Category: Covid-19

  • អាជ្ញាធររាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិសែនជ័យ រក្សាជាតំបន់លឿងទុំ

    អាជ្ញាធររាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិសែនជ័យ រក្សាជាតំបន់លឿងទុំ

    ភ្នំពេញ៖ សម្រាប់១សប្តាហ៍ទៀតនេះ ពោលគឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៩ មិថុនាឆ្នាំ២០២១ រាជធានីភ្នំពេញនៅតែរក្សាតំបន់លឿងដដែរ លើកលែងតែ២ភូមិនៅក្នុងខណ្ឌឬស្សីកែវនិងខណ្ឌពោធិសែន ជ័យ ដោយ២ភូមិនេះ គឺនៅរក្សាជាតំបន់លឿងទុំដដែរ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។ នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ មិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងនេះ លោក និងលោកស្រី ជាអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាពជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់ខណ្ឌ និងបានស្នើសុំឱ្យមូលដ្ឋានខណ្ឌរបស់ខ្លួនរក្សា នៅជាតំបន់លឿងដដែរ លើកលែងតែ២ភូមិប៉ុណ្ណោះសុំរក្សានៅជាតំបន់លឿងទុំ នោះគឺនៅសហគមន៍AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងភូមិព្រៃទា សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ដោយសារតែភូមិទាំង២នេះកំពុងប្រឈមនៅហានិភ័យខ្ពស់នូវឡើយ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងការងារអោយបានម៉ត់ចត់បំផុតលើការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩…

  • លោកស្រី Wendy Sherman ប្រាប់លោកប្រាយុទ្ធថា អាមេរិកនឹងជួយថៃ រឿងវ៉ាក់សាំង

    លោកស្រី Wendy Sherman ប្រាប់លោកប្រាយុទ្ធថា អាមេរិកនឹងជួយថៃ រឿងវ៉ាក់សាំង

    សហរដ្ឋអាមេរិកត្រៀមខ្លួនជួយថៃ លើវ៉ាក់សាំងកូវីដ១៩ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman ពេលជួបលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅបាងកក នាថ្ងៃពុធ ទី២ មិថុនា ២០២១នេះ ពោលគឺក្នុងពេលលោកស្រីបំពេញទស្សនកិច្ចនៅថៃ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល Anucha Burapachaisri។ បើតាមប្រភព លោកស្រី Wendy Sherman ថា អាមេរិកមានគោលនយោបាយជួយប្រទេសជាច្រើន រួមមានទាំងថៃ ក្នុងការស្វែងរកវ៉ាក់សាំង យកឈ្នះវិបត្តិកូវីដ១៩។ ជាការឆ្លើយតប លោក ប្រាយុទ្ធ បានសាទរចំពោះការជួយនេះ ហើយក៏ចង់ធ្វើពាណិជ្ជកម្មវ៉ាក់សាំងកូវីដ ជាមួយអាមេរិកដែរ៕ ប្រភពពី The Nation

  • ជប៉ុនគ្រោងផ្តល់វ៉ាក់សាំង និងថវិកាបន្ថែម៨០០លានដុល្លារដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO (មានវីដេអូ)

    ជប៉ុនគ្រោងផ្តល់វ៉ាក់សាំង និងថវិកាបន្ថែម៨០០លានដុល្លារដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO (មានវីដេអូ)

    ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ មានផែនការផ្តល់ថវិកាបន្ថែម៨០០លានដុល្លារទៀត ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ ខូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់បណ្តាប្រទេសកំពុងមានតម្រូវការ ។ នៅថ្ងៃពុធសប្តាហ៍នេះ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នឹងចូលរួមកិច្ចប្រជុំកំពូលនៃកម្មវិធី ខូវ៉ាក់ តាមអនឡាញ ជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស មហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ និងអ្នកតំណាងមកពីប្រទេស G7 ។ មន្រ្តីរដ្ឋាភិបាលជប៉ុនម្នាក់ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារ៍នេះថា កិច្ចប្រជុំកំពូលខាងលើ មានគោលដៅស្វែងរកការបំពេញថវិកាដែលខ្វះចន្លោះ១.៧ពាន់លានដុល្លារ ហើយអន្តរជាតិរំពឹងថា ប្រទេសធំៗ និងអង្គការពាក់ព័ន្ធនានា នឹងជួយបង្កើនការបរិច្ចាគតបតាមការសន្យារបស់ពួកគេ ដើម្បីបំពេញការខ្វះខាតទាំងផ្នែកថវិកា និងវ៉ាក់សាំង ៕ ប្រភព៖ CNA

  • ខេត្តកំពត រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៦០នាក់

    ខេត្តកំពត រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៦០នាក់

    ខេត្តកំពតបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៦០នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ កាលពីម្សិលមិញខេត្តកំពតមានការឆ្លងចំនួន៥៧ករណីដែល តិចជាងថ្ងៃនេះចំនួន៣ករណី។យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៦០នោះ គឺជាបុគ្គលិកកាស៊ីណូ, សិស្ស ,និងកសិករ ដែលភាគច្រើនរស់នៅក្នុងស្រុកកំពង់ត្រាច។ ខេត្តកំពតក្នុងរយៈ ពេល៤ថ្ងៃគឺថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី២មិថុនា ត្រូវបានគេរកឃើញអ្នកវិជ្ជមានកូវីដចំនួនជិត២៣០នាក់ហើយ ក្នុងនោះកាលថ្ងៃទី៣០ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៦នាក់ ,ថ្ងៃ៣១ឧសភា មានអ្នក វិជ្ជមាន៥៥នាក់ ,ថ្ងៃទី១មិថុនាចំនួន៥៧នាក់, និងថ្ងៃទី២មិថុនានេះមានចំនួន ៦០នាក់។

  • ក្រុមហ៊ុន Moderna ដាក់ពាក្យស្នើទៅអាជ្ញាធរសុខាភិបាលអាមេរិកអោយអនុម័តលើការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួនពេញលេញសម្រាប់ក្មេងជំទង់ (មានវីដេអូ)

    ក្រុមហ៊ុន Moderna ដាក់ពាក្យស្នើទៅអាជ្ញាធរសុខាភិបាលអាមេរិកអោយអនុម័តលើការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួនពេញលេញសម្រាប់ក្មេងជំទង់ (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា នៅថ្ងៃអង្គារនេះ បានដាក់ពាក្យទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីទទួលបានអាជ្ញាប័ណ្ណពេញលេញ ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួនសម្រាប់ក្មេងជំទង់ ។ វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ (ភីហ្វាយហ្សឺ-បាយអូអិនធិច) គឺជាវ៉ាក់សាំងដំបូងគេ ដែលបានធ្វើដូច្នេះជាមួយអាជ្ញាធរសុខាភិបាលអាមេរិកនៅថ្ងៃទី៧ ខែឧសភាកន្លងទៅនេះ ។ រីឯ ម៉ូឌែណា វិញ គឺជាក្រុមហ៊ុនផលិតឱសថទី២ ដែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណពេញលេញទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ។ ជាមួយគ្នានេះ ក្រុមហ៊ុន ម៉ូឌែណា ក៏កំពុងស្វែងរកការប្រើប្រាស់អាជ្ញាប័ណ្ណនេះ ដើម្បីចាក់ដល់មនុស្សពេញវ័យចាប់ពី១៨ឆ្នាំឡើងទៅផងដែរ ។ សូមជម្រាបថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងយុទ្ធនាការបង្កើនល្បឿនចាក់វ៉ាក់សាំង ក្រោមគំនិតផ្តួចផ្តើមដោយរដ្ឋបាលរបស់លោក ចូ បៃដិន សំដៅធានាថា ពលរដ្ឋអាមេរិក៧០ភាគរយទទួលបានការចាក់ថ្នាំបង្ការយ៉ាងហោចណាស់មួយដូសនៅត្រឹមទិវាឯករាជ្យ ៤ កក្កដា ខាងមុខនេះ ៕ ប្រភព៖ Reuters

  • ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ហាងកាហ្វេ Mobile Coffee ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ហាងកាហ្វេ Mobile Coffee ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅបានទៅអង្គុយផឹកកាហ្វេនៅហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវ៤៥០ កែងផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី ២៦ឧសភា ដល់ថ្ងៃទី ២មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការបានបញ្ជាក់ថា បុគ្គលិក ៤នាក់ ធ្វើការនៅទីតាំងខាងលើនោះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២មិថុនានេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • កូវីដ​១​៩​៖​ ​ទីបំផុត! វៀតណាម​ពិចារណា​ប្រើ​វ៉ាក់សាំង​ចិន​ដែ​រ​

    កូវីដ​១​៩​៖​ ​ទីបំផុត! វៀតណាម​ពិចារណា​ប្រើ​វ៉ាក់សាំង​ចិន​ដែ​រ​

    ក្រសួងសុខាភិបាល​វៀតណាម​បាន​អះអាង​ ​កាលពី​ថ្ងៃ​ទី​១​ ​មិថុនា​ ​២​០​២​១​ថា​ ​ខ្លួន​កំពុង​ពិចារណា​ផ្តល់​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​ ​នូវ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ប្រភេទ​ ​ស៊ី​ណូ​ហ្វា​ម​ ​ផលិត​នៅ​ប្រទេស​ចិន​។​ ​អ្នកនាំពាក្យ​រដ្ឋបាល​ថ្នាំពេទ្យ​វៀតណាម​ថា​ ​ក្រុម​ជំនាញ​កំពុង​ធ្វើការ​លើ​ការងារ​នេះ​ ​មិនថា​ ​ចុង​ស​ប្តាហ៍​ទេ​ក៏​ធ្វើ​ដែរ​ ​ក្នុង​ការ​វាយ​តម្លៃ​លើ​វ៉ាក់សាំង​នេះ​ ​ហើយក៏​ធ្វើការ​ជាមួយ​ចិន​ ​ក្នុង​ការស្វែងរក​ព័ត៌មាន​នានា​បន្ថែម​ផង​ដែរ​។​ ​ប្រទេស​វៀតណាម​ ​បច្ចុប្បន្ននេះ​ ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​២​ប្រភេទ​ ​គឺ​ ​មួយ​របស់​រុស្ស៊ី S​put​n​i​k ​V​ ​និង​ ​As​t​raZe​n​e​ca​ ​របស់​អង់គ្លេស​-ស៊ុ​យ​អែ​ត​។​ វៀតណាម​មាន​ផែនការ​រក​វ៉ាក់សាំង​១​៥​០​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ប្រមាណ​៧​០​ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​សរុប​៕​ ​ប្រភព​ពី​ ​V​N​express​

  • ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៧នាក់ថ្មីបន្ថែមទៀត និងមានអ្នកស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៧នាក់ថ្មីបន្ថែមទៀត និងមានអ្នកស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី១មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៧នាក់។ អ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅស្រុកត្រាំកក់១២នាក់, ស្រុកព្រៃកប្បាសចំនួន១៣នាក់, ស្រុកបាទីចំនួន៨នាក់, ក្រុងដូនកែវ៣នាក់, ស្រុកអង្គរបុរី២នាក់, ស្រុកសំរោងចំនួន៤នាក់,ស្រុកទ្រាំងចំនួន២នាក់,ស្រុកគិរីវង់២នាក់ និងមកពីខេត្តកំពង់ស្ពឺម្នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា នៅថ្ងៃទី១មិថុនា មានអ្នកស្លាប់ម្នាក់វង្ស សាមឿន អាយុ៦៣ឆ្នាំ មានមុខរបរជាកសិករ នៅភូមិអង្គតាង៉ិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំ៤៧នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២មិថុនានេះ បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់នៅថ្ងៃទី១មិថុនា។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២នាក់នោះ មានម្នាក់បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ និងម្នាក់ទៀត បានធ្វើដំណើរមកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ កាលពីថ្ងៃទី២០ឧសភា ឆ្នាំ២០២១។ មកទល់ថ្ងៃទី២មិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦៧នាក់ ស្លាប់២នាក់ និង៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

  • ខេត្តកែប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកែប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តកែបបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះរស់នៅឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប។ អ្នកទាំងនោះ គឺធ្លាប់បានទៅលេងល្បែងនៅកាស៊ីណូសុខ គឹមម៉េង ច្រកទ្វារភាគីតន់ហន់ ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាមួយគ្នានោះ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។