-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៨នាក់បន្ថែមទៀត និងជាសះស្បើយ ៨១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងថ្ងៃទី៣មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៥៨៣នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៤៨នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកព្រៃឈរចំនួន២២នាក់, ស្រុកចំការលើ២នាក់, ស្រុកបាធាយម្នាក់ និង ស្រុកជើងព្រៃ២៣នាក់។ អ្នកជំងឺទាំង៤៨នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៤៨នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ នៅថ្ងៃទី៣មិថុនានោះ ខេត្តកំពង់ចាមក៏មានអ្នកជំងឺកូវីដ-១៩ចំនួន៨១នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។ គិតត្រឹមថ្ងៃទី៣មិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន៩៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៤២៨នាក់ និងនៅសល់៤៦៦នាក់កំពុងទទួលការព្យាបាល។
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៨៦នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយ ៧៨១នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៤មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៣មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៨៨៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣០នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៣មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៨១នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៣ពាន់៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៥ពាន់៥៤៤នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៦នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២៤២នាក់ហើយ។
-
សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង៨០លានដូសដល់ប្រទេសអាទិភាព ស្មើនឹង៧៥ភាគរយតាមរយៈកម្មវិធី COVAX របស់ WHO

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ពីផែនការរបស់លោក សម្រាប់ការចែកវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៨០លានដូសដំបូង ដែលសហរដ្ឋអាមេរិកនឹងចែកចាយជាសកល ដែលស្មើនឹង៧៥ភាគរយនៃវ៉ាក់សាំងតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ។ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា យើងនឹងចែកវ៉ាក់សាំងនេះ មិនមែនដើម្បីធានា ឬទាញយកសម្បទានឡើយ… យើងនឹងចែកវ៉ាក់សាំងទាំងនេះ ដើម្បីសង្គ្រោះជីវិត និងដឹកនាំពិភពលោកឆ្ពោះទៅបញ្ចប់វីរុសរាត ត្បាត តាមរយៈអំណាចនៃគំរូ និងតម្លៃរបស់យើង ។ ប្រធានាធិបតីអាមេរិករូបនេះ កន្លងមកធ្លាប់បានសន្យានឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៨០លានដូសទៅកាន់បណ្តាប្រទេសទូទាំងពិភពលោកនៅដំណាច់ខែនេះ ។ សូមបញ្ជាក់ថា នៅក្នុងក្រដាស់កំណត់ហេតុមួយ សេតវិមានបានបញ្ជាក់ថា វ៉ាក់សាំងដែលចែកចាយតាមរយៈកម្មវិធី COVAX របស់ WHO រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងផ្តល់អាទិភាពដល់ប្រទេសអាមេរិកឡាទីន និងការាប៊ីន អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក ដែលនេះជាគោលបំណងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ៕ ប្រភព៖ CNA
-
វ៉ាក់សាំងបង្ការជំងឺ Covid-19 ជាង២ពាន់លានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក

បារាំង៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ច្រើនជាង២ពាន់លានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក នេះបើយោងតាមទិន្នន័យសរុបរបស់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលដកស្រង់ចេញពីប្រភពផ្លូវការណ៍ ។ការចែកចាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានកើតមានឡើងបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំបូង ជូនដល់ប្រជាជននៅក្នុងប្រទេសជាច្រើនបានចាប់ផ្តើមធ្វើឡើង ។បើយោងតាមទិន្នន័យដែលបានរាប់ដោយសារព័ត៌មាន AFP នៅម៉ោង៩និង១៥នាទីព្រឹក (ម៉ោងក្នុងតំបន់) បានអោយដឹងថា យ៉ាងចហោចណាស់មានវ៉ាក់សាំងប្រមាណ២ពាន់១០៩លាន៦៩ម៉ឺន៦ពាន់២២ដូសត្រូវបានចែកចាយនៅក្នុងប្រទេស និងដែនដីសរុបចំនួន ២១៥ ៕ ប្រភព៖ CNA
-
អង់គ្លេសដកព័រទុយហ្គាល់ចេញពីបញ្ជីបៃតង ដោយសារព្រួយបារម្ភពីវីរុសបំប្លែងខ្លួនថ្មីនេប៉ាល់

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ថា ព័រទុយហ្គាល់នឹងត្រូវបានដកចេញពីពីបញ្ជីប្រទេសដែលចក្រភពអង់គ្លេសបានហៅថា បញ្ជីបៃតង “green list” ចំពោះការធ្វើដំណើរដោយមិនចាំបាចធ្វើចត្តាឡីស័ករវាងប្រទេសទាំងពីរ ខណៈវិធានការណ៍នេះត្រូវទទួលរងការរិះគន់ទីក្រុង Lisbon និងវិស័យទេសចរណ៍របស់អង់គ្លេសផ្ទាល់ ។ ស្របពេលជាមួយគ្នានេះដែរ ប្រទេស Scotlan, Wales និង Northern Ireland ក៏បានធ្វើការប្រកាសនូវវិធានការណ៍ដូចគ្នាផងដែរ ដែលនឹងគ្របដណ្តប់លើអ្នកដំណើរជាពលរដ្ឋរបស់ពួកគេផងដែរ ។ ជាការឆ្លើយតប ក្រសួងការបរទេសព័រទុយហ្គាល់បានខឹងសម្បារជាខ្លាំង ដោយបង្ហោះសារនៅលើបណ្តាញសង្គមថា យើងនឹងកត់ត្រាទុកនូវការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការដកព័រទុយហ្គាល់ចេញពីការធ្វើដំណើរ “green list” ដែលទង្វើនេះយើងមិនអាចយល់បាន ។ សូមបញ្ជាក់ថា ទិសដៅរដូវក្តៅដ៏ពេញនិយមសម្រាប់ជនជាតិអង់គ្លេស បានចាប់កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ព័រទុយហ្គាល់នឹងស្ថិតនៅក្នុងបញ្ជីពណ៌លឿង ដែលតម្រូវអោយអ្នកដំណើរស្នាក់នៅផ្ទះរយៈពេល១០ថ្ងៃនៅពេលពួកគេត្រឡប់មកវិញ និងធ្វើតេស្តរកជំងឺកូវីដ១៩ជាច្រើនដង ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧២លាន៩០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧១ម៉ឺននាក់ និងជាសះស្បើយ១៥៥លាន៦០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧២លាន៩០ម៉ឺន៥២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧១ម៉ឺន៧ពាន់១៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៥លាន៦០ម៉ឺន៦ពាន់២៦៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៧ម៉ឺន៤ពាន់៧៥២នាក់ ស្លាប់ចំនួន៦១ម៉ឺន១ពាន់៦១១នាក់ និងជាសះស្បើយចំនួន២៨លាន២ម៉ឺន៥ពាន់៥៧៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៥៧ម៉ឺន២ពាន់៣៥៩នាក់ ស្លាប់៣៤ម៉ឺន៧១៩នាក់ និងជាសះស្បើយ២៦លាន៥៨ម៉ឺន៨ពាន់៨០៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៨០ម៉ឺន៣ពាន់៤៧២នាក់ ស្លាប់ចំនួន៤៦ម៉ឺន៩ពាន់៧៨៤នាក់ និងជាសះស្បើយ១៥លាន២២ម៉ឺន៨ពាន់៩៨៣នាក់ ៕ ប្រភព៖ worldometers
-
ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ខេត្តប៉ៃលិន ចំនួន ១២៥គ្រួសារ ទទួលអំណោយស្បៀងអាហារ

-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៣មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៨នាក់នោះ រួមមាន នៅក្រុងព្រៃវែងម្នាក់, នៅស្រុកព្រះស្ដេចចំនួន១៦នាក់, នៅស្រុកបាភ្នំ ចំនួន១១នាក់, ស្រុកកំពង់ត្របែកម្នាក់, ស្រុកស្វាយអន្ទរម្នាក់, ស្រុកមេសាង ចំនួន៧នាក់និង ស្រុកពារាំង ម្នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី៣មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៥៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៣២នាក់ មានអ្នកស្លាប់ចំនួន៦នាក់ និងនៅសល់៣២០នាក់កំពុងទទួលការព្យាបាល។
-
លិខិតថ្លែងអំណរគុណសម្ដីចេញពីក្រអៅបេះដូង និងចេញពីដួងចិត្តរបស់ប្អូនៗអ្នកជំងឺកូវីដ

-
អាជ្ញាធរខេត្តបាត់ដំបង បន្តបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២១
