Category: Covid-19

  • អ្នកជំងឺកូវីដ១៩ ចំនួន១៨៧នាក់ បានជាសះស្បើយ និងបាន ត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

    អ្នកជំងឺកូវីដ១៩ ចំនួន១៨៧នាក់ បានជាសះស្បើយ និងបាន ត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

    រសៀលថ្ងៃសុក្រទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក រួមនិងក្រុមគ្រូពេទ្យ បានអញ្ជើញសំណេះសំណាលនិងផ្តាំផ្ញើដល់បងប្អូនអ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយ នៅមណ្ឌលព្យាបាលសាលាវិទ្យាល័យព្រះបិតាជាតិ ដោយបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំនួន ១៨៧នាក់ ដែលរស់នៅក្នុងស្រុកកំពង់ត្រាច និងអ្នកមកពីក្រៅស្រុកផងដែរ។ លោកអភិបាលស្រុកបានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យបង្អែកកំពង់ត្រាច និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺបានល្អ និងសូមស្នើឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតតាមការណែនាំរបស់រដ្ឋបាលស្រុក ក្នុងវិធានការបង្ការ ទប់ស្តាប់ជំងឺកូវីដ១៩នេះ។ លោកអភិបាល បានណែនាំផ្តាំផ្ញើដល់អ្នកដែលបានជាសះស្បើយទាំងអស់ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះ និងត្រូវតាមដានសុខភាពរបស់ខ្លួន ដោយអនុវត្តអោយបានល្អតាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលណា សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យដើម្បីជួយដល់បងប្អូនជាបន្ទាន់ និងត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ និងក្នុងប្រទេសយើងបន្តទៀត ៕ Sila Sarin

  • ខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន ០៤ករណី និងជាសះស្បើយ ០២នាក់ បន្ថែមទៀត

    ខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន ០៤ករណី និងជាសះស្បើយ ០២នាក់ បន្ថែមទៀត

    រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន០៤ ករណី និងជាសះស្បើយ០២ នាក់ បន្ថែមទៀត នាថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០៦ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១០១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣២ករណី កំពុងសម្រាកព្យាបាលចំនួន ៧៤ករណី។

  • ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៤៥នាក់

    ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៤៥នាក់

    ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៤៥នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៣,៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន ១,០៩៩,៦៦៤នាក់។

  • រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង នៅសង្កាត់ទួលសង្កែ២ រយៈពេល៦ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

    រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង នៅសង្កាត់ទួលសង្កែ២ រយៈពេល៦ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនានេះ បានចេញសេចក្តីសម្រេច ផ្អាកសកម្មភាពអាជីវកម្ម / ផលិតកម្មរបស់ សិប្បកម្ម វេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង មានទីតាំង ស្ថិត នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា សកម្មភាព អាជីវកម្ម /ផលិតកម្ម របស់សិប្បកម្មវេច ខ្ចប់សម្លៀក បំពាក់ ធាន ឈឹង ត្រូវបានផ្អាករយៈពេល ៦ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១៕

  • អ្នកជំងឺជាច្រើនសរសេរ«សំបុត្រថ្លែងអំណរគុណ»គ្រូពេទ្យដែលលះបង់កម្លាំងកាយចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ

    អ្នកជំងឺជាច្រើនសរសេរ«សំបុត្រថ្លែងអំណរគុណ»គ្រូពេទ្យដែលលះបង់កម្លាំងកាយចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ

    អ្នកជំងឺជាច្រើនសរសេរ«សំបុត្រថ្លែងអំណរគុណ»គ្រូពេទ្យដែលលះបង់កម្លាំងកាយចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ

  • សហគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ីនាំយកអង្ករចំនួន ៤តោនប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩

    សហគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ីនាំយកអង្ករចំនួន ៤តោនប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩

    ភ្នំពេញ៖ អង្ករចំនួន ៤តោន ត្រូវបានសហគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ីនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ មិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ លោក ឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍ថាក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមអតីតនិស្សិត កម្ពុជាពីសូវៀត និងរុស្ស៊ី ដែលបានឧបត្ថម្ភរអង្ករ ចំនួន៤តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ (Covid-19)។ លោកបន្តថា ៖តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ…

  • ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៤នាក់ និងជាសះស្បើយ ៧៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៤នាក់ និងជាសះស្បើយ ៧៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃ១១ មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៤នាក់នៅថ្ងៃទី១០ មិថុនា ។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាននៅក្រុងប៉ោយប៉ែត ២៨នាក់ ដែលភាគច្រើនជាបុគ្គលិករោងចក្រហាយថេក, និងកម្មករមកពីប្រទេសថៃចំនួន៦នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តបន្ទាយមានជ័យក៏បានជូនដំណឹងថា នៅថ្ងៃទី១០មិថុនាឆ្នាំ២០២១ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៧៣នាក់។

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់បន្ថែមទៀតនិងជាសះស្បើយ ១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់បន្ថែមទៀតនិងជាសះស្បើយ ១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១០មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៥៥៧នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣៨នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកំពង់សៀមម្នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកកោះសូទិនម្នាក់, ក្រុងកំពង់ចាម៣នាក់, ស្រុកបបាធាយ៧នាក់, ស្រុកស្រីសន្ធរ១៥នាក់, ស្រុកចំការលើ៦នាក់, ស្រុកព្រៃឈរ៣នាក់ និងស្រុកជើងព្រៃម្នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ នៅថ្ងៃទី១០មិថុនានោះ ខេត្តកំពង់ចាមក៏មានអ្នកជំងឺកូវីដ-១៩ចំនួន១២នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។ គិតត្រឹមថ្ងៃទី១០មិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន១ពាន់១៧២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧១៦នាក់ និងនៅសល់៤៥៥នាក់កំពុងទទួលការព្យាបាល។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៥នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយ ៨១០នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៥នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយ ៨១០នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១១មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១០មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦៥៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៤៩នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១០មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨១០នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១០មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៧ពាន់៣២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣ម៉ឺន៦១៧នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១១នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣១១នាក់ហើយ។

  • លោកស្រី គឹម ញឹប ចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

    លោកស្រី គឹម ញឹប ចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

    ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទ ក្រហម កម្ពុជាខណ្ឌដង្កោ បានចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ទៀន នាព្រឹកថ្ងៃសុក្រ ២កេីត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២១ ។ នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ព្រមទាំងសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា…