងគោកចំនួន១២នាក់ ស្រុកស្ទោងម្នាក់ និងស្រុកប្រាសាទសំបូរម្នាក់។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនាងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តកំពង់ធំនៅថ្ងៃ១៤ឧសភាក៏បានអនុញ្ញាតឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១១នាក់ត្រឡប់ទៅផ្ទះវិញផងដែរ។ គិតមកដល់ថ្ងៃទី២៤ឧសភាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនយន៦៨នាក់ និងនៅស្រល់១២០នាក់កំពុងសម្រាកព្យាបាល។