Category: Covid-19

  • គិតត្រឹមថ្ងៃ០៣ មិថុនានេះ ប្រជាពលរដ្ឋនៅភ្នំពេញ ប្រមាណ ២លាន ៤សែននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩

    គិតត្រឹមថ្ងៃ០៣ មិថុនានេះ ប្រជាពលរដ្ឋនៅភ្នំពេញ ប្រមាណ ២លាន ៤សែននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៣មិថុនានេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញប្រមាណ២លាន៤សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានជម្រុញឱ្យពន្លឿននៃចាក់វ៉ាក់សាំងនេះឱ្យបានលឿននិងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី០៣ មិថុនាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញចំនួន២៣៩៩២៧៧នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខណៈកាលថ្ងៃទី០២ មិថុនា ចាក់បានចំនួន២៣៤៧៨៣៤ មានន័យថា សម្រាប់ថ្ងៃ០៣ មិថុនា ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥១៤៤៣នាក់។ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ៕

  • អភិបាលខេត្តព្រៃវែង អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារ សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    អភិបាលខេត្តព្រៃវែង អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារ សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង ទទួលអំណោយឧបត្ថម្ភពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដែលបានឧបត្ថម្ភអង្ករ ចំនួន៣តោន អាវការពារ ចំនួន១០០អាវ ទឹកត្រី ចំនួន៥៨យួរ ថ្នាំនិងច្រាសដុះធ្មេញ ចំនួន៣០០ឈុត របាំងមុខការពារ ចំនួន៥០ របាំងមុខ ទឹកសុទ្ធ ចំនួន២០០យួរ ម៉ាស ចំនួន៥០,០០០ម៉ាស និងជេលដបធំ ចំនួន៦០ដប ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ផ្តល់ជូនដល់មណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត និងតាមបណ្តាក្រុងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខណៈដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងការរីករាលដាលដោតជំងឺកូវីដ-១៩ នេះ។ នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។ ឯកឧត្ដម អភិបាលខេត្ត សូមជូនពរដល់ឯកឧត្តម…

  • ថៃផលិតវ៉ាក់សាំង AstraZeneca ក្នុងប្រទេសបានហើយ

    ថៃផលិតវ៉ាក់សាំង AstraZeneca ក្នុងប្រទេសបានហើយ

    នៅថ្ងៃទី ៤ មិថុនា ២០២១នេះ ក្រសួងសុខាភិបាលថៃបានទទួលវ៉ាក់សាំង AstraZeneca ផលិតដោយក្រុមហ៊ុនក្នុងស្រុកបានហើយ ១.៨លានដូស។ វ៉ាក់សាំងផលិតដោយក្រមហ៊ុន Siam Bioscience នេះនឹងត្រូវបញ្ជូនទៅតាមរាជធានី ខេត្ត នេះបើតាមរដ្ឋមន្ត្រីសុខាភិបាល Anutin Charnvirakul៕

  • បុគ្គលិកខាងផ្នែកសេវាអតិថិជននៅធនាគារ ABA សាខាសន្ធរមុខឆ្លងកូវីដ-១៩

    បុគ្គលិកខាងផ្នែកសេវាអតិថិជននៅធនាគារ ABA សាខាសន្ធរមុខឆ្លងកូវីដ-១៩

    ប្រជាពលរដ្ឋដែលបានទៅទទួលសេវាខាងផ្នែកអតិថិជន ធនាគារ ABA សាខាសន្ធរមុខត្រូ វប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ ៥៧១ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ២១ឧសភា ដល់ថ្ងៃទី ១មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។ ប្រសិនបើអ្នកមានអាការៈមិនស្រួល សូមទៅធ្វើតេស្ដជាបន្ទាន់។

  • រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេច ស្ដីពីការបិទខ្ទប់ មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

  • វៀតណាមអនុម័តអោយប្រើវ៉ាក់សាំងចិន Sinopharm សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជំងឺ Covid-19 ជាផ្លូវការហើយ (មានវីដេអូ)

    វៀតណាមអនុម័តអោយប្រើវ៉ាក់សាំងចិន Sinopharm សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជំងឺ Covid-19 ជាផ្លូវការហើយ (មានវីដេអូ)

    វៀតណាម៖ ទីបំផុតអាជ្ញាធរសុខាភិបាលវៀតណាមអនុម័តអោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm ជាផ្លូវការហើយ ដើម្បីចាក់ជូនប្រជាជនខ្លួនប្រឆាំងនឹងជំងឺកូវីដ១៩ ។ រដ្ឋមន្ត្រីសុខាភិបាលវៀតណាមលោក ង្វៀន ថាញ់ឡុង បានបញ្ជាក់ថា វៀតណាមត្រូវការវ៉ាក់សាំងសរុប១៥០លានដូស ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន៧៥ភាគរយ ក្នុងចំណោមប្រជាជនសរុប៩៨លាននាក់ ។ កន្លងមកនេះ វៀតណាមទើបទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 តែជិត២.៩លានដូសប៉ុណ្ណោះ ហើយក្នុងនោះ១លានដូសទើបត្រូវបានប្រើប្រាស់ ។ គួរបញ្ជាក់ផងដែរថា ការអនុម័តអោយប្រើប្រាស់វ៉ាក់សាំងចិនខាងលើនេះធ្វើឡើងដោយក្រសួងសុខាភិបាលវៀតណាម ខណៈដែល Sinopharm គឺជាវ៉ាក់សាំងទី៣ហើយដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានអនុម័តអោយប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងរុស្ស៊ី Sputnik V ៕ ប្រភព៖ CNA

  • ថៃទិញវ៉ាក់សាំងចិន Sinovac ចំនួន១១លានដូសទៀត ដើម្បីចាក់ជូនប្រជាជនខ្លួន (មានវីដេអូ)

    ថៃទិញវ៉ាក់សាំងចិន Sinovac ចំនួន១១លានដូសទៀត ដើម្បីចាក់ជូនប្រជាជនខ្លួន (មានវីដេអូ)

    ថៃ៖ រដ្ឋមន្ត្រីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រកាសថ្មីៗនេះថា ប្រទេសលោកនឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac ចំនួន១១លានដូសទៀត ដោយចាប់ផ្តើមដំណើរការទិញចាបពី ខែមិថុនានេះទៅ ដែលជាផ្នែកមួយទៀត នៃគម្រោងទិញវ៉ាក់សាំងយ៉ាងតិច១០០លានដូសចាក់ជូនប្រជាពលរដ្ឋថៃ ។លោក បន្តថា មកទល់ពេលនេះ ថៃបានទទួលការផ្គត់ផ្គង់វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ចំនួន៥.៥លានដូសហើយ និងបានអំណោយ៥០ម៉ឺនដូសផ្សេងទៀតពីរដ្ឋាភិបាលចិនដែរ ។ ស៊ីណូវ៉ា ក់នឹងក្លាយជាវ៉ាក់សាំងឈាន មុខ ក្នុងការប្រើប្រាស់នៅប្រទេសថៃ ហើយនឹងបំពេញបន្ថែមនូវមហិច្ចតាយ៉ាងតិច១០០លានដូស ។ រដ្ឋមន្រ្តីសុខាភិបាលថៃរូបនេះបន្ថែមថា ចាប់ពីខែមិថុនា ដល់ខែសីហាខាងមុខ វ៉ាក់សាំង ស៊ីណូវ៉ាក់១១លានដូសទៀតនឹងមកដល់ ក្នុងនោះ១ខែគ្រោងមកដល់២.៥លានដូស ។ជាការកត់សម្គាល់នោះ ការបញ្ជាទិញបន្ថែមទៀតនេះ បានកើតមានឡើងក្រោយពេលអង្គការសុខភាពពិភពលោក (WHO) បាន ប្រកាសអោយប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះសម្រាប់ករណីបន្ទាន់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ៕ Bangkok Post

  • លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង៨០លានដូសដល់ប្រទេសអាទិភាព ស្មើនឹង៧៥ភាគរយ តាមរយៈកម្មវិធី COVAX របស់ WHO (មានវីដេអូ)

    លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង៨០លានដូសដល់ប្រទេសអាទិភាព ស្មើនឹង៧៥ភាគរយ តាមរយៈកម្មវិធី COVAX របស់ WHO (មានវីដេអូ)

    អាមេរិក៖ ​ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បាន​បញ្ជាក់​ពី​ផែន​ការ​របស់​លោក ​សម្រាប់​ការ​ចែក​វ៉ាក់សាំង​បង្ការជំងឺ Covid-19 ​ចំនួន​៨០​លាន​ដូស​ដំបូង ដែលសហរដ្ឋអាមេរិកនឹងចែកចាយជាសកល ដែលស្មើ​នឹង​៧៥ភាគរយ​នៃ​វ៉ាក់សាំង​តាម​រយៈ​កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ។ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដូច្នេះថា យើងនឹង​ចែក​វ៉ាក់សាំង​នេះ​ មិន​មែន​ដើម្បី​ធានា ឬ​ទាញ​យក​សម្បទាន​ឡើយ… យើង​នឹង​ចែក​វ៉ាក់សាំង​ទាំង​នេះ ​ដើម្បី​សង្គ្រោះជីវិត និង​​ដឹក​នាំ​ពិភព​លោក​ឆ្ពោះ​ទៅ​បញ្ចប់​វីរុសរាត ត្បាត តាម​រយៈ​អំណាច​នៃ​គំរូ​ និង​តម្លៃ​របស់​យើង ។ ប្រធានាធិបតីអាមេរិករូបនេះ កន្លងមកធ្លាប់​បាន​សន្យា​នឹង​ចែកចាយ​វ៉ាក់សាំងបង្ការជំងឺ Covid-19 ​ចំនួន​៨០​លាន​ដូស​ទៅ​កាន់​បណ្តាប្រទេស​ទូទាំង​ពិភព​លោក​នៅដំណាច់​ខែ​នេះ ។ សូមបញ្ជាក់ថា នៅក្នុង​ក្រដាស់កំណត់​ហេតុ​មួយ សេតវិមាន​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​​​ចែកចាយ​តាម​រយៈ​កម្មវិធី COVAX របស់ WHO រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​​នឹងផ្តល់​អាទិភាព​​​ដល់​​ប្រទេស​អាមេរិកឡាទីន និង​ការាប៊ីន អាស៊ី​ខាង​ត្បូង អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក ដែល​នេះ​ជា​គោល​បំណង​ជួយ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃជំងឺ Covid-19 ៕ ប្រភព៖ CNA

  • កម្ពុជាចែករំលែកបទពោធន៍នៃវិធានការណ៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩ ដល់ឥណ្ឌា

    ការចែករំលែកបទពិសោធន៍នោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា តាមប្រពន្ធ័វីដេអូន នៅថ្ងៃទី៣មិថុនាឆ្នាំ២០២១។ ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងការរំលែកការលំបាកដែលប្រជាជនឥណ្ឌាកំពុងប្រឈមនាពេលបច្ចុប្បន្ន ដោយសារការរាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺកូវីដ-១៩។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា កម្ពជា និងឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធទប់ស្កាត់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាក្នុងវិស័យអាទិភាពនានា ទោះស្ថិតក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ និងពិភាពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា Devyani Khobragade បានថ្លែងថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩នៅឥណ្ឌា មានលក្ខណៈប្រសើរជាងមុនជាបណ្ដើរៗហើយ។ លោកស្រីបានបន្តថា ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលឥណ្ឌា នៅតែបន្តរក្សាការសន្យារបស់ខ្លួនចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ លើការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចខិតខំបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការសម្រួលពាណិជ្ជកម្មក្រៅប្រទេស ការជំរុញការវិនិយោគឯកជនពីឥណ្ឌាមកកម្ពុជា និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងវិស័យហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងវិស័យឌីជីថល តាមរយៈយន្តការនានា ដូចជាយន្តការទ្វេភាគី, យន្តការតំបន់ និងយន្តការឥណ្ឌា-អាស៊ាន ជាដើម។ លោកស្រី Devyani Khobragade បានកោតសរសើរចំពោះកម្ពុជាដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%នាពេលកន្លងមក…

  • ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តន៍ គម្រោងដកស្រង់មេរៀនបទពិសោធ និងទទួលជំនួយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ពីប្រទេសចិនផងដែរ

    ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តន៍ គម្រោងដកស្រង់មេរៀនបទពិសោធ និងទទួលជំនួយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ពីប្រទេសចិនផងដែរ

    ភ្នំពេញ៖ ឯ,ឧ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯ,ឧ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងដកស្រង់មេរៀនបទពិសោធពីប្រទេសចិន ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ និងប្រគល់-ទទួលឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ តាមរយៈវីដេអូសន្និសីទ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២១ ដែលឧបករណ៍ទាំងនេះ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឯ,ឧ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ជំនួយឥតសំណងជាច្រើន ត្រូវបានផ្ដល់ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកពង្រឹងនិង ពង្រីកវិស័យសុខាភិបាលកម្ពុជា រួមមាន៖ ១៖ គម្រោងកែលម្អមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រួមទាំង បំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ២៖ គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ រួមទាំងបំពាក់…