-
ខេត្តតាកែវ រកឃើញអ្នកវិជ្ជមានចំនួន ៤១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរបាយការណ៍របស់ស្នងការខេត្តតាកែវបានបញ្ជាក់ថាថ្ងៃទី៧មិថុនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកប្រជាពលរដ្ឋដែលមានការសង្ស័យទៅពិនិត្យ ជាលទ្ធផលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៤១ក់ នៅទូទាំងខេត្ត។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤១នាក់នោះ មាននៅស្រុកសំរោងចំនួន១០នាក់, ក្រុងដូនកែវ១១នាក់, ស្រុកព្រៃកប្បាស៣នាក់, ស្រុកបាទី៦នាក់, ស្រុកត្រាំកក់៧នាក់, ស្រុកទ្រាំង៣នាក់ និងស្រុកគិរីវង់ម្នាក់។
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា គេបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៤នាក់ នៅថ្ងៃទី៧មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ មានម្នាក់ជាមេឃុំកំពង់ឃ្លាំង និង២នាក់ជាសមាជិកក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រៅពីនោះ មានប្រជាពលរដ្ឋ អាជីវករ សិស្ស គ្រូបង្រៀន អ្នកនេសាទ និងមន្រ្តីកងរាជអាវុធហត្ថ នៅស្រុកសូទ្រនិគម និងក្រុងសៀមរាប។ ក្រៅពីនោះមាន៦នាក់ជាពលករមកពីប្រទេសថៃ, មកពីខេត្តបាត់ដំបងចំនួន២នាក់។ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានសន្និដ្ឋានបឋមថា ប្រភពនៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង គឺចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ម្នាក់ ផងដែរ ហើយត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២៩នាក់…
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៤នាក់នោះ រួមមាន នៅនៅក្រុងព្រៃវែង ចំនួន៣នាក់, ស្រុកបាភ្នំ ចំនួន៦នាក់, ស្រុកពាមជរ ចំនួន៥នាក់, ស្រុកព្រះសេ្តច ចំនួន៤នាក់, ស្រុកស្វាយអន្ទរ ចំនួន២នាក់, ស្រុកមេសាង ចំនួន២នាក់, ស្រុកពាមរក៍ម្នាក់ និង ស្រុកកំពង់ត្របែកម្នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី៧មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៧២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣០៥នាក់ មានអ្នកស្លាប់ចំនួន៧នាក់ និងនៅសល់៤១១នាក់កំពុងទទួលការព្យាបាល។
-
វ៉ាក់សាំង ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅព្រឹកនេះ

ភ្នំពេញ៖ ជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ព្រឹកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន ៥០ម៉ឺនដូសទៀតហើយ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា។ ចំនួនវ៉ាក់សាំងចំនួន ៥០ម៉ឺនដូសបន្ថែមទៀតនេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃព្រឹកនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។ ជាងមួយឆ្នាំហើយដែលជំងឺកូវីដ១៩ បានរាតត្បាតនៅលើពិភពលោក។ ជាងមួយឆ្នាំនេះ កម្ពុជា បានរកឃើញមនុស្ស ៣៤,៨៣៣នាក់ កើតជំងឺកូវីដ១៩ ហើយ ២៦៦នាក់…
-
អតីតតំបន់ក្រហមក្នុងខណ្ឌទាំង៦ បានបញ្ចប់ ការចាក់វ៉ាក់ សាំងដូសទី១

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ នៅអតីតតំបន់ក្រហមក្នុងខណ្ឌទាំង៦ នៅរាជធានីភ្នំពេញ ដោយកម្លាំងកងទ័ព ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។ រយៈពេល៣៨ថ្ងៃ នៃប្រតិបត្តិការនៅអតីតតំបន់ក្រហមនេះ មានប្រជាពលរដ្ឋជិត ១លាននាក់ បានមកទទួលវ៉ាក់សាំង។ កងទ័ពបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្រោមបទបញ្ជាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ អតីតតំបន់ក្រហម ដែលរាប់រងចាក់វ៉ាក់សាំង ដោយកម្លាំងកងទ័ពនេះ មាន៦ខណ្ឌ រួមមាន៖ ខណ្ឌមានជ័យ ពោធិ៍សែនជ័យ ដង្កោ កំបូល ទួលគោក និងឬស្សីកែវ ស្មើនឹងប្រមាណ ៤៣សង្កាត់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បញ្ជាក់នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា ប្រតិបត្តិការចាក់វ៉ាក់សាំងដូសទី១ នៅអតីតតំបន់ក្រហមទាំង៦ខណ្ឌនេះ បានបិទបញ្ចប់ទាំងស្រុងហើយ ខណៈដូសទី២ គ្រោងនឹងបិទបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះយើងបានបញ្ចប់ដូសទី១ទាំងស្រុងហើយ ក្នុងភូមិសាស្ត្រខណ្ឌទាំង៦ ក្នុងរាជធានីភ្នំពេញនេះ។…
-
កូវីដ១៩៖ ឡាវបន្តធ្លាក់ចុះការឆ្លងប្រចាំថ្ងៃ

ប្រទេសឡាវនៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួនតែ ០៥ករណីបន្ថែមទៀតប៉ុណ្ណោះ ដែលវាជាការបង្ហាញសញ្ញា ធ្លាក់ចុះខ្លាំងបន្ថែមទៀត នៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍។ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០៥ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ១,៩៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងអ្នកជាសះស្បើយ ១,៧១៧នាក់។ ក្រសួងសុខាភិបាលបញ្ជាក់ថា បើទោះបីជាការឆ្លងរីករាលដាលនៅក្នុងសហគមន៍ បានបង្ហាញនូវនិន្នាការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប្រជាជនទាំងអស់ នៅតែត្រូវគោរពតាមយ៉ាងតឹងរ៉ឹងនូវបទបញ្ជាបិទខ្ទប់ ដែលដាក់ចេញដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕
-
សហរដ្ឋអាមេរិក គ្រោងផ្តល់វ៉ាក់សាំង ៧៥ម៉ឺនដូសដល់កោះតៃវ៉ាន់

សហរដ្ឋអាមេរិក គ្រោងនឹងផ្តល់វ៉ាក់សាំង៧៥ម៉ឺនដូស ដល់កោះតៃវ៉ាន់ ដែលជាផ្នែកមួយ នៃជំនួយវ៉ាក់សាំង របស់រដ្ឋាភិបាលអាមេរិក ទៅកាន់ពិភពលោក។ តៃវ៉ាន់ កំពុងប្រឈមនឹងការឆ្លងខ្ពស់មួយ នៅក្នុងស្រុក ប៉ុន្តែបានប្រឈមនឹងករណី ចំណោទខ្វះវ៉ាក់សាំង ដូចបណ្តាប្រទេសនានា លើសកលលោក។ ទីភ្នាក់ងារអេភី បានរាយការណ៍ថា ក្នុងកោះតៃវ៉ាន់នោះ ក្នុងចំណោមពលរដ្ឋជាង ២៣លាននាក់ រដ្ឋាភិបាលទើបតែបានចាក់វ៉ាក់សាំង លើមនុស្សតែប្រមាណ៣ភាគរយតែប៉ុណ្ណោះ ដែលភាគច្រើន អ្នកទទួលបានការចាក់ទើបតែមួយដូសដំបូងប៉ុណ្ណោះ ក្នុងពេលដែលភាពតម្រូវចាក់ត្រូវការចំនួន២ដូសនោះ។ សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Tammy Duckworth បានថ្លែងកាលពីថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ច នៅតៃវ៉ាន់ថា កោះតៃវ៉ាន់នេះ នឹងទទួលបានវ៉ាក់សាំង៧៥ ម៉ឺនដូស ដែលជាផ្នែកមួយនៃជំនួយរបស់សហរដ្ឋអាមេរិក ទៅកាន់សកលលោក។ សាធារណរដ្ឋប្រជាមានិតចិន បានថ្លែងបង្ហាញនូវកាយវិការជុំវិញការផ្តល់វ៉ាក់សាំងចិន ដើម្បីជួយពលរដ្ឋតៃវ៉ាន់ ប៉ុន្តែរដ្ឋាភិបាលចិនតៃវ៉ាន់ មិនទទួលយកនូវវ៉ាក់សាំងរបស់ចិននោះទេ ដោយសារបារម្ភនូវសុវត្ថិភាពវ់ាក់សាំងរបស់ចិននោះ។ រដ្ឋមន្ត្រីការបរទេសចិន តៃវ៉ាន់លោក Joseph Wu ក្នុងឳកាស ដែលមានការបញ្ជាក់ជុំវិញសហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងនោះ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក។ លោក Joseph Wu បានចាត់ទុកជំនួយរបស់ចិនជាជំនួយបង្ករឿង, ប៉ុន្តែចាត់ ទុកជំនួយរបស់អាមេរិកនោះជាជំនួយមានសេរីភាព។…
-
អភិបាលខេត្តព្រះវិហារ ជំរុញអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តផ្សព្វផ្សាយវិធានការ ៣កុំ និង៣ការពារ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ !

ខេត្តព្រះវិហារ ៖ ប្រសាសន៍ជម្រុញរបស់អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី៧មិថុនាឆ្នាំ២០២១នេះ ដែលកិច្ចប្រជុំនេះបានធ្វើឡើង ក្រោយពេលរដ្ឋបាលខេត្ត និងមន្ទីរជំនាញ បានប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣នាក់ ក្នុងនោះ ៤នាក់ បានរកឃើញនៅក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ គឺនៅថ្ងៃទី៥មិថុនា និងនៅថ្ងៃទី៦មិថុនា ចុងសប្តាហ៍មកនេះ។ កិច្ចប្រជុំនេះ ក៏បានកិច្ចពិភាក្សា រវាងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរ អភិបាលក្រុង-ស្រុកទាំង៨ និងអង្គភាពទាំង៣ នៃកងកម្លាំងប្រដាប់អាវុធ ដែលបានលើកឡើងពីបញ្ហាប្រឈម និងការដំណោះស្រាយបញ្ហានានាជាច្រើន ដូចជា ការទាក់ទងទៅនឹងវិស័យកសិកម្ម វិស័យបរិស្ថាន វិស័យព្រៃឈើ ព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀត ជាពិសេស គឺបញ្ហាការផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ថែមទៀតផង។ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានជម្រុញមន្ត្រីខេត្ត និងមន្ត្រីថ្នាក់ដឹកនាំក្រុង-ស្រុកទាំង៨ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការដោះស្រាយនូវគ្រប់បញ្ហាប្រឈមនានា ដែលតែងកើតឡើងនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ឲ្យស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញសម្រាប់ការអនុវត្តន៍…
-
ខេត្តតាកែវ រកឃើញអ្នកវិជ្ជមានចំនួន ៥៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរបាយការណ៍របស់ស្នងការខេត្តតាកែវបានបញ្ជាក់ថាថ្ងៃទី៦មិថុនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកប្រជាពលរដ្ឋដែលមានការសង្ស័យទៅពិនិត្យ ជាលទ្ធផលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៥នាក់ នៅទូទាំងខេត្ត។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៥៥នាក់នោះ មាននៅស្រុកសំរោងចំនួន២៥នាក់, ក្រុងដូនកែវ១៥នាក់, ស្រុកព្រៃកប្បាស៥នាក់, ស្រុកបាទី២នាក់, ស្រុកត្រាំកក់២នាក់, ស្រុកកោះអណ្ដែត៣នាក់ និងស្រុកគិរីវង់៣នាក់។
-
អតីតឥស្សរជននយោបាយកំពូលលើពិភពលើកចំនួន ១០០នាក់ បានស្នើប្រទេសអ្នកមានជួយទិញវ៉ាក់សាំង បង្កាកូវីដ-១៩ ជួយប្រទេសក្រីក្រ

អតីតឥស្សរជននយោបាយកំពូលចំនួន ១០០នាក់ ដែលធ្លាប់ធ្វើជាប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស បានស្នើកិច្ចប្រជុំកំពូលក្រុម G7 ដែលជាក្រុមប្រទេសអ្នកមាន សូមជួយចំណាយថវិកា ក្នុងការទិញវ៉ាក់សាំង បង្កាកូវីដ១៩ ដើម្បីការជួយទប់ស្កាត់វីរុសឆ្លងរាតត្បាត។ ទីភ្នាក់ងារ រ៉យតឺ បានរាយការណ៍ថា អតីតឥស្សរជននយោបាយទាំងនោះ បានធ្វើសេចក្តីអំពាវនាវ នៅមុនពេលដែលកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអង់គ្លេស ត្រៀមនឹងរៀបចំធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះ នៅពេលដែលប្រធានាធិបតីអាមេរិក លោកចូបៃដិន នឹងជួបជាមួយបណ្តាមេដឹកនាំពិភពលោកនានា ដូចជាមេដឹកនាំអង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ិតាលី, កាណាដា និងមេដឹកនាំនៃប្រទេសជប៉ុន។ ក្នុងលិខិតរបស់ឥស្សរជននយោបាយទាំងនោះ បានសរសេរថា កិច្ចសហប្រតិបត្តិការពិភពលោកក្នុងឆ្នាំ២០២០ បានបរាជ័យ ប៉ុន្តែក្នុងឆ្នាំ២០២១នេះ គួរតែជម្រុញនូវសករាជថ្មី។ លិខិតបានសរសេរថា «ការគាំទ្រពីប្រទេស G7 និង G20 ដែលនឹងធ្វើឲ្យវ៉ាក់សាំងបានបញ្ជួនទៅដល់ប្រទេស ដែលទទួលបានប្រាក់ចំណូលទាប និងកម្រិតមធ្យម មិនត្រឹមតែជាអំពើសប្បរសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផលប្រយោជន៍នៃយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗនោះ ថែមទៀត។ សេចក្តីរាយការណ៍បានបង្ហាញថា អតីតឥស្សរជននយោបាយកំពូល ដែលបានសរសេរលិខិតអំពាវនាវនោះ រួមមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Gordon Brown, លោក Tony…