-
ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ១១នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី២៦ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១នាក់។ អ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅស្រុកព្រៃក្បាសម្នាក់, ស្រុកបាទីចំនួន៤នាក់, ស្រុកសំរោងចំនួនចំនួន៤នាក់ និងក្រុងដូនកែវ២នាក់។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំ១១នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។
-
រដ្ឋបាលខេត្តស្វាយរៀង បំភ្លឺអំពីមូលហេតុដែលកម្មកររាប់សិបនាក់សម្រុកចេញពីរោងចក្រមួយ ខណៈក្រុមគ្រូពេទ្យចុះយកសំណាករកមេរោគកូវីដ-១៩គឺដោយសារមានអ្នកបំផុសបំផុល

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា នៅព្រឹកថ្ងៃទី២៦ ឧសភា មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រតម្លើងទោចក្រយាន អា អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានអាការៈសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្មគ្រ័ចិត្តទៅយកសំណាកធ្វើតេស្ដរហ័ស នៅប៉ុស្ដិ៍យកសំណាកក្រុងបាវិត ជាលទ្ធផលគឺវិជ្ជមានកូវីដ-១៩។ បន្ទាប់មកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់ផ្ទាល់នៅក្នុងរោងចក្រនោះចំនួន៩នាក់ ក្នុងនោះលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣នាក់។ បន្ទាប់មក ក្រុមការងារ បានបន្តយកវត្ថុវិភាគសំនាកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ នៅអគារផ្នែកខាងមុខចំនួន១៤៥នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៥៤នាក់។ បន្ទាប់មកក្រុមការងារបានសហការជាមួយរោងចក្រធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅអគារផ្សេងៗទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យនៃការឆ្លងក្នុងរោងចក្រទាំងមូល ប៉ុន្តែដោយសារមានភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការផង កម្មករ កម្មការិនីនៅអគារដទៃទៀតនៃរោងចក្រនោះ ក៏បាននាំគ្នាចេញពីរោងចក្រ ។ រដ្ឋបាលខេត្តបានបន្តថា ទោះបីក្រុមការងារបានខិតខំពន្យល់ណែនាំអំពីការយកវត្ថុវវិភាគសំណាករកមេរោគកូវីដ-១៩ និងណែនាំអំពីផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏កម្មករ កម្មការិនីទាំងនោះ ជឿតាមការញុះញង់ និងការបំផុសបំផុសក៏បាននាំគ្នាធ្វើដំណើរសម្រុកចេញពីរោងចក្រតែម្ដង។ រដ្ឋបាលខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្មករ កម្មការិនីដែលបម្រើការងារនៅរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា)…
-
ហ្វីលីពីនត្រៀមចាក់វ៉ាក់សាំងកូវីដ ដល់កុមារដែរហើយ

រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) នឹងអនុម័តឲ្យប្រើវ៉ាក់សាំងបង្កាជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ចំពោះប្រជាជនវ័យក្មេងដែលមានអាយុចន្លោះពី ១២-១៥ឆ្នាំ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ៧ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន ហើយការអនុម័តឲ្យប្រើលើមនុស្សវ័យក្មេង គឺជាការបោះជំហានមួយចំនួនទៀតដោយប្រទេស ដែលមានប្រជាជនសរុបជាង ១១០លាននាក់មួយនេះ៕
-
ក្រុមប្រឹក្សារាជធានី កោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាព

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានកោតសរសើរយ៉ាងខ្លាំងដល់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពជំនាញ ដែលបានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោនាយក រដ្ឋមន្ត្រី ដោយបានអនុវត្ត និងដាក់ចេញនូវវិធានការនានា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ប្រកបដោយប្រសិទ្ធិភាព ដែលនិងឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ នាពេលខាងមុខ ។ ជាមួយគ្នានោះ លោកប៉ា សុជាតិវង្សក៏បានសម្តែងនូវការកោតសរសើរ ជាពិសេសចំពោះយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ -១៩ ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរផងដែរ។ ការសម្តែងនូវកាេរកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញ ពីណាក់លោកប៉ា សុជាតិវង្សខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។ លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ៖ពាក់ព័ន្ធនិងការបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារបានល្អប្រសើរណាស់ ដែលធ្វើឱ្យមានប្រជាប្រិយភាពដល់គណៈបក្សប្រជាជនកម្ពុជាថែមទៀត។ ជាក់ស្តែងនៅក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីកន្លងមកនេះ អាជ្ញាធររបស់យើងអនុវត្តការងារបានល្អមែនទែន ដែលសកម្មភាពនេះ ពិតជាបានបង្ហាញពីសមត្ថភាពពិតប្រាកដរបស់រដ្ឋបាលរាជធានីភ្នំពេញលើការគ្រប់គ្រង។ បន្ថែមពីនេះអាជ្ញាធររាជធានី សហការជាមួយកងទ័ពបានផ្តល់ស្បៀងអាហារជូនពលរដ្ឋបានគ្រប់គ្រាន់និងទាន់ពេលវេលាថែមទៀត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង…
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤៩នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៦២៦នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៧ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៦ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦៤៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៦នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៦ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦២៦នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន៧ពាន់៦៣៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៣៩៨នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៤នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៩៤នាក់ហើយ។
-
បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស

-
គិតត្រឹមថ្ងៃទី២៦ ខែឧសភាសរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានចំនួន២លាន៣សែននាក់ហើយ

-
រដ្ឋបាលស្រុករតនមណ្ឌល បានរៀបចំឈាបនដ្ឋាន នៅចំណុចវត្តភ្នំស្លឹក ដើម្បីបូជាសពស្រ្តីម្នាក់ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

បាត់ដំបង៖ នារសៀលថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ៖ រដ្ឋបាលស្រុករតនមណ្ឌល សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានរៀបចំចាត់ចែងនៅឈាបនដ្ឋានចំណុចវត្តភ្នំស្លឹក ដើម្បីបូជាសពឈ្មោះ ស៊ិន សាវឿន ភេទស្រី អាយុ ៧០ឆ្នាំ សញ្ជាតិ ខ្មែរ មានអាស័យដ្ឋាននៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលមរណភាពនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយសារជំងឺកូវីដ-១៩ បានដឹកមកបូជានៅឈាបនដ្ឋានសម្រាប់បូជាអ្នកមរណភាពដោយជំងឺកូវីដ -១៩ នៅចំណុចវត្តភ្នំស្លឹក ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង វេលាម៉ោង ១៤ : ៥០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល។ ចំពោះខេត្តបាត់ដំបង គិតមកដល់ត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានអ្នកមរណភាពដោយសារមេរោគជំងឺកូវីដ-១៩ ចំនួន ០២នាក់ហើយ អាស្រ័យហេតុនេះ សូមបងប្អូនចូលរួមអនុវត្តន៍វិធានការ ៣ការពារ…
-
លោក ចូ បៃដិន បញ្ជាអោយបើកការស៊ើបអង្កេតពីប្រភពដើមនៃវីរុស Covid-19 ហើយត្រូវរាយការណ៍មកកាន់លោកវិញក្នុងរយៈពេល៩០ថ្ងៃ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះ បានបញ្ជាអោយទីភ្នាក់ងារស៊ើបអង្កេតធ្វើសេចក្តីរាយការណ៍ទៅកាន់រូបលោក នៅក្នុងរយៈពេល៣ខែបន្ទាប់ ថាតើវីរុសកូវីដ១៩លេចចេញដំបូងនៅក្នុងប្រទេសចិន តាមរយៈប្រភពពីសត្វ ឬពីគ្រោះថ្នាក់ណាមួយនៅមន្ទីរពិសោធន៍ ។ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសេតវិមានថា ទីភ្នាក់ងារស៊ើបអង្កេតគួរបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដង ដើម្បីប្រមែប្រមូល និងវិភាគទៅលើប្រភពព័ត៌មាន ដែលអាចនាំយកមកនូវការសន្និដ្ឋានជាក់លាក់មួយ ហើយត្រូវរាយការណ៍មកកាន់លោកវិញនៅក្នុងរយៈពេល៩០ថ្ងៃ ។ លោក បៃដិន ក៏បានបញ្ជាទៅបណ្តាកន្លែងពិសោធន៍ជាតិអាមេរិកអោយជួយការងារស៊ើបអង្កេត ហើយសហគមន៍ស៊ើបការណ៍ត្រៀមបញ្ជីសួរសំណួរទៅរដ្ឋាភិបាលចិន ។ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រែក្លាយរឿងប្រភពជំងឺកូវីដ១៩ទៅជាបញ្ហានយោបាយ នឹងរារាំងរំខានដល់ការស៊ើបអង្កេត ។ ស្ថានទូតចិនបានបញ្ជាក់ថា ចិនគាំទ្រការសិក្សាពិស្តារមួយនៃករណីជំងឺកូវីដ១៩ទាំងអស់ដែលត្រូវបានរកឃើញនៅទូទាំងពិភពលោក និងការស៊ើបអង្កេតទូទៅមួយលើមូលដ្ឋានសម្ងាត់ខ្លះ ព្រមទាំងកន្លែងពិសោធន៍ស្រាវជ្រាវជីវសាស្ត្រនៅទូទាំងពិភពលោក ៕ ប្រភព៖ ប្រភព៖ CNA
-
លោក វ្លាឌីមៀ ពូទីន អំពាវនាវអោយប្រជាជនរុស្ស៊ីទៅទទួលការចាក់វ៉ាក់សាំង Covid-19 ហើយអះអាងថា វ៉ាក់សាំងរុស្ស៊ីមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានធ្វើការអំពាវនាវសាជាថ្មីអោយប្រជាជនទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងនឹងមិនក្លាយជាកាតព្វកិច្ចឡើយ ។ថ្លែងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋាភិបាលនៅថ្ងៃពុធសប្តាហ៍នេះ លោក ពូទីន បានជំរុញអោយប្រជាជនខ្លួនបោះបង់ចោលការសង្ស័យដែលនៅសេសសល់ ហើយនិយាយថា វ៉ាក់សាំងរុស្ស៊ី គឺពិតជាគួរអោយទុកចិត្តបំផុត និងមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក ។ លោក ពូទីន និយាយដូច្នេះថា ការចាក់វ៉ាក់សាំងគឺរឿងដ៏សំខាន់សម្រាប់សុខភាព… សូមគិតអំពីរឿងនេះ ។ ប៉ុន្តែប្រធានវិមានក្រឹមឡាំងក៏បានអះអាងដែរថា លោក ពូទីន ប្រឆាំងនឹងការចាក់វ៉ាក់សាំងជាកំហិត ឬជាកាតព្វកិច្ច ។រុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងវីរុសកូវីដ១៩ដំបូងគេបង្អស់នៅលើពិភពលោក មានឈ្មោះថា Sputnik V កាលពីខែសីហា ឆ្នាំ២០២០ ប៉ុន្តែការសង្ស័យលើប្រសិទ្ធិរបស់វ៉ាក់សាំងនេះ គឺជាបញ្ហាដ៏ធំមួយនៅក្នុងទីក្រុងមូស្គូ និងទីក្រុងដទៃទៀតរបស់ប្រទេសរុស្ស៊ី ។ ទោះជាយ៉ាងណា កាលពីសប្តាហ៍មុន អភិបាលក្រុងមូស្គូលោក Sergei Sobyanin និយាយថា មូស្គូ គឺជារដ្ឋធានីដំបូងគេរបស់ពិភពលោក ដែលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ។ លោកបន្ថែមថា ទីក្រុងមូស្គូមានប្រជាជនប្រមាណ១២លាននាក់ ក្នុងនោះមានតែ១,៣លាននាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង ហើយភាគរយនៃការចាក់វ៉ាក់សាំងក្នុងរដ្ឋធានីរបស់រុស្ស៊ីមួយនេះ គឺទាបជាងបណ្តាទីក្រុងដទៃទៀតរបស់សហភាពអឺរ៉ុប ៕ ប្រភព៖ CNA