Category: Covid-19

  • ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៦០នាក់ និងជាសះស្បើយ ៩៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៦០នាក់ និងជាសះស្បើយ ៩៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ២៦ ឧសភាបាន ជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦០នាក់នៅថ្ងៃទី២៥ ឧសភា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាន ៤៥នាក់នៅក្រុងប៉ោយប៉ែត, មកពីប្រទេសថៃចំនួន ១៤នាក់និងមកពីខេត្តព្រះសីហនុម្នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅថ្ងៃនេះ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៩៤នាក់ផងដែរ។

  • ឯកឧត្តម ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌមានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងផ្ទុះជំងឺកូវីដ-១៩ថ្មី និងនៅតាមទីផ្សារ

    ឯកឧត្តម ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌមានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងផ្ទុះជំងឺកូវីដ-១៩ថ្មី និងនៅតាមទីផ្សារ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ខណៈដែលពេលនេះមានខណ្ឌមួយចំនួនបាន ផ្ទុះឡើងនូវជម្ងឺកូវីដ-១៩នេះ ជាថ្មីឡើងវិញ។ ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអភិបាលខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌមួយចំនួនកំពុងប្រឈមនឹងការបិទខ្ទប់ផ្នែកខ្លះនៃខណ្ឌរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្ទុះឡើងជម្ងឺកូវីដ-១៩ជាថ្មីឡើងវិញ។ តំបន់ដែលផ្ទុះឡើងវិញនូវជម្ងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះ នៃខណ្ឌសែន សុខ នៅសហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ‘ ភូមិព្រៃទា សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២និសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម ។ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា…

  • ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ឧសភា បានារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន ៣៣នាក់។ ក្នុងនោះនៅរោងចក្រយូលី ហ្គាមិន ក្នុងងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិតចំនួន២០នាក់, ២នាក់នៅក្រុងបាវិត, ស្រុកស្វាយជ្រុំចំនួន៣នាក់, ស្រុករំដួល២នាក់, ស្រុកកំពង់រោទិ៍ចំនួន៣នាក់ និងស្រុករមាសហែកម្នាក់។ រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា គេបានស្រាវជ្រាវរកឃើញអ្នកពាក់ពន្ធ័ជាង៤០០នាក់ ដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៣៣នាក់នោះ។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកផ្សេងទៀត ដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ នៅក្នុងខេត្តស្វាយរៀងគិតមកដល់ថ្ងៃទី២៦ឧសភាឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៦៩នាក់ កំពុងសម្រាកព្យាបាលចំនួន២០៨នាក់ និងមានអ្នកស្លាប់ចំនួន៥នាក់។

  • ខេត្តកំពង់ឆ្នាំង រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ១៤នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ឆ្នាំង រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ១៤នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំនៅថ្ងៃទី២៦ ឧសភានេះ បានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី២៥ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ១៤នាក់។ អ្នកវិជ្ជមានទាំងនោះ មាន៣នាក់រស់នៅក្រុងកំពង់ឆ្នាំង, ៤នាក់រស់នៅស្រុកសាមគ្គីមានជ័យ និង៧នាក់នៅស្រុកទឹកផុស។ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង១៤នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។ ខេត្តកំពង់ឆ្នាំង គិតមកដល់ថ្ងសទី២៦ឧសភានេះ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣១នាក់ ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៦៣នាក់។

  • សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទទួលម៉ាសចំនួន១៧ម៉ឺនម៉ាស ពីព្រះសហគមន៍កាតូលិកកម្ពុជា

    សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទទួលម៉ាសចំនួន១៧ម៉ឺនម៉ាស ពីព្រះសហគមន៍កាតូលិកកម្ពុជា

    ពិធីប្រគល់និងទទួលនោះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមាន សម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ គឺសម្តេចព្រះអគ្គមហា​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង បេប៊ី ឃែរ (Baby Care) ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង បេប៊ី ឃែរ (Baby Care) ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅហាង បេប៊ី ឃែរ (Baby Care) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៨៩ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោកចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២៣ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តតាកែវរកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៣៧នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តតាកែវរកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៣៧នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី២៦ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី២៥ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣៧នាក់។ អ្នកវិជ្ជមានទាំងនោះ មាន២២នាក់រស់នៅស្រុកបាទី, ៤នាក់រស់នៅស្រុកសំរោង, ៤នាក់រស់នៅស្រុកកោះអណ្ដែត, ៤នាក់នៅស្រុកទ្រាំង និង៣នាក់ទៀតនៅស្រុកគិរីវង់, ស្រុកព្រៃកប្បាស , និងក្រុងដូនកែវ។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៣៧នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ផ្តល់អំណោយម៉ាស់ចំនួន ៧៥០០០ម៉ាស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩

    ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ផ្តល់អំណោយម៉ាស់ចំនួន ៧៥០០០ម៉ាស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩

    ភ្នំពេញ៖អំណោយម៉ាសចំនួន៧៥០០០ម៉ាស របស់សហគមន៏កាតូលិកភូមិភាគភ្នំពេញ ត្រូវបាននាំយកមកផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ឧសភា ដោយមានការចូលរួមពីឯ.ឧហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកអូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។ នេះមិនមែនជាលើកទី១នោះទេដែលសហគមន៏កាតូលិកភូមិភាគរាជធានីភ្នំពេញបានចូលរួមចំណែកជាមួយអាជ្ញាធររាជធានីភ្នំពេញក្នុងការចែករំលែកការ លំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដែលនៅតែគំរាមកំហែងនឹងបន្តឆ្លងរាល ដាលក្នុងសហគមន៏នៅរាជធានីភ្នំពេញ ហើយកន្លងមកសហគមន៏កាតូលិកភូមិ ភាគរាជធានីភ្នំពេញតែងបានចូលរួមផ្តល់ជាអំណោយស្បៀងអាហារ និងគ្រឿង ឧបភោគបរិភោគជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ រួម ទាំងសកម្មភាពមនុស្សធម៏មួយចំនួនទៀត។ ឯ.ឧ ហួត ហៃ បានចាត់ទុកថាការផ្តល់អំណោយរបស់សហគមន៏កាតូលិកភូមិភាគភ្នំពេញនាពេលនេះ បានស្តែងឱ្យ ឃើញពីការយកចិត្តទុកដាក់អាណិតអាសូដល់ប្រជាពលរដ្ឋរងគ្រោះខ្វះខាតដោយជំងឺកូវីដ.១៩នាពេលនេះ និងស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន ក្នុងការដោះស្រាយស្បៀងអាហារ សំភារះការពារទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ក្នុងសហគមន៏ និងក្រោមការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ពីឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់លើការចាត់វិធានការបន្ទាន់ៗដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នាពេលនេះ៕

  • កិច្ចប្រជុំពិភាក្សាដំណើរការរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងអង្គភាពក្រោមឱវាទ ក្នុងបរិបទកូវិដ-១៩

    កិច្ចប្រជុំពិភាក្សាដំណើរការរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងអង្គភាពក្រោមឱវាទ ក្នុងបរិបទកូវិដ-១៩

    រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារក្នុងបរិបទកូវីដ ក្នុងគោលបំណងចែករំលែកអំពី៖(១). វឌ្ឍនភាព និងពិភាក្សាបញ្ហាប្រឈមលើការងារប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ គោលនយោបាយ ផែនការ និងការងារពិនិត្យតាមដាន និងវាយតម្លៃ(២). អនុសាសន៍វាយតម្លៃ និងកែលម្អពីឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការទទួលបន្ទុក(៣). ពិភាក្សាដំណោះស្រាយយុទ្ធសាស្រ្តបន្តសកម្មភាពក្នុងគន្លងថ្មី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ រួមជាមួយមន្រ្តីក្រោមឱវាទទាំងអស់តាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបាន ចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ព្រមទាំងបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់អប់រំក្នុងទទួលបានជោគជ័យ ជាពិសេសការផ្តល់សេវាអប់រំ និងការកំណត់សកម្មភាពអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនោះការរៀបចំគោលនយោបាយ ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ ការរៀបចំផែនការ និងការពិនិត្យតាមដាន និងវាយតម្លៃត្រូវមានការផ្សារភ្ជាប់គ្នា និងការអនុវត្តជាក់ស្តែង៕ ដោយ -រ៉ាវុធ

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៦០នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៧៥០នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៦០នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៧៥០នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៥ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៦០នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន ៣៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៥ ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៧៥០នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន ៦ពាន់ ៩៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១ម៉ឺន៩ពាន់ ៧៧២នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន ៧នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៩០នាក់ហើយ។