-
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចំនួន ៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដំណើរការទៅដោយរលូន

ភ្នំពេញ៖ ដំណើរនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅ ទៅតាមការណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញបានចាប់ផ្តើមដំណើរយ៉ាងរលូន នៅលើទីតាំងចំនួន១៤ដែលបានកំណត់ ជាមួយនិងការរក្សា គម្លាតសុវត្ថិភាពទៅតាមវិធានរបស់ក្រសួង សុខាភិបាលផងដែរ នៅព្រឹកថ្ងៃទី១០ មិថុនានេះ។ ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះជាថ្ងៃចាប់ផ្តើម ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុង ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅ ក្នុងនោះគេបានឃើញ រដ្ឋបាលខណ្ឌទាំង៣បានសហការយ៉ាងល្អជាមួយក្រុមគ្រូពេទ្យ ដោយតម្រូវអោយបងប្អូនប្រជាពលរដ្ឋតម្រង់ជាជួរយ៉ាងមានសណ្តាប់ធ្នាប់ ជាមួយគ្នានោះ ការរក្សាគម្លាតសុវត្ថិភាពសង្គម ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាលដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ក៏បានធ្វើឡើងយ៉ាងល្អផងដែរ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង៣ខាងលើប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ថា ដើម្បីជំរុញការចាក់វាក់ សាំងឱ្យបានលឿននិងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅរាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ -១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិសំដៅបង្កើតឱ្យមានភាពស៊ាំ សហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ។ កន្លងមកលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ…
-
រដ្ឋបាលរាជធានីចាត់មន្ត្រីចុះទៅធ្វើការអប់រំណែនាំបន្ថែមដល់បងប្អូនកម្មករ កម្មការនីនៅរោងចក្រ ហ្វត្រេសដែលរត់គេចឱ្យសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយកសំណាក

ភ្នំពេញ៖ក្រោយកម្មករ-កម្មការិនីនៅរោងចក្រហ្វ័រត្រេសរត់ចេញពីកន្លែងយកសំណាកកាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ មនៅរោងចក្រហ្វ័រត្រេស មានកម្មករ-កម្មការិនីប្រហែលជាង១០០០នាក់នៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ ខណះក្រុមគ្រូពេទ្យបានចុះយកសំណាកនៅទីតាំងរោងចក្រផ្ទាល់។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់មន្រ្តីរដ្ឋបាលខណ្ឌ-សង្កាត់ ចុះទៅធ្វើការអប់រំណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ នៅរោងចក្រ ហ្វត្រេស ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោឱ្យយល់ច្បាស់អំពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅក្នុងការយកសំណាក។ គួរបញ្ជាក់ថា៖ការដែលកម្មករកម្មការនីរោងចក្ររត់ចេញពីរោងចក្រខាងលើដោយសារតែក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាកពេលនោះកម្មករសុំឱ្យក្រុមគ្រូពេទ្យវ៉ៃត្រាបញ្ជាក់ថាពួកគាត់បានយកសំណាករួចតែក្រុមគ្រូពេទ្យក៏ប្រាប់បន្តថាទាល់តែធ្វើតេស្តលើកទី២ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យមិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើង ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង ។ ឆ្លៀតក្នុងឱកាសនេះរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញសូមរួបរួមគ្នា សាមគ្គីគ្នា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ នៅក្នុងការងារពិនិត្យសំណាក ការងារធ្វើចត្តាឡីស័ក ត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ ” ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅថែរក្សានូវសុខុភាព អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ ជាមួយគ្នានោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនកម្មកររោងចក្រខាងលើនាំគ្នាទៅពិនិត្យនិងយកសំណាកហើយមិនមានកូវីដ១៩ទេការពិនិត្យនេះដូចជួយការពារកូវីដហើយជួយការងារបងប្អូននៅបន្តនិរន្ទរះភាពហើយរោងចក្រនៅតែបន្តដដែលដូច្នេះសូមបងប្អូនសហការជាមួយអាជ្ញាធរដែលនេះជាប្រយោជន៌របស់បងប្អូននិងប្រជាពលរដ្ឋដែរ។ លោកក៏សូមសរសើរដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនមន្រ្តីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ…
-
អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលំពុងធ្វើចក្តាឡីស័ក

ភ្នំពេញៈ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្រាប់ប្រជាពលរដ្ឋថា ” យ័ន្តការពារសុខភាពអាយុជីវិតបងប្អូនដ៍ស័ក្តសិទ្ធបំផុត គឺត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធានការ ៣កុំ ៣ការពារ បងប្អូនទាំងអស់គ្នានិងជៀសផុតពីជំងឺកូវីដ-១៩ ” ។ ការថ្លែងជាថ្មីក្នុងន័យក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយខ្លួនឯងនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលខណ្ឌ អញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ដល់ ប្រជាពលរដ្ឋចំនួន៤៨ គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុងតំបន់បន្ទប់ជួល តំបន់ធ្វើសក្តាឡីស័កភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ផ្ទះជួលដែលកំពុងធ្វើចក្តាឡីស័កត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។ លោកអភិបាលខណ្ឌបានបន្តថាតាមរបាយការណ៍ ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសប្រមាណ៣០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បន្ទប់ជួលនិងកំពុងធ្វើចក្តាឡីស័កត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួន នូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ សូមបញ្ជាក់ថា នៅតំបន់ផ្ទះជួលនេះ មានអ្នកស្លាប់ដោយសារជំងឺកូវិដ-១៩…
-
ការសិក្សាថ្មីមួយរបស់អ៊ុយរ៉ាហ្គាយបង្ហាញថា វ៉ាក់សាំងចិន Sinovac អាចកាត់បន្ថយអត្រាស្លាប់ដោយសារកូវីដបានជាង៩៥ភាគរយ (មានវីដេអូ)

អ៊ុយរ៉ាហ្គាយ៖ អត្រាស្លាប់បង្កឡើងដោយសារជំងឺកូវីដ១៩ ក្នុងចំណោមប្រជាជនអ៊ុយរ៉ាហ្គាយ មានអាយុពី១៨ ដល់ ៦៩ឆ្នាំ ដែលទទួលបានការចាក់វ៉ាក់សាំងចិន Sinovac ត្រូវបានកាត់បន្ថយដល់ទៅជាង៩៥ភាគរយ នេះបើតាមរបាយការណ៍ចុងក្រោយនៃប្រសិទ្ធិភាពវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយ ។ រយៈពេល២សប្តាហ៍ក្រោយ បន្ទាប់ពីចាក់ដូសទីពីរនៃវ៉ាក់សាំង CoronaVac ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac អត្រាស្លាប់ក្នុងចំណោមប្រជាពលរដ្ឋអ៊ុយរ៉ាហ្គាយអាយុចាប់ពី១៨ ដល់ ៤៩ឆ្នាំ ត្រូវបានកាត់បន្ថយ៩៥.៣ភាគរយ និងក្នុងចំណោមអាយុចាប់ពី៥០ ដល់ ៦៩ឆ្នាំត្រូវបានកាត់បន្ថយ៩៥.២ភាគរយ ។ ជាងនេះទៅទៀតនោះ វ៉ាក់សាំង CoronaVac ក៏បានកាត់បន្ថយលទ្ធភាពនៃការធ្លាក់ខ្លួនឈឺធ្ងន់៩៤.៤ភាគរយ ក្នុងចំណោមអ្នកមានអាយុក្រោម៤៩ឆ្នាំ និង ៩២.២ភាគរយ ក្នុងចំណោមអ្នកមានអាយុ៥០ ដល់ ៦៩ឆ្នាំ ។ សម្រាប់រយៈពេល១៤ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងដូសទីពីរ លទ្ធភាពនៃការឆ្លងកូវីដ១៩ ក្នុងចំណោមមនុស្សអាយុចាប់ពី១៨ ដល់៤៩ឆ្នាំត្រូវបានកាត់បន្ថយរហូតដល់៦៤.៥ភាគរយ និង ៦១.៥ភាគរយ ក្នុងចំណោមមនុស្សអាយុចាប់ពី៥០ ដល់ ៦៩ឆ្នាំ ។ គិតមកទល់ពេលនេះ ៣០ភាគរយ នៃប្រជាជនសរុបរបស់អ៊ុយរ៉ាហ្គាយ ទទួលបានការចាក់គ្រប់ពីរដូស ហើយ៥៦ភាគរយទទួលបានមួយដូសដំបូងនៃវ៉ាក់សាំង Sinovac Pfizer និង AstraZeneca ៕…
-
រដ្ឋបាលលោក ចូ បៃដិន មានផែនការចែកចាយវ៉ាក់សាំង Pfizer ចំនួន៥០០លានដូសដល់ប្រទេសជិត១០០ក្នុងរយៈពេល២ឆ្នាំខាងមុខ (មានវីដេអូ)

អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានគម្រោងនឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ហ្វាយហ្សឺ (Pfizer) ចំនួន៥០០លានដូសដល់ប្រទេសជិត១០០ក្នុងរយៈពេល២ឆ្នាំខាងមុខ នេះបើតាមប្រភពចំនួន៣ដែលដឹងពីរឿងនេះ ប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃពុធម្សិលមិញ ។ ប្រភពដដែលបានអោយដឹងទៀតថា សហរដ្ឋអាមេរិកអាចនឹងចែកចាយវ៉ាក់សាំងចំនួន២០០លានដូសនៅក្នុងឆ្នាំនេះ ហើយ៣០០លានដូសផ្សេងទៀតនៅឆមាសទីមួយឆ្នាំក្រោយ ជូនទៅដល់៩២ប្រទេសដែលមានប្រាក់ចំណូលទាប និងសហភាពអាហ្វ្រិកផងដែរ ។ ការបរិច្ចាគនឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីខូវ៉ាក់ របស់អង្គការសុខភាពពិភពលោក (WHO) ដែលចែកចាយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ។ កម្មវិធីនេះដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធសកលសម្រាប់ការចាក់ថ្នាំបង្ការរោគ (GAVI) ។ ចំនែកឯប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងប្រកាសពីកិច្ចព្រមព្រៀងខាងលើ នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅអង់គ្លេស ៕ ប្រភព៖ Reuters
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននឹងកំពុងបន្តបេសកកម្មក្នុងការចុះជួយសម្របសម្រួល និងចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននឹងកំពុងបន្តបេសកកម្មក្នុងការចុះជួយសម្របសម្រួល និងចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃដែលបានមកទទួលវ៉ាក់សាំងនៅតាមគោលដៅនីមួយៗដែលបានកំណត់ក្នុងរាជធានីភ្នំពេញ។ នៅក្នុងថ្ងៃទី១០ ខែ មិថុនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានសំណូនពរដល់ប្រជាពលរដ្ឋដែលមិនទាន់បានមកទទួលវ៉ាក់សាំង រួសរាន់ទៅទទួលវ៉ាក់សាំងអោយបានគ្រប់ៗគ្នាដើម្បីទទួលបានភាពស៊ាំការពារខ្លួន និងមនុស្សជាទីស្រឡាញ់ពីការយាយីរបស់ជំងឺកូវីដ១៩។ ប្រភពៈ សហភាពសហព័ន្ធយុវជនកម្ពុជា
-
ប៉ាណូផ្សព្វផ្សាយផលិតផលផ្សេងៗ នៅតាមដងផ្លូវសាធរណៈ នៅខេត្តកែប ត្រូវបានផ្លាស់ប្តូរចេញ ដោយជំនួសនូវសាអបរំស្តីពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវទីសាធារណៈ សួនច្បារនានា ក្នុងខេត្តកែប ស្លាក ផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលនានា ត្រូវបានរុះរេីរចេញជាបណ្តេីរៗ ដោយជំនួសមកវិញនូវផ្ទាំងប៉ាណូ សារអប់រំអំពីកូវីដ-១៩ ។ តាមខ្លឹមសារក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ដែលចុះហត្ថលេខាដោយ ឯកឧត្តមអភិបាលខេត្តកែប កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានស្នើឲ្យលោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើ បដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផលចេញវិញ ដើម្បីរដ្ឋបាលខេត្តរៀបចំដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការ រីករាល ដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។ ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត និងចាត់ វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយ រាល់ការ ខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ៕
-
ភូមិចំនួន ៤ក្នុងក្រុងសៀមរាបត្រូវបានរដ្ឋបាលខេត្តសម្រេច កំណត់ជាតំបន់ក្រហម

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចកំណត់តំបន់ក្រហម លើភូមិរការធំ, ភូមិព្រៃធំ, ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ការសម្រេចកំណត់តំបន់ក្រហមនោះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០មិថុនា ឆ្នាំ២០២១។ ករណីនោះ ត្រូវរដ្ឋបាលខេត្តបញ្ជាក់ថា មានការទំនាក់ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ រដ្ឋបាលខេត្ត បានជូនដំណឹងថា ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបររថយន្តនៅធនាគារអេស៊ីលីដាសាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី៩មិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប បានាអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលអ្នកវិជ្ជមានបានមានទំនាក់ទំនងចាប់ពីកាលបរិច្ចេទនៃទីតាំងនីមួយៗ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព…
-
ថៃទទួលស៊ីណូវ៉ាក់បាន៧.៥លានដូសហើយ រួមទាំង១លានដូសទៀត ថ្ងៃនេះ

នៅថ្ងៃព្រហស្បតិ៍ ទី១០ មិថុនា ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ត្រូវបានបញ្ជូនពីប្រទេសចិនទៅដល់ប្រទេសថៃ ធ្វើឲ្យចំនួនវ៉ាក់សាំងដែលថៃទទួលពីចិនកើនដល់៧លាន៥សែនដូសហើយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation។ ប្រភពថា ក្រុមហ៊ុនផលិតវ៉ាក់សាំង ស៊ីណូវ៉ាក់ បានបញ្ជូនវ៉ាក់សាំងច្រើនជាង៦០០លានដូសទៅកាន់បណ្តាប្រទេសច្រើនជាង៤០ប្រទេសហើយ។ ប្រភពបន្ថែមទៀតថា វ៉ាក់សាំងចិន ដែលត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់មួយនេះត្រូវបានចាក់ជូនមនុស្ស នៅប្រទេសក្រៅ ទូទាំងពិភពលោក ចំនួនជាង៤៣០លានដូសហើយ៕
