Category: Covid-19

  • រដ្ឋបាលខេត្តសៀមរាប ស្នើឱ្យ លោក វ៉ាន់ វាសនា ចូលរួមសហការជាមួយក្រុមគ្រូពេទ្យធ្វើតេស្តស្រាវជ្រាវរកជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប ស្នើឱ្យ លោក វ៉ាន់ វាសនា ចូលរួមសហការជាមួយក្រុមគ្រូពេទ្យធ្វើតេស្តស្រាវជ្រាវរកជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ និងមានប្រភពនៃការចម្លង ចេញពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ រកឃើញថា លោក វ៉ាន់ វាសនា អាយុ២៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិល្វា ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ជាបុគ្គលមានទំនាក់ទំនងផ្ទាល់ ជាមួយបុគ្គលិកវិជ្ជមានជំងឺកូវីដ-១៩ នៅភោជនីយដ្ឋានពិភពធម្មជាតិ។ សមត្ថកិច្ច ក៏បានចុះមកដល់អាស័យដ្ឋានបណ្តោះអាសន្នរបស់បុគ្គលនេះ នៅបន្ទប់ជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-សៀមរាប(ក្រោយសណ្ឋាគារអង្គរអេរ៉ា) តែបុគ្គលនេះ មិនបានសហការ និងបានរត់គេចខ្លួនបាត់។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក វ៉ាន់ វាសនា សូមរួសរាន់សហការជាមួយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ (មណ្ឌលចត្តាឡីស័កគរុកោសល្យ និង វិក្រឹតការខេត្ត) ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវជំងឺកូវីដ-១៩ កុំបីខាន។ ជាមួយគ្នានេះ ចំពោះបងប្អូនដែលបានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយ…

  • អាជ្ញាធររាជធានី ស្នើឱ្យក្រសួងការងារចេញសេចក្តីជូនដំណឹងទៅម្ចាស់រោងចក្រ ធ្វើបញ្ជីស្នាក់នៅ កម្មករឲ្យបានច្បាស់លាស់ដើម្បីកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩

    អាជ្ញាធររាជធានី ស្នើឱ្យក្រសួងការងារចេញសេចក្តីជូនដំណឹងទៅម្ចាស់រោងចក្រ ធ្វើបញ្ជីស្នាក់នៅ កម្មករឲ្យបានច្បាស់លាស់ដើម្បីកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩

    ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ឲ្យម្ចាស់រោងចក្រទាំងនោះ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករ កម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រងទៅលើកម្មករនិងដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅឡើយនោះ ។ ការស្នើឡើងបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ នារល្ងាចថ្ងៃទី០៨ខែមិថុនានេះនៅសាលារាជធានីភ្នំពេញ ជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាលនិងអាជ្ញាធរខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា៖ក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបងប្អូនកម្មករកម្មការិនីដែលបម្រើនៅតាមបណ្តាលរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ ។ ដូច្នេះលោកស្នើសុំទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមឱ្យក្រួសួង ចេញជាសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើជាបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំងនោះបាននិងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។ បន្ថែមពីនេះទៀត លោកឃួង ស្រេងក៏បានជំរុញនិងធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមសហការនិងធ្វើការងារនេះព្រមៗគ្នាជាមួយក្រសួងការងារ មានន័យថា ពេលដែលសេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញ អាជ្ញាធរខណ្ឌទាំងអស់ត្រូវសហការចុះផ្ទាល់ជាមួយនឹងក្រសួងការងារ ដើម្បីយើងអាចធ្វើការងារនេះបានលឿននិងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។ លោកឃួង ស្រេង បញ្ជាក់ផងដែរថា ៖ចំពោះការងារនេះត្រូវតែធ្វើឡើងដោយលម្អិត មានទាំង លិខិតប័ត្ររបស់កម្មករ…

  • អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលសកម្មភាពបង្រៀន និងរៀនតាមប្រព័ន្ធ Online ក្នុងបរិបទកូវីដ-១៩

    អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលសកម្មភាពបង្រៀន និងរៀនតាមប្រព័ន្ធ Online ក្នុងបរិបទកូវីដ-១៩

    ដោយសារតែមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សាលារៀននៅទូទាំងប្រទេសត្រូវបានក្រសួងប្រកាសបិទទ្វារជាបណ្តោះអាសន្នដើម្បីការពារកុំអោយឆ្លងជំងឺដល់សិស្សនិស្សិត ។ ទោះជាសាលារៀនបានបិទទ្វារប៉ុន្តែដំណើរការរៀន និងបង្រៀនត្រូវបានធ្វើឡើងតាមគន្លងថ្មីគឺការរៀននិងបង្រៀនពីចំងាយ តាមប្រពន្ធ័អេឡិចត្រូនិកដែលគេនិយមហៅថា រៀនតាម online ។ ការសិក្សាអនឡាញ សិស្សនិងគ្រូ ចាំបាច់ត្រូវមានទូរស័ព្ទទំនើប មានកុំព្យូទ័រ និងមានបណ្តាញ internet ដើម្បីទាក់ទងគ្នា ។មន្ទីរអប់រំយុវជនខេត្តព្រះសីហនុ អោយដឹងថា នៅខេត្តព្រះសីហនុមានសាលារៀនកម្រឹតវិទ្យាល័យចំនួន០៩ អនុវិទ្យាល័យមានចំនួន១៨ និងសាលាបឋមសិក្សាមានចំនួន៧២ ។ នៅដើមឆ្នាំសិក្សា២០២០-២០២១ មានសិស្សរៀនតាមប្រព័ន្ធអនឡាញចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់ ស្មើនឹងចំនួន៦៧.០៩% ។ ដើម្បីពិនិត្យមើលស្ថានភាពការបង្រៀននិងរៀនតាមអនឡាញនេះ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀននិងរៀនតាមប្រព័ន្ធ Online នៅវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរលោកគ្រូ អ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនពីងាយដើម្បីផ្តល់ឱកាសអោយសិស្សបានរៀនសូត្រក្នុងដំណាក់កាលដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញដោយសារតែជំងឺកូវីដ១៩។ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។ លោក ខែម…

  • ចិន​សន្យា​បន្ត​ជួយ​អា​ស៊ាន​បន្ថែម​ទៀត​ ​ទប់ទល់​​​នឹង​កូ​វី​ដ​

    ចិន​សន្យា​បន្ត​ជួយ​អា​ស៊ាន​បន្ថែម​ទៀត​ ​ទប់ទល់​​​នឹង​កូ​វី​ដ​

    ប្រទេស​ចិន​ ​កាលពី​ថ្ងៃ​ទី​៧​ ​មិថុនា​ ​ម្សិលមិញ​ ​បាន​សន្យា​ថា​ ​នឹង​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ ​ដល់​បណ្តា​ប្រទេស​អា​ស៊ាន​ ​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​។​ ​លោក​ ​Wan​g​ ​Y​i​ ​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​មានប្រសាសន៍​បែប​នេះ​ ​ប្រាប់​ទៅ​សមាជិក​អា​ស៊ាន​ទាំង​១​០​ប្រទេស​ ​ក្នុង​កិច្ចប្រជុំ​ ​នៅ​ប្រទេស​ចិន​។​ ​លោក​ថា​ ​ចិន​បាន​បញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​១​០​០​លាន​ដូ​ស​ហើយ​ ​ទៅកាន់​បណ្តា​ប្រទេស​នៃ​ប្រជាជាតិ​អា​ស៊ាន​ ​ព្រមទាំង​ជាមួយនឹង​សម្ភារ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ ​និង​ការ​ជួយ​ផ្សេងៗ​ទៀត​។​ ​អំឡុង​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ចិន​-​អា​ស៊ាន​ ​ដើម្បី​អបអរ​ខួប​៣​០​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​សន្ទនា​ចិន​-​អា​ស៊ាន​ ​នា​ពេល​នោះ​ ​លោក ​Wan​g​ ​Y​i​ ​ថា​ ​ភាគី​នានា​ ​គួរតែ​បង្កើត​ឲ្យ​មាន​យន្ត​ការ​ជំនាញ​មួយ​ ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តាមរយៈ​ ​ដំណើរការ​វ៉ាក់សាំង​ ​កិច្ច​ការស្រាវជ្រាវលើការប្រើ​ ​និង​ ​ធ្វើ​ការស្ថាបនា​មជ្ឈមណ្ឌល​ចែកចាយនិង​ការពារ​ ​ដើម្បី​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​វ៉ាក់សាំង​បញ្ជូន​ទៅ​ក្នុង​តំបន់​អា​ស៊ាន​៕

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៨នាក់បន្ថែមទៀត និងជាសះស្បើយ ៣០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៨នាក់បន្ថែមទៀត និងជាសះស្បើយ ៣០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងថ្ងៃទី៧ មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៨១៤នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន២៨នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកបាធាយ៦នាក់, ស្រុកចំការលើ, ស្រុកជើងព្រៃ២នាក់, ស្រុកចំការលើម្នាក់, ស្រុកព្រៃឈរ៥នាក់,ស្រុកកងមាស៣នាក់, ស្រុកស្រីសន្ធរ២នាក់,ស្រុកកំពង់សៀម៨នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង២៨នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ នៅថ្ងៃទី៧ មិថុនានោះ ខេត្តកំពង់ចាមក៏មានអ្នកជំងឺកូវីដ-១៩ចំនួន៣០នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។ គិតត្រឹមថ្ងៃទី៧មិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន១ពាន់៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦៦៤នាក់ និងនៅសល់៤៣២នាក់កំពុងទទួលការព្យាបាល។

  • ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៤២នាក់ និងជាសះស្បើយ ១២០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៤២នាក់ និងជាសះស្បើយ ១២០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃ៨ មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤២នាក់នៅថ្ងៃទី៧មិថុនា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាននៅស្រុកម៉ាឡៃ,ក្រុងសិរីសោភណ្ឌ, ស្រុកថ្មពួក, ក្រុងប៉ោយប៉ែត, និងកម្មករមកពីប្រទេសថៃចំនួន ១៨នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តបន្ទាយមានជ័យក៏បានជូនដំណឹងថា នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១២០នាក់។

  • ខេត្តចំនួន ៥នៅភាគពាយ័ព្យប្រទេស បានទទួល ថេបប្លេត និងសម្ភារៈបរិក្ខារពេទ្យដែលជាអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី

    ខេត្តចំនួន ៥នៅភាគពាយ័ព្យប្រទេស បានទទួល ថេបប្លេត និងសម្ភារៈបរិក្ខារពេទ្យដែលជាអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី

    ពិធីប្រគល់ និងទទួល ថេបប្លេត និងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥ ខេត្តបានធ្វើឡើងនៅព្រឹកថ្ងៃទី៨មិថុនាឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់។ ខេត្តទាំង៥នោះរួមមាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ ពិធីនោះធ្វើឡើងក្រោមអធិតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។ នៅក្នុងឱកាសនោះលោកស្រី ឱ វណ្ណឌីន បានថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែគិតគូរទៅដល់ក្រុមគ្រូពេទ្យទូទាំងប្រទេស មិនត្រឹមគិតអំពីសុខទុក្ខ និងដាក់ចេញនូវវិធានការនានា សម្រាប់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្តេចតែងគិតអំពីសុខទុក្ខរបស់គ្រូពេទ្យ។ លោកស្រីបានបន្តថា សម្តេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រត្រឹមត្រូវ ក្នុងការផ្តល់ការចាក់វ៉ាក់ជូនទៅដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ នៅក្នុងផែនការគោលកំណត់ ១០លាននាក់។ លោកស្រីបានបានលើកឡើងថា សម្តេចតេជោក៏បានស្វែងយល់ ហើយក៏បានយល់ពីផលលំបាករបស់ក្រុមគ្រូពេទ្យ ដែលផ្តល់នូវការចាក់វ៉ាក់សាំង។…

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅទីតាំលក់គ្រឿងបន្លាស់រថយន្តអេង វី ជិតផ្សារដេប៉ូ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅទីតាំលក់គ្រឿងបន្លាស់រថយន្តអេង វី ជិតផ្សារដេប៉ូ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៨មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ តែងតែទៅទិញគ្រឿងបន្លាស់រថយន្តនៅផអេង វី គ្រឿងបន្លាស់រថយន្ត (ជិតផ្សារដេប៉ូ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៨២B ផ្លូវ១៨២ សង្កាត់វាល់វង់ ខណ្ឌ៧មករាស្ទើរតែរាល់ថ្ងៃចាប់ពីថ្ងៃទី ២៩ឧសភា ដល់ថ្ងៃទី៤មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការបានបញ្ជាក់ថា អ្នកប៉ៈពាល់នៅទីតាំងខាងលើ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៨ មិថុនា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៧៨នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយ ៥៥៧នាក់ និងមានអ្នកស្លាប់ចំនួន ១២នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៧៨នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយ ៥៥៧នាក់ និងមានអ្នកស្លាប់ចំនួន ១២នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៨មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៧មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦៧៨នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៤៩នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៧មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៥៥៧នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៦មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៥ពាន់៥១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៨ពាន់៦៤៩នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១២នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២៧៨នាក់ហើយ។

  • ប្រជាពលរដ្ឋនៅភ្នំពេញជាង ២លាន ៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ គិតត្រឹមថ្ងៃទី០៧ មិថុនានេះ

    ប្រជាពលរដ្ឋនៅភ្នំពេញជាង ២លាន ៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ គិតត្រឹមថ្ងៃទី០៧ មិថុនានេះ

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៧មិថុនានេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញជាង២លាន៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានជម្រុញឱ្យពន្លឿននៃចាក់វ៉ាក់សាំងនេះ អោយបានលឿននិងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ ដោយយ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី០៧ មិថុនាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញចំនួន២៥៦៤០៨៦នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខណៈកាលថ្ងៃទី០៦មិថុនា ចាក់បានចំនួន២៥៣៧៤៧៧នាក់ មានន័យថា សម្រាប់ថ្ងៃ០៧ មិថុនា ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២៦៦០៩នាក់ប៉ុណ្ណោះ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោក ឃួង ស្រេង តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ៕