Category: Covid-19

  • រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់

    រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់

    រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ទៀត ៕

  • អាជ្ញាធរ រួមនឹងក្រុមគ្រូពេទ្យជួរមុខ បន្តយកសំណាក អ្នកសង្ស័យកូវីដ១៩បន្ថែមជាង១០០នាក់ទៀត

    អាជ្ញាធរ រួមនឹងក្រុមគ្រូពេទ្យជួរមុខ បន្តយកសំណាក អ្នកសង្ស័យកូវីដ១៩បន្ថែមជាង១០០នាក់ទៀត

    អាជ្ញាធរ រួមនឹងក្រុមគ្រូពេទ្យជួរមុខ បន្តយកសំណាកអ្នកសង្ស័យ​កូវីដ១៩បន្ថែមជាង​១០០នាក់​​ទៀតដែលចូលរួមក្នុងពិធីភ្ជាប់ពាក្យ នៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ៕

  • ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសរុបចំនួន ២លាន៧សែននាក់

    ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសរុបចំនួន ២លាន៧សែននាក់

    គិតត្រឹមយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២លាន៧សែននាក់ដែលមានអត្រាកំណើន២៧.៦៦%ក្នុង គោលដៅ១០លាននាក់ ៕

  • សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា ជាង៣ពាន់លានរៀលទៀតដល់​បណ្តាខេត្តទាំង២៤

    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា ជាង៣ពាន់លានរៀលទៀតដល់​បណ្តាខេត្តទាំង២៤

    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា ជាង៣ពាន់លានរៀលទៀតដល់​បណ្តាខេត្តទាំង២៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក១សប្តាហ៍ ៕

  • ប្រមុខ WHO អំពាវនាវអោយក្រុមហ៊ុនផលិតឱសថចែករំលែកវ៉ាក់សាំង៥០ភាគរយដល់កម្មវិធី Covax ដើម្បីចែកទៅអោយប្រទេសក្រីក្រ

    ប្រមុខ WHO អំពាវនាវអោយក្រុមហ៊ុនផលិតឱសថចែករំលែកវ៉ាក់សាំង៥០ភាគរយដល់កម្មវិធី Covax ដើម្បីចែកទៅអោយប្រទេសក្រីក្រ

    ស្វីស៖ អគ្គនាយកអង្គការសុខាភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​​​​វ៉ាក់សាំង​គួរ​​យក​ចិត្ត​ទុក​ដាក់​​​ចំពោះ​កម្មវិធី Covax ដែល​ពិបាក​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ដែល​គេ​​​បរិច្ចាគអោយ ​​ដើម្បី​ចែក​​ទៅ​​អោយប្រទេស​ក្រី​ក្រ ។ ប្រមុខ WHO រូបនេះបានសម្តែងនូវការខករបស់លោកថា បណ្តា​ក្រី​ក្រមិន​ទាន់​ទាំង​បាន​​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ មនុស្ស​វ័យ​ចំណាស់ និង​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺកូវីដ១៩​ផង តែប្រទេស​អ្នក​មាន​​កំពុង​ទិញ​វ៉ាក់សាំង ​ដើម្បី​ចាក់​ដល់​ប្រជា​ជន​របស់​ខ្លួន​រហូត​ដល់​ចាប់​ផ្តើម​ចាក់​ដល់​កុមារ​ថែម​ទៀត ។ លោក ថេដ្រូស បានប្រាប់​អ្នក​សារព័ត៌មាន​ថា នៅចុង​សប្តាហ៍​នេះ មេដឹក​នាំ​ក្រុមប្រទេស G7 នឹង​ជួប​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ… ប្រទេស​ទាំង​នេះ​មាន​អំណាច​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ទាំង​នេះ ។ ទន្ទឹមគ្នា លោក ថេដ្រូស បាន​អំពាវ​នាវ​ដល់​ប្រទេស G7 មិនមែន​​គ្រាន់​តែ​ប្តេជ្ញា​ចែក​រំលែក​ដូស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ប្តេជ្ញា​ចែក​រំលែក​​វ៉ាក់សាំង​នៅ​ខែ​មិថុនា និង​ខែកក្កដាខាងមុខ​នេះផងដែរ ហើយលោកថែមទាំងទទូច​ដល់​បណ្តា​ក្រុម​ហ៊ុន​ផលិត​ទាំង​​​អស់អោយ​​ផ្តល់​សិទ្ធិ​ទិញ​មុន​គេ​ដល់​គម្រោង Covax សម្រាប់​​ចំនួន​វ៉ាក់សាំងថ្មី ឬ​ក៏​ប្តេជ្ញា​​ចែក​វ៉ាក់សាំង​របស់​ពួក​គេ​៥០ភាគរយ​ដល់​ Covax ក្នុង​ឆ្នាំ​នេះ ៕ ប្រភព៖ CNA

  • ក្រុមហ៊ុន Moderna កំពុងស្វែងរកការអនុម័តពីសហភាពអឺរ៉ុប និងកាណាដា សម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនដល់ក្មេងជំទង់

    ក្រុមហ៊ុន Moderna កំពុងស្វែងរកការអនុម័តពីសហភាពអឺរ៉ុប និងកាណាដា សម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនដល់ក្មេងជំទង់

    បរទេស៖ ក្រុមហ៊ុន Moderna នៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនបានបញ្ជូនបែបបទទៅកាន់និយ័តករសុខាភិបាលសហភាពអឺរ៉ុប និងកាណាដារួចរាល់ ហើយកំពុងទន្ទឹងរង់ចាំការអនុម័តអោយពង្រីកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួនសម្រាប់ក្មេងជំទង់ ។ បើតាមក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះ ខ្លួនមានផែនការឯកសារសម្រាប់ការស្នើសុំអោយប្រើប្រាស់ក្នុងករណីបន្ទាន់ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ព្រមទាំងទីភ្នាក់ងារនិយ័តករដទៃទៀតនៅជុំវិញពិភពលោក សម្រាប់ការចាក់វ៉ាក់សាំងរបស់ខ្លួនដល់ក្មេងជំទង់ដែលមានអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ ។ សូមបញ្ជាក់ថា កន្លងមកនេះ វ៉ាក់សាំង Moderna ត្រូវបានអនុម័តអោយប្រើប្រាស់ដល់មនុស្សមានអាយុ១៨ឆ្នាំឡើងទៅនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដា ហើយការចាក់វ៉ាក់សាំងដល់កុមារត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ណាស់សម្រាប់ការឈានទៅរកភាពសុំាកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ៕ ប្រភព៖ CNA

  • ឥណ្ឌាចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់ប្រជាជនខ្លួនរស់នៅភូមិដាច់ស្រយាល

    ឥណ្ឌាចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់ប្រជាជនខ្លួនរស់នៅភូមិដាច់ស្រយាល

    ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបាននិងកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈដែលប្រទេសមួយនេះមានគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩អោយបានពីរដូសយ៉ាងតិចណាស់៥ភាគរយនៃមនុស្សពេញវ័យ៩៥០លាននាក់ ។ ទន្ទឹមគ្នា ប្រជាជនឥណ្ឌាដែលមានអាយុលើសពី១៨ឆ្នាំទាំងអស់ ពោលគឺស្មើនឹងប្រហែល៩៤០លាននាក់ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី២១ ខែមិថុនាតទៅ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងរលកទី២នៃជំងឺកូវីដ១៩ ។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់វ៉ាក់សាំងដល់ប្រជាជនទាំងអស់ដោយឥតគិតថ្លៃ ។ ការប្រកាសនេះបានធ្វើឡើងចំពេលដែលឥណ្ឌាបានកត់ត្រានូវអត្រាឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេល៦១ថ្ងៃ ពោលគឺ១០ម៉ឺន៦៣៦ករណី ដែលនេះជាសញ្ញាបង្ហាញថា រលកបច្ចុ ប្បន្នកំពុងថមថយ ។ សូមបញ្ជាក់ថា ឥណ្ឌាកំពុងប្រើវ៉ាក់សាំងផលិតក្នុងស្រុកចំនួនពីរ រួមមានCovishield ដែលផ្គត់ផ្គង់នៅកន្លែងផ្សេងក្រោមស្លាក AstraZeneca និងផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា និង វ៉ាក់សាំងមួយទៀតឈ្មោះ Covaxin បង្កើតដោយក្រុមហ៊ុនឱសថ Bharat Biotech ។ វ៉ាក់សាំង Sputnik V របស់រុស្ស៊ីក៏ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ផងដែរ ៕ ប្រភព៖ Reuters

  • ថៃបន្តមើលឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៦២ករណី និងស្លាប់២៨នាក់បន្ថែមទៀតនៅក្នុងថ្ងៃអង្គារនេះ

    ថៃបន្តមើលឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៦២ករណី និងស្លាប់២៨នាក់បន្ថែមទៀតនៅក្នុងថ្ងៃអង្គារនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៦៦២ករណីទៀត ដោយនាំអោយករណីឆ្លងសរុបកើនឡើងដល់១៨ម៉ឺន២ពាន់១៤៨ករណី ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២៨នាក់ថ្មីទៀតផងដែរ ដោយធ្វើអោយតួលេខអ្នកស្លាប់សរុបកើនឡើងដល់១ពាន់២៩៧នាក់ ។ ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់១២៨ករណីគឺជាប្រជាជនទូទៅ និង៥៣៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។ ដោយឡែកអ្នកជំងឺ២ពាន់៤៨៣នាក់បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៣៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៥ម៉ឺននាក់ និងជាសះស្បើយ១៥៧លាន៦២ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៣៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៥ម៉ឺននាក់ និងជាសះស្បើយ១៥៧លាន៦២ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៤លាន៣៧ម៉ឺន៦ពាន់២៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៥ម៉ឺន១ពាន់៩៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៧លាន៦២ម៉ឺន៦ពាន់៦៧២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២២ម៉ឺន៧ពាន់២៣៧នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៧០១នាក់ និងជាសះស្បើយចំនួន២៨លាន៩៩ម៉ឺន៦ពាន់៩៤៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៩៩ម៉ឺន៦ពាន់៩៤៩នាក់ ស្លាប់៣៥ម៉ឺន១ពាន់៣៤៤នាក់ និងជាសះស្បើយ២៧លាន៣៣ម៉ឺន៦ពាន់៧៩៩នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៩៨ម៉ឺន៥ពាន់៨១២នាក់ ស្លាប់ចំនួន៤៧ម៉ឺន៤ពាន់៦១៤នាក់ និងជាសះស្បើយ១៥លាន៤០ម៉ឺន៨ពាន់៤០១នាក់ ៕ ប្រភព៖ worldometers

  • រដ្ឋបាលខេត្តកែប ស្នើឲ្យរុះរើបដា ឬផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩

    រដ្ឋបាលខេត្តកែប ស្នើឲ្យរុះរើបដា ឬផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩

    រដ្ឋបាលខេត្តកែប នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកែបនឹងធ្វើការផ្សព្វផ្សាយសារអប់រំពាក់ពន្ធ័នឹងវិធានការការពារជំងឺកូវីដ-១៩ ជាពិសេសវិធានការ ៣ការពារ ៣កុំ របសើសម្ដេចតេជោហ៊ុន សែន នៅតាមសួនច្បារ និងទីតាំងសាធារណៈមួយចំនួនក្នុងភូមិសាស្ត្រខេត្តកែប ចាប់ពីថ្ងៃទី១០មិថុនាឆ្នាំ២០២១តទៅ។ រដ្ឋបាលខេត្តកែបបានស្នើឲ្យម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទរុះរើបដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល ដើម្បីឲ្យរដ្ឋបាលខេត្តមានលទ្ធភាពយកបង្គោលដែលក្រុមហ៊ុនបានដាក់កន្លងមក ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ពន្ធ័នឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩មិថុនាឆ្នាំ២០២១ជាកំហិត។ រដ្ឋបាលខេត្តកែបបានព្រមានថា ក្នុងករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងនោះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាល និងរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ក្រុមហ៊ុន ហើយរាល់ការខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ។