-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៩៩នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៥០២នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៨ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៧ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៩៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៥នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៧ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៥០២នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៧ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន៨ពាន់២៣៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៩០០នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន២នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៩៦នាក់ហើយ។
-
ប្រធាន ស.ស.យ.ក ខណ្ឌមានជ័យ នាំយកអំណោយផ្តល់ជូនសមាជិក សមាជិកា ចំនួន ១៤នាក់

ភ្នំពេញ ៖ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជនស្មគ្រ័ចិត្តទាំង៧សង្កាត់ ដែលបានចូលរួមចែកលិខិតប័ណ្ណផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ។ ក្នុងឱកាសនោះដែរ លោកឡុង ង៉ែត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ ចែកជូនយុវជន១៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ ១). មីជាតិ ចំនួន ១កេស២). ត្រីខ ចំនួន ១យួរ៣). ទឹកសុទ្ធ ចំនួន ១កេស៤). ភេជ្ជៈកូកាកូឡា ចំនួន ១កេស៥). ស្ករគ្រាប់ ចំនួន ១ប្រអប់តូច៦). ថវិកា ចំនួន ១០ម៉ឺនរៀល ឆ្លៀតក្នុងឱកាសនោះដែរ លោកក៍បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម សាយ សំអាល់…
-
មីយ៉ានម៉ាផ្ទុះកូវីដឡើងវិញ ក្រោយស្ងប់មួយរយៈ

ក្រសួងសុខាភិបាល និងកីឡានៃប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹង នាថ្ងៃទី២៨ ឧសភានេះថា មីយ៉ាន់ម៉ាមានករណីជំងឺ Covid-19 ថ្មីចំនួន ៩៦ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបានធ្វើឲ្យចំនួនឆ្លងសរុបកើនឡើងដល់ ១៤៣៤១៤ករណី។ ជាការកត់សម្គាល់ មួយរយៈនេះ មីយ៉ាន់ម៉ា ដែលកំពុងជួបវិបត្តិនយោបាយក្រោយមានរដ្ឋប្រហារនោះ មិនសូវមានការឆ្លងច្រើនទេ ប៉ុន្តែទើបតែកាលពីថ្ងៃពុធ មាន២២នាក់ថ្មី ហើយប្រកាសនាថ្ងៃនេះថា ឆ្លងជិត១០០នាក់នេះតែម្តង។ ប្រភពថា ចំនួនអ្នកស្លាប់មានចំនួន ៣២១៦នាក់ ខណៈចំនួនអ្នកជាសះស្បើយបានកើនឡើងដល់ ១៣២២៦៩នាក់។ មីយ៉ាន់ម៉ារកឃើញកូវីដ១៩ លើកដំបូង កាលពីថ្ងៃទី២៣ ខែមីនា ២០២០៕
-
សហរដ្ឋអាមេរិកអំពាវនាវអោយ WHO បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុស Covid-19 ដំណាក់កាលទី២ក្នុងប្រទេសចិន

ស្វីស៖ សហរដ្ឋអាមេរិកបានអំពាវនាវអោយអង្គការសុខភាពពិភពលោក (WHO)បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណាដំណាក់កាលទីពីរ ដោយឱ្យក្រុមអ្នកជំនាញឯករាជ្យមានសិទ្ធិប្រើប្រាស់ទិន្នន័យ និងសំណាកដើមទាំងអស់នៅក្នុងប្រទេសចិន ។បេសកកម្មអាមេរិកប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ការសិក្សាជំហានដំបូងរបស់ WHO គឺមិនគ្រប់គ្រាន់ និងមិនប្រាកដប្រជា ដោយអំពាវនាវឱ្យមានអ្វីដែលខ្លួនហៅថា ការស៊ើបអង្កេតលើកទីពីរ ដែលមានតម្លាភាព និងផ្អែកលើភស្តុតាង ដែលនឹងត្រូវធ្វើឡើង រួមទាំងនៅក្នុងប្រទេសចិន ។ បើតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនោះ វាមានសារៈសំខាន់ណាស់ដែលចិនត្រូវផ្តល់ឱ្យអ្នកជំនាញឯករាជ្យនូវសិទ្ធិ ក្នុងការទទួលបានទិន្នន័យ និងសំណាកដើមពេញលេញដែលពាក់ព័ន្ធ ដើម្បីស្វែងយល់ពីប្រភពនៃវីរុសកូរ៉ូណា និងដំណាក់កាលដំបូងនៃជំងឺរាតត្បាត ។សូមរំលឹកថា ក្រុមស្រាវជ្រាវដឹកនាំដោយ WHO ដែលចំណាយពេល៤សប្តាហ៍នៅក្នុង និងជុំវិញទីក្រុងវូហាន កាលពីខែមករា និងខែកុម្ភៈ ជាមួយក្រុមអ្នកស្រាវ ជ្រាវចិនបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមីនាថា វីរុសកូរ៉ូណាប្រហែលជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វមួយផ្សេងទៀតហើយដូច្នេះការបើកផ្លូវឱ្យស្រាវជ្រាវអំពីឧបទ្ទវហេតុក្នុងមន្ទីរពិសោធន៍ទំនងមិនអាចកើតឡើងបានឡើយ ៕ ប្រភព៖ CNA
-
អាល្លឺម៉ង់គ្រោងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់មនុស្សវ័យជំទង់ចាប់ពីថ្ងៃទី៧ ខែមិថុនាខាងមុខនេះ

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បញ្ជាក់ថា ប្រទេសរបស់លោកស្រីគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 សម្រាប់ដូសដំបូងដល់ក្មេងជំទង់ដែលមានអាយុចាប់ពី១២ដល់១៦ឆ្នាំ គិតចាប់ពីថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ។ លោកស្រី Angela Merkel បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា ប្រជាពលរដ្ឋអាល្លឺម៉ង់គ្រប់គ្នានឹងទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅចុងរដូវក្តៅ ដែលក្នុងនោះក៏រួមមានទាំងក្មេងជំទង់ដែលមានអាយុចាប់ពី១២ដល់១៦ឆ្នាំផងដែរ ។ ការអះអាងខាងលើរបស់អធិការបតីអាល្លឺម៉ង់រូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលទីភ្នាក់ងារឱេសថអឺរ៉ុប (EMA) អាចនឹងអនុម័តអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (Pfizer-BioNTech) សម្រាប់កុមារដែលមានអាយុចាប់ពី១២ដល់១៥ឆ្នាំនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ CNA
-
គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង AstraZeneca

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៩លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥២ម៉ឺននាក់ និងជាសះស្បើយ១៥១លាន៣៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៩លាន៦៣ម៉ឺន២ពាន់៥៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥២ម៉ឺន៥ពាន់១១៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥១លាន៣៣ម៉ឺន៧ពាន់៧២១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៩ម៉ឺន៩ពាន់៦៨០នាក់ ស្លាប់ចំនួន៦០ម៉ឺន៧ពាន់៧២៦នាក់ និងជាសះស្បើយចំនួន២៧លាន៧០ម៉ឺន១ពាន់៨៧៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន៥៤ម៉ឺន៧ពាន់៧០៥នាក់ ស្លាប់៣១ម៉ឺន៨ពាន់៨២១នាក់ និងជាសះស្បើយ២៤លាន៨៤ម៉ឺន៣២៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៣៤ម៉ឺន២ពាន់១៦២នាក់ ស្លាប់ចំនួន៤៥ម៉ឺន៦ពាន់៧៥៣នាក់ និងជាសះស្បើយ១៤លាន៧៨ម៉ឺន៦ពាន់២៩២នាក់ ៕ ប្រភព៖ worldometers
-
ក្រុមប្រឹក្សារាជធានី កោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ


