-
ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន ៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា នៅថ្ងៃទី២៦ឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង៥នាក់ មាន៤នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញ និងម្នាក់គឺជាអ្នកបើកបររថយន្តដឹកអ្នកដំណើរអ្នកវិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ករណីទាំងនោះ សុទ្ធតែជាករណីសង្ស័យ ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ក។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានទាំង៥នាក់នោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ជាមួយគ្នានោះ នៅថ្ងៃទី២៦ឧសភា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ និងតម្រូវឲ្យបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ គិតត្រឹមថ្ងៃទី២៦ឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥៦នាក់ មានអ្នកស្លាប់២នាក់ និង៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
-
ឯកឧត្តម គឹម សន្តិភាព៖ ប្រាប់ពលរដ្ឋឱ្យ សហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេអ្នកអាចត្រូវពិន័យ និងមានទោស

រាជធានីភ្នំពេញ៖សូមបងប្អូន សហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេអ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លាន រៀល ទៅ ៥លាន រៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។នេះជាការលើកឡើងរបស់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌។ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី២៦ ខែ ឧសភាឆ្នាំ ២០២១នេះ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថាការយកសំណាកចំពោះបុគ្គដែលមានការពាក់ព័ន្ធ ឬសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ គឺជាវិធានការសុខាភិបាលមួយ ដែលមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះបានបញ្ជាក់ថាចំពោះសកម្មភាពដែលកើតមាននៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ យោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ៥៧ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ ជាមួយគ្នាឯកឧត្តមបានក្រើនរំលឹកថា ចំពោះអ្នកផ្តើមគំនិត…
-
អជ្ញាធររាជធានីភ្នំពេញ សម្រេចកំណត់ផ្នែកខ្លះៗ ដែលមានអត្រាការឆ្លងកើនឡើងជាថ្មី ទៅជា “តំបន់លឿងទុំ”

អជ្ញាធររាជធានីភ្នំពេញសម្រេចកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
-
ស្ត្រីខ្មែរវ័យចំណាស់ម្នាក់បានស្លាប់ដោយជំងឺកូវីដ-19 និងជាករណីស្លាប់ដំបូង ក្នុងខេត្តបាត់ដំបង

ស្ត្រីខ្មែរលើកដំបូង ស្ថិតក្នុងវ័យចំណាស់ដែលមានអាយុ៧០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ-19ហើយក៏ជាករណីលើកដំបូង ដែលប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានស្លាប់ដោយជម្ងឺរាតត្បាតមួយនេះ។នេះបើយោងតាមការប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១នេះ។ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅវេលាថ្ងៃត្រង់ ថ្ងៃដដែលនេះថា៖ មានអ្នកជំងឺកូវីដ-19ម្នាក់ ជាស្ត្រីវ័យចំណាស់បានស្លាប់។ ខណ:ក្រុមគ្រូពេទ្យជួរមុខបានខិតខំប្រឹងប្រែងក្នុងការជួយស្រោចស្រង់នូវអាយុជីវិតយ៉ាងពេញទំហឹង អស់ពីសមត្ថភាពក្នុងការសង្គ្រោះតែនៅតែជួយមិនបាន។ដោយសារតែអ្នកជំងឺមានវ័យចំណាស់ស្ថិតក្នុងស្ថានភាពជម្ងឺប្រចាំកាយ និង ទ្រុឌទ្រោមផ្នែកសុខភាព មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃស្រាប់រួចទៅហើយផងដែរ។ ស្ត្រីវ័យចំណាស់ម្នាក់ដែលស្លាប់ដោយជំងឺកូវីដ-19 ជាលើកដំបូង នៅក្នុងខេត្តបាត់ដំបងនេះ មានឈ្មោះ ស៊ិន សាវឿន អាយុ ៧០ឆ្នាំ រស់នៅក្នុងភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនរងគ្រោះមានប្រវត្តិឆ្លងជំងឺកូវីដ-19នេះ ពីកូនចៅរបស់គាត់ ក្នុងព្រឹត្តិការណ៍២០កុម្ភ:។ តាមប្រភពដដែលបានឲ្យដឹងទៀត ស្ត្រីរងគ្រោះវ័យចំណាស់រូបនេះបានធ្វើតេស្តរោគវិនិច្ឆ័យវិជ្ជមានកូវីដ19នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ ហើយអ្នកជំងឺបានទទួលមរណ:ភាព នៅវេលាម៉ោង ១២:១០នាទី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១នេះ។ ជាការកត់សម្គាល់ នេះគឺជាករណីទី២ហើយដែលខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-19បានស្លាប់…
-
រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន០៥ខ្នង ស្ថិតនៅក្នុងភូមិចំនួន០២ក្នុងភូមិសាស្ត្រឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងបន្ទាប់ពីរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19

នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០៥ខ្នង ស្ថិតក្នុងភូមិសាស្ត្រឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយបានរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19និងបានបិទខ្ទប់ខ្នងផ្ទះចំនួន០៥ខ្នង ដែលពាក់ព័ន្ធអ្នកជម្ងឺ ម្នាក់ដែលជាស្ត្រីបុគ្គលិកកាស៊ីណូប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងពាក់ព័ន្ធជាមួយផ្ទះចំនួន០៥ខ្នង ស្ថិតក្នុងភូមិដើមដូង និង ភូមិកន្សៃបន្ទាយ ដែលមានទីតាំងស្ថិតក្នុងឃុំ ខាងលើនេះ។ ការបិទខ្ទប់នូវទីតាំងខាងលើនេះដោយយោងសេចក្តីសម្រេច លេខ ១០៨/២១សសរ. ចុះថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះ ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០៥ខ្នង ស្ថិតនៅក្នុងភូមិដើមដូង និង ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងរហូតដល់មានការជូនដំណឹងជាថ្មី។ ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាននៅទីតាំងពាក់ព័ន្ធខាងលើត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងនេះ ក្នុងការហាមការចេញ-ចូលនៅទីតាំងទាំងនោះនិងត្រូវធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំងផ្ទាល់-ប្រយោល ដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកតេស្ត រកមេរោគកូវីដ-19៕
-
អាជ្ញាធររាជធានី មានបំណងបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីរួមគ្នាអនុវត្តសេចក្តីណែនាំរួម ឈានទៅកាត់ផ្តាច់ឱ្យបានជម្ងឺកូវីដ-១៩ នៅក្នុងរោងចក្រ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានស្នើឱ្យក្រសួង ពាក់ព័ន្ធទាំងអស់ ជួយរែកពន្ធជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ពិសេសនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ខណៈដែរនៅតាមរោងចក្រ សហគ្រាសមួយចំនួនបាននឹងកំពុង រីករាលដាលជម្ងឺនេះ មិនឈប់ឈរសោះ។ ការស្នើបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនាល្ងាចថ្ងៃទី២៦ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) និងអាជ្ញាធរខណ្ឌមួយចំនួនដែលមានរោងចក្រឆ្លងជម្ងឺកូវីដ-១៩ ។ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ការបើកឱ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) នេះ គឺក្នុងបំណង់ឱ្យក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ។ លោកបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងរែកពុនខ្លាំងណាស់ ។ដូច្នេះ លោកអភិបាលចង់ឱ្យក្រសួងពាក់ព័ន្ធជួយរែកពុន តាមរយៈការបង្កើតអោយមានយន្តការរួមមួយ ដើម្បីយើងបានធ្វើការជាមួយគ្នាដោយការទទួលខុសត្រូវ ក្នុងការលុបបំបាត់ឬកាត់ផ្តាច់ឱ្យបានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។ លោកឃួង…
-
សេចក្ដីជូនដំណឹង នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

-
ប្រជាពលរដ្ឋដែលធ្លាប់ទៅអេអ៊ឹម ភឺអ៊ឹម ម៉ាត ខណ្ឌដូនពេញ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញអីវ៉ាន់នៅទីតាំងអេអ៊ឹម ភឺអ៊ឹម ម៉ាត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០៨ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា អ្នកលក់នៅទីតាំងនោះមិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី២៦ឧសភានេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅមជ្ឈមណ្ឌលសេវាកម្ម LG សាខាផ្សារដើមគ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅមជ្ឈមណ្ឌលសេវាកម្ម LG (LG Brand Shop) សាខាផ្សារដើមគ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីរេត (២១៧) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ឧសភា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
សម្ដេចតេជោ៖ ទោះបីជាបើកដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែសូមកុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារ ឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់ កុំឱ្យឆ្លងមេរោគកូវីដ-១៩

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែសូមកុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារ ឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់ កុំឱ្យឆ្លងមេរោគកូវីដ-១៩ ។ សម្ដេចតេជោ បានសរសេរលើទំព័រហ្វេសប៊ុករបស់សម្ដេចដូច្នេះថា៖ ទេសចរណ៍ក្នុងបរិបទកូវីដ-១៩, បងប្អូនជនរួមជាតិជាតីមេត្រី! ទេសចរណ៍ ត្រូវបានគេចាត់ទុកជាឧស្សហកម្មគ្មានផ្សែង ។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ចាប់តាំងពីវិបត្តិកូវីដ១៩មក វិស័យទេសចរណ៍ទូទាំងពិភពលោក និងនិយាយដោយឡែកនៅប្រទេសកម្ពុជាយើង បានថយចុះយ៉ាងខ្លាំងមកទល់នឹងបច្ចុប្បន្ននេះ ។ សម្ដេច បញ្ជាក់ថា ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា បានបន្ធូរបន្ថយ ដោយបើកឱ្យមានការដើរកម្សាន្ត ឬបើកដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែក៏សូមផ្តាំថា ៖ កុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារ ឱ្យបានជាប់លាប់ និងរៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ និងបង្កាការរីករាលដាល ឆ្លងចូលសហគមន៍ជាទ្រង់ទ្រាយធំ នៃមេរោគកូវីដ-១៩ ៕ ដោយវណ្ណលុក