-
អភិបាលរាជធានីភ្នំពេញថា៖ ការចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្កដា ខាងមុខ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថានៅ រាជធានីភ្នំពេញ នឹងបញ្ចប់ការចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ-១៩ នៅថ្ងៃទី០៨ខែកក្កដា ខាងមុខ ខណៈដែល ការចាក់ជូន ពលរដ្ឋ ដែល មាន អាយុ ចាប់ពី១៨ ឆ្នាំ ឡើង បាន ចំនួន ១១ ខណ្ឌ ហើយ ក្នុងចំណោម ខណ្ឌ ទាំង ១៤ ដោយ ខណ្ឌ ខ្លះ បាន ចាក់ រួចរាល់ និង ខណ្ឌ ខ្លះទៀត កំពុង ដំណើរការ ចាក់ យ៉ាងមមាញឹកពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី។ ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ ជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាលនិងអាជ្ញាធរខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនានេះនៅសាលារាជធានីភ្នំពេញ ។…
-
ក្រុមហ៊ុនសែលកាត ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS សេរ៊ីឆ្នាំ 2021 និងរង្វាន់ម៉ូតូ Yamaha X-ride ជូនដល់អតិថិជនដែលឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ!

ភ្នំពេញ ៖ ក្រុមហ៊ុន សែលកាត(Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៏ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS សេរ៊ីឆ្នាំ 2021 ថ្មីស្រឡាង ១ គ្រឿង ព្រមទាំងធ្វើការប្រគល់រង្វាន់ម៉ូតូ Yamaha X Ride ចំនួន ៦ គ្រឿង ជូនដល់អតិថិជនដែលមានសំណាងឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ! នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន សែលកាត ។ អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Yamaha X-ride ចំនួន ៦ គ្រឿងមានដូចខាងក្រោម៖អតិថិជនទី១ មានឈ្មោះថា ទៀន តូនី មានអាស័យដ្ឋាននៅ ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។អតិថិជនទី២ មានឈ្មោះ ម៉េត គឹមអាន មានអាស័យដ្ឋាននៅ ភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញឮ ខេត្តកណ្តាល។អតិថិជនទី៣ មានឈ្មោះ ជា ម៉េងហុង មានអាស័យដ្ឋាននៅ ភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី…
-
ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យចំពោះអ្នកដែលមិនគោរពវិធានការពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។ លោក ពិន ប្រាកដ បានមានប្រសាសន៍ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករនិងពលរដ្ឋមួយចំនួនតូចមិនអនុវត្ដតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្ត បានចុះអនុវត្ដ តាមផ្លូវច្បាប់ ហើយបើតាមការសង្កេតឃើញថា មានអាជីវករ និងពលរដ្ឋប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនពាក់ម៉ាស់ និង មិនអនុត្ដតាន៍មច្បាប់។ យោងតាមអនុក្រិត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២០ ម៉ឺនរៀល ទៅ ១លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១ ។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១លាន ទៅ៥លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១ ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី០៨…
-
សាលារាជធានីភ្នំពេញ កំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ”

-
ប្រជាពលរដ្ឋដែលធ្លាប់ទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅយានដ្ឋាន រ៉ូយ៉ាល់ ៥៩៨ អូតូ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៩មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅទីតាំងយានដ្ឋាន រ៉ូយ៉ាល់ ៥៩៨ អូតូ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី ៣០ឧសភា ដល់ថ្ងៃទី ៤ មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ព្រឹត្តិការណ៍ថ្មីៗ របាយការអ្នកឆ្លងកូវីដសម្រាប់ថ្ងៃទី 09 ខែមិថុនា ឆ្នាំ២០២១

ព្រឹត្តិការណ៍ថ្មីៗ របាយការអ្នកឆ្លងកូវីដសម្រាប់ថ្ងៃទី 09 ខែមិថុនា ឆ្នាំ២០២១ -ឆ្លងថ្មី 729 ករណី -ឆ្លងក្នុងសហគមន៏ 671 នាក់។ -នាំចូលពីបរទេស 58 នាក់ ។ -ជាសះស្បើយ 398 នាក់ ។ -ស្លាប់ 11 នាក់ ។ សូមជម្រាបជូនថាចំនួនអ្នកឆ្លងកូវីតសរុបទូទាំងប្រទេស គិតត្រឹមថ្ងៃទី09 ខែមិថុនា ឆ្នាំ២០២១ – អ្នកឆ្លងសរុប 36,240 នាក់ – អ្នកជាសះស្បើយសរុប 29,047 នាក់ – អ្នកស្លាប់ 289 នាក់។
-
ក្រសួងសុខាភិបាលបង្ហាញទីតាំង និងកម្មវិធីចាក់វ៉ាក់សាំងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧២៩នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយ ៣៩៨នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់

យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៩ មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៨ មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៧២៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន ៥៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៨មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៩៨នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៨មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៦ពាន់២៤០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៩ពាន់៤៧នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១១នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២៨៩នាក់ហើយ។
-
អាជ្ញាធររាជធានីគ្រោងនឹងពង្រីកវិសាលភាពនៃការលក់ដូរ នៅផ្សាររដ្ឋទាំង ២៥ឱ្យបានទូលំទូលាយជាងមុន នៅប៉ុន្មានថ្ងៃទៀតនេះ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌរាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាពនៃការលក់ដូរនៅតាមផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដាលរោងចក្រសហគ្រាសមួយចំនួននៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។ នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនាម្សិលម៉ិញលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ផ្សាររដ្ឋទាំង២៥ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចឱ្យបើកឲ្យដំណើរការ លក់ដូរឡើងវិញប្រមាណ២សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ជាដើម ។ ប៉ុន្តែមកដល់ពេលនេះ ពោលគឺក្រោយពីបើកឲ្យដំណើរការឡើងវិញនោះ ឃើញថានៅតាមផ្សាររដ្ឋទាំង២៥មិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់ថា ៖មុននៃការបើកវិសាលភាពផ្សារឱ្យបានទំលំទូលាយជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង២៥ជាមុនសិន ដើម្បីពិនិត្យលទ្ធភាព ថាតើយើងគួតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា ។ ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះរដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដើម្បីជម្រាបជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជនឱ្យបានជ្រាបជាព័ត៌មាន ដោយសារតែប្រជាពលរដ្ឋភាគច្រើនបំផុតហើយ បានចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំ៣ការពារបានល្អ មានន័យថា ពួកគាត់ចេះរស់នៅក្នុងបដិបទថ្មី កូវីដ-១៩ហើយ៕
-
ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ និងជាសះស្បើយ ៦៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ៩មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៥នាក់នៅថ្ងៃទី៨មិថុនា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាននៅស្រុកម៉ាឡៃម្នាក់,ស្រុកអូរជ្រៅម្នាក់,ក្រុងប៉ោយប៉ែត១៥, និងកម្មករមកពីប្រទេសថៃចំនួន១៨នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តបន្ទាយមានជ័យក៏បានជូនដំណឹងថា នៅថ្ងៃទី៨មិថុនាឆ្នាំ២០២១ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៦៩នាក់។