-
ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៣០ឧសភាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៤នាក់នោះ រួមមាន នៅក្នុងក្រុងព្រៃវែងចំនួន៦នាក់, ស្រុកព្រះស្ដេចចំនួន៣នាក់, ស្រុកស្វាយអន្ទរចមនួន២នាក់,ស្រុកមេសាងម្នាក់, ស្រុកពាមជរ៣នាក់, ស្រុកបាភ្នំ៤នាក់ស្រុកកញ្ច្រៀចម្នាក់,ស្រុកកំពង់ត្របែក២នាក់, មកពីខេត្តកំពង់ឆ្នាំងម្នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននិមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី៣០ឧសភាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៨៦នាក់ មានអ្នកស្លាប់ចំនួន៥នាក់ និងនៅសល់២០៣នាក់កំពុងទទួលការព្យាបាល។
-
អាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បុរសម្នាក់កើតជំងឺកូវីដ

-
កូវីដ៖ ឆ្លងនិងស្លាប់ប្រចាំថ្ងៃ ក្នុងប្លុកអាស៊ានធ្លាក់ចុះហើយ

ចំនួនមនុស្សឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ានបានកើនដល់ជាង៤លាននាក់ហើយ ក្នុងនោះ ២៥៦០៣ករណីថ្មីទៀតត្រូវបានរកឃើញ កាលពីថ្ងៃទី៣០ ឧសភា ម្សិលមិញ ប៉ុន្តែទាបជាងកាលពីថ្ងៃសៅរ៍ ដែលមានរហូតដល់២៨៧១៦ករណី។ ចំនួនមនុស្សស្លាប់ក៏ធ្លាក់ចុះដែរ ក្នុងនោះ កាលពីថ្ងៃអាទិត្យមាន៣៩០នាក់ ខណៈកាលពីថ្ងៃសៅរ៍ មាន៤៥៧នាក់។ គួរបញ្ជាក់ថា បណ្តាប្រទេសសហគមអាស៊ានទាំង១០ រួមមានទាំងកម្ពុជាផងដែរនោះ មានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន៤លាន៣ពាន់៧៧០នាក់ ស្លាប់សរុប ៧៨៥១៥នាក់ នេះបើគិតត្រឹមថ្ងៃទី៣០ ឧសភា។ ឥណ្ឌូនេស៊ីជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ គឺជាង១.៨លាននាក់ រីឯប្រទេសឆ្លងតិចជាងគេគឺព្រុយណេ មានត្រឹម២៤១នាក់ ហើយប្រទេសស្លាប់ច្រើនជាងគេគឺឥណ្ឌូនេស៊ីមានជាង៥ម៉ឺននាក់ ហើយស្លាប់តិចជាងគេគឺឡាវ និងព្រុយណេ មាន៣នាក់ដូចគ្នា៕ប្រភពពី The Nation
-
ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ១១នាក់ បន្ថែមថ្មី និងអ្នកជំងឺកូវីដ-១៩ ជាសះស្បើយមានចំនួន ០៥នាក់

-
អាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ បុរសម្នាក់មានវិជ្ជមានកូវីដ-១៩ ដែលបានគេចវេសពីការព្យាបាល

នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ ក៏បានធ្វើការគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ ដេញតាមមុខសញ្ញារហូតដល់ចំណុច វាលស្រែមួយកន្លែង ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ពេលនោះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ ណែនាំបុរសរូបនោះ យល់អំពីសារៈប្រយោជន៍នៃការព្យាបាលព្រមទាំងទោសទណ្ឌនៃការគេចវេស តែបុរសរូបនោះនៅតែមិនព្រម ស្ម័គ្រចិត្តទទួលយកការព្យាបាល ថែមទាំងរើសដុំថ្ម ព្យាយាមវាយប្រហារមកលើសត្ថកិច្ចថែមទៀតផង ដោយមានការហ៊ុព័ទ្ធនិងបង្ខំ ពីសមត្ថកិច្ច បុរសនោះក៏ព្រមឡើងរថយន្តជាមួយ ក្រុមគ្រូពេទ្យ ដើម្បីទៅធ្វើការព្យាបាល នៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង។ ដោយបុរសនោះមានឈ្មោះ ជា គា ភេទ ប្រុសអាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ…
-
អ្នកជំងឺកូវីដ-១៩ បានទៅកាន់ហាង តាំង ស៊ូ មនោរម្យ លកទឹកដោះគោ ម្សៅ និងសម្ភារក្មេង នៅរាជធានីភ្នំពេញ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាងតាំង ស៊ូ មនោរម្យ លក់ទឹកដោះគោម្សៅ និងសម្ភារៈក្មេង មានអ្នកជំងឺកូវីដ-១៩ បានទៅកាន់ទីតាំងខាងលើនេះ។ ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាន ទៅ តាំង ស៊ូ មនោរម្យ លក់ទឹកដោះគោ ម្សៅ និងសម្ភារៈក្មេង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
-
តំណាងសម្តេចក្រឡាហោម ស ខេង ចែកអំណោយជូនប្រជាពលរដ្ឋដែល ទទួលរងផលប៉ះពាល់ដោយសារជំងឺCovid-19 នៅខេត្តបាត់ដំបង

ឯឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងឯកឧត្តម ព្រួញ រិទ្ធថា និងឯកឧត្តម សួ ប៉ុណ្ណារ៉ុង បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង នាំយកអំណោយ សម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ពិសេសពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺCovid-19 សរុប១៦៤គ្រួសារនៅឃុំចំនួន៣ក្នុងស្រុកបវេល ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋដែលទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន១យួរ និងទឹកសុទ្ធចំនួន៥យួរ ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួនទៀត៕
-
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូលផ្សារក្រឡាញ់

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះ-អាសន្ន ផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។ យោងតាមសេចក្តីសម្រេច អាជ្ញាធរខេត្តបានបញ្ជាក់ថា កន្លងមកមានអ្នកវិជ្ជមានកូវីដ-១៩ និងមានទំនាក់ទំនងជាមួយអាជីវករមួយចំនួន។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តខេត្តសៀមរាប បានឲ្យដឹងថានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៨នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ចាន់ តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានមកដល់ទីរួមស្រុកក្រឡាញ់ ព្រមទាំងបានចេញ-ចូល និងមានទំនាក់ទំនងជាមួយអាជីវករមួយចំនួនក្នុងផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប៕
-
ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ០២នាក់ទៀត ជាអ្នកដំណើរ មកពីរាជធានីភ្នំពេញ

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកវិជ្ជាមានកូវីដ-១៩ចំនួន០២នាក់ ដែលជាអ្នកបើកបរដឹកប្រេងនិងអ្នកធ្វើដំណើរមកជាមួយ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថាអ្នកជំងឺកូវីដ-១៩ ទាំង២នាក់ មួយឈ្មោះ រឿង រឹម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ស្នាក់នៅផ្ទះជួលជាមួយគ្រួសារស្ថិតនៅគីឡូលេខ១០ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២ ឈ្មោះ វុធវិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ ភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរខេត្តព្រៃវែង មុខរបរសិស្ស បញ្ចប់សិក្សាទុតិយភូមិ។ បច្ចុប្បន្ន អាជ្ញាធរបានយកអ្នកវិជ្ជមានកូវីដ-១៩ទៅព្យាបាលនិងដាក់ធ្វើចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគីរី គិតរហូតមកដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១នេះខេត្តរតនគិរីមានអ្នកឆ្លងកូវីដ-១៩ចំនួន១៣នាក់ តែមិនទាន់មានការឆ្លងដល់ប្រជាពលរដ្ឋក្នុងសហគមន៌នៅឡើយទេ៕ ដោយ គតិ យុត្ត
-
ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីថែមទៀតចំនួន ៨៨នាក់

រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៨នាក់ រកឃើញថ្មីបន្ទាប់ពីមានការយកសំណាកនៅខេត្តស្វាយរៀង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្ត អ្នកវវិជ្ជមានកូវីដ-១៩ថ្មីទាំងនេះភាគច្រើនជាកម្មករ កម្មការិនី និងប្រជាពលរដ្ឋ នៅក្នុងក្រុងស្វាយរៀង ស្រុកស្វាយជ្រំ និងស្រុកចន្រ្ទា។ សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ខេត្តស្វាយរៀងមានអ្នកឆ្លងកូវីដ-១៩សរុប ៨២០នាក់ និងបានព្យាបាលជាសះស្បើយសរុប ៣៧៨នាក់។ ជាមួយគ្នានេះ ជំងឺកូវីដ-១៩ បានធ្វើឱ្យមានមនុស្សស្លាប់ចំនួន ៥នាក់ផងដែរនៅខេត្តស្វាយរៀង៕