Category: Covid-19

  • ខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

    ខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ មិថុនា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ។ សពមានឈ្មោះ ស៊ឹម ឈីម អាយុ ៤៥ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិត្រពាំងឈូក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្លាប់នៅម៉ោង៧យបប់ថ្ងៃទី១មិថុនាឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ ក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៥ឧសភា ឆ្នាំ២០២១ ស្ត្រីរូបនោះបានធ្វើតេស្តកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយសារបាន ប៉ះពាល់ដោយផ្ទាល់នឹងកូនស្រី វិជ្ជមានកូវីដ-១៩ ជាកម្មការិនីរោងចក្រខាលីនតុន។ ស្ត្រីរូបនោះត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ហើយស្ត្រីរូបនោះមានប្រវត្តិព្យាបាលជំងឺរីកបេះដូង។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះក៏ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺខាងលើ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១ មិថុនា ឆ្នាំ២០២១។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ស៊ឹម ឈីម អាយុ ៤៥ឆ្នាំ បានស្លាប់ដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានជំងឺរីកបេះដូង។ យោងតាមក្រសួងសុខាភិបាលក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១០នាក់។ គិតត្រឹមព្រឹកថ្ងៃទី២មិថុនានេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២៣០នាក់ហើយ។

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៣៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៣៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៣ពាន់៣២៣នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣៣នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកំពង់សៀម៤នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកបាធាយ៩នាក់, និងស្រុកជើងព្រៃ១៩នាក់។ អ្នកជំងឺទាំង៣៣នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៣៣នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានឲ្យដឹងថា នៅថ្ងៃទី១មិថុនា ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣៧នាក់ផងដែរ។ គិតត្រឹមថ្ងៃទី១មិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន៩១៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៣៤៧នាក់ និងនៅសល់៥៦៧នាក់កំពុងទទួលការព្យាបាល។

  • ខេត្តបន្ទាយមានជ័យ៖ អ្នកជំងឺកូវីដ-១៩ បានជាសះស្បេីយ សរុបចំនួន ១០៧នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ២៥នាក់

    ខេត្តបន្ទាយមានជ័យ៖ អ្នកជំងឺកូវីដ-១៩ បានជាសះស្បេីយ សរុបចំនួន ១០៧នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ២៥នាក់

    ខេត្តបន្ទាយមានជ័យ៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បេីយ សរុបចំនួន ១០៧នាក់ (ស្រី ៥៤នាក់) នៅថ្ងៃទី០២ មិថុនា ឆ្នាំ២០២១នេះ និងរកឃើញអ្នកឆ្លងថ្មីចំនួន ២៥ នាក់។

  • អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដើម្បីចូលរួម បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍

    អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដើម្បីចូលរួម បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍

    កំពត ៖ នៅ ព្រឹក ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានចូលរួមទទួល អំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដែលបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីចូលរួមបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ជាពិសេស ក្នុងអំឡុងពេល នៃ ការផ្ទុះ ឆ្លង ជំងឺ កូ វីដ -១៩ ថ្មីៗនេះ ។ អំណោយរបស់សប្បុរសជនរួមមាន ៖-ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី បានជូនឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ចំនួន ៣០០០ដើម -ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ជូនឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ ចំនួន…

  • ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី០២ មិថុនា ​ឆ្នាំ២០២១

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី០២ មិថុនា ​ឆ្នាំ២០២១

    ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី០២ មិថុនា​ឆ្នាំ២០២១៖ របាយការអ្នកឆ្លងកូវីដសម្រាប់ថ្ងៃទី02 ខែមិថុនា ឆ្នាំ២០២១ -ឆ្លងថ្មី 750 ករណី -ឆ្លងក្នុងសហគមន៏ 716 នាក់ -នាំចូលពីបរទេស 34 នាក់ -ជាសះស្បើយ 653 នាក់ -ស្លាប់ 10 នាក់ សូមជម្រាបជូនថាចំនួនអ្នកឆ្លងកូវីតសរុបទូទាំងប្រទេស គិតត្រឹមថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២១ – អ្នកឆ្លងសរុប 31.460 នាក់ – អ្នកជាសះស្បើយ 24.042 នាក់ -អ្នកស្លាប់ 230 នាក់។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៧៥០នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយ ៦៥៣នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៧៥០នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយ ៦៥៣នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧៥០នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៥៣នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន១ពាន់៤៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៤ពាន់៤២នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១០នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២៣០នាក់ហើយ។

  • បុរសម្នាក់ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានរថយន្តបុក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ

    បុរសម្នាក់ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានរថយន្តបុក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ

    ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១និង ២៣នាទីយប់ ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចវត្តពពេច ស្ថិតនៅក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានអោយដឹង បុរសរងគ្រោះមានឈ្មោះ ឡាយ សុខាន់ អាយុ ៣៣ឆ្នាំ។ យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថាជនរងគ្រោះបានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ដែលមានទីតាំងនៅឃុំបាក់ចិញ្ចៀន រួចដើរតាមបណ្ដោយផ្លូវលេខ ៥៥ ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបានបុកចំពីមុខបណ្ដាលឱ្យជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើតហេតុ រីឯអ្នកបើកបរបានបើករថយន្តគេចខ្លួនបាត់។ របាយការណ៍ដដែលបានបន្តថា ជនរងគ្រោះធ្លាប់បានប្រើប្រាស់នូវសារធាតុញៀនផងដែរ។ ចំពោះសាកសពសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

  • ស្ថានការណ៍វិវត្តន៍ចុងក្រោយនៅខេត្តព្រះសីហនុ ពីករណីជំងឺកូវីដ១៩, ការសាងសង់ផ្លូវល្បឿនលឿនព្រះសីហនុ-ភ្នំពេញ

    ស្ថានការណ៍វិវត្តន៍ចុងក្រោយនៅខេត្តព្រះសីហនុ ពីករណីជំងឺកូវីដ១៩, ការសាងសង់ផ្លូវល្បឿនលឿនព្រះសីហនុ-ភ្នំពេញ

    ស្ថានការណ៍វិវត្តន៍ចុងក្រោយនៅខេត្តព្រះសីហនុ ពីករណីជំងឺកូវីដ១៩, ការសាងសង់ផ្លូវល្បឿនលឿនព្រះសីហនុ-ភ្នំពេញ រួមទាំងវិស័យទេសចរណ៍៕

  • សហភាពអឺរ៉ុបគ្រោងដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីប្រទេសធ្វើដំណើរមានសុវត្ថិភាព ប៉ុន្តែអ្នកដំណើរអង់គ្លេសនៅតែបន្តហាមឃាត់

    សហភាពអឺរ៉ុបគ្រោងដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីប្រទេសធ្វើដំណើរមានសុវត្ថិភាព ប៉ុន្តែអ្នកដំណើរអង់គ្លេសនៅតែបន្តហាមឃាត់

    ប៊ែលហ្ស៊ិក៖ សហភាពអឺរ៉ុបគ្រោងដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីតូចរបស់ខ្លួន នៃបណ្តាប្រទេសដែលមានសុវត្ថិភាព ពីប្រទេសដែលខ្លួនអនុញ្ញាតអោយមានការធ្វើដំណើរដែលមិនចាំបាច់ ប៉ុន្តែសម្រាប់ពេលនេះ នឹងពន្យារពេលបើកទ្វារទទួលភ្ញៀវទេសចរអង់គ្លេសសិន ។ឯកអគ្គរដ្ឋទូតមកពីប្រទេសចំនួន២៧របស់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងឯកភាពគ្នាក្នុងការដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីប្រទេសធ្វើដំណើរមានសុវត្ថិភាពអំឡុងកិច្ចប្រជុំមួយនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ខណៈដែលចក្រភពអង់គ្លេសនឹងបន្តហាមឃាត់ដដែល ដោយសារតែការកើនឡើងខ្លាំងករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ។ស្ថិតក្រោមវិធានការណ៍រឹតបន្តឹងបច្ចុប្បន្ននេះ ប្រជាជនមកពីប្រទេសចំនួន៧ប៉ុណ្ណោះ ក្នុងនោះរួមមានអូស្រ្តាលី អ៊ីស្រាអែល និងសង្ហិបុរីជាដើម ដែលអាចធ្វើដំណើរចូលទៅកាន់អឺរ៉ុបនៅថ្ងៃឈប់សម្រាកបាន ដោយមិនគិត ថាតើពួកគេបានចាក់វ៉ាក់សាំងឬអត់ ។ ទោះជាយ៉ាងណា បណ្តាប្រទេសនៅអឺរ៉ុបនីមួយៗនៅតែអាចមានជម្រើស ក្នុងការទាមទារអោយមានការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩ ឬក៏ការធ្វើចត្តាឡីស័ក ៕ ប្រភព៖ CNA

  • កាណាដាអនុញ្ញាតអោយចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 លាយចម្រុះគ្នាបាន

    កាណាដាអនុញ្ញាតអោយចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 លាយចម្រុះគ្នាបាន

    កាណាដា៖ ​ទី​ភ្នាក់​ងារ​សុខភាព​កាណាដានៅថ្ងៃអង្គារនេះបញ្ជាក់ថា ​កាណាដា​បាន​សម្រេចផ្លាស់​ប្តូរសេចក្តី​ណែនាំ​របស់​ខ្លួន ​ស្តីពី​ការ​ចាក់​វ៉ាក់បង្ការជំងឺ​កូវីដ១៩​លាយ​ចម្រុះ​គ្នា ដោយ​ប្រជាជនកាណាដា​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១​នូវ​វ៉ាក់សាំង​មួយ​ប្រភេទ ​អាច​ចាក់​វ៉ាក់សាំង​​ផ្សេង​បាន​សម្រាប់​ដូស​ទី​២ ។ ទី​ភ្នាក់​ងារ​សុខភាព​សាធារណៈ​កាណាដា​និយាយ​ថា ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​១ អាច​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna ដូស​ទី​២​បាន ។ ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់សាំងមួយ​ក្នុង​ចំណោម​វ៉ាក់សាំង mRNA ទាំង​ពីរគឺ Pfizer ឬ​ Moderna  អាច​ចាក់​វ៉ាក់សាំង​ផ្សេង​គ្នា​ណា​មួយ​ក្នុង​ចំណោម​ទាំង​ពីរ​សម្រាប់​ដូស​ទី​២​បាន ​។ យោង​តាម​ទិន្នន័យ​របស់ប្រទេសកាណាដាបានអោយដឹងថា គិត​ត្រឹម​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ឧសភាកន្លង​ទៅ​នេះ​ ប្រជា​ជន​កាណាដា​១៣​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ហោច​ណាស់​បាន​១​ដូស​របស់ Pfizer ស្របពេលដែល​​​៣.៥​លាន​នាក់​​បាន​​ចាក់​វ៉ាក់សាំង Moderna និង​ជិត​២​លាន​នាក់ទៀត​បាន​ចាក់វ៉ាក់សាំង AstraZeneca ៕ ប្រភព៖ CNN