Category: Covid-19

  • មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ (វីដេអូ)

    មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ (វីដេអូ)

    មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ ការផ្ដល់អាហារបរិភោគគ្រប់គ្រាន់ ឆ្ងាញ់ៗ ថ្នាំពេទ្យ និងការចុះពិនិត្យសុខភាពជារៀងរាល់ថ្ងៃរបស់ក្រុមគ្រូពេទ្យរបស់យើង អ្នកជំងឺបានជាសះស្បើយជាបន្តបន្ទាប់ៗ៕

  • រដ្ឋបាលខេត្តបាត់ដំបង បានកំណត់នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នក្នុងការបិទខ្ទប់ខ្នងផ្ទះ និងទីតាំងមួយចំនួនជាច្រើនកន្លែងក្នុងស្រុកកំរៀងនិងស្រុកភ្នំព្រឹក

    រដ្ឋបាលខេត្តបាត់ដំបង បានកំណត់នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នក្នុងការបិទខ្ទប់ខ្នងផ្ទះ និងទីតាំងមួយចំនួនជាច្រើនកន្លែងក្នុងស្រុកកំរៀងនិងស្រុកភ្នំព្រឹក

       ក្នុងការចុះត្រួតពិនិត្យមើល ពីស្ថានភាពទូទៅរបស់ក្រុមគ្រូពេទ្យជួរមុខតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-19 នៅតាមបណ្តាស្រុកជាប់ព្រំដែនថៃនៃភូមិសាស្ត្រខេត្តបាត់ដំបង និងចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងដាក់ខ្លួនធ្វើចត្តាឡីស័កដោយឡែកនៅក្នុងផ្ទះរបស់ខ្លួននីមួយៗដែលជា ប់ពាក់ព័ន្ធជាមួយអ្នកជំងឺឆ្លងកូវីដស្ថិតនៅក្នុងស្រុកភ្នំព្រឹក និង ស្រុកកំរៀង ខេត្តបាត់ដំបង កន្លងទៅនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានកំណត់សម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នមួយចំនួនក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។ ដោយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ម្សឹលម៉ិញនេះ រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវសេចក្តីសម្រេចចំនួន០៣ ដាច់ដោយឡែកពីគ្នា ក្នុងការដាក់ចេញនូវវិធានចាំបាច់ ដើម្បីជាការបង្ការនូវក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 ក្នុងភូមិសាស្ត្រ ស្រុកកំរៀង និង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយកំណត់ធ្វើការបីទខ្ទប់ខ្នងផ្ទះមួយចំនួន និង ទីតាំងជាច្រើនកន្លែង ចំនួន១៧កន្លែងក្នុងស្រុកកំរៀង និង០៤ខ្នងផ្ទះ នៅក្នុងស្រុកភ្នំព្រឹក។       ដោយឡែកនៅក្នុងភូមិសាស្ត្រ នៃ ស្រុកកំរៀងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ស្តីពីការហាមប្រាមបំរាមគោចរនិងធ្វើការរឹតត្បិតមូលដ្ឋានអាជីវកម្មលក់អាហារ រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ក្នុងគោលបំណងទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-19 ទីប្រជុំជននៃស្រុកកំរៀងនិងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និង សុខមាលភាពសុវត្ថិភាពសង្គម ព្រមទាំងរក្សានូវសណ្តាប់ធ្នាប់សាធារណៈសង្គមក្នុងទីប្រជុំជនស្រុកកំរៀង ក្នុងភូមិសាស្ត្រនៃខេត្តរបស់ខ្លួន។       ដោយក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នស្តីពីការហាមប្រាមនិងបំរាមគោចរចាប់ពីម៉ោង១០យប់រហូតដល់ម៉ោង០៥ទៀបភ្លឺនូវគ្រប់មធ្យោបាយ ក្នុងការធ្វើដំណើរទាំងអស់។ ដោយអនុញ្ញាត ឲ្យតែរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់តែប៉ុណ្ណោះ។ជាមួយនេះក៏បានធ្វើការរឹតត្បិតមូលដ្ឋានអាជីវកម្មអាហារដ្ឋាននិងអនុញ្ញាតិឲ្យលក់ដូរតែការវេចខ្ចប់ប៉ុណ្ណោះ…

  • រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យពាក់ព័ន្ធនឹងទីតាំងលក់ដូរនៅខាងមុខរោងចក្រស៊ីកូ តំបន់មេនហាតធេន ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យពាក់ព័ន្ធនឹងទីតាំងលក់ដូរនៅខាងមុខរោងចក្រស៊ីកូ តំបន់មេនហាតធេន ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ មិថុនា បានជូនដំណឹងថា មានបុគ្គលចំនួន ៨នាក់ រួមមានឈ្មោះ សោម ស៊ុន ភេទស្រី អាយុ ៣៥ឆ្នាំ, សុន រិទ្ធី ភេទប្រុស, កង ថា ភេទស្រី, មួន សាវី ភេទស្រី អាយុ ៥៩ឆ្នាំ, មុំ នីរឿន ភេទប្រុស អាយុ ៦១ឆ្នាំ, ជុំ ស្រីណុច ភេទស្រី អាយុ ២៩ឆ្នាំ, ញុញ ស្រីណា ភេទស្រី អាយុ ១៧ឆ្នាំ, និងឈ្មោះ អូន រ៉ិត ភេទស្រី អាយុ ៤០ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩។ ពួកគេជាអ្នកលក់ដូរនៅខាងមុខរោងចក្រស៊ីកូ តំបន់មេនហាតធេន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១មក។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ…

  • ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៩នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៩នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី២មិថុនា ខេត្តបានរកឃើញមនុស្សចំនួន ៦៩នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន៥០នាក់ជាប្រជាពលរដ្ឋ កម្មករ អាជីវករ និងបុគ្គលិកកាស៊ីណូ នៅស្រុកកំរៀង, នៅស្រុករតនមណ្ឌលចំនួន៤នាក់, នៅស្រុកបាណន់ម្នាក់, ស្រុកបវេល២នាក់, នៅក្រុងបាត់ដំបង់៤នាក់, ស្រុកសំពៅលូនម្នាក់, ស្រុកថ្មគោល៤នាក់, ស្រុកម៉ោងឬស្សីម្នាក់, មកពីខេត្តកំពង់ឆ្នាំងម្នាក់ និងពីខេត្តប៉ៃលិនម្នាក់។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី២មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១២នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី២មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១០៥នាក់ មានអ្នកស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅខេត្តបាត់ដំបងចំនួន១៩៦នាក់ និង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ៕

  • ប្រជាពលរដ្ឋដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកមន្ទីរសម្រាកព្យាបាលឧត្តមភាព ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកមន្ទីរសម្រាកព្យាបាលឧត្តមភាព ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅមើលម្តាយឈឺ ដែលកំពុងសម្រាកព្យាបាល ឧត្តមភាពដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ចាប់ពីថ្ងៃទី ២៩ឧសភា ដល់ថ្ងៃទី ២មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការបានបញ្ជាក់ថា អ្នកប៉ះពាល់ មិនទាន់បានទៅយកសំណាកនៅឡើយទេ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤៥នាក់នោះ រួមមាន ទៅពីរាជធានីភ្នំពេញចំនួន៤នាក់, មកពីប្រទេសថៃម្នាក់, កម្មករនៅខេត្តកណ្ដាលចំនួន៩នាក់, នៅស្រុកមេសាងម្នាក់, និង៣០នាក់ទៀតនៅស្រុកព្រះស្ដេច។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី២មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២១៥នាក់ មានអ្នកស្លាប់ចំនួន៥នាក់ និងនៅសល់៣០០នាក់កំពុងទទួលការព្យាបាល។

  • ប្រតិបត្តិករថែទាំសុខាភាពឯកជនរបស់សង្ហិបុរីកំពុងពិចារណាលើការប្រើប្រាស់វ៉ាក់សាំងចិន Sinovac បន្ទាប់ពី WHO អនុម័តអោយប្រើប្រាស់ជាផ្លូវការ

    ប្រតិបត្តិករថែទាំសុខាភាពឯកជនរបស់សង្ហិបុរីកំពុងពិចារណាលើការប្រើប្រាស់វ៉ាក់សាំងចិន Sinovac បន្ទាប់ពី WHO អនុម័តអោយប្រើប្រាស់ជាផ្លូវការ

    សង្ហិបុរី៖ យ៉ាងហោចណាស់មានប្រតិបត្តិការថែទាំសុខភាពឯកជនចំនួនពីរបាននិងកំពុងពិចារណាលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក (WHO) ក្នុងនោះរួមមានវ៉ាក់សាំងចិន Sinovac ដែលទើបទទួលការអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់ដោយ WHO នៅថ្ងៃអង្គារសប្តាហ៍នេះ ។ បច្ចុប្បន្ននេះមានតែក្រុមហ៊ុនផលិតឱសថចំនួនពីរប៉ុណ្ណោះ ដែលទទួលបាននូវការអនុញ្ញាតអោយប្រើប្រាស់នៅក្នុងប្រទេសសង្ហិបុរី ក្នុងនោះរួមមានវ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Moderna ដោយវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថទាំងពីរបានប្រើប្រាស់ដោយបច្ចេកវិទ្យា mRNA ។ សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចិន Sinovac សម្រាប់ប្រើប្រាស់ជាបន្ទាន់ ។ ការចុះបញ្ជីរបស់ WHO នេះដែរ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន Sinovac ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងចិនមួយនេះ ទៅក្នុងកម្មវិធីចែកចាយវ៉ាក់សាំងសកល សម្រាប់ចែកជួនដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក (Covax) ៕ ប្រភព៖ CNA

  • ក្រុមហ៊ុន AstraZeneca និង Siam Bioscience ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលផលិតក្នុងស្រុកដល់រដ្ឋាភិបាលថៃ

    ក្រុមហ៊ុន AstraZeneca និង Siam Bioscience ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលផលិតក្នុងស្រុកដល់រដ្ឋាភិបាលថៃ

    ថៃ៖ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca និង​ Siam Bioscience នៅថ្ងៃពុធនេះបាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​រួច​រាល់ ​​ដើម្បី​ផ្គត់​ផ្គង់​វ៉ាក់សាំងបង្ការជំងឺ Covid-19​ ​ដែល​ផលិត​ក្នុង​ស្រុក​​​ដល់​រដ្ឋាភិបាល​ថៃ ។ ការប្រកាសខាងលើនេះមានន័យថា វ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុន Siam Bioscience នឹងត្រូវបានផ្គត់ផ្គង់ដល់ក្រសួងសុខាភិបាលសាធារណៈថៃ ។ កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ រដ្ឋ​មន្ត្រី​​សុខាភិបាល​ថៃ​លោក Anutin Charnvirakul ក៏បានបញ្ជាក់ដែរ​ថា វ៉ាក់សាំង AstraZeneca ចំនួន​៦​លាន​ដូស​នឹង​​ត្រូវ​បាន​ផ្គត់​ផ្គង់​ក្នុង​ខែមិថុនា​នេះ​ដោយរំពឹង​ថា ​នឹង​បាន​ទទួល​នៅ​ថ្ងៃ​ចន្ទសប្តាហ៍​ក្រោយ ។ សូមជម្រាបថា វ៉ាក់សាំង AstraZeneca ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​របស់​ថៃ Siam Bioscience បាន​ផ្គត់​ផ្គង់​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​អោយ​ក្រសួង​សុខាភិបាល​ថៃបណ្តើរ​ៗ​ហើយ​ ។ ប៉ុន្តែ​ចំនួន​ដែល​ត្រូវ​បាន​ផ្គត់​ផ្គង់​ជា​បឋម​នោះ ​មិន​ត្រូវ​បាន​ប្រកាសអោយ​ដឹង​ឡើយ​ គ្រាន់​តែ​ដឹង​ថា ការ​ផ្គត់​ផ្គង់​បាន​​​កំពុង​ចាប់​ផ្តើម​នៅ​ក្នុង​សប្តាហ៍​នេះ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧២លាន៤២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧០ម៉ឺននាក់ និងជាសះស្បើយ១៥៥លាន៥ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧២លាន៤២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧០ម៉ឺននាក់ និងជាសះស្បើយ១៥៥លាន៥ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧២លាន៤២ម៉ឺន៤ពាន់៤៧២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧០ម៉ឺន៦ពាន់៥៦១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៥លាន៥ម៉ឺន២ពាន់៤៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៥ម៉ឺន៤ពាន់៣០៥នាក់ ស្លាប់ចំនួន៦១ម៉ឺន១ពាន់២០នាក់ និងជាសះស្បើយចំនួន២៧លាន៩៨ម៉ឺន៦ពាន់៥១១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៤៤ម៉ឺន៩៨៨នាក់ ស្លាប់៣៣ម៉ឺន៨ពាន់១៣នាក់ និងជាសះស្បើយ២៦លាន៣៨ម៉ឺន២ពាន់៨៩៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៧២ម៉ឺន៨១នាក់ ស្លាប់ចំនួន៤៦ម៉ឺន៧ពាន់៧០៦នាក់ និងជាសះស្បើយ១៥លាន១៦ម៉ឺន៨ពាន់៣៣០នាក់ ៕ ប្រភព៖ worldometers

  • ​វៀតណាម​នឹងបាន​វ៉ាក់សាំង​រុស្ស៊ី S​put​n​i​k ​V​ ​សរុប​២​០​លាន​ដូ​ស

    ​វៀតណាម​នឹងបាន​វ៉ាក់សាំង​រុស្ស៊ី S​put​n​i​k ​V​ ​សរុប​២​០​លាន​ដូ​ស

    ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ N​guy​e​n ​Than​h​ ​Long​ ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ ​ទី​២​ ​មិថុនា​ ​២​០​២​១​ថា​ ​វៀតណាម​គ្រោង​នឹង​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ S​put​n​i​k ​V​ ​នៃ​ប្រទេស​រុស្ស៊ី ​នៅ​ឆ្នាំ​២​០​២​១​នេះ​។​ ​លោក​រដ្ឋមន្ត្រី​សុខាភិបាល​ថា​ ​«​នេះ​គឺជា​លទ្ធផលវិជ្ជមាន​ ​នៃ​ការចរចា​គ្មាន​ឈប់​ ​តាមរយៈ​ក្រសួងសុខាភិបាល​»​។​ ​វៀតណាម​បាន​សម្រេច​ប្រើប្រាស់​វ៉ាក់សាំង​រុស្ស៊ី​ប្រភេទ​ S​put​n​i​k ​V​ ​នេះ​ ​កាលពី​ខែ​មីនា​ ​ក្រោយពេល​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​អង់គ្លេស​-ស៊ុ​យ​អែ​ត​។​ ​ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាលវៀតណាម​ ​ក្រុមហ៊ុន​ ​V​a​b​i​o​t​e​c​h​ ​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​ S​put​n​i​k ​V​ ​នៅ​វៀតណាម​ ​ដោយ​មានលទ្ធភាព​ផលិត​វ៉ាក់សាំងនេះ​ ​ចំនួន​៥​លាន​ដូ​ស​ ​ក្នុង​១​ខែ​ ​ហើយចាប់ផ្តើម​ពី​ខែ​កក្កដា​៕ ប្រភពពី VNexpress