-
វៀតណាមថែមថ្ងៃបិទខ្ទប់ក្នុងតំបន់ឧស្សាហកម្មភាគខាងជើង ខណៈកំណត់ត្រាឆ្លងកូវីដខ្ពស់

វៀតណាម កាលពីថ្ងៃអង្គារ ទី២៥ ឧសភា ម្សិលមិញ បានបន្ថែមពេលវេលានៃការអនុវត្តវិធានការបិទខ្ទប់នៅក្នុងតំបន់ឧស្សាហកម្មភាគខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះរាលដាលជំងឺ COVID-19 ដ៏ធ្ងន់ធ្ងរបំផុត ខណៈដែលក្រុមអាជ្ញាធរបានរាយការណ៍ករណីឆ្លងថ្មី ប្រចាំថ្ងៃខ្ពស់បំផុតដែលជាចំនួនកើនឡើងខ្ពស់ទ្វេដង។ ក្រសួងសុខាភិបាលបានប្រកាសថា មានករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៤៥៧នាក់កាលពីថ្ងៃអង្គារម្សិលមិញ ដែលជាការហក់ឡើងខ្ពស់បំផុត ចាប់តាំងពីមានករណីឆ្លងចំនួន ១៩០នាក់កាលពីថ្ងៃទី៦ ខែឧសភា ដែលជាការឆ្លងរាលដាលជាក្រុមនៅក្នុងរោងចក្រចំនួន២ នៅខេត្តភាគខាងជើង។ សូមបញ្ជាក់ថា ខេត្ត Bac Ninh ដែលជាតំបន់ផលិតកម្មនៃគ្រឿងអេឡិចត្រូនិកផលិតផល Samsung បានចាប់ផ្ដើមអនុវត្តន៍បម្រាមគោចរ និងរឹតត្បិតការធ្វើដំណើរផ្សេងទៀត ចាប់ពីថ្ងៃអង្គារម្សិលមិញតទៅ៕
-
រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកអាជីវកម្មរោងចក្រ៣, ផ្ទះមានបន្ទប់ជួល២កន្លែង

-
ក្រុមហ៊ុន Moderna កំពុងស្វែងរកការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាមេរិក ក្នុងការប្រើវ៉ាក់សាំងរបស់ខ្លួនសម្រាប់ក្មេងជំទង់

អាមេរិក៖ ក្រុមហ៊ុន ម៉ូឌែណា បាននិងកំពុងស្វែងរកការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាមេរិក ក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនសម្រាប់ក្មេងជំទង់ បន្ទាប់ពីការសិក្សាមួយរកឃើញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនមានប្រសិទ្ធភាព១០០ភាគរយ ចំពោះកុមារដែលមានអាយុពី១២ ទៅ ១៧ឆ្នាំ ហើយគ្រោងនឹងបង្ហាញលទ្ធផលនេះទៅកាន់និយតករពិភពលោកនៅខែមិថុនាខាងមុខ ។ លោក ស្ទេហ្វែន បេនសែល នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉ូឌែណា បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងនឹងបញ្ជូនលទ្ធផលទាំងនេះទៅ រដ្ឋបាលចណីអាហារ និងឱសថអាមេរិក (FDA) និងនិយ័តករពិភពលោកនៅដើមខែមិថុនានេះ ហើយនឹងស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ ។ យើងនៅតែប្តេជ្ញាចិត្តចូលរួមចំណែករបស់យើង ដើម្បីជួយបញ្ចប់ការរីករាលដាលនៃជំងឺ COVID-19 ។ បើតាមក្រុមហ៊ុន ម៉ូឌែណា ការសិក្សារបស់ខ្លួនមានក្មេងវ័យជំទង់អាយុចន្លោះពី១២ទៅ១៧ឆ្នាំចំនួន៣ពាន់៧៣២នាក់បានចូលរួម ដោយពុំមានករណីឆ្លងកូវីដ១៩ណាមួយត្រូវបានគេសង្កេតឃើញ នៅក្នុងចំណោមអ្នកចូលរួមទាំងនោះទេ ហើយក៏មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពផងដែរ ។ ការធ្វើតេស្តនេះ កើតឡើងប្រហែលជាពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន ភីហ្វាយហ្សឺ ត្រូវបានអនុម័តឲ្យប្រើប្រាស់លើកុមារដែលមានអាយុពី១២ទៅ១៥ឆ្នាំ ៕ ប្រភព៖ Reuters
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៨០ករណីបន្ថែមទៀតគិតត្រឹមព្រឹកថ្ងៃពុធនេះ

វៀតណាម៖ គិតព្រឹកថ្ងៃពុធនេះ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មៗចំនួន៨០នាក់បន្ថែមទៀត ដែលនាំអោយចំនួនឆ្លងក្នុងរយៈពេលមួយខែមកនេះកើនឡើងដល់២ពាន់៨៧៣ករណី ។ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗខាងលើនេះ ត្រូវបានរកឃើញនៅខេត្តភាគខាងជើងចំនួនបី ក្នុងនោះរួមមាន Bac Giang, Bac Ninh, Hai Doung និងខេត្តភាគកណ្តាលមួយ គឺ Thanh Hoa ។ ខេត្តBac Giang ដែលជាតំបន់រោងចក្រឧស្សាហកម្មមានអ្នកឆ្លងច្រើនជាងគេ គឺ៥៥ករណី ។ សូមបញ្ជាក់ថា ក្នុងរយៈពេលមួយខែនៃករណីឆ្លងនៅរលកថ្មី ដែលចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសាមកនេះ វៀតណាមបានរកឃើញករណីឆ្លងក្នុងស្រុកសរុប២ពាន់៨៧៣ករណីនៅក្នុងខេត្ត-ក្រុងចំនួន៣៣ ក្នុងនោះខេត្តBac Giang និងBac Ninh មានអ្នកឆ្លងខ្ពស់ជាងគេបំផុតជាមួយតួលេខ១ពាន់៤៥៤ករណី និង៥៥៦ករណី ៕ ប្រភព៖ VNExpress
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ជិតសាលាបាក់ទូក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច សាខារង្វង់មូលនាងគង្ហីង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ជិតសាលាបាក់ទូក ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
សរុបការចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេស ចាក់បានចំនួន ជាង២លាន៣សែននាក់

-
អ្នកទោសមួយចំនួននៅថៃ នឹងត្រូវដោះលែងអោយនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងពន្ធនាគារ

ថៃ៖ អ្នកទោសមួយចំនួននៅក្នុងប្រទេសថៃនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ ខណៈរដ្ឋាភិបាលមានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆំាងនឹង COVID-19 ។ បើតាមអាជ្ញាធរពន្ធនាគារនោះ ថៃមានអ្នកទោសច្រើនជាង៣១ម៉ឺន១ពាន់នាក់នៅតាមមណ្ឌលកែប្រែ ឬពន្ធនាគារចំនួន១៤៣នៅទូទាំងប្រទេស ។ រលកថ្មីនៃជំងី COVID-19 បានឆ្លងរាលដាលនៅតាមពន្ធនាគារជាច្រើននៅទូទាំងប្រទេសថៃ ។ មនុស្សច្រើនជាង១០ម៉ឺននាក់បានឆ្លងជំងឺនេះ ចាប់តាំងពីខែមេសាមក ក្នុងនោះមាន១ម៉ឺន៨ពាន់នាក់ជាអ្នកទោស ។ សូមបញ្ជាក់ផងដែរថា គម្រោងដោះលែងអ្នកទោសអោយនៅក្រៅឃុំជាបណ្ដោះ អាសន្នខាងលើនេះ កើតមានឡើងស្របពេលករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងចំណោមអ្នកទោសនៅតាមពន្ធនាគារបានកើនឡើងគួរអោយព្រួយបារម្ភ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៨លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៩ម៉ឺននាក់ និងជាសះស្បើយ១៥០លាន៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៨លាន៥២ម៉ឺន៣ពាន់៩០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៩ម៉ឺន៩ពាន់៦៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥០លាន៤ម៉ឺន៣៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៤ម៉ឺន៧ពាន់១៨៩នាក់ ស្លាប់ចំនួន៦០ម៉ឺន៥ពាន់២០៨នាក់ និងជាសះស្បើយចំនួន២៧លាន៦០ម៉ឺន៦ពាន់៤៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន១៥ម៉ឺន៦ពាន់៣៨២នាក់ ស្លាប់៣១ម៉ឺន១ពាន់៤២១នាក់ និងជាសះស្បើយ២៤លាន៣៤ម៉ឺន៣ពាន់២៩៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន១៩ម៉ឺន៥ពាន់៩៨១នាក់ ស្លាប់ចំនួន៤៥ម៉ឺន២ពាន់២២៤នាក់ និងជាសះស្បើយ១៤លាន៦៤ម៉ឺន៨ពាន់៣៣២នាក់ ៕ ប្រភព៖ worldometers
-
ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី២៥ឧសភាឆ្នាំ២០២១បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង ស្រុកចំនួន៦របស់ខេត្ត ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២២នាក់នោះ រួមមាន នៅក្នុងស្រុកព្រះស្តេច ចំនួន៧នាក់, ស្រុកពារាំងចំនួន៨នាក់, ស្រុកពាមជរ ចំនួន២នាក់, ស្រុកស៊ីធរកណ្តាលចំនួន៣នាក់, ស្រុកបាភ្នំម្នាក់ និងស្រុកស្វាយអន្ទរម្នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននិមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៤៣នាក់ មានអ្នកស្លាប់ចំនួន៤នាក់ និងនៅសល់១៥៨នាក់កំពុងទទួលការព្យាបាល។
