-
ចិនបានចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៣៥០លានដូសទៅកាន់ពិភពលោក (មានវីដេអូ)

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន (Wang Wenbin) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធថា ប្រទេសរបស់លោកបានចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៣៥០ លានដូសទៅកាន់ពិភពលោក ។ លោក វ៉ាង វេនប៊ីន បានអោយដឹងទៀតថា ចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសជាង៨០ ហើយបាននាំចេញវ៉ាក់សាំងទៅប្រទេសជាង៤០ ហើយថា ចិនក៏បានរួមដៃគ្នាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីលើកកម្ពស់ការផលិតវ៉ាក់សាំងដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។ ទន្ទឹមគ្នា ជុំវិញការយល់ព្រមរបស់អង្គការសុខភាពពិភពលោក (WHO) លើវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) សម្រាប់ការប្រើប្រាស់បន្ទាន់ លោក វ៉ាង បាននិយាយថា ការសម្រេចចិត្តនេះបង្ហាញពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិន ។ វាគឺជាវ៉ាក់សាំងចិនទី២ បន្ទាប់ពីវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ៕ ប្រភព៖ CGTN
-
ខេត្តកំពង់ឆ្នាំង រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ២២នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំនៅថ្ងៃទី៣មិថុនា បានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី២មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន២២នាក់។ អ្នកវិជ្ជមានទាំងនោះ មាន២០នាក់ជាកម្មកររោងចក្រ, ម្នាក់ជាកម្មករសំណង់ និងម្នាក់ទៀតជាកសិករ។ ក្នុងចំនោមអ្នកឆ្លងទាំងនោះ មាន៣នាក់នៅស្រុករលាប្អៀរ, ៩នាក់នៅស្រុកសាមគ្គីមានជ័យ, ៩នាក់នៅស្រុកកំពង់ត្រឡាច និងម្នាក់មកពីស្រុកបាធាយ ខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង២២នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។ ខេត្តកំពង់ឆ្នាំង គិតមកដល់ថ្ងៃទី៣មិថុនា មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៦៨នាក់ ក្នុងនោះបានជាសះស្បើយចំនួន៦១នាក់ ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន២០៤នាក់។
-
ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ៣មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤១នាក់នៅថ្ងៃទី២មិថនា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាន២នាក់ទៅពីរាជធានីភ្នំពេញ, មកពីប្រទេសថៃ១១នាក់ និង២៨នាក់ទៀត ជាកម្មករ និងប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
-
រដ្ឋបាលស្រុករតនមណ្ឌល៖ បង្ហាញថា មានកុមារីអាយុ ៨ឆ្នាំម្នាក់ទៀត វិជ្ជាមានកូវីដ-១៩

រដ្ឋបាលស្រុករតនមណ្ឌល៖ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បង្ហាញថា មានកុមារីម្នាក់ទៀត វិជ្ជាមានកូវីដ-១៩ ដោយរថយន្តសង្រ្គោះមណ្ឌលសុខភាពស្ដៅ បានដឹកអ្នកជំងឺ កូវីដ-១៩ ពីមណ្ឌលចក្តាឡីស័កស្រុក ដែលទើបតែធ្វើតេស្តឃើញដែលមានឈ្មោះ វី អុីលីស្សា ភេទស្រី អាយុ ៨ឆ្នាំ យកទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩ ស្រុករតនមណ្ឌល ក្រោយពីកុមារីនេះបានប៉ះពាល់ជាមួយម្ដាយឈ្មោះ ភោគ សុភី មានផ្ទុកជំងឺកូវីដ-១៩។
-
ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី៣ មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន១៧នាក់។ អ្នកឆ្លងទាំង១៧នោះ មាន១៣នាក់ជាកម្មករ កម្មការិនីនៅរោង, ក្រៅពីនោះនៅស្រុកស្វាយជ្រំម្នាក់, ស្រុកស្វាយទាបម្នាក់, នៅក្រុងបាវិតម្នាក់ និងស្រុករមាសហែកម្នាក់។ ជាមួយយគ្នានោះ រដ្ឋបាលខេត្តបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩នោះចំនួន៣៤នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកផ្សេងទៀត ដែលមានពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី៣មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៩៣០នាក់, ព្យបាលជាសះស្បើយចំនួន៤៦៣នាក់, កំពុងសម្រាកព្យាបាលចំនួន៤៦០នាក់ និងមានអ្នកស្លាប់ចំនួន៦នាក់។
-
ខេត្តស្វាយារៀង បង្ហាញអត្តសញ្ញាណអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ម្នាក់ទៀត

រដ្ឋបាលខេត្តពព្រៃវែងបានបញ្ជាក់ថា សពមានឈ្មោះ ពៅ សុភា ភេទប្រុស ជាប្រជាពលរដ្ឋរស់នៅភូមិត្រព្រាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី៣មិថុនា ឆ្នាំ២០២១ អាយុ ៤២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅថ្ងៃទី៣មិថុនាឆ្នាំ២០២១ បានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះ គ្រួសារសពលោក ពៅ សុភា ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះ។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារៈគឺត្រូវពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ, លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល និង រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។ ៣កុំគឺ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និង កុំប៉ះពាល់គ្នា។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៦នាក់ ដែលនាំឲ្យកម្ពុជាមានអ្នកស្លាប់សរុប២៣៦នាក់។
-
មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ ព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ (ត្រូវនឹងថ្ងៃសីល) ព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់ នៅថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើងបាននិមន្តព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋឲ្យត្រលប់ទៅគង់នៅវត្ត និងនៅផ្ទះវិញ ដើម្បីចត្តាឡីស័ក១៤ថ្ងៃ តាមដានសុខភាពបន្តទៀត។
-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី០៣ មិថុនា ឆ្នាំ២០២១

ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី០៣ មិថុនា ឆ្នាំ២០២១ ៖ របាយការអ្នកឆ្លងកូវីដសម្រាប់ថ្ងៃទី02 ខែមិថុនា ឆ្នាំ២០២១-ឆ្លងថ្មី 729 ករណី-ឆ្លងក្នុងសហគមន៏ 700នាក់។-នាំចូលពីបរទេស 29នាក់ ។-ជាសះស្បើយ 721នាក់ ។-ស្លាប់ 06នាក់ ។ សូមជម្រាបជូនថាចំនួនអ្នកឆ្លងកូវីតសរុបទូទាំងប្រទេស គិតត្រឹមថ្ងៃទី03 ខែមិថុនា ឆ្នាំ២០២១- អ្នកឆ្លងសរុប 32,189 នាក់- អ្នកជាសះស្បើយសរុប 24,763 នាក់- អ្នកស្លាប់ 236 នាក់។សរុបអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេស គិតត្រឹមថ្ងៃទី01 មិថុនា ឆ្នាំ២០២១-ចាក់លើកទី១ បានចំនួន 2,648,859 នាក់។-ចាក់លើកទី២ បានចំនួន 2,022,342 នាក់។
-
រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យពាក់ព័ន្ធនឹងអ្នករត់រថយន្តឈ្នួលឈ្មោះ អឺល ភាក់ ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ មិថុនា បានជូនដំណឹងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ២នាក់គឺ ស្ត្រីឈ្មោះ ឆ្មា ផា អាយុ ២៨ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រឥណ្ឌា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាត់ដេរសម្កៀកបំពាក់ មានស្រុកកំណើតនៅភូមិព្រៃក្តី ឃុំគគីរ និងម្ចាស់រថយន្តឈ្នួលឈ្មោះ អឺល ភាក់ អាយុ៣៧ឆ្នាំ ម៉ាក SANGYONG ពណ៌លឿង ស្លាកលេខ ភ្នំពេញ 2BB-6450 គិតចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១មក។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ…
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧២៩នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយ ៧២១នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣ មិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២ មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧២៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៩នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧២១នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន២ពាន់១៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៤ពាន់៧៦៣នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៦នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ២៣៦នាក់ហើយ។