Category: Covid-19

  • សេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៩ករណី នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តកំពត

    សេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៩ករណី នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តកំពត

    សេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៩ករណី នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តកំពត ។

  • គ្រូពេទ្យនៅខេត្តសៀមរាប អនុញ្ញាតឲ្យស្ត្រីដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយសម្រាលបានកូនស្រី ឱ្យចេញត្រឡប់ទៅផ្ទះ

    គ្រូពេទ្យនៅខេត្តសៀមរាប អនុញ្ញាតឲ្យស្ត្រីដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយសម្រាលបានកូនស្រី ឱ្យចេញត្រឡប់ទៅផ្ទះ

    គ្រូពេទ្យនៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យស្ត្រីអាយុ៤១ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានសម្រាលបង្កើតកូនស្រី ដោយជោគជ័យ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បានចេញត្រឡប់ទៅផ្ទះ។ សូមបញ្ជាក់ថា ស្ត្រីនិងកូនស្រីរបស់គាត់ មានសុខភាពល្អ បន្ទាប់ពីបានព្យាបាល អស់រយៈពេល ៤ សប្តាហ៍ នៅក្នុងមន្ទីរពេទ្យ។ គាត់ និងគ្រួសាររបស់គាត់ ត្រូវធ្វើចត្តាឡីស័ក បន្តរយៈពេល ១៤ ថ្ងៃទៀត នៅផ្ទះរបស់គាត់៕

  • ចិន៖ វ៉ាក់សាំងកូវីដ ជាង៧៦៣លានដូសហើយត្រូវបានចាក់ ទូទាំងប្រទេស

    ចិន៖ វ៉ាក់សាំងកូវីដ ជាង៧៦៣លានដូសហើយត្រូវបានចាក់ ទូទាំងប្រទេស

    វ៉ាក់សាំងកូវីដ១៩ ចំនួនជាង៧៦៣លានដូសត្រូវបានចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃទី៥ មិថុនា នេះបើតាមគណៈកម្មការសុខាភិបាលជាតិចិន នាថ្ងៃអាទិត្យនេះ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua៕

  • ថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តកំពត ផ្តល់អំណោយជាច្រើន ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

    ថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តកំពត ផ្តល់អំណោយជាច្រើន ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

    ស្របពេលមានការឆ្លងរីករាលដាល់ជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តកំពតច្រើនករណី ថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តកំពតបានផ្តល់អំណោយមនុស្សធម៌ ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការបង្ការទប់ស្កាត់ បញ្ឈប់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តកំពត ។ ពិធីប្រគល់ ទទួល រៀបចំឡើង កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅវត្តជុំគ្រៀលឃុំជុំគ្រៀល ស្រុកទឹកឈូ ក្រោមអធិបតី ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសហការី បានទទួលនូវអំណោយមនុស្សធម៌ ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីមន្ត្រីសង្ឃក្នុងខេត្ត ។ ព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគុណខេត្តមានសង្ឃដីកាថា ទេយ្យទានជាថវិកាក្ដី គ្រឿងឧបភោគបរិភោគ និងសម្ភារៈក្ដី ដែលបានប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតពេលនេះ គឺបានមកពីការរួមចំណែករបស់មន្ត្រីសង្ឃ ជាព្រះមេគុណខេត្ត ព្រះអនុគុណ និងសហការីទាំង ៨ក្រុង ស្រុក ក្នុងខេត្ត មានថវិកាចំនួន ២១លាន ៣ម៉ឺនរៀល អង្ករ ១តោន បន្លុងជាសម្ភារៈប្រើប្រាស់ចំនួន៣០ និងមីចំនួន ១០កេស ។ ឯកឧត្តមជាវ តាយ បានថ្លែងអំណរគុណដល់ ព្រះតេជគុណ…

  • ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនជិត ១លាន ៣សែននាក់

    ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនជិត ១លាន ៣សែននាក់

    ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយរបាយការណ៍ស្តីពីការចាក់វ៉ាកសាំងការបារកូវីដ-១៩ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ដោយបានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,២៩៦,៦៤១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩០,១០០នាក់ ខណៈចាក់លើកទី២ បានចំនួន ១,០៣១,០១៣នាក់។

  • សកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលកងទ័ព បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (វីដេអូ)

    សកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលកងទ័ព បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (វីដេអូ)

    មន្ទីរពេទ្យហ្លួងម៉ែ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់កងទ័ព បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការព្យាបាលជូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ តាំងតែពីមន្ទីរពេទ្យបានចាប់ផ្តើមដំណើរការទទួលអ្នកជំងឺកាលពីថ្ងៃ ២៧ ខែមិនា ឆ្នាំ២០២១ កន្លងទៅនេះ។ សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរងនិងពលទាហានក្នុងជួរថ្នាក់ដឹកនាំមន្ទីរពេទ្យនិងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមអរគុណផងដែរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ១៩ (TYDA) ដែលបានរួមគ្នាជាមួយក្រុមគ្រូពេទ្យរបស់កងទ័ពក្នុងការថែរក្សានិងព្យាបាលអ្នកជំងឺបានយ៉ាងល្អប្រសើរ។

  • បាត់ដំបងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទើបរកឃើញថ្ងៃនេះចំនួន ១៥នាក់

    បាត់ដំបងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទើបរកឃើញថ្ងៃនេះចំនួន ១៥នាក់

    រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទើបរកឃើញថ្មី ចំនួន១៥ នាក់ ដែលក្នុងនោះឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ចំនួន១២នាក់ និង៣នាក់ រកឃើញលើពលករត្រឡប់មកពីប្រទេសថៃ។ ក្នុងសេចក្តីជូនដំណឹង រដ្ឋបាលខេត្ត បានបញ្ជាក់ថាមានករណីជាសះស្បើយចំនួន ១២នាក់ ផងដែរ។ រហូតមកទល់ពេលនេះខេត្តបាត់ដំបង មានអ្នកឆ្លងសរុប ៣៩៩នាក់ អ្នកជាសះស្បើយសរុប ១៤៥នាក់និង ស្លាប់ ២នាក់ ដោយសារជំងឺកូវីដ-១៩។

  • ហ្វីលីពីនទទួលវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ១លានដូសទៀត

    ហ្វីលីពីនទទួលវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ១លានដូសទៀត

    ទីភ្នាក់ងារសារព័ត៌មាន CGTN បានចេញផ្សាយថា ហ្វីលីពីនបានទទួលការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ស៊ីណូវ៉ាក់ ដែលទិញពីចិន ១លានដូសទៀត នាថ្ងៃអាទិត្យ ទី៦ មិថុនា ២០២១នេះ។ ប្រភពថា នេះគឺជាការផ្គត់ផ្គង់លើកទី៧ ចំពោះវ៉ាក់សាំងចិននេះ ខណៈហ្វីលីពីនទទួលបានស៊ីណូវ៉ាក់ ៦លាន ៥សែនដូសហើយ៕

  • យុទ្ធសាស្ត្រផ្ការីក ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នឹងមកដល់ខេត្តព្រះសីហនុ

    យុទ្ធសាស្ត្រផ្ការីក ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នឹងមកដល់ខេត្តព្រះសីហនុ

    ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ទុកយុទ្ធសាស្ត្រផ្ការីកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នឹងមកដល់ខេត្តព្រះសីហនុ បន្ទាប់ពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលបានបញ្ចប់។ នេះជាការបញ្ចាក់ពី របស់ឯកឧត្តម គួច ចំរើន ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ទន្ទឹមនេះ ឯកឧត្តម គួច ចំរើន កត់សំគាល់ថា មានប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់ទំនប់រលក មិនបានអនុវត្តបានត្រឹមត្រូវតាមវិធានសុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ នៅឡើយនិងបាននាំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ឡើងវិញនៅតំបន់នោះ។ ជាមួយនេះដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ឯកឧត្តមបានណែនាំអនុវត្តវិធានការអោយបានតឹងរឹងដូចជាការ ផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលបំពានការណែនាំ។ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ បានចេញបទបញ្ជា ឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ការជួបជុំគ្នា លេងល្បែងស៊ីសងតាមផ្ទះ ក្នុងមូលដ្ឋាននីមួយៗ ជាមួយនឹងការផាកពិន័យ ជាប្រាក់ ក្នុងកម្រិតខ្ពស់ ដើម្បីឲ្យអ្នកជុំគ្នាលេងល្បែង ស៊ីសងទាំងនោះឲ្យរាងចាល។សូមបញ្ជាក់ថា នៅក្នុងថ្ងៃនេះដែរ រដ្ឋបាលខេត្ត បន្តដាក់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាតំបន់លឿង មួយរយៈទៀត ដោយបន្ថែមនូវវិធានការ…

  • ខេត្តកំពតប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ៥៨នាក់ ទៀត

    ខេត្តកំពតប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ៥៨នាក់ ទៀត

    រដ្ឋបាលខេត្តកំពត បានប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៥៨នាក់ បន្ថែមទៀតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នេះ។យោងតាមសេចក្តីជូនដំណឹងរបស់េដ្ឋបាលខេត្ត ក្នុងចំណោមករណីអ្នកឆ្លងចំនួន ៥៨នាក់នោះ មានប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៃខេត្តកំពត ចំនួន ៤៩នាក់ អាជីវករលក់គ្រឿងសំណង់ ១នាក់ និងបុគ្គលិកបម្រើការនៅកន្លែងកម្សាន្ត ខេ ធី វី រ៉ូយ៉ាល់ចំនួន ៨នាក់៕