Category: Covid-19

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១

    រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ដែលជាករណី ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ចូលក្នុងសហគមន៍២០កុម្ភៈ ។ នៅក្នុងសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបានបញ្ជាក់ពីករណីវិជ្ជមានលើកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាបមួយចំនួន និងករណីប្រជាពលរដ្ឋសង្ស័យដែលអាចប៉ះពាល់នឹងអ្នកវិជ្ជមាន បន្ទាប់ពីមន្រ្តីសុខាភិបាលបានធ្វើតេស្តរកឃើញជាបន្តបន្ទាប់។សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៨០នាក់។ ជាមួយគ្នានេះ ខេត្តសៀមរាប មានករណីស្លាប់ចំនួន២នាក់ និង៧៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

  • រដ្ឋបាលខេត្តបាត់ដំបងបានកំណត់យកទីតាំងវិទ្យាល័យកំរៀង ស្រុកកំរៀង និង សាលាបឋមសិក្សា សម្តេចតេជោហ៊ុនសែនជ្រៃសីមា ស្រុកសំពៅលូន រៀបចំជាកន្លែងព្យាបាលជំងឺកូវីដ19ក្នុងករណីអ្នកជម្ងឺស្រាលៗ

    រដ្ឋបាលខេត្តបាត់ដំបងបានកំណត់យកទីតាំងវិទ្យាល័យកំរៀង ស្រុកកំរៀង និង សាលាបឋមសិក្សា សម្តេចតេជោហ៊ុនសែនជ្រៃសីមា ស្រុកសំពៅលូន រៀបចំជាកន្លែងព្យាបាលជំងឺកូវីដ19ក្នុងករណីអ្នកជម្ងឺស្រាលៗ

    ចុងសប្តាហ៍នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់តាំងឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង ឲ្យចុះពិនិត្យមើលនិងត្រៀមរៀបចំនូវទីតាំងចំនួន០២កន្លែង សំរាប់ព្យាបាលអ្នកជំងឺកូវីដ-19 នៅតាមបណ្តាស្រុកជាប់ព្រំដែនថៃ ជាមួយខេត្តបាត់ដំបង។        ដោយយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម សឿម ប៊ុនរិទ្ធ នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ ក្នុងនាមតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានចុះពិនិត្យរៀបចំទីតាំងសម្រាប់សំរាកព្យាបាលអ្នកជំងឺកូវីដ-19នៅតាមបណ្តាស្រុកជាប់ព្រំដែនថៃ ចំនួន ០២កន្លែង ដែលស្ថិតនៅក្នុងស្រុកកំរៀងនិងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងនោះក៏មានវត្តមានចូលរួម ពីលោកអភិបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងមន្ត្រីសុខាភិបាលជាច្រើនទៀតផង ។      នៅដំណើរពិនិត្យចុះពិនិត្យមើលនិងកំណត់យកនូវទីតាំងសម្រាប់ធ្វើការសំរាកព្យាបាលអ្នកជំងឺកូវីដ-19 នៅស្រុកទាំង០២ខាងលើនេះ ត្រូវ បានសម្រេចជ្រើសយកទីតាំង “វិទ្យាល័យកំរៀង”ដែលស្ថិតនៅស្រុកកំរៀង ចំនួន០១កន្លែង និង បានត្រៀមរៀបចំបម្រុងមួយកន្លែងទៀត នៅ “អនុវិទ្យាល័យជ្រៃសីមា” ដែលស្ថិតនៅក្នុង ស្រុកសំពៅលូន ខេត្តបាត់ដំបង ។         ការរៀបចំនូវទីតាំងសំរាប់ព្យាបាលអ្នកជំងឺកូវីដ-19 ក្នុងភូមិសាស្ត្រស្រុកកំរៀងនិងស្រុកសំពៅលូនទាំង២នេះ គឺ៖បន្ទាប់ពីមានការឆ្លង…

  • ឥណ្ឌា៖ មេបក្សម្នាក់ទាមទារសិទ្ធិរស់នៅ ឲ្យវីរុសកូវីដ១៩

    ឥណ្ឌា៖ មេបក្សម្នាក់ទាមទារសិទ្ធិរស់នៅ ឲ្យវីរុសកូវីដ១៩

    មេដឹកនាំគណបក្ស Bharatiya Janata លោក Trivendra Singh Rawat បានបង្កឲ្យមានការរិះគន់ខ្លាំង ដោយសារតែលោកចាត់ទុក វីរុសកូវីដ-១៩ ថាជា សរីរៈ មានជីវិត ដែលមានសិទ្ធិរស់រានដូចគេដូចឯងដែរ។ អតីតរដ្ឋមន្រ្តីប្រចាំរដ្ឋ Uttarakhand និយាយថ្មីៗនេះថា បើមើលទៅតាមទស្សនវិជ្ជា ជំងឺកូវីដ-១៩ ក៏ជាសរីរៈ រស់រានមានជីវិតផងដែរ។ វាមានសិទ្ធិរស់រានមានជីវិតដូចពួកមនុស្សដែរ ប៉ុន្តែមនុស្ស គិតថា ខ្លួនឆ្លាតវៃជាងគេ ហើយលុបបំបាត់វាចោល។ ដូច្នេះ វាចេះបំប្លែងខ្លួនឥតឈប់ឈរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា មនុស្សត្រូវការយកឈ្នះ វីរុសនេះ ដើម្បីមានសុវត្ថិភាព។ ការលើកឡើងរបស់លោកទាមទារសិទ្ធិឲ្យជំងឺនេះ ត្រូវបានគេយកទៅ​ត្រូល ពេញបណ្តាញសង្គម ហើយមានអ្នកខ្លះបានស្តីបន្ទោសធ្ងន់ៗ ដល់រដ្ឋាភិបាលទៀតផង៕ ប្រភពពី Hindustantimes

  • ប្រជាជន ចំនួន ២ ៧៣៥ ១៩៩ នាក់ហើយបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    ប្រជាជន ចំនួន ២ ៧៣៥ ១៩៩ នាក់ហើយបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថានៅកម្ពុជា​ គិតត្រឹមថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២១​ មានប្រជាជនសរុបចំនួន២ ៧៣៥ ១៩៩ នាក់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ទូរលេខនេះបង្ហាញកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ មាន​ ២៧,៣៥%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ ។

  • ឯ.ឧ អភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកែលម្អសោភណភាពទីក្រុង និងទប់ស្កាត់បញ្ហាកូវីត-១៩

    ឯ.ឧ អភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកែលម្អសោភណភាពទីក្រុង និងទប់ស្កាត់បញ្ហាកូវីត-១៩

    ខេត្តកែប-ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសំខាន់ៗមួយចំនួន ៖ ១- ការងារគ្រប់គ្រងដីធ្លីតំបន់ភ្នំពោន២- ការងារគ្រប់គ្រងដីធ្លីតំបន់ព្រៃសហគមន៍ភូមិដំណាក់ចង្អេីរ ដេីម្បីរៀបចំសួនទេសចរណ៍៣- បញ្ហាផ្សេងៗ (ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងកែលម្អសោភណភាពទីក្រុង …) ៕ SomPisethKepCambodia

  • រដ្ឋបាលខេត្តបាត់ដំបង៖ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣២នាក់ និងករណីជាសះស្បើយចំនួន ១៤នាក់

    រដ្ឋបាលខេត្តបាត់ដំបង៖ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣២នាក់ និងករណីជាសះស្បើយចំនួន ១៤នាក់

    រដ្ឋបាលខេត្តបាត់ដំបង៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ និងករណីជាសះស្បើយចំនួន ១៤នាក់ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២១។

  • ចិនផ្តល់ស៊ីណូវ៉ាក់មិនគិតថ្លៃ ជូនប្រទេសថៃ ៥០ម៉ឺនដូសទៀត ថ្ងៃសៅរ៍នេះ

    ចិនផ្តល់ស៊ីណូវ៉ាក់មិនគិតថ្លៃ ជូនប្រទេសថៃ ៥០ម៉ឺនដូសទៀត ថ្ងៃសៅរ៍នេះ

    ថ្ងៃសៅរ៍នេះ ចិនបានផ្តល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់ ឲ្យថៃ៥០ម៉ឺនដូសទៀត សរុប១លានដូសហើយ។ The Nation បានចេញផ្សាយថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលជាការផ្តល់ជូនមិនគិតថ្លៃ ត្រូវបានបញ្ជូនដល់ប្រទេសថៃ នាថ្ងៃទី៥ មិថុនា ២០២១នេះ ដោយសរុបវ៉ាក់សាំងចិនបរិច្ចាគជូនថៃ គឺ១លានដូសហើយ បញ្ជូនទៅ២លើក។ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីសុខាភិបាលថៃថា នឹងទិញស៊ីណូវ៉ាក់១១លានដូសទៀត ពោលគឺបន្ទាប់ពីចិនផ្គត់ផ្គង់ តាមការបញ្ជាទិញ ៥លាន៥សែនដូសរួចរាល់ហើយនោះ។ ទិញផង ផលិតផង ថៃគ្រោងមានវ៉ាក់សាំងឲ្យបាន១០០លានដូស ចាក់ជូនពលរដ្ឋ។ មានវ៉ាក់សាំង២ប្រភេទ ដែលថៃកំពុងចាក់ជូនពលរដ្ឋ គឺស៊ីណូវ៉ាក់ និង អាស្ត្រា សេនីកា របស់អង់គ្លេស ហើយអាប្រភេទថៃផលិតក្នងស្រុកដែរនោះ គឺរបស់អង់គ្លេស ដែលទើបផលិតផ្តល់ជូនក្រសួងសុខាភិបាល ជិត២លានដូសហើយ ផលិតដោយក្រុមហ៊ុន Siam Bioscience៕

  • អាជ្ញាធរខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេច បន្តអនុវត្តន៍វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់សហកាត់ការរីករាលនៃជំងឺកូវីដ១៩ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

    អាជ្ញាធរខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេច បន្តអនុវត្តន៍វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់សហកាត់ការរីករាលនៃជំងឺកូវីដ១៩ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

    យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២១ អាជ្ញាធរបានកំណត់វិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រយៈពេលមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃទី០៦ មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ សេចក្តីសម្រេច បានកំណត់វិធានការបិទចរាចរណ៍នៅតាមដងផ្លូវក្នុងក្រុងប៉ោយប៉ែត ចាប់បីម៉ោង២០ (ម្ភៃ) យប់ រហូតដល់ម៉ោង៥ (ប្រាំ) ព្រឹក ជាកំហិត លើកលែងតែករណីមួយចំនួន៕

  • រដ្ឋបាលខេត្តស្វាយរៀង នា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤០នាក់បន្ថែមទៀត

    រដ្ឋបាលខេត្តស្វាយរៀង នា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤០នាក់បន្ថែមទៀត

    យោងតាមសេចក្តីប្រកសាព័ត៌មានរបស់រដ្ឋបាលខេត្តចេញផ្សាយនា ថ្ងៃទី០៥ មិថុនា ឆ្នាំ២០២១ គិតត្រឹមថ្ងៃនេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដសរុប ១០០៣នាក់ ជាសះស្បើយចំនួន ៤៨៣នាក់ និងស្លាប់ ចំនួន ០៦នាក់។ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រផលិតស្បែកជើង និងសម្ភារៈកីឡា កោវ៉េ ស្ព័ត ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត នៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ព្រោះកន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូច មានវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានបញ្ជេញប្រព័ន្ធទំនាក់ទំនងដើម្បីគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ដូចខាងក្រោមៈប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត៕

  • ថៃកំពុងចរចាទិញវ៉ាក់សាំង២៥លានដូសទៀតពី Pfizer និង Johnson & Johnson ដើម្បីចាក់ជូនប្រជាជនខ្លួនអោយបាន១០០លានដូសនៅត្រឹមចុងឆ្នាំនេះ (មានវីដេអូ)

    ថៃកំពុងចរចាទិញវ៉ាក់សាំង២៥លានដូសទៀតពី Pfizer និង Johnson & Johnson ដើម្បីចាក់ជូនប្រជាជនខ្លួនអោយបាន១០០លានដូសនៅត្រឹមចុងឆ្នាំនេះ (មានវីដេអូ)

    ថៃ៖ ​ប្រធាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់រដ្ឋាភិបាល​ថៃបញ្ជាក់ថា ប្រទេស​ថៃ​កំពុងស្ថិតក្រោមការចរចាទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន២៥លានដូសពីក្រុមហ៊ុន Pfizer និង Johnson & Johnson ដើម្បីសម្រេចគោល​ដៅ​ចាក់​វ៉ាក់សាំង​​ដល់​ប្រជា​ជន​​ខ្លួនអោយ​បាន​១០០​លាន​ដូស​នៅតឹ្រមចុង​ឆ្នាំ​២០២១​នេះ ។ ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​ឆ្លងថៃ លោកវេជ្ជបណ្ឌិត Opas Karnkawinpong ​បាន​​ប្រាប់​អ្នក​សារព័ត៌មាន​​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញថា ការ​បញ្ជាទិញវ៉ាក់សាំងចិន​ Sinovac ចំនួន​៨​លាន​ដូស និង​វ៉ាក់សាំងអាមេរិក Pfizer និងអង់គ្លេស​ Johnson & Johnson ចំនួន​២៥​លាន​ដូស​ទៀត ​នឹង​គ្រប់​​គ្រាន់សម្រាប់​​​គោល​ដៅ​១០០​លាន​ដូសក្នុង​ឆ្នាំ​នេះ ។ លោកវេជ្ជបណ្ឌិតបន្ត​ថា រដ្ឋាភិបាល​ថៃ​ក៏​គ្រោង​បន្ថែម​វ៉ាក់សាំង​ចំនួន​៥០​លាន​ដូស​ទៀត​សម្រាប់​ឆ្នាំ​២០២២ ​ដើម្បី​បង្កើន​កម្មវិធី​ចាក់វ៉ាក់សាំង​របស់​ខ្លួន​ សំដៅ​ទប់​ស្កាត់ជំងឺ​កូវីដ១៩ ជា​ពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី ។ សូមបញ្ជាក់ថា នៅ​ថ្ងៃទី០​៧ ខែ​មិថុនានេះ​ រដ្ឋាភិបាល​ថៃ​នឹង​ចាប់​ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​ទូទាំង​ប្រទេស​ជា​ផ្លូវ​ការ ​ដែល​​សង្ឃឹម​ថា នឹង​ចាក់​​​ប្រជា​ជន​៥០​លាន​នាក់ ឬ​ស្មើ​នឹង​៧០​%​នៃ​ប្រជា​ជន ត្រឹម​បំណាច់​ខែ​ធ្នូ​ខាងមុខនេះ​ បើ​ទោះ​ជា​មាន​ការ​ត្អួញត្អែរ​ពី​មន្ទីរ​ពេទ្យ​ជា​ច្រើន​អំពីកង្វះវ៉ាក់សាំង ៕ ប្រភព៖ Bangkok Post