-
ឥណ្ឌាផ្តើមបើកក្រុងធំៗវិញ ក្រោយពេលអត្រាឆ្លងកូវីដធ្លាក់ចុះច្រើន

រដ្ឋធានីញ៉ូវដេល្លី និងក្រុងប្លុកពាណិជ្ជកម្ម មុំបៃ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង បណ្តើរៗវិញហើយ នៅថ្ងៃទី៧ មិថុនានេះ ខណៈដែលអត្រាឆ្លងកូវីដ១៩ នៅឥណ្ឌាបានធ្លាក់ចុះច្រើនហើយ នៅខែមិថុនានេះ។ នៅថ្ងៃចន្ទនេះ ឥណ្ឌារាយការណ៍ពីវិជ្ជមានកូវីដ១៩ថ្មី ត្រឹមជាង១០ម៉ឺននាក់ ស្លាប់២៤២៧នាក់ តែបើធៀបនឹងបីឬបួនថ្ងៃជាប់ៗគ្នាកាលពីខែឧសភា ឆ្លងថ្មីជាង៤០ម៉ឺននាក់។ មន្ទីរពេទ្យក្នុងក្រុងធំៗទាំងពីរ ដែលមានមនុស្សប្រមាណ៤០លាននាក់ ពេញហូរហៀរដោយសារតែរលកកូវីដស្លាប់មនុស្សខ្លាំង កាលពីខែមេសា និងខែឧសភា ដោយពេលនោះ ខ្វះអ៊ុកស៊ីសែនផង និងឧបករណ៍វេជ្ជសាស្ត្រសម្រាប់អ្នកធ្ងន់ធ្ងរផង។ រកលកថ្មីពេលនោះ គេឃើញថា ឥណ្ឌាឡើងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក ដែលមានអត្រាឆ្លងខ្លាំងបំផុត និងស្លាប់ច្រើនបំផុត។ មន្ត្រីជាន់ខ្ពស់គ្រប់គ្រងរដ្ឋធានីញ៉ូវដេល្លី លោក Arvind Kejriwa បានសរសេរលើបណ្តាញសង្គម Tweeter នៅថ្ងៃទី៧ មិថុនានេះថា «ពួកយើងត្រូវតែជៀសឆ្ងាយពីកូរ៉ូណា ហើយក៏ឲ្យសេដ្ឋកិច្ចត្រលប់មកប្រក្រតីវិញដែរ» ។ លោកបានបញ្ជាឲ្យហាងលក់ដូរពាក់កណ្តាលបើកឡើងវិញ ដោយកំណត់ចំនួនថ្ងៃ និងចំនួនមនុស្ស ប៉ុន្តែការិយាល័យនិងបណ្តាផ្លូវរថភ្លើងក្រោមដី បើកតែ៥០ភាគរយទេ។ ប៉ុន្តែភោជនីយដ្ឋានពេលយប់ រោងភាពយន្ត និងកន្លែងហាត់ប្រាណ នៅតែរឹតត្បិតខ្លាំង៕ ប្រភពពី CNA
-
ខេត្តកំពត រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់ បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តកំពតបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះ នៅក្រុងកំពតចំនួន ១២នាក់, នៅស្រុកទឹកឈូចំនួន ១០នាក់, ស្រុកអង្គរជ័យចំនួន១៤នាក់, ស្រុកជុំគិរីចំនួន៣នាក់, ស្រុកបន្ទាយមាសចំនួន៦នាក់ និងស្រុកកំពង់ត្រាចចំនួន១៤នាក់។ ជាមួយគ្នានោះ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលទានអាហារ នៅសាច់អាំងទឹកកាពិ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងនៅសាច់អាំងទឹកកាពិ និងស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នៅថ្ងៃទី២មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ចិននាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 ទៅកាន់ប្រទេសជាង៤០ ហើយចិនសន្យាថា នឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងនៅជុំវិញពិភពលោក (មានវីដេអូ)

ចិន៖ ប្រធានស្ថាប័នពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មចិន លោក លី ស៊ីងហ្ស៊ីន (Li Xingqian) បានអោយដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CMG នៅថ្ងៃចន្ទនេះថា ប្រទេសចិនបាននាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៅកាន់បណ្តាប្រទេសជាង៤០ហើយ ។ ដោយឡែកអនុប្រធានគណៈកម្មការសុខាភិបាលជាតិចិនលោក ហ្សេង យីស៊ីន (Zeng Yixin) បានបញ្ជាក់ដែរថា ចិនបានចែកចាយវ៉ាក់សាំង COVID-19 ច្រើនជាង៣៥០លានដូសទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយកំពុងបង្កើនការផលិតវ៉ាក់សាំងនៅក្នុងស្រុកបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅឯក្រៅប្រទេស ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ។ អនុប្រធានគណៈកម្មការសុខាភិបាលជាតិចិនរូបនេះបានសង្កត់ធ្ងន់ថា ការអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ គឺក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac នឹងកាន់តែជួយសម្រួលដល់កម្មវិធី COVAX ក្នុងការចែកចាយវ៉ាក់សាំងសកល និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ៕ ប្រភព៖ CGTN
-
រដ្ឋមន្រ្តីសុខាភិបាលប្រទេស G7 ឯកភាពគ្នាលើគោលការណ៍ថ្មី ក្នុងការចែករំលែកទិន្នន័យគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត (មានវីដេអូ)

អង់គ្លេស៖ រដ្ឋមន្រ្តីសុខាភិបាលមកពីក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 បានប្តេជ្ញាចិត្តលើកិច្ចព្រមព្រៀងថ្មីមួយ ចំពោះការធ្វើអោយខ្លួនមានភាពកាន់តែងាយស្រួយ និងលឿនរហ័សជាងមុន ក្នុងការចែករំលែកលទ្ធផលរបស់វ៉ាក់សាំង និងការសាកល្បងព្យាបាល ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១៩ ក៏ដូចជាការការពារការគំរាមកំហែងផ្នែកសុខភាពនាពេលអនាគត ។ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក ម៉េត ហាន់ខុក ដែលប្រទេសរបស់លោកកាន់តំណែងជាប្រធាននៃកិច្ចប្រជុំ G7 បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីការប្តេជ្ញាចិត្ត មិនត្រឹមតែដើម្បីឆ្លងកាត់វិបត្តិកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអោយយើងត្រៀមខ្លួនកាន់តែប្រសើរជាងមុន សម្រាប់ការគំរាមកំហែងនាពេលអនាគត ។ លោកបានសង្កត់ធ្ងន់ថា យើងប្តេជ្ញាធ្វើការជាមួយគ្នា… យើងនឹងយកជ័យជំនះលើវីរុសរាតត្បាតដ៏កាចសាហាវមួយនេះ ហើយកសាងអ្វីៗអោយល្អឡើងវិញ ។សូមបញ្ជាក់ថា សមាជិកក្រុមប្រទេស G7 រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងចូលរួមជាមួយមេដឹកនាំក្រុមប្រទេស G7 សម្រាប់កិច្ចប្រជុំកំពូលនៅឯរមណីយដ្ឋានឆ្នេរសមុទ្រភាគនិរតីនៃឆ្នេរសមុទ្រ Carbis Bay ក្នុងទីក្រុង Cornwall ដែលនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១១ ដល់ទី១៣ ខែមិថុនាខាងមុខ ៕ ប្រភព៖ CGTN
-
ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ និងជាសះស្បើយ ១៤០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ៧មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣១នាក់នៅថ្ងៃទី៦មិថនា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាន៣នាក់មកពីប្រទេសថៃ, នៅស្រុកអូជ្រៅ៦នាក់, នៅក្រុងប៉ោយប៉ែត២០នាក់ និងក្រុងសិរីសោភណ្ឌចំនួន២នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
-
អ្នកមានទំនាក់ទំនងជាមួយភោជ្ជនីដ្ឋានហុងកុង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅភោជ្ជនីដ្ឋានហុងកុង សាខាទី៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី២៧ឧសភា ដល់ថ្ងៃទី១មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវានៅសាខាធនគារ FTB ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា FTB ដែលមានទីតាំងស្ថិតនៅអគារលេខ៣៣C-D ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីម៉ោង២និង១០នាទីដល់ម៉ោង៣និង២០នាទីរសៀលថ្ងៃទី១មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការ បានឲ្យដឹងថា ពពេលចូលទៅទទួលសេវានោះ អ្នកជំងឺកូវីដ-១៩នោះ បានប៉ះពាល់ជាមួយបុគ្គលិកធនាគារចំនួន ៣នាក់។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៩នាក់បន្ថែមទៀតនិងជាសះស្បើយ ១១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី៦មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន១ពាន់៦៩នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន២៩នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកស្ទឹងត្រង់ម្នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកជើងព្រៃ៥នាក់, ស្រុកស្រីសន្ធរ៥នាក់, ស្រុកព្រៃឈរ៥នាក់ និងស្រុកបាធាយចំនួន៨នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង២៩នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ នៅថ្ងៃទី៦មិថុនានោះ ខេត្តកំពង់ចាមក៏មានអ្នកជំងឺកូវីដ-១៩ចំនួន១១នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។ គិតត្រឹមថ្ងៃទី៦មិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន១ពាន់៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៦៣៤នាក់ និងនៅសល់៤៣៤នាក់កំពុងទទួលការព្យាបាល។
-
រដ្ឋបាលខណ្ឌចំការមន ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ
