Category: Covid-19

  • រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៨នាក់ នៅខេត្តសៀមរាប

    រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៨នាក់ នៅខេត្តសៀមរាប

    រដ្ឋបាលខេត្ត សៀមរាប បានជម្រាបជូន សាធារណជន ឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថាបាន រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៨នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាល ជំងឺ កូ វីដ -១៩ ចូលក្នុងសហគមន៍ ២០ កុម្ភៈ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជា សះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តត្រឡប់ទៅលំនៅ ឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១១៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៦១នាក់ ស្លាប់២នាក់ និង៥៤នាក់កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

  • រដ្ឋបាលបន្ទាយមានជ័យ ប្រកាសថាបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់

    រដ្ឋបាលបន្ទាយមានជ័យ ប្រកាសថាបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់

    រដ្ឋបាលបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៣០នាក់ ដែលបានរកឃើញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ចំនួន ៣០នាក់ ជាករណីឆ្លងក្នុងសហគមន៍ និងជាពលករដែលឆ្លងដែនវិលត្រឡប់ពីប្រទេសថៃ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរក៏បានប្រកាសថា បានព្យាបាលសះស្បើយអ្នកេជំងឺកូវី-១៩ ចំនួន៨៩ នាក់៕

  • រដ្ឋបាលខេត្តកំពត បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៦នាក់

    រដ្ឋបាលខេត្តកំពត បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៦នាក់

    រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៦នាក់ ជាបុគ្គលិកកាស៊ីណូ សុខ គឹមម៉េង ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកំពតបញ្ជាក់ថា ការយកសំណាកនៅថ្ងៃនេះ លើកបុគ្គលិកកាស៊ីណូ សុខ គឹមម៉េង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៦នាក់ ក្នុងនោះស្រីចំនួន៣៤នាក់។ ចំពោះករណីខាងលើ អាជ្ញាធរបានរៀបចំដាក់ឱ្យព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩នៃវិទ្យាល័យព្រះបិតាជាតិ និងនៅមជ្ឈមណ្ឌលសុខ គឹមម៉េង។ រដ្ឋបាលខេត្តកំពតក៏បន្តណែនាំឱ្យអ្នកពាក់ព័ន្ធចូលរួមសហការយកសំណាក និងដាក់ខ្លួនថ្វើចត្តឡីស័ក ព្រមទាំងចូលរួមអនុវត្តសេចក្តីណែនាំក្រសួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន៕

  • ឃាត់ខ្លួនពលរដ្ឋខ្មែរ ២នាក់ក្នុងភូមិសាស្ត្រចាក់ច្រែង ព្រំដែនកម្ពុជា.ថៃ

    ឃាត់ខ្លួនពលរដ្ឋខ្មែរ ២នាក់ក្នុងភូមិសាស្ត្រចាក់ច្រែង ព្រំដែនកម្ពុជា.ថៃ

    កងកម្លាំងប្រដាប់អាវុធ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នៅថ្ងៃអាទិត្យតី៣០ ខែឧសភាឆ្នាំ២០២១ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ២នាក់ ដែលបានឆ្លងដែនចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់ ក្នុងភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ។ លោកវរសេនីយ៍ទោ ផង អឿន នាយការិយាល័យទី កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋទាំងពីរនាក់នេះ ពលករទាំង២រូប ទី១ឈ្មោះ ចយ អាន ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិមន្ទិល ឃុំ យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី២ឈ្មោះ ទ្បុង ប៉ាន់ ភេទប្រុស អាយុ 30ឆ្នាំ រស់នៅភូមិរវៀង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នពលករខ្មែរទាំងពីរនាក់ ត្រូវបានមន្ត្រីសុខាភិបាលដឹកបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយពីសាកសួរព័ត៌មានចប់៕សួនលីណា

  • ក្រុមការងារឯកឧត្តម ស សុខា នាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ក្នុងបរិបទកូវីដ-១៩ ចំនួន ៥០គ្រួសារ មកពីភូមិម្រះព្រៅ និងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី

    ក្រុមការងារឯកឧត្តម ស សុខា នាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ក្នុងបរិបទកូវីដ-១៩ ចំនួន ៥០គ្រួសារ មកពីភូមិម្រះព្រៅ និងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី

    បាត់ដំបង៖ នៅរសៀល២៩ ខែឧសភា ឆ្នាំ២០២១ លោក គង់ កៃដូ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ ស្រុកមោងឫស្សី បានដឹកនាំសមាជិកក្រុមការងារ នាំយកអំណោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងបរិបទកូវីដ-១៩ ចំនួន ៥០គ្រួសារ មកពីភូមិម្រះព្រៅ និងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ អំណោយជាសម្ភារៈរួមមាន៖ អង្ករ 1250គីឡូ, ទឹកសុទ្ធ 50យួរ, ជែលដបធំ 30ដប, របាំងមុខ30, ត្រីខ 50យួរ, មី 50កេស និងថវិកា ១លានរៀល ឆ្លៀតក្នុងឱកាសផងដែរ លោក គង់ កៃដូ និងឯកឧត្ដម ព្រួញ រិទ្ធិថា ក៏បានចុះពិនិត្យទីតាំងផ្លូវច្រកចូលសាលាបឋមសិក្សាជ្រៃ ដើម្បីសិក្សានិងរៀបចំគម្រោងចាក់កៅស៊ូ DBSP ប្រវែង១៧០ម៉ែត្រ និងវឌ្ឍនភាពនៃការសាងសង់អគារសិក្សាសាលាមត្តេយ្យជ្រៃ ដែលជាអំណោយរបស់ឯកឧត្តម ស…

  • រដ្ឋបាលខេត្តកំពត សម្រេចផ្អាកអាជីវកម្មកាស៊ីណូនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

    រដ្ឋបាលខេត្តកំពត សម្រេចផ្អាកអាជីវកម្មកាស៊ីណូនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

    រដ្ឋបាលខេត្តកមពត នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១១ បានចេញសេចក្តីជូនដំណឹងពីការផ្អាក កន្លែងអាជីវកម្ម២កន្លែង និងទីផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកំពត បានណែនាំអាជ្ញាធរស្រុកកំពង់ត្រាច ធ្វើការបីផ្អាកអាជីវកម្មកាស៊ីណូនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ វិធានការនេះត្រូវអនុវត្តយ៉ាងសកម្មដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ។ សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បានចូលមកទីតាំងអាជីវកម្មដែលអាជ្ញាធរប្រកាសបិទខាងលើ ចាប់តាំងវេលាម៉ោងយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ ជាមួយគ្នានេះ នៅលើមូលដ្ឋាននេះផ្ទាល់ អ្នកពាក់ព័ន្ធជាច្រើននាក់ កំពុងត្រូវបានក្រុមគ្រូពេទ្យពិនិត្យនិងយកសំណាករកមេរោគកូវីដ-១៩ផងដែរ៕

  • អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំង ចំនួន០២កន្លែងទៀតក្នុងក្រុងព្រះសីហនុ

    អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំង ចំនួន០២កន្លែងទៀតក្នុងក្រុងព្រះសីហនុ

    អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំង ចំនួន០២កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក។

  • រដ្ឋបាលខេត្តសៀមរាប សម្រេចបិទ អង្គការ ADDA ជាបណ្តោះអាសន្នបន្ទាប់ពីមានការពាក់ព័ន្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

    សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទទីតាំង អង្គការ អភិវឌ្ឍន៍កសិកម្មដាណឺម៉ាក-អាស៊ី(ADDA) ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលជាទីតាំង មានការពាក់ព័ន្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១” រយៈពេល ២សប្ដាហ៍ គិតចាប់ពី ថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រហូតមានការចេញ សេចក្តីសម្រេចជាថ្មី ។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៧៩នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ២២,១៨៨នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៧៩នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ២២,១៨៨នាក់

    ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣០ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា ក្រសងបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន៥៧៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសថ្មីចំនួន២១នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៧ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៥០២នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣០ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន ២៩,៤០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយថ្មីចំនួន៨៧៣នាក់ ។ ដោយឡែកនៅថ្ងៃនេះ ក៏មានអ្នកស្លាប់ចំនួនថ្មីចំនួន៦នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២០៩នាក់៕

  • ថៃឆ្លងកូវីដថ្មី ជាង៩ពាន់នាក់ ស្លាប់៥៨នាក់ ត្រឹម២ថ្ងៃ

    ថៃឆ្លងកូវីដថ្មី ជាង៩ពាន់នាក់ ស្លាប់៥៨នាក់ ត្រឹម២ថ្ងៃ

    The Nation បានចេញផ្សាយ នៅថ្ងៃអាទិត្យទី៣០ ឧសភា ២០២១នេះថា ប្រទេសថៃមានឆ្លងជំងឺកូវីដ១៩ថ្មី ៤៥២៨នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ ខណៈម្សិលមិញ ប្រកាសថា ឆ្លងថ្មីជិត៥ពាន់នាក់ ដូច្នេះ ២ថ្ងៃជាប់គ្នា ថៃមានឆ្លងថ្មីជាង៩ពាន់ករណី។ ក្រៅពីនេះ ក៏មានស្លាប់មនុស្ស២៤នាក់ទៀតដែរ ២៤ម៉ោងចុងក្រោយនេះ ខណៈម្សិលមិញ ថាស្លាប់៣៤នាក់៕