-
ប្រទេសអាស៊ាន១នេះយកថ្ងៃកុមារអន្តរជាតិ ១មិថុនា ស្អែក ផ្តើមការចាក់វ៉ាក់សាំងដល់សិស្សក្រោម១២ឆ្នាំ

រដ្ឋមន្ត្រីអប់រំនៃប្រទេសសិង្ហបុរី Chan Chun Sing បានប្រកាសឲ្យដឹងនាថ្ងៃទី៣១ ឧសភានេះថា សិស្សជាង៤០ម៉ឺននាក់ អាយុក្រោម១២ឆ្នាំឬលើស១២ឆ្នាំនឹងត្រូវអញ្ជើញទៅឲ្យទៅចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី១ មិថុនា ២០២១ស្អែកនេះ។ ការជូនដំណឹងនេះបានកើតមានឡើង ក្រោយពេលវ៉ាក់សាំងត្រូវបានអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលប្រទេសនេះបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech សម្រាប់ក្មេង ចាប់ពីអាយុ១២ ដល់ ១៥ឆ្នាំ កាលពីពេលថ្មីៗនេះ។ ការកក់នឹងបើកទ្វារទទួល ចាប់ពីថ្ងៃទី១ មិថុនា ខណៈដែលការចាក់វ៉ាក់សាំងលើវ័យពួកគេ អាចនឹងចាប់ផ្តើមនាថ្ងៃទី៣ មិថុនា នេះបើតាមរដ្ឋមន្ត្រីដដែល៕ ប្រភពពី CNA
-
កូវីដ១៩៖ ថៃមានមនុស្សស្លាប់ដោយសារជំងឺនេះ ជាង១ពាន់នាក់ហើយ

បន្ទាប់ពីការប្រកាសស្លាប់មនុស្សដោយសារជំងឺកូវីដ១៩ ចំនួន១៩នាក់ទៀត នាព្រឹកថ្ងៃទី៣១ ឧសភានេះ ធ្វើឲ្យចំនួនមនុស្សស្លាប់ព្រោះជំងឺនេះ ក្នុងប្រទេសថៃបានកើនដល់១០៣១នាក់ហើយ។ ជាការកត់សម្គាល់ ចាប់តាំងពីផ្ទុះរលកទី៣មក ថៃមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចន្លោះពីជាង២០ ទៅ៣០នាក់ ជាប្រចាំថ្ងៃ។ ចំណុចចាប់អារម្មណ៍ខ្លាំងមួយទៀត ករណីឆ្លងក្នុងពន្ធនាគារបន្តកើនឡើងខ្លាំង ក្នុងនោះ ២៤ម៉ោងចុងក្រោយនេះ មានឆ្លង៣៥៣២ករណី ក្នុងចំណោមឆ្លងថ្មី ៥៤៨៤នាក់ ដែលប្រកាសព្រឹកមិញនេះ។ បាងកកនៅតែជាតំបន់ឆ្លងច្រើនជាងគេ បន្ទាប់មកគឺ ប៉ិចឆាប៊ូរី សាមុតសាខន សារ៉ាប៊ូរី និង ផាធំ ថានី។ ជាមួយនឹងការស្លាប់កើនដល់ជាង១ពាន់នាក់ ថៃមានអ្នកកើតកូវីដ១៩ សរុបកើនដល់ជិត១៦ម៉ឺននាក់ហើយ៕ ដកស្រង់ពីបាងកកប៉ុស្តិ៍
-
រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ អ៊ុន វិសាល ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៣១ឧសភានេះ បានជូនដំណឹងថា ឈ្មោះ អ៊ុន វិសាល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត មុខរបរអ្នកលក់ប្រហុក ផ្អកបោះលក់តាមផ្ទះ បានឆ្លងជំងឺកូវីដ-១៩គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ…
-
វៀតណាមផ្ញើលិខិតទៅអាមេរិក សុំវ៉ាក់សាំងកូវីដ១៩ថែមទៀត

ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក បានសរសេរលិខិតមួយច្បាប់ ផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីស្នើសុំជំនួយជាវ៉ាក់សាំងបង្ការ COVID-19។ ប្រធានាធិបតីវៀតណាមរូបនេះក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសមហាអំណាចលេខ ១ លើលោកមួយនេះ ក្នុងការផ្តល់ថវិកា ៤ពាន់លានដុល្លារ គាំទ្រដល់កម្មវិធីចែកចាយវ៉ាក់សាំង COVID-19 អន្តរជាតិ COVAX ផងដែរ ព្រោះកន្លងមកនេះ វៀតណាម បានទទួលវ៉ាក់សាំងប្រមាណ ២.៥លានដូសរួចមកហើយ ក្រោមយន្តការនេះ។ វៀតណាមកំពុងប្រយុទ្ធតស៊ូនឹងរលកថ្មី នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺនៅក្រោយការរកឃើញវីរុស COVID-19 បំប្លែងថ្មីកាត់ឥណ្ឌា-អង់គ្លេស ជាលើកដំបូង៕
-
រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ សោម ប៊ុនធឿន ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៣១ឧសភានេះ បានជូនដំណឹងថា ឈ្មោះ សោម ប៊ុនធឿន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ មុខរបរអ្នកលក់ចាន ឆ្នាំង ឡៃឡុង បានឆ្លងជំងឺកូវីដ-១៩។ អ្នកជំងឺរូបនោះ ធ្លាប់បានទៅបន្ទប់ពិគ្រោះជំងឺ គ្រូពេទ្យ ផេង ហាប់ នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី២៥ឧសភា ឆ្នាំ២០២១មក។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097…
-
ហ្វីលីពីនប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ចាក់ដល់អត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ (មានវីដេអូ)

ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលហ្វីលីពីនចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 សម្រាប់អត្តពលិក និងបុគ្គលិកដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ។ អត្តពលិក និងមន្រ្តីដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូកំពុងត្រូវបានផ្តល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំងដោយរដ្ឋាភិបាលហ្វីលីពីន ។ ជាក់ស្តែងនៅឯសណ្ឋាគារមួយកន្លែងក្នុងរដ្ឋធានីម៉ានីល មានមនុស្សប្រមាណ៥០០នាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ពួកគេ ដោយប្រើប្រាស់វ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) ។ ដោយឡែកបញ្ជីឈ្មោះក្រុមអាទិភាពដទៃទៀត ក៏រួមបញ្ចូលទាំងមន្ត្រីសុខាភិបាល និងមន្ត្រីសំខាន់ៗ ក៏ដូចជាអត្តពលិក និងបុគ្គលិក ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិមួយទៀតគឺ ស៊ីហ្គេម នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះផងដែរ ៕ ប្រភព៖ NHK
-
របាយការណ៍របស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយបង្ហាញថា វ៉ាក់សាំងចិន Sinovac ធ្វើអោយអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ធ្លាក់ចុះ៩៧ភាគរយ (មានវីដេអូ)

Video: https://fb.watch/5QnAjMH0Af/ អ៊ុយរ៉ាហ្គាយ៖ របាយការណ៍របស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំង ខូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ (Sinovac) ក្នុងរយៈពេល១៤ថ្ងៃនោះ អត្រាស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សពេញវ័យមានអាយុចន្លោះពី១៨-៧០ឆ្នាំបានធ្លាក់ចុះរហូតដល់ ៩៧ភាគរយ ។ របាយការណ៍ខាងលើនេះ គឺបានមកពីការធ្វើតេស្តទៅលើមនុស្ស ៧១ម៉ឺន២ពាន់៧១៦នាក់ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភាកន្លងមកនេះ ក្រោយពួកគេបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ពេញលេញ ។ បើតាមរបាយការណ៍ដដែលនេះ សម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ រួចរាល់ អត្រានៃការចូលសម្រាកព្យា បាលនៅតាមមន្ទីរពេទ្យបានធ្លាក់ចុះជាង៩៥ភាគរយ ហើយករណីឆ្លងក៏បានធ្លាក់ចុះ ៥៧ភាគរយផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រផលិតគ្រឿងបង្គំកង់ បង្អួច និងវាំងនន សាន់ មេថល និងផ្លាស្ទីក ប្រដាក់ ត្រូវតាមដានសុខភាពរបស់ខ្លួន

រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៣១ឧសភា បានជូនដំណឹងថា កន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូចនៃ រោងចក្រផលិតគ្រឿងបង្គំកង់ បង្អួច និងវាំងនន សាន់ មេថល និងផ្លាស្ទីក ប្រដាក់ ឯ.ក តំបន់សេដ្ឋកិច្ចពិសេស តាយ សេង១ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត មានវិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តបានអំពានាវឲ្យកម្មករ កម្មការិនី ត្រូវតាមដានសុខភាពរបស់ខ្លួន ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។ រដ្ឋបាលខេត្តបានបន្តថា ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
រដ្ឋបាលខណ្ឌមានជ័យ និងក្រសួងការងារ បន្តចុះពិនិត្យ និងវាយតម្លៃ នៅតាមរោងចក្រ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយ លោក ទូច សុទ្ធមុត តំណាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក វ៉ា សុវណ្ណពិសាល ក្រុមការងារអធិការកិច្ច បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ និងវាយតម្លៃ ស៊ីជីក្លរី (ខាមបូឌា) មានទីតាំងស្ថិតនៅផ្លូវទ្រង់មាន់ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។ យោងតាមសេចក្តីណែនាំរួម លេខ០៤៥/២១ កប/ស.ណ.ខ.ល ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ ។…
-
ស្រុកជើងព្រៃ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២១ បន្ថែមទៀត ក្នុងថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ

ខេត្តកំពង់ចាម៖ រដ្ឋបាលស្រុក ជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់នៅលើផេកផ្លូវការរបស់ខ្លួនថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ២១ នាក់បន្ថេមទៀត នៅថ្ងៃទី៣០ ម្សិលមិញនេះ ។ គួរបញ្ជាក់ថា៖ ខេត្តកំពង់ចាម ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៤២ នាក់ ក្នុងនោះស្រុក កងមាស ០១នាក់ ស្រុកស្រីសន្ទរ០១នាក់ ស្រុកបាធាយ០២នាក់ ស្រុកកំពង់សៀម ០៤នាក់ ស្រុកព្រៃឈរ ១០នាក់ ស្រុកជើងព្រៃ ២១នាក់ មកពីខេត្តកំពង់ធំចំនួន ០៣នាក់ និងករណីជាសៈស្បើយចំនួន ២៧នាក់ ៕