Category: Covid-19

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៥នាក់ និងជាសះស្បើយចំនួន ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៥នាក់ និងជាសះស្បើយចំនួន ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា នៅថ្ងៃទី១០មិថុនាឆ្នាំ២០២១ ខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៥នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ នៅស្រុកស្រុកសូទ្រនិគម៥នាក់, ស្រុកជីក្រែង៤នាក់, នៅក្រុងសៀមរាប២៣នាក់, ស្រុកពួកចំនួន២នាក់, ស្រុកប្រាសាទបាគង៤នាក់, ស្រុកក្រឡាញ់៣នាក់,ស្រុកស្រីស្នំម្នាក់ និងស្រុកវ៉ារិនម្នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១០មិថុនា បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ផងដែរ។ អ្នកជាសះស្បើយទាំង៣នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ គិតត្រឹមថ្ងៃទី១០មិថុនាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៤៤នាក់ បានព្យាបាលជាសះស្បើយចំនួន១០៦នាក់ ស្លាប់២នាក់ និង២៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

  • ក្រសួងសុខាភិបាលបានច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ-១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់

    ក្រសួងសុខាភិបាលបានច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ-១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់

    យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែមិថុនាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយក្រសួងសូមប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មាន ដែលបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយអត្ថបទលើកឡើងពី ប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវី-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្ស ព្រមទាំងអាចបណ្តាលឱ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៊ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាល ដែលបណ្តាប្រទេសនៅលើសកលលោក បាន និងកំពុងរងគ្រោះ ដោយការរាតត្បាតពីវីរុសកូវី-១៩»។ក្រសួងសុខាភិបាល បញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅតែពន្យល់ថាជំងឺកូវីដ-១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ មិនមែនដោយបាក់តេរីនោះឡើយ ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់ណាមួយនោះឡើយ។ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមកុំបន្តចែកចាយនូវអត្ថបទព័ត៌មាន ដែលមានខ្លឹមសារដូចបានជម្រាបជូននេះអោយសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ។

  • ខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន០១ ករណី បន្ថែមទៀត

    ខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន០១ ករណី បន្ថែមទៀត

    រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន០១ ករណី បន្ថែមទៀត នាថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០២ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៩៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣០ករណី កំពុងសម្រាកព្យាបាលចំនួន ៧២ករណី។ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ដែល មានដូចខាងក្រោម៖ ត្រូវអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំ១. ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។២. ត្រូវពាក់ម៉ាស់…

  • ប្រជាពលរដ្ឋជាង ២លាន ៧សែន ៩ម៉ឺននាក់បានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ២លាន ៧សែន ៩ម៉ឺននាក់បានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០ មិថុនា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២លាន៧សែន ៩ម៉ឺន ៤ពាន់ ៨៩៤នាក់ហើយដែលស្មើនឹង ២៧,៩៥%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៣សែន៣ម៉ឺន៣ពាន់៤១៦នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា រយៈពេល៤០ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៩មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន៩៩ម៉ឺន៣ពាន់៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន៧៨ម៉ឺន៩ពាន់៩៣៤នាក់។

  • WHO ព្រមានថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា នឹងអាចមានសភាពធ្ងន់ធ្ងរជាងបច្ចុប្បន្ននេះ បើពលរដ្ឋឆាប់ភ្លេចខ្លួនថាមិនអី ដោយមានការប្រមូលផ្ដុំគ្នាច្រើន

    WHO ព្រមានថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា នឹងអាចមានសភាពធ្ងន់ធ្ងរជាងបច្ចុប្បន្ននេះ បើពលរដ្ឋឆាប់ភ្លេចខ្លួនថាមិនអី ដោយមានការប្រមូលផ្ដុំគ្នាច្រើន

    ភ្នំពេញ៖ លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ វានឹងអាចមានសភាពធ្ងន់ធ្ងរជាងអ្វីដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាឆាប់ភ្លេចខ្លួន ថាមិនអីទេ ហើយបន្ធូរបន្ថយនូវវិធានការពារ នោះវានឹងក្លាយជាគ្រោះថ្នាក់មួយជាក់ជាមិនខាន។ តំណាងអង្គការសុខភាពពិភពលោករូបនេះ បានថ្លែងបន្ដថា «ការបន្ធូរបន្ថយនូវវិធានការពារកូវីដ១៩ នឹងធ្វើឱ្យមានកំណើនកើនឡើងនៃការជួបជុំគ្នា ហើយការជួបជុំគ្នានេះហើយ ដែលជំរុញឱ្យមានឆ្លងកាន់តែច្រើនឡើង»។ លោកស្រី លី អាយឡាន បានបន្ដទៀតថា «បច្ចុប្បន្ននេះ មិនមែនជាពេលវេលាដែលយើងត្រូវបន្ថូរបន្ថយវិធានការពារកូវីដ១៩នោះទេ គឺជាពេលវេលាមួយដែលត្រូវខិតខំបន្ថែមទៀត ដើម្បីការពាររៀងៗខ្លួន ដើម្បីយើងបានចៀសផុត និងបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ខ្ញុំសង្ឃឹមថា យើងនឹងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នា»។ ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសរួមដំណើរជាមួយ ឱ វណ្ណឌីន និងលោកស្រី Foroogh Foyouzat តំណាង UNICEF អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។ លោកស្រី លី អាយឡាន ក៏បានថ្លែងអំពាវនាវពលរដ្ឋកម្ពុជា បន្ដអនុវត្ដនូវវិធានការពារកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ព្រោះការរួមចំណែកនេះ នឹងអាចធ្វើឱ្យយើងដើរចេញបានពីប្រអប់នៃការចម្លងវីរុសកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងកូវីដ១៩ គឺអាចជួយទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។…

  • រដ្ឋបាលខេត្តកំពតបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៣៤ករនី និងមានអ្នកស្លាប់ចំនួន២នាក់

    រដ្ឋបាលខេត្តកំពតបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៣៤ករនី និងមានអ្នកស្លាប់ចំនួន២នាក់

    រដ្ឋបាលខេត្តកំពតបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៣៤ករនី និងមានអ្នកស្លាប់ចំនួន២នាក់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

  • ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ១៩

    ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ១៩

    សៀមរាប៖ ភូមិចំនួនបួន មានភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ត សម្រេចកំណត់តំបន់ក្រហម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។ នេះជាការកំណត់តំបន់ហានីភ័យបន្ថែមទៀត បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានកំណត់តំបន់ហានីភ័យមួយចំនួននៅស្រុកសូទ្រនិគម និងស្រុកជីក្រែងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថាការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។ ប្រភពដដែលបានឲ្យដឹងថា ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបររថយន្តនៅធនាគារអេស៊ីលីដាសាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារបានចុះស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ-១៩នេះ ទៅក្រុមគ្រួសារ…

  • សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១២នាក់

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១២នាក់

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១២នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ០៦នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។

  • បុរសម្នាក់បានស្លាប់នៅផ្ទះរបស់ខ្លួន ហើយត្រូវបានគ្រូពេទ្យពិនិត្យសំណាកទៅលើសពតាមឧបករណ៍រហ័សជាបឋម រកឃើញវិជ្ជមានកូវីដ-១៩

    បុរសម្នាក់បានស្លាប់នៅផ្ទះរបស់ខ្លួន ហើយត្រូវបានគ្រូពេទ្យពិនិត្យសំណាកទៅលើសពតាមឧបករណ៍រហ័សជាបឋម រកឃើញវិជ្ជមានកូវីដ-១៩

    ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី ១០ខែមិថុនាឆ្នាំ២០២១នេះ នៅផ្ទះសពជនរងគ្រោះស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង បន្ទាប់ពីត្រូវបានក្រុមគ្រូពេទ្យចុះទៅធ្វើការពិនិត្យយកសំណាកតាមឧបករណ៍រហ័សជាបឋម ទៅលើសពរកឃើញវិជ្ជមានកូវីដ-១៩។ សពជនរងគ្រោះឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំមានមុខរបររត់តាក់ស៊ី ប្រពន្ធឈ្មោះ គៀង ណៃ អាយុ ៥៧ឆ្នាំមានកូន ២នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ លោកវីរៈសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១នេះឲ្យដឹងថា សពជនរងគ្រោះបានស្លាប់នៅវេលាព្រឹកថ្ងៃទី១០ ខែមិថុនា ២០២១នេះ ។ អធិការនគបាលស្រុករលៀប្អៀបានអោយដឹងទៀតថានៅពេលមុនស្លាប់ជនរងគ្រោះមានអាការៈជំងឺធ្ងន់ធ្ងរក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីដឹកយកទៅធ្វើការជួយសង្គ្រោះ។ ប៉ុន្តែខាងរថយន្តពេទ្យមិនទាន់មកដល់ផង ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅនឹងផ្ទះរបស់ខ្លួនតែម្តង ។ អធិការនគបាលស្រុករលាប្អៀរបានអោយដឹងទៀតថា បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសំណាកទៅលើកសពជនរងគ្រោះជាបឋមរកឃើញថា សពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩ ខណៈនោះដែរក្រុមគ្រូពេទ្យក៏បានពិនិត្យសំណាកទៅលើប្រពន្ធនិងកូន២នាក់របស់សពលើកទីមួយលទ្ធផលអវិជ្ជមានទាំងអស់។ សពជនរងគ្រោះត្រូវបានដឹកយកទៅបូជានៅទីតាំងបូជាសពថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អាជ្ញាធរបានបញ្ជាក់ផងដែរថា សពជនរងគ្រោះមួយរយៈមុនស្លាប់ប៉ុន្មានថ្ងៃ គាត់ចេះតែពោលប្រាប់ប្រពន្ធថារូបគាត់មានអាការៈឈឺសាច់ដុំ និងអស់កម្លាំងហេវហត់ តែមិនបានឈប់សម្រាកនោះទេ គឺគាត់នៅតែបន្តរត់តាក់ស៊ីរហូតដល់មុនថ្ងៃស្លាប់ ១ថ្ងៃ ៕ សុក្ខារិន

  • ស.ស.យ.ក ខេត្តប៉ៃលិន ជូនស្បៀងអាហារដល់ប្រជាពលរដ្ឋខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩

    ស.ស.យ.ក ខេត្តប៉ៃលិន ជូនស្បៀងអាហារដល់ប្រជាពលរដ្ឋខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩

    ឯកឧត្តម ហុក សុផល អភិបាលរង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តប៉ៃលិននៅថ្ងៃទី០៩ ខែមិថុនា ២០២១ ផ្តល់ស្បៀង ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិអូរដូនតាលើ ចំនួន០៦គ្រួសារ ភូមិកូនដំរី ចំនួន០១គ្រួសារ និងភូមិបាយសី ០៩គ្រួសារ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  នៅពេលជួបជាមួយប្រជាពលរដ្ឋ ឯកឧត្តម ហុក សុផល បានក្រើនរំលឹកចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ សូមបញ្ជាក់ថា ការចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩នេះរៀបចំឡើងក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានស.ស.យ.ក ខេត្ត និងមានការ រួមដំណើរដោយលោក សៀ សុខុម អនុប្រធានស.ស.យ.ក ខេត្ត និងជាអនុប្រធានក្រុមការងារ ចុះជួយភូមិព្រៃសន្ទះ និង…