Category: Covid-19

  • ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយជា អង្ករ ទឹកបរិសុទ្ធ និង អាល់កុល ពីសមាគមមជ្ឍមណ្ឌលអ្នកសារព័ត៌មានកម្ពុជា

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយជា អង្ករ ទឹកបរិសុទ្ធ និង អាល់កុល ពីសមាគមមជ្ឍមណ្ឌលអ្នកសារព័ត៌មានកម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានទទួល ជួប និងទទួលអំណោយជា អង្ករ ទឹកបរិសុទ្ធ និង អាល់កុល ពីលោក កង អរុណ ប្រធានសមាគម មជ្ឍមណ្ឌលអ្នកសារព័ត៌មានកម្ពុជា ហើយអំណោយទាំងនេះ គឺទុកសម្រាប់ជាការចូលរួម ជាមួយ ក្រសួងព័ត៌មាន ក្នុងការចែកជូនអ្នកប្រជាពលរដ្ឋ ក្រីក្រ និងរងគ្រោះដោយសារ ជំងឺកូវីដ-១៩ ។ លោក កង អរុណ បានជម្រាបជូនថា អំណោយទាំងនេះ គឺជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃ មជ្ឍមណ្ឌលអ្នកសារព័ត៌មានកម្ពុជា ដែលបានចូលរួមគ្នា យកមក ប្រគល់ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានចុះទៅ កាន់មូល ដ្ឋាន នាំយកនូវអំណោយនានា ចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ។ ដូច្នេះ…

  • អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌដែលមានផ្ទុះជំងឺកូវីដ-១៩ថ្មី ពង្រឹងការងារឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត លើការទប់ស្កាត់ការរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត

    អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌដែលមានផ្ទុះជំងឺកូវីដ-១៩ថ្មី ពង្រឹងការងារឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត លើការទប់ស្កាត់ការរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត

    ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) ត្រូវអនុវត្តការងារ លើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ហើយបើមានបញ្ហាអ្វីដែលហូសពីដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរខណ្ឌ ត្រូវធ្វើទំនាក់ទំនងឬស្នើសុំភ្លាមៗមកអាជ្ញាធររាជធានីភ្នំពេញឬមកក្រសួងសុខាភិបាល ដើម្បីយើងមានវិធានការបន្ថែមទៀត សំខាន់ធ្វើយ៉ាងណាកុំឲ្យជំងឺនេះពង្រីកខ្លួនឬចម្លងពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត ។ ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជអានីភ្នំពេញបានធ្វើឡើង នារសៀលថ្ងៃទី២៥ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារមូលដ្ឋានខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ក្នុងកិច្ចការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌទាំងបីនេះបាននិងកំពុងផ្ទុះឡើងជាថ្មី ជម្ងឺកូវីដ-១៩។ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ការផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ មានរយៈពេលជាង ៣ខែហើយ យើងក៏មានបទពិសោធន៍ច្រើនហើយដែរ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺនេះ កុំឱ្យរីករាលដាលយ៉ាងមានប្រសិទ្ធភាព ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង៣ត្រូវពិនិត្យ តាមដាន និងមានចំណាត់ការឲ្យបានច្បាស់លាស់ បើមានចំណុចណាមួយដែលជាចំណុចខ្វះខាត ដែលខណ្ឌមិនអាចបំពេញបន្ថែមបាន អាជ្ញាធរខណ្ឌ ត្រូវរាយការណ៍និងសុំជំនួយពីអាជ្ញាធររាជធានី ឬក្រសួងសុខាភិបាលភ្លាម ។ អ្វីដែលយើងចង់បានពេលនេះ…

  • សូមអំពាវនាវដល់អ្នកគ្រប់គ្រងវិស័យឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យបុគ្គលិក របស់ខ្លួន ទៅទទួលយកវ៉ាក់សាំង ចំនួនពីរលើក តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន

    សូមអំពាវនាវដល់អ្នកគ្រប់គ្រងវិស័យឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យបុគ្គលិក របស់ខ្លួន ទៅទទួលយកវ៉ាក់សាំង ចំនួនពីរលើក តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន

    រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិត ឬបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួន ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរលើក តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

  • សេចក្ដីជូនដំណឹង នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    សេចក្ដីជូនដំណឹង នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    សេចក្ដីជូនដំណឹង នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅស្ថានីយ៍ប្រេងឥណន្ទនៈតេលា ផ្លូវ២៧១ ខណ្ឌមានជ័តត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅស្ថានីយ៍ប្រេងឥណន្ទនៈតេលា ផ្លូវ២៧១ ខណ្ឌមានជ័តត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅស្ថានីយ៍ប្រេងឥណន្ទនៈតេលាតេលា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២ឧសភាឆ្នាំ២០២១។ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៥ឧសភាឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ឧសភា បានារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន២១នាក់ ក្នុងនោះនៅក្រុងស្វាយរៀងចំនួន២នាក់ ស្រុកស្វាយជ្រុំចំនួន៩នាក់ ស្រុករំដួល៣នាក់, តំបន់សេដ្ឋកិច្ចសានតុង សាន់ស៊ែលចំនួន៣នាក់ និង៤នាក់ទៀតជាអ្នកដំណើរមកពីប្រទេសថៃ។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកផ្សេងទៀត ដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ នៅក្នុងខេត្តស្វាយរៀងគិតមកដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៦៧នាក់ កំពុងសម្រាកព្យាបាលចំនួន១៧៧នាក់ និងមានអ្នកស្លាប់ចំនួន៥នាក់។

  • អស្ចារ្យមែន! ថៃត្រៀមដាក់អោយប្រើសត្វឆ្កែដែលបានបង្ហាត់ ដើម្បីរកវីរុសកូវីដ-១៩ ដោយហិតសំណាកញើសរបស់មនុស្ស (មានវីដេអូ)

    អស្ចារ្យមែន! ថៃត្រៀមដាក់អោយប្រើសត្វឆ្កែដែលបានបង្ហាត់ ដើម្បីរកវីរុសកូវីដ-១៩ ដោយហិតសំណាកញើសរបស់មនុស្ស (មានវីដេអូ)

    ថៃ៖ អាជ្ញាធរថៃថ្មីៗនេះបានដាក់ឱ្យប្រើសត្វឆ្កែដែលបានបង្ហាត់ ដើម្បីរកវីរុសកូវីដ១៩ តាមរយៈការហិតសំណាកញើសរបស់មនុស្ស ស្របពេលដែលប្រទេសអាស៊ីមួយនេះ កំពុងដោះស្រាយការរីករាលដាលនៃជំងឺកូរ៉ូណា រួមទាំងមនុស្សជាច្រើនដែលមិនលេចរោគសញ្ញា ។សហអ្នកស្រាវជ្រាវឈ្មោះ ធីទីវ៉ាត់ សឺប្រាសាត បានបញ្ជាក់ថា សុនខទាំងនេះពិនិត្យដឹងវីរុសបានលឿនណាស់… ក្នុងល្បឿនបែបនេះ យើងអាចញែកអ្នកដែលយើងសង្ស័យថា ឆ្លងវីរុសកូវីដ១៩ចេញពីអ្នកដែលគ្មានវីរុស… សត្វឆ្កែមិនតម្រូវឱ្យហិតក្លិនមនុស្សដោយផ្ទាល់ទេ ។ លោកបន្ថែមថា សំណាកញើសត្រូវបានប្រមូលពីមនុស្ស ហើយរក្សាទុកក្នុងបំពង់ដែកតូចៗ ដើម្បីឱ្យឆ្កែហិតម្តងមួយៗ ។ នៅពេលការសង្ស័យឆ្លងវីរុសត្រូវបានរកឃើញ ឆ្កែនឹងឈប់មួយកន្លែងហើយចង្អុលច្រមុះទៅរកសំណាកនោះ ។ ជាមួយគ្នានេះ នាយកគម្រោងរំពឹងខ្ពស់ថា សត្វឆ្កែនឹងត្រូវបានប្រើនៅឯអាកាសយានដ្ឋាន ឬកំពង់ផែ ហើយថា សត្វឆ្កែមានប្រសិទ្ធភាពជាងការស្ទង់កម្តៅ ។សូមបញ្ជាក់ផងដែរថា សុនខហ្វឹកហាត់៣ក្បាលក្នុងចំណោម៦ក្បាលបានចាប់ផ្តើមការងារលើកដំបូងរបស់ពួកវានៅសាកលវិទ្យាល័យជូឡាឡុងកន ទីក្រុងបាង កក ក្រោយការសាកល្បងដែលអ្នកដឹកនាំគម្រោងនិយាយថា បានបង្ហាញពីអត្រាជោគជ័យប្រហែល៩៥ភាគរយ ជាមួយនឹងសំណាកប្រមាណ២ពាន់ត្រូវបានហិតក្នុងខែឧសភា ឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters

  • ប្រមុខ WHO ជំរុញអោយប្រទេសនានា និងក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែមការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ (មានវីដេអូ)

    ប្រមុខ WHO ជំរុញអោយប្រទេសនានា និងក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែមការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ (មានវីដេអូ)

    បរទេស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO)លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការជំរុញអោយប្រទេសនានាចូលរួមសហការជាមួយការខិតខំរបស់ខ្លួន ដើម្បីធានាការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយស្មើភាពគ្នា ខណៈបច្ចុប្បន្ន WHO មានបំណងឲ្យប្រទេសនីមួយៗត្រូវចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច១០ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅត្រឹមខែកញ្ញាខាងមុខ ។ថ្លែងនៅឯសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកលោក(WHO)ដែលបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសមាជិកទាំងអស់របស់ខ្លួនចំនួន១៩៤នាក់នោះ លោក ថេដ្រូស បានបញ្ជាក់ថា ជាង៧៥ភាគរយនៃវ៉ាក់សាំងទាំងអស់ត្រូវបានចាក់ក្នុងប្រទេសចំនួន១០ប៉ុណ្ណោះ ។នាឱកាសនោះដែរ លោក ថេដ្រូស បានហៅបញ្ហានេះថា ជាវិសមភាពដ៏គួរឲ្យស្អប់ខ្ពើម ហើយថា វាកំពុងតែបង្កអោយមានជំងឺរាតត្បាតរហូតមកដល់ពេលនេះ ដោយលោកជំរុញអោយប្រទេសនានាផ្តល់ជំនួយដល់កម្មវិធី ខូវ៉ាក់ (COVAX) ដែលជាក្របខ័ណ្ឌបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយស្មើភាព ៕ ប្រភព៖ Reuters

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២៥ឧសភានេះបានឲ្យដឹងថា ក្នុងថ្ងៃ២៤ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៧៧នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៣ពាន់៤០៧នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៧៧នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំអនោះមាននៅស្រុកចំការលើម្នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកជើងព្រៃ៨នាក់, ស្រុកបាធាយ៣នាក់ និងមកពីខេត្តកំពង់ធំចំនួន៦៤នាក់។ អ្នកជំងឺទាំង៧៧នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៧៧នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅប្រើសេវានៅហាងអារ៉ូម៉ាប៊ីយូធី & ស្បា ក្នុងខណ្ឌទួលគោក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅប្រើសេវានៅហាងអារ៉ូម៉ាប៊ីយូធី & ស្បា ក្នុងខណ្ឌទួលគោក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទទួលសេវាកក់សក់ នៅហាងអារ៉ូម៉ាប៊ីយូធី & ស្បា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦ ផ្លូវលេខ ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោកចាប់ពពីថ្ងៃទី១៦ដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០២១។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅមិនទាន់បានទៅយកសំណាកនៅឡើយទេ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។