-
រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ស្តីពីការហាមប្រាមបំរាមគោចរនិងធ្វើការរឹតត្បិតមូលដ្ឋានលក់អាហារ រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ក្នុង ទីប្រជុំជនស្រុកកំរៀង

ក្នុងវិធានការ ដើម្បីបង្ការនិងទប់ស្កាត់នៃការឆ្លងរាលដាលជម្ងឺកូវីដ-19 និង ក្នុងគោលបំណង ការពារនូវអាយុជីវិតប្រជាពលរដ្ឋ សុខមាលភាព និងសុខភាពសាធារណៈ ព្រមទាំងសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលនៅទីប្រជុំជនស្រុកកំរៀង ក្នុងភូមិសាស្ត្រ នៃខេត្តរបស់ខ្លួន ៖ រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ស្តីពីការហាមប្រាមនិងបំរាមគោចរ ចាប់ពីម៉ោង១០យប់រហូតដល់ម៉ោង០៥ទៀបភ្លឺ នូវ គ្រប់មធ្យោបាយ ក្នុងការធ្វើដំណើរដោយអនុញ្ញាតឲ្យតែរថយន្តដឹកជញ្ជូនទំនិញ។និងធ្វើការរឹតត្បិតមូលដ្ឋានធ្វើអាជីកម្មលក់អាហារ ដោយអនុញ្ញាតិឲ្យលក់ដូរ តែការវេចខ្ចប់ប៉ុណ្ណោះ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១។ក្នុងគោលបំណង ដើម្បីធ្វើការទប់ស្កាត់នៃការឆ្លងរីករាលដាលពីជម្ងឺកូវីដ-19ក្នុងទីប្រជុំជនស្រុកកំរៀង នៃ ខេត្តបាត់ដំបង។ចាប់ពីថ្ងៃចេញសេចក្តីសម្រេច របស់រដ្ឋបាលខេត្តបាត់ដំបង លេខ១១៩/២១សសរ.ចុះថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះ ដូចមានចែងនៅក្នុងខ្លឹមសាររួម នៃ សេចសម្រេចទាំងស្រុង ភ្ជាប់ជាមួយស្រាប់
-
រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន០៤ខ្នង ស្ថិតនៅក្នុងភូមិចំនួន០២នៅក្នុងភូមិសាស្ត្រ ឃុំពេជ្រចិន្តានិងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកខេត្តបាត់ដំបង បន្ទាប់ពីរកឃើញនូវករណី ឆ្លងជម្ងឺកូវីដ-19

នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០៤ខ្នង ស្ថិតក្នុងភូមិសាស្ត្រឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19 និងបានធ្វើការបិទខ្ទប់ខ្នងផ្ទះចំនួន ០៤ខ្នង ជាបណ្តោះអាសន្ន ដែលពាក់ព័ន្ធអ្នកជម្ងឺ។ ការបិទខ្ទប់ទីតាំងខ្នងផ្ទះវំនួន០៤ខ្នងខាងលើនេះ គឺស្ថិតនៅក្នុងក្រុមទី៣ ភូមិ-ឃុំ-ស្រុក ភ្នំព្រឹក ចំនួន០៣ខ្នង និងនៅក្នុងក្រុមទី១១ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំនួន០១ខ្នង ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ របស់ ខេត្តបាត់ដំបង។ ការបិទខ្ទប់នូវទីតាំងខាងលើនេះដោយយោងសេចក្តីសម្រេច លេខ ១១៨/២១សសរ. ចុះថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះ ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០៤ខ្នង ស្ថិតនៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក និងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រហូតដល់មានការជូនដំណឹ ងជាថ្មី។ ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាននៅទីតាំងពាក់ព័ន្ធខាងលើត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងនេះ ក្នុងការហាមការចេញ-ចូលនៅទីតាំងទាំងនោះនិងត្រូវធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំងផ្ទាល់-ប្រយោល ដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកតេស្ត រកមេរោគកូវីដ-19៕
-
រដ្ឋបាលខេត្តបាត់ដំបង សម្រេចធ្វើការបិទខ្ទប់ នូវខ្នងផ្ទះនិងទីតាំងចំនួន១៧កន្លែង ដែលស្ថិតក្នុងភូមិសាស្ត្រឃុំចំនួន០៣ របស់ស្រុកកំរៀងត្រូវបានបិទខ្ទប់ ជាបណ្តោះអាសន្ន

អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រចធ្វើការបីទខ្ទប់ទីតាំងខ្នងផ្ទះប្រជាពលរដ្ឋ និង ទីតាំងមួយចំនួនជាបណ្តោះ ចំនួន១៧កន្លែង ដែលស្ថិតនៅចំណុចភូមិសាស្ត្រឃុំចំនួន០៣ របស់ស្រុកកំរៀង។ ក្នុងនោះរួមមាន៖ឃុំបឹងរាំង ឃុំអូរដា និងឃុំកំរៀង ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត របស់ខ្លួន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ។ ការបិទខ្ទប់នេះគឺធ្វើឡើងយោងសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តបាត់ដំបង លេខ១១៧/២១សសរ. ចុះថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២១ ស្តីពីការបិទខ្ទប់នូវខ្នងផ្ទះ និងទីតាំងចំនួន១៧កន្លែង ខាងលើនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ដោយបានភ្ជាប់មកជាមួយនូវខ្លឹមសាររួមនៃសេចក្តីសម្រេចទាំងស្រុង ដូចខាងក្រោមនេះ៖
-
កម្ពុជាសម្រេចការចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ២,៦៦៥,៨២២នាក់

កម្ពុជា គិតត្រឹមយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៦៦៥,៨២២នាក់. យោងតាមសេចក្តីជូនព័ត៌មានរបស់ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ បានជាង២៦,66 ភាគរយហើយ ក្នុងរង្វង់គោលដៅដែលរាជរដ្ឋាភិបាលគ្រោងផ្តល់ចាក់វ៉ាសាំងយ៉ាងហោច១០លាននាក់ ក្នុងយុទ្ធសាស្ត្រ «ផ្ការីក» ដោយចាប់ផ្តើមចាក់ចេញពីតំបន់ប្រឈមហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ៕
-
សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ!

-
រដ្ឋបាលខេត្តកំពតផ្តល់ឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យដល់អាជ្ញាធរ មន្ទីរអង្គភាពនិងមន្ទីរពេទ្យបង្អែក

ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ កំពុងតែកើនឡើងពាក់ព័ន្ធកាស៊ីណូតន់ហន់ ឯកឧត្តមជាវ តាយអភិបាលខេត្តកំពត បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រនិងថ្នាំពេទ្យ ជូនដល់មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក រដ្ឋបាលក្រុង ស្រុក និងអង្គភាពពន្ធនាគារខេត្តកំពតប្រើប្រាស់។ នៅព្រឹកថ្ងៃទី០២ខែមិថុនាឆ្នាំ ២០២១ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានធ្វើការបែងចែក ប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្តនិង មន្ទីរពេទ្យបង្អែកទាំង៥ និងនិងរដ្ឋបាលក្រុងស្រុកទាំង៨ ព្រមទាំងអង្គភាពពន្ធនាគារខេត្តដើម្បីបានយកទៅ ប្រើប្រាស់បម្រើ ក្នុងសកម្មភាពបង្ការទប់ស្កាត់និងការព្យាបាលជំងឺកូវីដ១៩ក្នុងខេត្តកំពត ។ក្នុងនោះបែងចែកជូនទៅមន្ទីរសុខាភិបាលខេត្តកំពត នូវឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ ចំនួន ៣.៤៥០ដើម និងថ្នាំពេទ្យចំនួន៥១០ប្រអប់និងសម្រាប់, មន្ទីរពេទ្យបង្អែកទាំង៥ មន្ទីរពេទ្យនីមួយៗទទួលបាន ទឹកអាកុល២កានស្មើនឹង៦០លីត្រ ជេលលាងសម្អាតដៃ ១៨ដប ម៉ាស់ចំនួន ២កេះ ស្មើ ៥០ប្រអប់ ទឹកខ្ពុលមាត់ចំនួន ៦០ដប និងធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣គ្រឿង ។ដោយឡែកជូនដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ក្នុងខេត្ត ដោយមួយក្រុង/ស្រុកទទួលបានម៉ាស់ ១កេះស្មើនឹង ៥០ប្រអប់ និងជូនទៅពន្ធនាគារខេត្ត មានទឹកអាកុលចំនួន ២កានស្មើ ៦០លីត្រ និងម៉ាស់ចំនួន ២កេសស្មើនឹង ១០០ប្រអប់។ឯកឧត្តមបញ្ជាក់ថា សម្ភារៈឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យខាងលើ…
-
រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន១០នាក់ បន្ថែមទៀត

ខេត្តប៉ៃលិន ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា ៖ គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយចំនួន០៣នាក់ និងរកឃើញវិជ្ជមានជំងឺកូវីដ ១៩ថ្មី ចំនួន១០នាក់បន្ថែម ។ប្រភពបន្តទៀតថា អ្នកជាសះស្បើយ ទាំងអស់នេះគឺ ៖ ទី១. ឈ្មោះ ធឹម ផល្លា ភេទបុ្រស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រពាំងកក់ ខេត្តតាកែវ ទី២. ឈ្មោះ សូ ញ៉ាក់ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិធ្លកវៀន ឃុំសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទី៣. ឈ្មោះ ឈុំ ធារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសន្ទូក សង្កាត់សន្ទូក ក្រុងកំបូល រាជធានីភ្នំពេញ ។បើយោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមអ្នកឆ្លើយតបបន្ទាន់នៃមន្ទីរសុខា ភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ ១៩…
-
រាជធានីភ្នំពេញប្រកាស ដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

រាជធានីភ្នំពេញប្រកាស ដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
-
រដ្ឋបាលខេត្តកំបង់ធំ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់ និងជាសះស្បើយចំនួន ១នាក់

-
អាជ្ញាធរនៃរដ្ឋបាលស្រុកកំរៀង រកឃើញប្រជាពលរដ្ឋដែលវិជ្ជមានកូវីដ-19 គឺជាអ្នកចេញចូលរកស៊ីនិង ពាក់ព័ន្ធនៅកន្លែងកាស៊ីណូ ខេត្តប៉ៃលិន

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា៖ចាប់ពីចុងខែឧសភា មកដល់ថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះ រដ្ឋបាលស្រុកបានរកឃើញករណីវិជ្ជមាននៅក្នុងស្រុករបស់ខ្លួនជាបន្តបន្ទាប់។ ហើយករណីរកឃើញថ្មី នៃ អ្នកវិជ្ជមានកូវីដ-19 គឺ៖ ជាអ្នករស់នៅក្នុងស្រុកកំរៀង ហើយបានទៅធ្វើការ ឬធ្វើដំណើរចេញចូលរកស៊ីនិងពាក់ព័ន្ធនៅកន្លែងកាស៊ីណូខេត្តប៉ៃលិន ហើយបានវិលត្រឡប់មកផ្ទះវិញត្រូវបានអាជ្ញាធរនិងក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ធ្វើតេស្តវត្ថុសំណាករកឃើញ នូវ ករណីវិជ្ជមានកូវីដ-19 ចំនួនជាង ៥០នាក់រួចមកហើយ។និងមកដល់ពេលនេះ អាជ្ញាធរស្រុកកំរៀង ក៏មានវិធានសុខាភិបាលផងដែសម្រាប់អ្នកដែលប៉ះពាល់ដោយផ្ទាល់ ត្រូវបានមន្ត្រីសុខាភិបាលយកសំណាក និងនាំទៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលដែលបានរៀបចំរួចរាល់។និងដោយឡែកចំពោះអ្នកប៉ះពាល់ប្រយោលត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះរបស់ខ្លួននីមួយៗ ។ ការថ្លែងគូសបញ្ជាក់របស់លោកអភិបាលស្រុកកំរៀង បែបនេះ គឺធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំគណៈប្រតិភូមួយក្រុម ចុះជួបសំណេះសំណាលនិងសាកសួរទុក្ខដល់ក្រុមគ្រូពេទ្យជួរមុខនៅតាមមន្ទីរពេទ្យបង្អែកស្រុកជាប់ព្រំដែនថៃ និង បាននាំយកថវិកាមួយចំនួន និងអង្ករចំនួន០៣តោន ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ក្នុងស្រុកសំពៅលូន ស្រុកកំរៀង ស្រុករតនមណ្ឌល និងរដ្ឋបាលស្រុកកំរៀង នៅថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២១នេះ។ ក្នុងការចុះត្រួតពិនិត្យមើលពីស្ថានភាពការកើនឡើងករណីវិជ្ជមានក្នុងស្រុកមួយនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជម្រុញឲ្យ អាជ្ញាធរនៃរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ តាមបណ្តាស្រុកនានា ក្នុងខណៈការរកឃើញអ្នកឆ្លងជំងឺកូវីដ-19…