Category: Covid-19

  • ថ្ងៃនេះអាជ្ញាធរខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដចំនួន ៥៥នាក់ទៀត

    ថ្ងៃនេះអាជ្ញាធរខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដចំនួន ៥៥នាក់ទៀត

    រដ្ឋបាលខេត្តកំពតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៥នាក់បន្ថែមទៀត ដែលជាបុគ្គលិក និងប្រជាពលរដ្ឋជាអ្នកបានចូលទៅលេងល្បែងនៅក្នុងកាស៊ីណូសុខ គឹមម៉េង ស្ថិតនៅច្រកទ្រារភាគីតន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

  • អភិបាលរាជធានីភ្នំពេញបដិសេដព័ត៌មានថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ខណៈអាជ្ញាធរកំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩

    អភិបាលរាជធានីភ្នំពេញបដិសេដព័ត៌មានថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ខណៈអាជ្ញាធរកំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះ ហាក់មានការកើនឡើង។ ឯកឧត្តម ឃួង ស្រេង បានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រសួងសុខាភិបាល បាននិងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបំផុត ជាមួយជំងឺកូវីដ១៩ ដែលកំពុងមានការឆ្លងរីករាលដាល នៅទូទាំងប្រទេសកម្ពុជា។ អភិបាលរាជធានីភ្នំពេញ បានថ្លែងថា «ប៉ុន្មានថ្ងៃនេះមានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ ខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនោះទេ»។ ឯ.ឧ ក៏បានបង្ហាញនូវការសោកស្ដាយចំពោះការចែកចាយព័ត៌មាន ដែលមិនទាន់មានការសម្រេចច្បាស់លាស់ ពាក់ព័ន្ធការបិទរាជធានីភ្នំពេញ ឡើងវិញនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ គួរជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសហាក់មានការកើនឡើងវិញ ខណៈរាជធានីភ្នំពេញ ក៏កើននូវចំនួនអ្នកឆ្លងដូចគ្នានេះដែរ ជាហេតុធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានកែសម្រួលវិធានការចំពោះតំបន់មួយចំនួន ដែលត្រូវបានដាក់ជាតំបន់លឿង ទៅជាតំបន់លឿងទុំវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល៕

  • អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយក ថវិកាជូនប្រជាពលរដ្ឋកំពុង សម្រាកព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក្តនៅក្នុងស្រុកកំពង់ត្រាច

    អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយក ថវិកាជូនប្រជាពលរដ្ឋកំពុង សម្រាកព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក្តនៅក្នុងស្រុកកំពង់ត្រាច

    ខេត្តកំពត៖  ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកា ជូនដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ កម្រិតបឋម និងអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច។ មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយ អភិបាលខេត្ត  បានបញ្ជាក់ថា បើទោះបីក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋបាននឹងកំពុងសម្រាកព្យាបាល ធ្វើចត្តាឡីស័ក ក៏ពិតមែន ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋបាលរាជធានី ខេត្តគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលា ក្នុងស្ថានភាពពិភពលោកក៏ដូចជាកម្ពុជាយើងកំពុងរងការយាយីដោយជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។  ឯកឧត្តម បន្តថា ក្នុងរយៈពេលនេះសូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ថែរក្សាសុខភាព ដោយអនុវត្តអោយបានល្អតាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ ក្រសួងសុខាភិបាល  ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យដើម្បីជួយដល់បងប្អូនជាបន្ទាន់។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលជាសះស្បើយ ឬធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយមិនមានបញ្ហាអ្វីប្រែប្រួលទេ  រួចវិលត្រឡប់ទៅលំនៅឋានវិញត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុលពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាសត្រូវអត់ស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ក្នុងប្រទេសយើងបន្តទៀត។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺបានល្អ និងសូមស្នើឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងវិធានការបង្ការ ទប់ស្តាប់ជំងឺកូវីដ១៩នេះ។ ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បាន ជូនថវិកាចំនួន៥លាន ២សែនរៀលសម្រាប់អ្នកជំងឺកូវីដ១៩និងអ្នកធ្វើចត្តាឡីស័កក្នុងម្នាក់ៗ៥ម៉ឺនរៀល និងថវិកា ១លានរៀលទៀតសម្រាប់ក្រុមគ្រូពេទ្យ១០នាក់ក្នុងម្នាក់ៗ ១០ ម៉ឺនរៀលរួមនឹងថវិកាមួយចំនួនទៀតដល់កងកម្លាំងទាំង៣យាមប្រចាំការផងដែរ ហើយឯកឧត្តមអភិបាលខេត្តនឹងបន្តផ្ដល់ទឹកអាកុល ម៉ាស់ និងទឹកសុទ្ធសម្រាប់ជួយផ្គត់ផ្គង់ដល់អ្នកជំងឺនិងអ្នកកំពុងធ្វើចត្តាឡីស័កនៅទីនោះផងដែរ៕

  • អភិបាលខេត្តកំពតអំពាវនាវដល់អ្នកសារព័ត៍មានកំទាន់ចេញផ្សាយលឿនពេកពិសេសអំពីបញ្ហាជំងឺកូវីដ១៩

    អភិបាលខេត្តកំពតអំពាវនាវដល់អ្នកសារព័ត៍មានកំទាន់ចេញផ្សាយលឿនពេកពិសេសអំពីបញ្ហាជំងឺកូវីដ១៩

    ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត បានសុំអំពាវនាវ ដល់ អ្នកសារព័ត៌មានថា កុំទាន់ចេញផ្សាយលឿនពេក ក្នុងការផ្សាយព័ត៌មានពិសេស អំពីបញ្ហាជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពតនេះ។ ឯកឧត្តម បាន បន្ថែមថា ការចេញផ្សាយលឿនបែបនេះ វាគឺជាព័ត៌មានមិនពិត ដូច្នេះយើងរង់ចាំរបាយការណ៍ មកពីក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពតជាមុនសិន ចាំយកទៅចុះផ្សាយ ព្រោះការផ្សាយត្រូវធ្វើយ៉ាងណា អោយបានល្អប្រសើរ ត្រិមត្រូវទាំងខ្លឹមសាអទ្ថបទ និងរូបភាព  បែបនេះហើយដែលហៅថា ព័ត៌មានពិតត្រិមត្រូវ ល្អប្រសើ មិនមានគ្រាន់តែលឿន នោះទេ ព្រោះអីបណ្ដាញ សារពត៌មាន មួយចំនួន បានចុះផ្សាយខុសពីការពិត ដូច្នេះរដ្ឋបាលខេត្តមិនអាច ទទួលយកបានឡើយ។ ការលើកឡើងបែបនេះ ក្នុងពិធី ចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ​ ងាយ​រងគ្រោះ​និង​ រង​ផលប៉ះពាល់​ ដោយ សារ​ជំងឺ​កូវី​១៩ ចចំនួន ១២២គ្រួសារ​ មក​ពី​ឃុំ​ចំចំនួន១០ ក្នុងស្រុក បន្ទាយមាស ខេត្តកំពតនៅ​ព្រឹក​ថ្ងៃទី៣១ ខែ​ ឧសភា​ ឆ្នាំ​២០២១​។ ឯកឧត្តម​ ជាវ តា​យ បាន​នាំមកជាមួយនិងការផ្ដាំផ្ញើរ សួរសុខទុក្ខ​ពី​សំណាក់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុ ជា សម្ដេច​ កិត្តិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ ប្រប្រជាពលរដ្ឋ ដែលជានិច្ចកាល តែងតែ​មាន​ការគិតគូ​រ​យកចិត្តទុកដាក់​ខ្ពស់ ពី​សុខទុក្ខ​លំបាក​និង​ ជីវភាព​ខ្វះខាត​ របស់​ ប្រជាពលរដ្ឋ​គ្រប់​ទទីកន្លែង ពិសេស​ក្នុង​ដំណាក់កាល​នៃ​ស្ថានភាព​វិបត្តិកូ​វីដ​១៩ ដែល​ជា​ជំងឺឆ្លង​សកល​ និង​បាន​ជំរុញ​ ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ និង​ កាកបាទក្រហម​រាជធានី ខេត្ត ក្រុង ស្រុក បញ្ចេញ​នាំ​ស្បៀងអាហារ​ គ្រឿងឧបភោគ​ បរិភោគ​សម្ភារៈ​និង​ថវិកា ដើម្បី​ជួយដល់​ គ្រួសារ​ប្រជាពលរដ្ឋ​ ងាយ​រងគ្រោះ​ នឹងរង​ផលប៉ះពាល់​ ដោយ​ជំងឺ​កូវី​ដ​១៩ មិន​រើសអើង និង​ មិន​ទុក​ចចោលឲ្យ​ ប្រជាពលរដ្ឋ​ណា​ម្នាក់ស្លាប់​ ដោយ​អអត់ អាហារនោះឡើយ​។​ ​ឯកឧត្តម ជាវ តា​យ ប្រធាន គណៈកម្មការសាខា កាកបាទ ក្រហមកម្ពុជា ខេត្តកំពតក៏​បាបានផ្ដាំផ្ញើ​ ដល់​ ប្រជាពលរដ្ឋ​ ត្រូវ​រក្សា​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ ការអនុវត្ត​វិធានការ​អនាម័យ​ល្អ ពិសេស​ វិធានការ​ សុខាភិ បាល៣​កុំ ៣​ការពារ ដើម្បី​ រួម​គ្នា​បង្ការ​ទប់ស្កាត់​ ជំងឺ​កូវី​ដ​១៩ កុំឱ្យ​មាន​ឆ្លង​ចូល​ ដល់​ ក្រុមគ្រួសារ សហគមន៍ និង​ ប្រទេស ជាតិ​យើង​។​ ឯកឧត្តម​ ជាវ តា​យ​ ក៏​បាន​ផ្ដាំផ្ញើ​ប្រជាព លរដ្ឋ ត្រូវ​យកចិត្តទុកដាក់ បង្កបង្កើន​ផល​ចិញ្ចឹមសត្វ​ ដើម្បីផ្គត់ផ្គង់​ ជីវភាព​គ្រួ សារ​ អោយបាន​កកាន់ តែប្រសើរ​ ឡើង​ថែម​ទៀត និង​ ត្រូវ​ប្រុងប្រយ័ត្ន​ ការពារ​នូវ​គ្រោះ​ បាតុភូត​ធម្មជាតិ​ផ្សេងៗ​ ពិសេស​បាតុភូត​ផ្គរ​រន្ទះ​ ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​មកដល់​។ អំណោយ​បាន​ ចែកជូន​ប្រជាពលរដ្ឋ​ ចំនួន១២២គ្រួសារ​ នាឱកាសនេះ ក្នុង​មួយ​គ្រួសារ​ ទទួលបានអង្ករ ២៥​គីឡូ​ ទឹក​សុទ្ធ ០១​កេស ទឹកត្រី និង​ត្រីខ រួម​និង​ថវិកា ២ម៉ឺនរៀល ទីព្រឹក្សាយុវជនកាកបាទក្រហមអ្នកស្ម័គចិត្តនគបាលកងរាជអវុធហត្ថ បញ្ជាការពារ សរុបចំនួន៤៥ម៉ឺនរៀល ផហដែរ៕ 

  • ខេត្តកែប៖ រកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៤នាក់ថ្មីបន្ថែមទៀត

    ខេត្តកែប៖ រកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៤នាក់ថ្មីបន្ថែមទៀត

    សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១!

  • ផ្ទុះអាបម្លែងថ្មីឥណ្ឌាផង អង់គ្លេសផង វៀតណាមយកសំណាកទ្រង់ទ្រាយដ៏ធំ ១ថ្ងៃ១០ម៉ឺននាក់

    ផ្ទុះអាបម្លែងថ្មីឥណ្ឌាផង អង់គ្លេសផង វៀតណាមយកសំណាកទ្រង់ទ្រាយដ៏ធំ ១ថ្ងៃ១០ម៉ឺននាក់

    ប្រទេសវៀតណាមបានប្រកាសនៅថ្ងៃនេះថា នឹងធ្វើការធ្វើតេស្តទៅលើ ពលរដ្ឋរបស់ខ្លួនទ្រង់ទ្រាយដ៏ធំ ជាពិសេស នៅហូជីមិញ ដោយនឹងយកសំណាក ១០ម៉ឺននាក់ ក្នុង១ថ្ងៃ ដើម្បីធ្វើឲ្យប្រាកដអំពី បញ្ហាវិរុសកូវីដពូជក្លាយថ្មី មានទាំងពីឥណ្ឌានិងអង់គ្លេស ជាពិសេស ផ្ទុះក្នុងវិហារយ៉េស៊ូ នៅហូជីមិញ ថ្មីៗនេះ។ មុននេះ ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេស ដែលអាចគ្រប់គ្រងទៅលើ ស្ថានភាពកូវីដបានល្អជាងគេបំផុត ក្នុងចំណោមប្រទេសក្នុងតំបន់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពហាក់ដូចជាកាន់ តែអាក្រក់ឡើងដោយក្នុងនោះ កាលពីចុងសប្តាហ៍ទៅនេះ អជ្ញាធរបានព្រមានអំពីវិរុសកូវីដពូជក្លាយថ្មី មួយទៀតដែលមានភាពកាចសាហាវ ខ្លាំងជាងមុនត្រូវបានរកឃើញមាន វត្តមាននៅក្នុងប្រទេសរបស់ខ្លួន។ គិតត្រឹមព្រឹកថ្ងៃទី៣១ ឧសភា វៀតណាមមានអ្នកឆ្លងនៅទូទាំងប្រទេស កើនឡើងទៅដល់ ៧០០០នាក់ អ្នកដែលបានបាត់បង់ជីវិត មាន៤៧នាក់ ៕

  • ទារកនិងកុមារជាង៨ម៉ឺននាក់ឆ្លងកូវីដ នៅប្រទេសមួយក្នុងប្លុកអាស៊ាន

    ទារកនិងកុមារជាង៨ម៉ឺននាក់ឆ្លងកូវីដ នៅប្រទេសមួយក្នុងប្លុកអាស៊ាន

    រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី Adham Baba បាននិយាយ នៅថ្ងៃចន្ទទី៣១ ឧសភា ២០២១នេះថា ប្រទេសខ្លួនមានទារកនិងកុមារ ៨២៣៤១នាក់ហើយបានឆ្លងជំងឺកូវីដ១៩។ វេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្នុងចំណោមជាង៨ម៉ឺននាក់ មានជិត២ម៉ឺននាក់គឺកុមារអាយុក្រោម៤ឆ្នាំ ហើយ ៨២៣៧នាក់អាយុចន្លោះពី៥ទៅ៦ឆ្នាំ ខណៈ ២៦៨៥១នាក់ មានវ័យពី៧ដល់១២ឆ្នាំ ស្របពេលដែល ២៧៤០២នាក់ អាយុពី១៣ដល់១៧ឆ្នាំ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះថា ពុំមានទារកឬកុមាររូបណាធ្ងន់ធ្ងរទេ។ ម៉ាឡេស៊ីមានអ្នកកើតកូវីដ១៩ សរុប ជាង៥៧ម៉ឺននាក់ហើយ៕ ប្រភពពី CNA

  • រដ្ឋបាលខេត្តបាត់ដំបង សម្រេចធ្វើការបិទខ្ទប់ នូវខ្នងផ្ទះចំនួន០៥ខ្នង ដែលស្ថិតក្នុងភូមិចំនួន០៥ និងក្នុងឃុំចំនួន០៤ របស់ស្រុកថ្មគោល ត្រូវបានបិទខ្ទប់ ជាបណ្តោះអាសន្ន

    រដ្ឋបាលខេត្តបាត់ដំបង សម្រេចធ្វើការបិទខ្ទប់ នូវខ្នងផ្ទះចំនួន០៥ខ្នង ដែលស្ថិតក្នុងភូមិចំនួន០៥ និងក្នុងឃុំចំនួន០៤ របស់ស្រុកថ្មគោល ត្រូវបានបិទខ្ទប់ ជាបណ្តោះអាសន្ន

    អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រចធ្វើការបីទខ្ទប់ទីតាំងខ្នងផ្ទះប្រជាពលរដ្ឋ ជាបណ្តោះ ចំនួន០៥ខ្នង ដែលស្ថិតនៅចំណុចភូមិចំនួន០៥ក្នុងភូមិសាស្ត្រនៃឃុំចំនួន០៤ ក្នុងនោះរួមមាន៖ឃុំតាម៉ឺន ចំនួន០២ភូមិ ០២ខ្នងផ្ទះ, ឃុំជ្រៃចំនួន០១ខ្នងផ្ទះ,ឃុំតាពូង ០១ខ្នងផ្ទះ និង ឃុំអូរតាគី ០១ខ្នងផ្ទះ របស់ ស្រុកថ្មគោល ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន នៅថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១នេះ។        ការបិទខ្ទប់នេះគឺធ្វើឡើងយោងសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តបាត់ដំបង លេខ១១៣/២១សសរ. ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់នូវខ្នងផ្ទះ ចំនួន០៥ខ្នង ខាងលើ រហូតដល់មានការជូនដំណឹងជាថ្មី។ដូចមានចែងក្នុងខ្លឹមសាររួមនៃសេចក្តីសម្រេចដែលជូនភ្ជាប់មកជាមួយខាងក្រោមនេះ៖

  • រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ០៣នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០៨នាក់នៅថ្ងៃទី៣១ខែឧសភានេះ

    រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ០៣នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០៨នាក់នៅថ្ងៃទី៣១ខែឧសភានេះ

       រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៣នាក់ ថ្មីបន្ថែមទៀតជាពលករវិលត្រឡប់ពីប្រទេសថៃចំនួន០៣នាក់និងបានព្យាបាលអ្នកជម្ងឺ ឲ្យជាសះស្បើយ ចំនួន០៨នាក់ ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។       ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យបង្អែកស្រុក។      សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន២២៤នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៩១នាក់,ស្លាប់២ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកនានាសរុបចំនួន ១២៩នាក់។       ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និង អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាល៕

  • លោកអភិបាលរងខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត១ សាលាបឋមសិក្សាអុិនស៊ីដារ៉េ ស្រុករតនមណ្ឌល

    លោកអភិបាលរងខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត១ សាលាបឋមសិក្សាអុិនស៊ីដារ៉េ ស្រុករតនមណ្ឌល

    បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត១ ដែលមានទីតាំងនៅក្នុងសាលាបឋមសិក្សា អុិនស៊ីដារ៉េ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។ លោក ណុប ដារ៉ា ក៍បានសំណេះសំណាល សួរសុខទុកជាមួយ កម្លាំងដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក មានគ្រូពេទ្យ កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងកងទ័ព ដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធម៌មូលដ្ឋាន ក៏ដូចជា បានបំពេញតួនាទីរបស់ខ្លួន ក្នុងបេសកកម្មដ៏សែនពិបាកនេះ ។ លោកបានធ្វើការផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវចូលរួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ត្រូវធ្វើការពន្យល់អប់រំដល់ពលករ ដែលកំពុងធ្វើចត្តាឡីស័កនៅទីនេះ ឱ្យគាត់យល់កាន់តែច្បាស់ នូវវិធានការការពាររបស់ប្រមុខរដ្ឋាភិបាល (៣ការពារ ៣កុំ) ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះ ៕ ដោយ វណ្ណលុក