-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី11 មិថុនា 2021

-
រកឃើញអ្នកឆ្លងថ្មី 655 នាក់ទៀត ជាសះស្បើយ 810 នាក់ និងស្លាប់ 11 នាក់

-
រកឃើញកម្មករជាង២០០នាក់វិជ្ជមាន ក្នុងចំណោមសំណាកជាង៩០០នាក់

-
ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 នឹងបរិច្ចាគវ៉ាក់សាំងបង្ការ Covid-19 ចំនួន១ពាន់លានដូសដល់ប្រទេសក្រីក្រ

អង់គ្លេស៖ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន១ពាន់លានដូសដល់ប្រទេសក្រីក្រ ដែលការប្រកាសនេះចេញពីកិច្ចប្រជុំកំពូលប្រទេសទាំង៧នៅថ្ងៃសុក្រសប្តាហ៍នេះ ។ ប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូស ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ក៏បានបញ្ជាក់ដែរថា អង់គ្លេសក៏នឹងបរិច្ចាគវ៉ាក់សាំងយ៉ាងហោចណាស់១០០លានដូសដល់ប្រទេសក្រីក្រផងដែរ ។ បន្ថែមលើនេះ លោក ចនសុន បានអំពាវនាវអោយមេដឹកនាំប្រទេស G7 ដែលចូលរួមកិច្ចប្រជុំកំពូលបរិច្ចាគវ៉ាក់សាំងដល់ពិភពលោកអោយបានគ្រប់ទាំងអស់ត្រឹមបំណាច់ឆ្នាំ២០២២ ហើយក្រុមប្រទេសទាំងនេះរំពឹងថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន១ពាន់លានដូស ដែលនឹងត្រូវបានប្រកាសអោយដឹងនៅក្នុងកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃនៅអង់គ្លេស ៕ ប្រភព៖ CNA
-
ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៩០ករណីទៀតនៅក្នុងថ្ងៃសុក្រនេះ

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤៣នាក់ និង អ្នកឆ្លងថ្មីៗចំនួន២ពាន់២៩០ករណីផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន១ពាន់៩៩៦ករណីគឺជាប្រជាជនទូទៅ និង២៩៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ១៩ចំនួន៥ពាន់៧១១នាក់បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យផងដែរ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៥លាន៦១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៨ម៉ឺននាក់ និងជាសះស្បើយ១៥៩លាន១៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៥លាន៦១ម៉ឺន៨ពាន់៦៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៨ម៉ឺន៨ពាន់៧០៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៩លាន១៥ម៉ឺន៤ពាន់៩០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២៧ម៉ឺន៥ពាន់៧៨៣នាក់ ស្លាប់ចំនួន៦១ម៉ឺន៤ពាន់៧នាក់ និងជាសះស្បើយចំនួន២៨លាន២៧ម៉ឺន៨ពាន់៣៩៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន២៧ម៉ឺន៣ពាន់៣៣៨នាក់ ស្លាប់៣៦ម៉ឺន៣ពាន់៩៧នាក់ និងជាសះស្បើយ២៧លាន៧៧ម៉ឺន៨ពាន់៨៩៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន២១ម៉ឺន៥ពាន់១៥៩នាក់ ស្លាប់ចំនួន៤៨ម៉ឺន២ពាន់១៣៥នាក់ និងជាសះស្បើយ១៥លាន៦៧ម៉ឺន៧៥៤នាក់ ៕ ប្រភព៖ worldometers
-
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅ៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ

-
ស្ថានភាពជំងឺកូវីដ-១៩ វានឹងអាចមានសភាពធ្ងន់ធ្ងរជាងអ្វីដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាឆាប់ភ្លេចខ្លួន ថាមិនអីទេ ហើយបន្ធូរបន្ថយនូវវិធានការពារ

តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ វានឹងអាចមានសភាពធ្ងន់ធ្ងរជាងអ្វីដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាឆាប់ភ្លេចខ្លួន ថាមិនអីទេ ហើយបន្ធូរបន្ថយនូវវិធានការពារ នោះវានឹងក្លាយជាគ្រោះថ្នាក់មួយជាក់ជាមិនខាន។ ការថ្លែងរបស់ តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាលោកស្រី លី អាយឡាន បានធ្វើឡើងក្នុងឱកាសរួមដំណើរជាមួយលោកស្រី ឱ វណ្ណឌីន និងលោកស្រី Foroogh Foyouzat តំណាង UNICEF អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។លោកស្រី លី អាយឡាន បានថ្លែងបន្ដថា «ការបន្ធូរបន្ថយនូវវិធានការពារកូវីដ១៩ នឹងធ្វើឱ្យមានកំណើនកើន ឡើងនៃការជួបជុំគ្នា ហើយការជួបជុំគ្នានេះហើយ ដែលជំរុញឱ្យមានឆ្លងកាន់តែច្រើន ឡើង»។លោកស្រី លី អាយឡាន បានបន្ដទៀតថា «បច្ចុប្បន្ននេះ មិនមែនជាពេលវេលាដែលយើងត្រូវបន្ថូរបន្ថយវិធានការពារកូវីដ១៩ នោះទេ គឺជាពេលវេលាមួយដែលត្រូវខិតខំបន្ថែមទៀត ដើម្បីការពាររៀងៗខ្លួន ដើម្បីយើងបានចៀសផុត និងបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ខ្ញុំសង្ឃឹមថា យើងនឹង អាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នា»។ លោកស្រី លី អាយឡាន ក៏បានថ្លែងអំពាវនាវពលរដ្ឋកម្ពុជា បន្ដអនុវត្ដនូវវិធានការពារកូវីដ១៩ឱ្យបានគ្រប់ៗគ្នា…
-
ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី១០ មិថុនា ខេត្តបានរកឃើញមនុស្សចំនួន ១៤នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន ៥នាក់ជាករណីឆ្លងក្នុងសហគមន៍ និង៩នាក់ជាអ្នកដំណើរមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី១០មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៤នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១០មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៧៨នាក់ មានអ្នកស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន៣០៣នាក់៕
-
ក្រសួងសុខាភិបាល, អង្កការWHO និង UNICEF បន្ដចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
