Category: Covid-19

  • វៀតណាមបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

    វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៤ករណីបន្ថែមទៀត​ចូល​ក្នុង​ការឆ្លង​ក្នុង​សហគមន៍ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ធ្វើ​អោយ​ចំនួន​ឆ្លង​ក្នុងប្រទេស​អាស៊ីមួយនេះ ​នៅ​រយៈពេល​១​ខែ​មក​នេះ​កើនឡើង​ដល់​៣ពាន់៥២​ករណី ​។​ ​អ្នក​ឆ្លងជំងឺកូវីដ១៩​ថ្មីៗខាងលើនេះ ​ស្ថិតនៅក្នុង​ខេត្ត​បាក់​យ៉ាង​ភាគ​ខាងជើង ​និង​ខេត្ត​ឡាង​សឺ​ន​ ក្បែរ​គ្នា​នោះ ​។ ​ការផ្ទុះជំងឺកូ​វីដ​១៩​នៅ​រលក​ទី​៤​ក្នុង​ប្រទេស​វៀតណាម​បាន​កើតឡើង​ចាប់តាំងពី​មួយ​ខែ​មុន​ ពោលគឺថ្ងៃទី២៧ ខែ​មេសា​មក ​ហើយ​តាំងពី​ពេលនោះ​មក ​វា​បាន​ចម្លង​ទៅកាន់​ខេត្ត-​ក្រុងចំនួន៣០​ ។​ សូមបញ្ជាក់ថា ​បាក់​យ៉ាង គឺជាខេត្ត​រងគ្រោះ​ខ្លាំង​ជាង​គេ ​​គឺ​មាន​អ្នក​ឆ្លងរហូតដល់​១ពាន់៥៤៣​ករណី ដោយ​អ្នកជំងឺ​ភាគច្រើន​ជា​កម្មករ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​ពីរ​របស់​ខេត្ត ៕ ប្រភព៖ VNExpress

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៩លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥១ម៉ឺននាក់ និងជាសះស្បើយ១៥០លាន៧០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៩លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥១ម៉ឺននាក់ និងជាសះស្បើយ១៥០លាន៧០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៩លាន៨ម៉ឺន៧ពាន់៤៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥១ម៉ឺន២ពាន់៤០៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥០លាន៧០ម៉ឺន៩ពាន់៧៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៧ម៉ឺន១ពាន់២០៧នាក់ ស្លាប់ចំនួន៦០ម៉ឺន៦ពាន់១៧៩នាក់ និងជាសះស្បើយចំនួន២៧លាន៦៦ម៉ឺន២ពាន់២៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន៣៦ម៉ឺន៧ពាន់៩៣៥នាក់ ស្លាប់៣១ម៉ឺន៥ពាន់២៦៣នាក់ និងជាសះស្បើយ២៤លាន៦២ម៉ឺន៦ពាន់១៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន២៧ម៉ឺន៥ពាន់៤៤០នាក់ ស្លាប់ចំនួន៤៥ម៉ឺន៤ពាន់៦២៣នាក់ និងជាសះស្បើយ១៤លាន៧៣ម៉ឺន៣ពាន់៩៨៧នាក់ ៕ ប្រភព៖ worldometers

  • កម្មករប្រមាណ១ពាន់នាក់ សម្រុកចេញពីពីកន្លែងយកសំណាក រោងចក្រមួយក្នុងខេត្តស្វាយរៀង

    កម្មករប្រមាណ១ពាន់នាក់ សម្រុកចេញពីពីកន្លែងយកសំណាក រោងចក្រមួយក្នុងខេត្តស្វាយរៀង

    កម្មករប្រមាណ១ពាន់នាក់ សម្រុកចេញពីពីកន្លែងយកសំណាក រោងចក្រមួយក្នុងខេត្តស្វាយរៀង ក្រោយអាជ្ញាធរធ្វើតេស្ដ រកឃើញវិជ្ជមានកូវីដជិត៦០នាក់ ៕

  • បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃសឃុំខ្លួនជាបណ្ដោះអាសន្ន

    បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃសឃុំខ្លួនជាបណ្ដោះអាសន្ន

    យោងតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ឧសភានេះ បានឲ្យដឹងថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ ទៅកាន់ ពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១។ បុរសរូបនោះ បានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ឧសភា ឆ្នាំ២០២១ និងត្រូវបានចៅក្រមស៊ើបសួរ រស់ សាម៉ឺឌី ចេញដីការបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ បន្ទាប់ពីបុរសរូបនោះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់។ យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន។ អាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវ ដល់ ប្រជាពលរដ្ឋដែល វិជ្ជមានជំងឺកូវីដ-ត្រូវចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការ អត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង…

  • កូវិដ៖ ត្រឹម១ថ្ងៃ ថៃស្លាប់ជិត៥០នាក់ ប្រកាសមុននេះបន្តិច!

    កូវិដ៖ ត្រឹម១ថ្ងៃ ថៃស្លាប់ជិត៥០នាក់ ប្រកាសមុននេះបន្តិច!

    ​ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៧​ ​ឧសភា​ ​២​០​២​១​នេះ​ថា​ ​ថៃ​មាន​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​ស្លាប់​ចំនួន​៤​៧​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​នេះ​ ​ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​ពុំ​ធ្លាប់​មាន​ ​ហើយក៏​មាន​ឆ្លង​ថ្មី​ចំនួន​៣​៣​២​៣​នាក់​ទៀត​ដែរ​។​ ​ក្នុងចំណោម​ឆ្លង​ថ្មី​នេះ​ ​ក៏មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​១​២​១​៩​នាក់​ដែរ​ ​ហើយក៏​មាន​ជាសះស្បើយ​ជាង​២​ពាន់​នាក់​ដែរ​ ​កាល​ពីម្សិលមិញ​។​ ​ចាប់តាំង​ពីដើម​ឆ្នាំ​២​០​២​០​មក​ ​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​ថៃ​បាន​កើន​ឡើង​ដល់​៩​២​០​នាក់​ ​ខណៈ​ដែល​អ្នក​ឆ្លង​កើន​ដល់​ជាង​១​៤​ម៉ឺន​នាក់​៕​ ​

  • ខេត្តកំពត រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពត រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ថ្ងៃទី២៦ឧ សភា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន ៧នាក់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីនោះ មានអ្នករស់នៅស្រុកអង្គរជ័យចំនួន៤នាក់ និងស្រុកទឹកឈូចំនួន៣នាក់។ ជាមួយគ្នានោះ ដ្ឋបាលខេត្តកំពតបានស្រាវជ្រាវរកឃើញអ្នកពាក់ពន្ធ័១៧នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៧នាក់នោះ។ រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់អ្នកផ្សេងទៀត ដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងប្រញាប់ទៅធ្វើតេស្ដនៅមន្ទីរពេទ្យបង្អែកជាបន្ទាន់។

  • ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ និងជាសះស្បើយ ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ និងជាសះស្បើយ ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកំពង់ធំ បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២២នាក់នៅថ្ងៃទី២៦ ឧសភា។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២២នាក់នោះ មានកម្មកររោងចក្រចំនួន៥នាក់ , អ្នកប៉ះពាល់ជាមួយកម្មករចំនួន ១៦នាក់ និងម្នាក់ទៀតជាអ្នកដំណើរទៅពីរាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកឆ្លងទាំង២២នាក់នៅ ជាអ្នករស់នៅស្រុកតាំងគោកចំនួន២០នាក់, ស្រុកស្ទោងម្នាក់ និងស្រុកប្រាសាទសំបូរម្នាក់។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តកំពង់ធំនៅថ្ងៃ១៤ឧសភាក៏បានអនុញ្ញាតឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៤នាក់ត្រឡប់ទៅផ្ទះវិញផងដែរ។ គិតមកដល់ថ្ងៃទី២៦ឧសភាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន២១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨២៨នាក់ និងនៅសល់១២៨នាក់កំពុងសម្រាកព្យាបាល។

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ​កម្ពុជា​នឹង​​ស្វះស្វែងរក​វ៉ាក់សាំង ​ឱ្យ​បាន​ដល់ ជាង​២០​លាន​ដូ​ស

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ​កម្ពុជា​នឹង​​ស្វះស្វែងរក​វ៉ាក់សាំង ​ឱ្យ​បាន​ដល់ ជាង​២០​លាន​ដូ​ស

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ​កម្ពុជា​នឹង​​ស្វះស្វែងរក​វ៉ាក់សាំង ​ឱ្យ​បាន​ដល់ ជាង​២០​លាន​ដូ​ស ដើម្បីចាក់​ជូន​ពលរដ្ឋ​ ឱ្យ​បាន​ជាង ​១០​លាន​នាក់ ៕

  • សម្ដេចតេជោ លើកឡើងថា ទោះបីជាបើកដំណើរការ នូវទីតាំងទេសចរណ៍នានា តែសូមកុំភ្លេច អនុវត្តវិធាន ៣កុំ ៣ការពារ

    សម្ដេចតេជោ លើកឡើងថា ទោះបីជាបើកដំណើរការ នូវទីតាំងទេសចរណ៍នានា តែសូមកុំភ្លេច អនុវត្តវិធាន ៣កុំ ៣ការពារ

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទោះបីជាបើកដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានា ក៏ពិតមែន តែសូមកុំភ្លេច អនុវត្តវិធាន ៣កុំ ៣ការពារ ឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់ កុំឱ្យឆ្លង មេរោគកូវីដ-១៩ ៕

  • ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៦ ឧសភាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៥នាក់នោះ រួមមាន នៅក្នុងស្រុកពាមជរចំនួន ១៥នាក់, ស្រុកពារាំងចំនួន ២នាក់, ស្រុកព្រះស្ដេចចំនួន ៣នាក់ និងស្រុកមេសាងចំនួន ៥នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននិមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី២៦ឧសភាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៥២នាក់ មានអ្នកស្លាប់ចំនួន៤នាក់ និងនៅសល់១៧៤នាក់កំពុងទទួលការព្យាបាល។