-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន ៤នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង ៤នាក់នោះ មាន៣នាក់ជាប់ពាក់ព័ន្ធនៅផ្សារសាមគ្គី និងម្នាក់ទៀតជាអ្នកមកពីប្រទេសថៃ។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានទាំង៤នាក់នោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តក៏បានបញ្ជាក់ថា នៅថ្ងៃទី២៧ឧសភា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ បានជាសះស្បើយ គឺឈ្មោះ សៀន សៅណា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី២៧ឧសភា ឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥៧នាក់ ,…
-
ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ២,៤១៨,២៨៥នាក់ (គិតត្រឹមថ្ងៃទី២៧ ខែឧសភា)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់ ២ម៉ឺន ៦ពាន់ ៨៥៩នាក់

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃព្រហស្បតិ៍នេះ មិនមានការស្រកចុះនោះទេ ការឆ្លងកូវីដ១៩ថ្មីក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ៧ករណី បើប្រៀបធៀបកាលឆ្លងកាលពីម្សិល។ កាលពីថ្ងៃពុធ ការឆ្លងចូលក្នុងសហគមន៍មាន ៦២៦ករណី, ចំណែកនៅថ្ងៃព្រហស្បតិ៍នេះ ការឆ្លងចូលក្នុងសហគមន៍មាន៦៣៣ ករណី។ កាលពីម្សិលមិញ ដោយសារតែសន្ទុះនៃការឆ្លងចូលក្នុងសហគមន៍កាន់តែកើនឡើង ជាពិសេសក្នុងរាជ ធានីភ្នំពេញនោះ រដ្ឋបាលរាជធានី បានសម្រេចបន្ថែមតំបន់លឿងទុំតាមកន្លែងមួយចំនួនដូចជាផ្នែកខ្លះនៃភូមិ ផ្សារតូច, សង្កាត់ទួលសង្កែទី១នៃខណ្ឌឫស្សីកែវ និងផ្នែកខ្លះទៀតនៃភូមិព្រៃទាមួយនៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់២ម៉ឺន៦ពាន់៨៥៩នាក់ហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១នេះមានការឆ្លងសារុបទូទាំងប្រទេសចំនួន២ម៉ឺន៧ពាន់៦៣៨នាក់, ការស្លាប់សារុបមានចំនួន១៩៤នាក់ក្រោយការស្លាប់ថ្មីចំនួន៣ក្នុងរយ:ពេល២៤កន្លងមកនេះ , និងការព្យាបាល ជាសះស្បើយសារុបមានចំនួន២ម៉ឺន៣៩៨នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះចំនួន៦២៦នាក់។
-
រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ១០នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០២នាក់នៅថ្ងៃទី២៧ ខែឧសភានេះ

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន១០នាក់ ថ្មីបន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន០៣នាក់ និង ជាពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន០៧នាក់ និងបានព្យាបាលអ្នកជម្ងឺ ឲ្យជាសះស្បើយ ចំនួន០២នាក់ ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។ ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និង មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន១៨៨នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៧០នាក់,ស្លាប់២ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកនានាសរុបចំនួន ១១៤នាក់។ ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និង អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាល។ ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តបាត់ដំបង ក៏បានធ្វើការកែតម្រូវ ពាក់ព័ន្ធអ្នកជម្ងឺជាស្ត្រី០២នាក់ ដែលពាក់ព័ន្ធថាបានសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ កែស៊ីនួន…
-
មន្ទីរពេទ្យ ហ្លួងម៉ែ មន្ត្រីនៃអង្គភាពអន្តរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលឆ្លងវីរុសកូវីដ-19 ឥឡូវពួកគាត់បានជាសះស្បើយហើយ

-
ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៤នាក់ និងជាសះស្បើយ ១១៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ២៧ឧសភាបានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៤នាក់នៅថ្ងៃទី២៦ឧសភា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាន៣២នាក់នៅក្រុងប៉ោយប៉ែត, មកពីប្រទេសថៃចំនួន១២នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅថ្ងៃនេះ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១១៣នាក់ផងដែរ។
-
ខេត្តពព្រះសីហនុ បន្តហាមលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត

យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុនៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ទៀត។ ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្ដាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តបានណែនាំឲ្យគ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ។ គ្រប់ភោជ្ជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ ភេសជ្ជៈ និងអាជីវកម្មលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃទៀត។ រដ្ឋបាលខេត្តព្រះសីហនុបានព្រមានថា ក្នុងកណីប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹង មិនអនុវត្តតាមសេចក្ដីណែនាំរបស់ខេត្តទេនោះ នឹងត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។
-
សេចក្ដីជូនដំណឹង នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៩៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

-
ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២៦ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៩នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៩នាក់នោះ មាន៨នាក់ឆ្លងក្នុងសហគមន៍ស្រុកអូររាំងឪ និងម្នាក់ទៀតជាគ្នុងដំណើរមកពីខេត្តកំពង់ឆ្នាំង។ រដ្ឋបាលខេត្តបានបន្តថា ជាមួយនឹងការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ចំនួននោះ គេក៏បានរកឃើញអ្នកបានប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺនោះចំនួន៣៣នាក់ផងដែរ។ រដ្ឋបាលខេត្តត្បូងឃ្មុំបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៩នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។
