Category: Covid-19

  • ប្រជាពលរដ្ឋកម្ពុជា បានចាក់វាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ២៥,១៥% ហើយ

    ប្រជាពលរដ្ឋកម្ពុជា បានចាក់វាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ២៥,១៥% ហើយ

    ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមថ្ងៃទី ២៩ ឧសភា ២០២១នេះ ប្រជាពលរដ្ឋកម្ពុជា បានចាក់វាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ២៥,១៥% ហើយ បើធៀបចំនួនប្រជាពលរដ្ឋ១០លាននាក់។  

  • រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ១១នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០៦នាក់នៅថ្ងៃទី២៩ខែឧសភានេះ

    រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ១១នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០៦នាក់នៅថ្ងៃទី២៩ខែឧសភានេះ

       រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន១១នាក់ ថ្មីបន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន០៤នាក់និង ជាពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន០៧នាក់ និងបានព្យាបាលអ្នកជម្ងឺ ឲ្យជាសះស្បើយ ចំនួន០៦នាក់ ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។       ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យបង្អែកស្រុក។      សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន២១០នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៧៨នាក់,ស្លាប់២ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកនានាសរុបចំនួន ១២៨នាក់។       ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និង អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាល៕

  • ស.ស.យ.ក ប្រមាណជិត ១០០០នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល

    ស.ស.យ.ក ប្រមាណជិត ១០០០នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល

    ភ្នំពេញ ៖ សសយក បានដើរតួនាទីយ៉ាងសកកម្មក្នុងភាព ជាម្ចាស់ចូលរួម អនុវត្ត សម្របសម្រួល និងជាឆ្អឹងខ្នងប្រកបដោយថាមពលគាំទ្រដល់យុទ្ធនាការ ការងារ ចាក់វ៉ាក់សាំងដើម្បីជួយសង្គ្រោះអាយុវជីវិតប្រជាជន និង ការ ចែកជូន នូវគ្រឿងឧបភោគ បរិភោគដល់ជនងាយ រងគ្រោះ។ សកម្មភាពទាំងអស់នេះគឺបានបង្ហាញឲ្យឃើញពីការលើកកម្ពស់វប្បធម៌ចែករំលែក និងគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដោយបានជំរុញ ឱ្យមហាជន ចូលរួម ក្នុង ចលនាមនុស្សធម៌ និងកម្លាំងសាមគ្គីជាតិរឹងមាំ ឆ្ពោះ ទៅបិទបញ្ចប់ការរីករាល ដាល នៃជំងឺកូវីដ-១៩។ យើងទាំងអស់គ្នាជឿជាក់លើថ្នាក់ដឹកនាំ និងជឿជាក់លើកម្ពុជា ថាយើងពិតជាអាចឆ្លងផុតស្ថានភាពដ៏លំបាកនេះ ក្នុងពេលដ៏ខ្លីខាងមុខទាំងអស់គ្នា ៕ ដោយ / គ្រី សម្បត្តិ

  • ទីបំផុត! និយ័តករអឺរ៉ុបអនុញ្ញាតអោយប្រើវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ Pfizer-BioNTech សម្រាប់កុមារមានអាយុពី ១២ ទៅ ១៥ ឆ្នាំ (មានវីដេអូ)

    ទីបំផុត! និយ័តករអឺរ៉ុបអនុញ្ញាតអោយប្រើវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ Pfizer-BioNTech សម្រាប់កុមារមានអាយុពី ១២ ទៅ ១៥ ឆ្នាំ (មានវីដេអូ)

    ស្វីស៖ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (ហ្វាយហ្សឺ-បាយអូអិនធិច) សម្រាប់ក្មេងជំទង់ដែលមានអាយុពី១២ ទៅ ១៥ ឆ្នាំ ។ ប្រធាន​ក្រុម​យុទ្ធសាស្ត្រ​វ៉ាក់សាំងរបស់គណៈកម្មាធិការឱសថអឺរ៉ុប (EMA) លោក ម៉ាកូ ខាវ៉ាល្លឺរី បាននិយាយនៅឯសន្និសីទកាសែតមួយ ក្នុងទីក្រុងព្រុចសែល ថា គណៈកម្មាធិការឱសថអឺរ៉ុបបានយល់ព្រមក្នុងការប្រើវ៉ាក់សាំង ហ្វាយហ្សឺ-បាយអូអិនធិច​ សម្រាប់មនុស្សវ័យជំទង់ពី ១២ ទៅ ១៥ ឆ្នាំ” ។ លោកបានពន្យល់ថា ការសាកល្បងព្យាបាលដោយមានការចូលរួមពីមនុស្សវ័យជំទង់ជាង២ពាន់នាក់ បានបង្ហាញពីការឆ្លើយតបដែលមានភាពស្រដៀងគ្នា ឬប្រសើរជាងប្រព័ន្ធភាពស៊ាំ បើប្រៀបធៀបនឹងមនុស្សវ័យក្មេងផ្សេងទៀត ហើយផលប៉ះពាល់ក៏ស្រាល បើធៀបនឹងមនុស្សវ័យជំទង់ដទៃទៀត បន្ទាប់ពីចាក់វ៉ាក់សាំង ។ សូមបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្សឺ-បាយអូអិនធិច គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ដំបូងបង្អស់ ដែលត្រូវបានអនុញ្ញាតនៅសហភាពអឺរ៉ុប សម្រាប់ការចាក់ដល់មនុស្សវ័យជំទង់ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់មួយនេះដែរ ក៏ត្រូវបានអនុញ្ញាតអោយប្រើប្រាស់សម្រាប់ក្មេងវ័យជំទង់អាយុចន្លោះពី១២ ទៅ ១៥ឆ្នាំនៅសហរដ្ឋអាមេរិកផងដែរ ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ ៕ ប្រភព៖ Reuters

  • នាយកប្រចាំតំបន់អឺរ៉ុបរបស់ WHO ព្រមានថា ជំងឺ Covid-19 នឹងមិនចប់ឡើយ ខណៈណាមនុស្ស៧០ភាគរយលើពិភពលោកមិនទាន់បានចាក់វ៉ាក់សាំង (មានវីដេអូ)

    នាយកប្រចាំតំបន់អឺរ៉ុបរបស់ WHO ព្រមានថា ជំងឺ Covid-19 នឹងមិនចប់ឡើយ ខណៈណាមនុស្ស៧០ភាគរយលើពិភពលោកមិនទាន់បានចាក់វ៉ាក់សាំង (មានវីដេអូ)

    បរទេស៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះព្រមានថា ​វីរុសរាតត្បាត​កូរ៉ូណានឹង​មិន​បញ្ចប់ឡើយ ខណៈណា​មនុស្ស​​យ៉ាងហោចណាស់ ៧០ ភាគរយនៅលើពិភពលោក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង និងបានរិះគន់អឺរ៉ុប ចំពោះការយឺតយ៉ាវខ្លាំងក្នុងការចាក់ថ្នាំបង្ការរោគ ។​ ​នាយក​ប្រចាំ​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ លោក​វេជ្ជបណ្ឌិត ហាន គ្លូ​ហ្គើ បានប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន AFP ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា ​ជំងឺ​រាតត្បាត​នឹង​ចប់​នៅពេលណា​ដែល​យើង​មាន​អ្នក​ចាក់​​វ៉ាក់សាំង​អប្បបរមា ៧០ ភាគរយ​ ហើយថា ការព្រួយបារម្ភ​ធំ​បំផុត​របស់​លោក ​គឺ​ការកើនឡើង​នៃ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ថ្មីៗ​ ។​ លោក​វេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ​មិត្ត​ល្អ​បំផុត​របស់​យើង​គឺ​ល្បឿន… ពេលវេលា​កំពុង​ប្រឆាំង​នឹង​ពួកយើង… ការដាក់ចេញ​វ៉ាក់សាំង​នៅ​មាន​ល្បឿន​យឺតយ៉ាវ​ណាស់​… យើង​ត្រូវតែ​បង្កើនល្បឿន​ យើង​ត្រូវតែ​បង្កើន​ចំនួន​វ៉ាក់សាំង ។ យោងតាមទិន្នន័យដែលដកស្រង់ដោយសារព័ត៌មាន AFP បានអោយដឹងថា នៅក្នុងសហភាពអឺរ៉ុប មានប្រជាជន៣៦.៦ភាគរយដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងហោចណាស់មួយដូស ហើយមានតែ១៦.៩ភាគរយប៉ុណ្ណោះ ដែលបានចាក់គ្រប់ដូសពេញលេញ ៕ ប្រភព៖ AFP

  • ប្រមុខការទូតអាមេរិកអះអាងថា ឥណ្ឌា និងសហរដ្ឋអាមេរិកកំពុងរួបរួមគ្នា ដើម្បីដោះស្រាយការឆ្លងរាតត្បាតនៃវីរុស Covid-19 (មានវីដេអូ)

    ប្រមុខការទូតអាមេរិកអះអាងថា ឥណ្ឌា និងសហរដ្ឋអាមេរិកកំពុងរួបរួមគ្នា ដើម្បីដោះស្រាយការឆ្លងរាតត្បាតនៃវីរុស Covid-19 (មានវីដេអូ)

    អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន បញ្ជាក់ថា ប្រទេសរបស់លោក និងឥណ្ឌាកំពុងរួបរួមគ្នាដើម្បីព្យាយាមដោះស្រាយបញ្ហាវីរុសកូវីដ១៩ ហើយសហរដ្ឋអាមេរិកចង់ធ្វើឱ្យប្រាកដថា ខ្លួននឹងចាត់វិធានការជួយឥណ្ឌាដែលកំពុងប្រឈមនឹងវិបត្តិបង្កឡើងដោយជំងឺឆ្លងដ៏កាចសាហាវនេះ ។ ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងថ្ងៃដំបូងនៃការឆ្លងជំងឺ COVID-19… ឥណ្ឌាស្ថិតនៅទីនេះដើម្បីសហរដ្ឋអាមេរិក… នេះជាអ្វីមួយដែលយើងនឹងមិនអាចបំភ្លេចបាន ។ ហើយឥឡូវនេះយើងចង់ធ្វើឱ្យប្រាកដថា យើងនៅទីនេះដើម្បីឥណ្ឌាវិញផងដែរ… ភាពជាដៃគូរវាងអាមេរិក-ឥណ្ឌា គឺមានសារៈសំខាន់ណាស់ និង រឹងមាំណាស់ ។ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃសង្កា ដែលបានចំណាយពេលមួយសប្ដាហ៍នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជំនួយ ចំពេលមានរលកទី២ នៃការឆ្លងរីករាលដាលវីរុស COVID-19 នៅប្រទេសរបស់ខ្លួន បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅពេលកំពុងឈរជាមួយលោក អេនតូនី ប្លីនខេន នៅឯក្រសួងការបរទេសអាមេរិកថា ឥណ្ឌាសូមថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានគាំទ្រយ៉ាងខ្លាំង និងចូលរួមសាមគ្គីភាពជាមួយប្រទេសឥណ្ឌា ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧០លាន១៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៣ម៉ឺននាក់ និងជាសះស្បើយ១៥១លាន៩៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧០លាន១៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៣ម៉ឺននាក់ និងជាសះស្បើយ១៥១លាន៩៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧០លាន១៥ម៉ឺន៣ពាន់៦២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៣ម៉ឺន៧ពាន់៩២២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥១លាន៩៨ម៉ឺន៥ពាន់៤៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២ម៉ឺន២ពាន់៦៥៧នាក់ ស្លាប់ចំនួន៦០ម៉ឺន៨ពាន់៩៦១នាក់ និងជាសះស្បើយចំនួន២៧លាន៧៦ម៉ឺន៧ពាន់៤០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន៧២ម៉ឺន៩ពាន់២៤៧នាក់ ស្លាប់៣២ម៉ឺន២ពាន់៥១២នាក់ និងជាសះស្បើយ២៥លាន១៧ម៉ឺន៨ពាន់១១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៣៩ម៉ឺន២ពាន់៦៥៧នាក់ ស្លាប់ចំនួន៤៥ម៉ឺន៩ពាន់១៧១នាក់ និងជាសះស្បើយ១៤លាន៨១ម៉ឺន១ពាន់២៦៦នាក់ ៕ ប្រភព៖ worldometers

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៨៨នាក់ និងជាសះស្បើយ ៤១៥នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៨៨នាក់ និងជាសះស្បើយ ៤១៥នាក់

    ក្រសួងសុខាភិបាលប្រកាសថា កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៥៨៨នាក់ និងជាសះស្បើយ ៤១៥នាក់នាក់បន្ថែមទៀតនៅថ្ងៃនេះ។ យោងតាមក្រសួងសុខាភិបាលគិតមកដល់ថ្ងៃទី២៨ឧសភាឆ្នាំ២០២១ បានឲ្យដឹងថាកម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩សរុបចំនួន ២៨៨២៥នាក់។ ជាមួយគ្នានេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុបចំនួន២១៣១៥នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ចំនួនចំនួន៧នាក់ ដែលនាំឲ្យកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២០៣នាក់ហើយ។

  • អាជ្ញាធរខេត្តកំពត សម្រេចបិទកាស៊ីណូ សុខគឹមម៉េង ស្ថិតនៅក្បែរច្រកទ្វារទ្វេរភាគីតន់ហន់ ខណៈរកឃើញភ្ញៀវ ៤នាក់មានវិជ្ជមានកូវីដ-១៩

    អាជ្ញាធរខេត្តកំពត សម្រេចបិទកាស៊ីណូ សុខគឹមម៉េង ស្ថិតនៅក្បែរច្រកទ្វារទ្វេរភាគីតន់ហន់ ខណៈរកឃើញភ្ញៀវ ៤នាក់មានវិជ្ជមានកូវីដ-១៩

    សមត្ថកិច្ចស្រុកកំពង់ត្រាច ខេត្តកំពត ដឹកនាំដោយលោក អូន ខន អភិបាល ស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២១ នេះ បានដឹកនាំកម្លាំង និងក្រុមការងារចុះទៅបិទខ្ទប់នៅបរិវេណកាស៊ីណូ សុខគឹមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈជំនាញបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។ នៅពេលនេះ កងកម្លាំងមានសត្ថកិច្ច បានសម្រេចចងខ្សែ បិទបម្រាម និងការពារសន្រិសុខ សណ្តាប់ធ្នាប់ មិនឱ្យមានការធ្វើដំណើរចេញ ចូល ពីបរិវេណទីតាំងការស៊ីណូ ដើម្បីការពារទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ទៅដល់មូលដ្ឋាន។ ជាមួយគ្នានេះ អាជ្ញាធរបានសំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមយកសំណាកពីក្រុមគ្រូពេទ្យ និងចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន៕

  • កម្ពុជាបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សរុបបានចំនួន ២,៤៦៤,៨៣៥នាក់

    កម្ពុជាបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សរុបបានចំនួន ២,៤៦៤,៨៣៥នាក់

    គិតត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ កម្ពុជាបានផ្តល់ជូនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៤៦៤,៨៣៥នាក់។