Category: Covid-19

  • មណ្ឌលចក្តាឡីស័កស្រុករតនមណ្ឌល បានធ្វើតេស្តរកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់នៅថ្ងៃនេះ

    មណ្ឌលចក្តាឡីស័កស្រុករតនមណ្ឌល បានធ្វើតេស្តរកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់នៅថ្ងៃនេះ

    រដ្ឋបាលស្រុករតនមណ្ឌល៖ មណ្ឌលចក្តាឡីស័កស្រុករតនមណ្ឌល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១នេះ បានធ្វើតេស្តរកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងនោះមានស្រី ចំនួន ០២នាក់ ( ក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ចំនួន ០៣នាក់ ស្រី ០២នាក់, ក្នុងភូមិចំការល្មុត ឃុំស្តៅ ចំនួន ០១នាក់ប្រុស និងភូមិបាណង់ ឃុំស្តៅ ០១នាក់ប្រុស) ។ អ្នកជំងឺទាំង​ ៥នាក់ មានប្រភពឆ្លងមកពីកាស៊ីណូ ក្នុងខេត្តប៉ៃលិន និងត្រូវបានយកទៅដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូដ-១៩ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សូមបងប្អូនចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ស្របតាមអនុសាសន៍​ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល។

  • កូវីដ​៖​ ​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​​១​៤​០​ពាន់​លាន​បាត​ ​​ទល់​​​នឹង​រលក​ទី​៣​ បច្ចុប្បន្ន

    កូវីដ​៖​ ​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​​១​៤​០​ពាន់​លាន​បាត​ ​​ទល់​​​នឹង​រលក​ទី​៣​ បច្ចុប្បន្ន

    គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​រ​អន្តរា​គម​ស្រោចស្រង់​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វី​ដ​១​៩​ ក្នុងទំហំទឹកប្រាក់​១​៤​០​ពាន់​លាន​បាត​ ​ឬ​ជាង​៤​.​៤​ពាន់​លាន​ដុល្លារ​អាមេរិក​ ​យកមក​ទប់ទល់​​​នឹង​រលក​ទី​៣​ ​ដោយ​គេ​ដឹង​ថា​ ​មនុស្សជា​ង​១​៣​ម៉ឺន​នាក់​ទៀត​បាន​ឆ្លង​ ​តាំងពី​ខែ​មេសា​មក​ ​ក្នុង​ការ​ផ្ទុះ​ជាថ្មី​នេះ​។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​An​uc​h​a​ ​Bur​a​p​a​c​h​a​i​sr​i​ ​បាន​និយាយ​ថា​ ​នៅ​ថ្ងៃ​អង្គា​រ៍ ​ទី​១​ ​មិថុនា​ ​២​០​២​១​នេះ​ថា​ ​វិធានការ​ទាំងនេះ​ ​រួម​ប​ញ្ជូ​ល​ទាំង​ការ​ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ ​ជួយ​ទូទាត់​ ​និង​ការ​បង្វិល​ទុន​ជាដើម​ ​ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ចំណាយ​ ​ចាប់ពី​ខែ​កក្កដា​ទៅ​។​ ​អភិបាល​រាជធានី​បាងកក​បាន​ព្រមាន​ ​កាលពី​ថ្ងៃចន្ទ​ថា​ ​សេដ្ឋកិច្ច​ប្រហែល​មិន​អាច​ត្រលប់​ទៅ​រក​ក​ម្រិ​ត​កំណើន​ដូចមុន​មាន​ជំងឺ​បានទេ​ ​រហូត​ទាល់តែ​ដើម​ឆ្នាំ​២​០​២​៣​៕​

  • កូវីដ១៩៖ ឥណ្ឌាបន្តឆ្លងធ្លាក់ចុះ អ្នកស្លាប់ក៏ដូចគ្នា

    កូវីដ១៩៖ ឥណ្ឌាបន្តឆ្លងធ្លាក់ចុះ អ្នកស្លាប់ក៏ដូចគ្នា

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​ចេញផ្សាយ​ថា​ ​អត្រាករ​ណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ដែល​របាយការណ៍​ប្រចាំថ្ងៃ​ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​បាន​និង​កំពុង​បន្ត​ថយ​ចុះ​ដដែល​ ​ដោយ​នៅ​ថ្ងៃអង្គារ​ ​ទី​១​ ​មិថុនា​នេះ​ ​ករណី​ឆ្លង​ថ្មីៗ​ចំនួន​១​២​៧​,​៥​១​០​នាក់​ ​ខណៈ​ពេល​ផ្ទុះ​ខ្លាំង​ ​១​ថ្ងៃ​ ​អាច​ពី​២​០​ម៉ឺន​ទៅ​៣​០​ម៉ឺន​នាក់​ ​មួយថ្ងៃ​នោះ​។ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​កន្លងទៅ​នេះ​ ​ក្រៅពី​តួលេខ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​ឥណ្ឌា​ក៏បាន​រាយការណ៍​ពី​ ​ករណី​អ្នកជំងឺ​ស្លាប់​ថ្មីៗ​ផង​ដែរ​ ​គឺ​ចំនួន​២​,​៧​៩​៥​នាក់​ ​ដែល​អត្រា​ស្លាប់​នៃ​អ្នកជំងឺ​ ​CO​V​I​D​-19 ​ក៏​មានការ​បន្ត​ថយ​ចុះ​ដូចគ្នា​ ​នៅ​មួយ​រយៈ​ចុងក្រោយ​នេះ​។​ ​ក្រោយ​បូកបន្ថែម​ជាមួយ​តួលេខ​ទាំងនេះ​ ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ ​បាន​កើន​ដល់​២​៨​,​១​៧​៥​,​០​៤​៤​នាក់​ ​និង​ស្លាប់​កើន​ដល់​៣​៣​១​,​៨​៩​៥​។​ ​ដោយឡែក​អ្នកជំងឺ​សរុប​ ​២​៥​.​៩​លាន​នាក់​បាន​ជាសះស្បើយ​ ​និង​១​.​៩​លាន​នាក់​ ​កំពុង​បន្ត​សម្រាក​ព្យាបាល​។​​

  • ប្រជាពលរដ្ឋដែលធ្លាប់ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកពេទ្យ សារិកាកែវ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកពេទ្យ សារិកាកែវ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅពិនិត្យឈាម និងទិញថ្នាំនៅពេទ្យ សារិកាកែវ (ម្ដុំផ្សារស្ទឹងមានជ័យចាស់) ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី ២៤ឧសភា ដល់ថ្ងៃទី១មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការបានបញ្ជាក់ថា អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១ មិថុនា ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវឲ្យកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រស៊ីកូ (ខេមបូឌា) ខូល.,អិលធីឌី ត្រូវ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវឲ្យកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រស៊ីកូ (ខេមបូឌា) ខូល.,អិលធីឌី ត្រូវ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១មិថុនា បានជូនដំណឹងថា រោងចក្រ ស៊ីកូ (ខេមបូឌា) ខូល.,អិលធីឌី ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត នៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន កន្លងមកមានកម្មករ កម្មការិនីរោងចក្រមួយចំនួនតូចមានវិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយរោងចក្រនោះ ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តលេខ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវឲ្យកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រសេង យ៉ាវ អេនធើប្រាយ ខូ អិលធីឌី ត្រូវ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវឲ្យកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រសេង យ៉ាវ អេនធើប្រាយ ខូ អិលធីឌី ត្រូវ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១មិថុនា បានជូនដំណឹងថា រោងចក្រសេង យ៉ាវ អេនធើប្រាយ ខូ អិលធីឌី ស្ថិតនៅស្រុកស្វាយទាប នៃតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្កា កន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូចមានវិជ្ជមានកូវីដ-១៩ ។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយរោងចក្រនឡ ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តលេខ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ និងជាសះស្បើយ ៦៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ និងជាសះស្បើយ ៦៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ១មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៩នាក់នៅថ្ងៃទី៣១ឧសភា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាន៩នាក់នៅក្រុងប៉ោយប៉ែត និងមកពីប្រទេសថៃចំនួន៣០នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅថ្ងៃនេះ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៦៦នាក់ផងដែរ។

  • ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី៣១ឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន១១នាក់។ អ្នកឆ្លងទាំង១១នោះ ជាកម្មករ កម្មការិនីនៅរោងចក្រ Smart Tech ចំនួន៨នាក់, រោងចក្រ A and J ចំនួន២នាក់ និងរោងចក្រ UT Light ម្នាក់។ ក្នុងចំណោអ្នកឆ្លងទាំង១១នាក់នោះ មានជនជាតិវៀតណាម៦នាក់ និងជនជាតិខ្មែរ៥នក់។ ជាមួយយគ្នានោះ រដ្ឋបាលខេត្តបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩នោះចំនួន៦៥នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកផ្សេងទៀត ដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។

  • ឯកឧត្តម នៃ និយម អញ្ជើញជួបសំណេះសំណាលបុគ្គលិកពេទ្យ ដែលបានចុះបំពេញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅខ័ណ្ឌមានជ័យ

    ឯកឧត្តម នៃ និយម អញ្ជើញជួបសំណេះសំណាលបុគ្គលិកពេទ្យ ដែលបានចុះបំពេញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅខ័ណ្ឌមានជ័យ

    ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញសំណេះសំណាលជាមួយ​និងបុគ្គលិកពេទ្យរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានចុះបំពេញជចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នៅក្នុងខ័ណ្ឌមានជ័យណរាជធានីភ្នំពេញ ។ ក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យផ្នែក ជាច្រើនរូប។ មានប្រសាសន៍នៅក្នុពិធីសំណេះសំណាលនេះ ឯកឧត្តម មេបញ្ជការ បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់បុគ្គលិកពេទ្យ ទាំងអស់នៃទី​បញ្ជាការ គឺបានបំពេញតួនាទីយ៉ាងល្អ ក្នុងការងារនៅគ្រប់ ទីតាំងគោលដៅដែលថ្នាក់លើបានកំណត់ ទៅតាមក្រមសិលធម៌ វិជ្ជាជីវៈ ដែលបានបណ្តុះបណ្តាលពីមន្រ្តីសុខាភិបាលជំនាញៗ។ ឯកឧត្តម មេបញ្ជាការ បានណែនាំឱ្យបុគ្គលិកពេទ្យបន្តត្រៀមខ្លួនសហការល្អ ជាមួយផ្នែកជំនាញ នៃការងារចាក់វ៉ាក់សាំងនៅពេលខាងមុខទៀត ទៅតាមការដាក់ចេញរបស់ថ្នាក់លើ ប្រគល់ជូន។ ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានឧបត្ថម្ភដល់បុគ្គលិកពេទ្យចំនួន ០៥នាក់ របស់ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងម្នាក់ៗ ទទួលបាន អង្ករ ១បាវ ត្រីខ១យួរ ម៉ាស់១ប្រអ​ប់ អាកុល១ដប និងថវិកា ចំនួន ២០ម៉ឺនរៀល ផងដែរ៕

  • រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ព្រំ សារី និងប្រពន្ធ ត្រូវ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ព្រំ សារី និងប្រពន្ធ ត្រូវ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១មិថុនា បានជូនដំណឹងថា ឈ្មោះ ព្រំ សារី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរទិញអេតចាយ និងភរិយាឈ្មោះ ប្រាក់ វណ្ណថា អាយុ ៣៥ឆ្នាំ មុខរបរកម្មការិនី UT Light រស់នៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប បានឆ្លងជំងឺកូវីដ-១៩ ។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ចាប់តាំងពិថ្ងៃទី១៧ឧសភាឆ្នាំ២០២១មក ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តលេខ 044 712 522 ឬ 097 503 4567…