-
អ្នកមានទំនាក់ទំនងជាមួយបុគ្គលិក ក្រុមហ៊ុនម៉ែនញូឡាយ សាខាទួលគោក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងក្រុមហ៊ុន ម៉ែនញូឡាយ (Manulife) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ឧសភា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៦នាក់ និងជាសះស្បើយ ៨១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ២៨ ឧសភាបានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៦នាក់នៅថ្ងៃទី២៧ ឧសភា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាន ២៨នាក់នៅក្រុងប៉ោយប៉ែត និងមកពីប្រទេសថៃចំនួន ៨នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅថ្ងៃនេះ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន ៨១នាក់ផងដែរ។
-
ទីបំផុត! ថៃអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិនមួយប្រភេទទៀត

រដ្ឋបាលចំណីអាហារនិងឱសថនៃប្រទេសថៃបានសម្រេចផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ហើយនៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំង COVID-19 ផ្សេងទៀត ដែលត្រូវបានអនុម័តដោយអាជ្ញាធរថៃ នាពេលកន្លងមក រួមមាន វ៉ាក់សាំង Sinovac, វ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង Johnson & Johnson និងវ៉ាក់សាំង Sputnik V ប៉ុន្តែមានតែវ៉ាក់សាំង Sinovac និង វ៉ាក់សាំង AstraZeneca ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងការប្រើប្រាស់ ក្នុងប្រទេសថៃ។ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.២១លានដូស ក្នុងនោះប្រជាជន ២.២១លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.២% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)៕
-
ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៨នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងថ្ងៃ២៧ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៤៥២នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន២៣នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅក្រុងកំពង់ចាមម្នាក់, ស្រុកជើងព្រៃចំនួន១១នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកបាធាយ៧នាក់នាក់, និងស្រុកចំការលើម្នាក់។ អ្នកជំងឺទាំង២៣នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង២៣នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានឲ្យដឹងថា នៅថ្ងៃទី២៧ឧសភា ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៨នាក់ផងដែរ។ គិតត្រឹមថ្ងៃទី២៧ឧសភា ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន៧៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៥៩នាក់ និងនៅសល់៦១៦នាក់កំពុងទទួលការព្យាបាល។
-
ចេញកូវីដបម្លែងថ្មី មានប្រភពពីថៃ «Thai variant» តែលោក ប្រាយុទ្ធ ប្រាប់ពលរដ្ឋកុំបារម្ភ

ពេលអញ្ជើញទៅសម្ពោធបើកស្ថានីយ៍ចាក់វ៉ាក់សាំងទី៩ នៅរាជធានីបាងកក នាថ្ងៃសុក្រទី២៨ ឧសភា ២០២១នេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រាប់ដល់ពលរដ្ឋថា កុំឲ្យខ្វល់អំពីជំងឺវីរុសបម្លែងថ្មី «Thai variant» ឬ «បម្លែងថ្មីថៃ» ហើយលោកបញ្ជាក់ថា ពលរដ្ឋគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងដូសទី១។ លោក ប្រាយុទ្ធ ចាន់អូចា ថា រាជរដ្ឋាភិបាលនឹងគ្រប់គ្រងកិច្ចការងារចាក់វ៉ាក់សាំង ដោយធានាថា នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋទាំងអស់ ត្រឹមខែធ្នូ។ កាលពីថ្ងៃពុធ អង់គ្លេសថា មានវីរុសកូវីដ១៩ បម្លែងថ្មី មានប្រភពពីប្រទេសថៃ៕
-
ឃ្លាំងស្តុកទំនិញមួយកន្លែង នៅខណ្ឌមានជ័យ រកឃើញមានកម្មករសរុប ៥៣នាក់ ឆ្លងកូវីដ-១៩

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌនៅព្រឹកថ្ងៃទី២៨ឧសភាឆ្នាំ២០២១ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញគឺទីតាំងស្តុកភេសជ្ជៈខារ៉ាបាវ ដែលមានម្ចាស់ឈ្មោះ ស ពុទ្ធា។ ឃ្លាំងនោះមានកម្មករសរុប ៥៣ នាក់ ដែលមានទីតាំង ស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថាទីតាំងនោះ ត្រូវបានរកឃើញ អ្នកវិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន៥៣នាក់ ជាកម្មករ ធ្វើការក្នុងឃ្លាំងស្តុកទំនិញភេសជ្ជះ ខារ៉ាបាវ។ លោកបានបន្តថា អ្នកឆ្លងទាំងនោះ គឺបានពាក់ព័ន្ធជាមួយ ឈ្មោះ ជាម ដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាជនអនាថា ដែលបានស្លាប់ដោយសារ កូវីដ-១៩ កាលពីថ្ងៃទី២៥ឧសភា ឆ្នាំ២០២១ ដែលមានទីតាំង ស្ថិតនៅទីតាំងជិតឃ្លាំងនោះផ្ទាល់។ លោក ឌី រ័ត្នខេមរុណ បានដឹកនាំធ្វើការហុំព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាម ហាមមិនអោយ ប្រជាពលរដ្ឋដែរនៅក្បែរនោះ…
-
គិតត្រឹមថ្ងៃនេះ បណ្តាខេត្តនានាទាំង២៥រាជធានី ខេត្តនៅតែបន្តរកឃើញ ករណីឆ្លងថ្មីជាបន្តបន្ទាប់

គិតត្រឹមថ្ងៃនេះ បណ្តាខេត្តនានាទាំង២៥រាជធានី ខេត្តនៅតែបន្តរកឃើញករណីឆ្លងថ្មីជាបន្តបន្ទាប់ ដូចជាខេត្តសៀមរាប បានបន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត, ខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ០១នាក់ ដែលជាអ្នកដំណើរមកពីរាជធានីភ្នំពេញ, រឺឯ ខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ បន្ថែមទៀតបន្ទាប់ពីបានធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៥ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តនីមួយៗដែលក្រុមការងារយើងទទួលបាន នៅថ្ងៃទី២៨ នេះ។
-
អភិបាលខេត្តព្រះសីហនុប្រកាសមិនទាន់ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩បានទាំងស្រុងនៅឡើយទេ

-
សរុបការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅទូទាំងប្រទេស បានជាង២លាន៤សែននាក់

