Category: Covid-19

  • អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យកើនឡើងដល់១៥នាក់

    អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យកើនឡើងដល់១៥នាក់

    អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យកើនឡើងដល់១៥នាក់គិតត្រឹមថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រកាសថា មានស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងខេត្តនេះ ចំនួន១៥នាក់។ យោងតាមមន្រ្តីមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថាក្នុងចំណោមអ្នកស្លាប់មានជនបរទេស ឌែលក្នុងនោះជនជាតិឥណ្ឌូណេស៊ី២នាក់ និងថៃ១នាក់ ហើយអ្នកស្លាប់ភាគច្រើនជាមនុស្សចាស់ ដែលបានឈឺ និងស្លាប់មុនមកដល់ពេទ្យ។ ក្នុងពេលនេះដែរអាជ្ញាធរ នៅតែរក្សាទីតាំងភូមិសាស្រ្តជើងភ្នំបាក់ ក្នុងក្រុងសិរីសោភ័ណ ជាទីកន្លែងបូជាសពផងដែរ។

  • អគ្គរដ្ឋទូតហ្វីលីពីនថ្មី ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋហ្វីលីពីនកំពុងបំរើការងារនៅកម្ពុជា

    អគ្គរដ្ឋទូតហ្វីលីពីនថ្មី ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋហ្វីលីពីនកំពុងបំរើការងារនៅកម្ពុជា

    នាល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯ ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតិអោយលោកជំទាវ Marie Amelita C.Aquino អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងទេសចរណ៍ ។  ថ្លែងនៅក្នុងជំនួប ឯ ឧ ថោង ខុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជំងឺកូវីត-១៩ ក៏ដូចជាដោះស្រាយផលប៉ះពាល់អ្នកបំរើការងារលើវិស័យទេសចរណ៍ជាដើម ។ ឯ ឧ រដ្ឋមន្រ្តី បានបន្ថែមទៀតថា ជាទិសដៅបន្តរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ កំពុងតែអនុវត្តិនូវផែនការស្តារវិស័យទេសចរណ៍អំឡុងពេល និងក្រោយវិបត្តិកូវីត-១៩ បន្ទាប់ពីមានការអនុម័ត និងឯកភាពពីរាជរដ្ឋាភិបាលរួចហើយ ។ ឯ ឧ បានបញ្ជាក់បន្ថែមថា ក្នុងវិបត្តិកូវីត-១៩នេះ ក្រសួងទេសចរណ៍បានដាក់ចេញ២ចំនុចសំខាន់ ទី១-ជំរុញទេសចរក្នុងស្រុកអោយមានសកម្មភាព តែត្រូវគោរពវិធានការសុវត្តិភាពកូវីត-១៩ ៣កុំ៣ការពារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ។  ចំនុចទី២  ជំរុញទទួលភ្ញៀវទេសចរណ៍អន្តរជាតិសហការជាមួយក្រសួងសុខាភិបាល  ដោយជំហានទី១ បង្កើតនូវកញ្ចប់ភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំងរួច ។ ជំហានទី២ ទទួលភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងហើយ…

  • វៀតណាម​គ្រោង​ព​ន្យា​ពេលការ​រៀបចំ​ ស៊ី​ហ្គេ​ម​ ​​​ព្រោះ​បញ្ហា​កូ​វី​ដ​១៩

    វៀតណាម​គ្រោង​ព​ន្យា​ពេលការ​រៀបចំ​ ស៊ី​ហ្គេ​ម​ ​​​ព្រោះ​បញ្ហា​កូ​វី​ដ​១៩

    ប្រទេស​វៀតណាម​គ្រោង​នឹង​ព​ន្យា​ពេល​ការរៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ ​ឆ្នាំ​២​០​២​១​នេះ​ ​ខណៈ​ដែល​វៀតណាម​កំពុង​ត្រូវ​បាន​វី​រុ​ស​កូ​វី​ដ​១​៩​ ​វាយលុក​ខ្លាំង​វិញ​ ​ជា​រលក​ថ្មី​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​ ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​សិង្ហបុរី​ CN​A​ ​បាន​ដកស្រង់​មក​ផ្សាយ​បន្ត​ ​នា​ល្ងាច​ថ្ងៃ​ទី​៩​ ​មិថុនា​ ​២​០​២​១​នេះ​។​ ​ប្រភព​ថា​ ​តាម​គម្រោង​ ​ការប្រកួតកីឡា​អាស៊ី​អាគ្នេយ៍​នេះ​គ្រោង​នឹង​រៀបចំ​នៅ​ក្រុង​ហា​ណូ​ត​ ​និង​១​១​ទីតាំង​ទៀត​នៅ​វៀតណាម​ ​ចាប់ពី​ថ្ងៃ​ទី​២​១​ ​វិច្ឆិកា​ ​ដល់​ ​២​ ​ធ្នូ​ ​ខណៈ​ដែល​ទីតាំង​គ្រោង​រៀបចំ​ខ្លះ​ៗ​ ​មានការ​ឆ្លង​រាលដាល​កូ​វី​ដ​១​៩​ ​ខ្លាំង​ ​ដូច្នេះ​ ​វៀតណាម​ត្រូវ​បាន​រាយការណ៍​ថា​ ​មានបំណង​ចង់​ព​ន្យា​ពេល​ ​ស៊ី​ហ្គេ​ម​ ​លើក​ទី​៣​១​នេះ​ ​ទៅ​ឆ្នាំក្រោយ​វិញ​។​ ​ផ្អែក​តាម​ប្រភព​ដដែល​ ​ទីភ្នាក់ងារ​អន​ឡា​ញ​ ​P​hap​ ​L​u​at​ ​បាន​ចេញផ្សាយ​ថា​ ​«​គណៈកម្មការ​អូ​ឡាពិ​ក​វៀតណាម​ ​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​១​ ​បាន​ផ្ញើ​លិខិត​ទៅកាន់​បណ្តា​ប្រទេស​នានា​ ​បញ្ជាក់​ពី​សំណើ​សុំ​ព​ន្យា​ពេល​ការ​ប្រកួត​នេះ​ ​ទៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​ដោយសារ​ស្ថានភាព​រាតត្បាត​ខ្លាំង​នៃ​កូ​វី​ដ​១​៩​»​។​ ​យ៉ាងណាក៏ដោយ​ ​ប្រភព​ថា​ ​ក្រុមប្រឹក្សា​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​ ​ដែល​មាន​ទីស្នាក់ការ​នៅ​បាងកក​ ​នឹង​ប្រ​ជុំគ្នា​សម្រេច​ម្តងទៀត​ ​ក្នុងពេលឆាប់ៗ​នេះ​។​ ​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​ ​បើ​តាម​ការ​ចេញផ្សាយ​របស់​ ​Fresh​ ​News​ ​នា​ល្ងាច​ថ្ងៃ​ទី​៩​ ​មិថុនា​ ​នេះ​ថា​…

  • ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនិងពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធិភាពថែមទៀត

    ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនិងពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធិភាពថែមទៀត

    ថ្ងៃពុធ ១៤រោច ខែជេស្ឋឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធិភាពថែមទៀត ។ កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកងកម្លាំងពាក់ព័ន្ធ និងមានការតភ្ជាប់តាមរយៈ វីដេអូ Zoom ពីមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ កិច្ចប្រជុំផ្ដោតលើវឌ្ឍនភាពការងារពិនិត្យពិភាក្សាបញ្ហាប្រឈម ចំណុចខ្វះចន្លោះនៃការអនុវត្តកន្លងមកទាំងការងារគ្រប់គ្រងដឹកនាំ បញ្ហាប្រឈម ការដោះស្រាយ និងចំណុចខ្លាំង ចំណុចខ្សោយ ពាក់ព័ន្ធការងារបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត ។ ពិសេសក្នុងដំណាក់ការចុងក្រោយដែលខេត្តកំពតមានករណីផ្ទុះឆ្លងកូវីត១៩ ជាកំហុសដែលធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភនិងយកចិត្តទុកដាក់យ៉ាងខ្លាំងជុំវិញបញ្ហានេះ ។ ពាក់ព័ន្ធក្នុងករណីខាងលើនេះក្នុងកិច្ចប្រជុំ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា កន្លងមកខេត្តកំពត មានការគ្រប់គ្រងបានល្អបញ្ហាការបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងខេត្តធៀបនឹងខេត្តរាជធានីមួយចំនួនក្នុងប្រទេស ធ្វើឲ្យសេវាកម្មអាជីវកម្មមួយចំនួន ពិសេសភ្ញៀវទេសចរណ៍ក្នុងខេត្តមានលក្ខណៈល្អប្រសើរ ។ ប៉ុន្តែក្នុងដំណាក់កាលចុងក្រោយនេះមានការផ្ទុះឡើងយ៉ាងគំហុក បានធ្វើឱ្យជំនាញនិងរដ្ឋបាលខេត្ត មានការព្រួយបារម្ភនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ដែលការចម្លងភាគច្រើនផ្ដើមចេញពីអ្នកពាក់ព័ន្ធក្នុងការផ្ទុះឡើងនៅ casino និងសេវាកម្សាន្តមួយចំនួន ។…

  • ថៃប្រកាសលក់វ៉ាក់សាំងកូវីដឲ្យពលរដ្ឋ បន្ទាប់ពីផលិតបានដោយខ្លួនឯង

    ថៃប្រកាសលក់វ៉ាក់សាំងកូវីដឲ្យពលរដ្ឋ បន្ទាប់ពីផលិតបានដោយខ្លួនឯង

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ថៃ​បាន​ចេញផ្សាយ​ថា​ ​នៅទីបំផុត​រដ្ឋាភិបាល​ថៃ​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ថ្នាក់​តំបន់​ ​និង​វិ​ស​័​យ​ឯកជន​ ​អាច​ធ្វើការ​បញ្ជាទិញ​ ​ឬ​ស្នើសុំ​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​ពី​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​។​ ​ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ការ​ជំរុញ​ល្បឿន​នៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ ​ជូន​ប្រជាជន​ថៃ​ឲ្យបាន​យ៉ាងហោចណាស់​ ​៧​០​% ​ឬ​ស្មើនឹង​ ​៥​០​លាន​នាក់​។​ ​ការប្រកាស​លក់​វ៉ាក់សាំង​កូ​វី​ដ​នេះ​ ​ក្រោយពេល​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​ S​i​am​ B​i​o​science​ ​បាន​ផលិត​វ៉ាក់សាំង​ ​យក​បច្ចេកទេស​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​r​a​ ​Z​e​n​e​ca​ ​បានហើយ​ ​ដោយ​ប្រគល់​ជូន​ក្រសួងសុខាភិបាល​ជិត​២​លាន​ដូ​ស​ ​ទៅ​ប្រើប្រាស់​ដែរ​។​ ​ផ្អែក​តាម​ប្រភព​ពី​ ​T​h​e​ ​Nation​ ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩​ ​មិថុនា​នេះ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​របស់​ប្រទេស​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​បញ្ជាក់​ថា​ ​នៅ​ក្នុង​គោលដៅ​ចាត់ចែង​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ថ្មី​ខាងលើ​នេះ​ ​អាជ្ញាធរ​ថ្នាក់​តំបន់​ ​និង​ស្ថាប័ន​ឯកជន​នានា​ ​អាច​ធ្វើការ​បញ្ជាទិញ​ ​ឬ​ស្នើសុំ​វ៉ាក់សាំង​ពី​ទី​ភ្នាក់ងាររដ្ឋាភិបាល​នានា​ដូចជា​ ​នាយក​រដ្ឋា​ន​គ្រប់គ្រង​ជំងឺ​ ​អង្គភាព​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​រដ្ឋាភិបាល​ ​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​ , ​កាកបាទក្រហម​ថៃ​ ​និង​រាជបណ្ឌិតសភា​ ជូឡា​ផន​ ​ជាដើម​៕​

  • ចិនចាក់វ៉ាក់សាំងជាង៨០០លានដូសហើយ

    ចិនចាក់វ៉ាក់សាំងជាង៨០០លានដូសហើយ

    គណៈកម្មាការសុខាភិបាលជាតិចិនបានចេញផ្សាយ នៅរសៀលនេះថា ប្រទេសចិនបានចាក់វ៉ាក់សាំងកូវិដ១៩ នៅទូទាំងប្រទេសចំនួនជាង៨០០លានដូសហើយ គិតត្រឹមថ្ងៃទី៨ មិថុនា ២០២១។ ប្រភពពីស៊ីនហួរ

  • ប្រជាពលរដ្ឋមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ុក ចិន្តា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ុក ចិន្តា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៩មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ដែលមានទីតាំងស្ថិតនៅផ្ទះ១៦៧ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី ៣០ឧសភា ដល់ថ្ងៃទី៥មិថុនា ឆ្នាំ២០២១ មុនពេលធ្វើតេស្តរកឃើញវិជ្ជមាន។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី៨ មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន ៣៨នាក់។ អ្នកឆ្លងទាំងនោះ រួមមាន៣៤នាក់ជាកម្មករ កម្មការិនីនៅរោងចក្រ នានា, ក្រៅពីនោះមានម្នាក់រស់នៅក្រុងស្វាយរៀង, ២នាក់រស់នៅក្រុងបាវិត និងម្នាក់ទៀតជាអ្នកដំណើរពីរាជធានីភ្នំពេញ។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី៨មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់១៤៦នាក់, ព្យបាលជាសះស្បើយចំនួន៦៦២នាក់, កំពុងសម្រាកព្យាបាលចំនួន៤៧៦នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់។

  • ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់បន្ថែមទៀតនិងជាសះស្បើយ ២៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់បន្ថែមទៀតនិងជាសះស្បើយ ២៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី៨មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៥៨០នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន១៨នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកំពង់សៀមម្នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកជើងព្រៃ៧នាក់, ស្រុកកងមាសម្នាក់, ស្រុកស្រីសន្ធរ៣នាក់, ស្រុកបាធាយ៤នាក់ និងមកពីខេត្តកំពង់ធំម្នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ នៅថ្ងៃទី៨មិថុនានោះ ខេត្តកំពង់ចាមក៏មានអ្នកជំងឺកូវីដ-១៩ចំនួន២៥នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។ គិតត្រឹមថ្ងៃទី៨មិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន១ពាន់១១៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦៨៩នាក់ និងនៅសល់៤២៥នាក់កំពុងទទួលការព្យាបាល។

  • លោក នុត ពុធដារ៉ា ចុះសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រូពេទ្យ និងកម្លាំងនគរបាលប្រចាំការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    លោក នុត ពុធដារ៉ា ចុះសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រូពេទ្យ និងកម្លាំងនគរបាលប្រចាំការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាពលទ្ធកម្ម ទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានធ្វើពិធីសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកល្វាឯម និងកម្លាំងនគរបាលប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅក្នុងស្រុកល្វាឯម សរុប ចំនួន ៦៩នាក់។ លោក នុត ពុធដារ៉ា បានធ្វើការកោតសរសើរ និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកល្វាឯម របស់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការទាំងអស់។ ក្នុងឱកាសនោះ បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ចំនួន ៦០នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១៥០.០០០រៀល និងកម្លាំងនគរបាលប្រចាំការ ចំនួន ០៩នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ…