Category: Covid-19

  • អាជ្ញាធរខេត្តឧត្តរមានជ័យ សេចក្តីប្រកាសព័ត៌មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩

    អាជ្ញាធរខេត្តឧត្តរមានជ័យ សេចក្តីប្រកាសព័ត៌មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្តរមានជ័យ មេត្តាជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ ។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១:១៥នាទីព្រឹក បុរសខាងលើនេះ ត្រូវបានបញ្ជូនមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងស្ថានភាពសន្លប់ស្តូកស្តើងបាត់ស្មារតី ហើយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់ តាមបច្ចេកទេស ប៉ុន្តែមិនទទួលបានជោគជ័យ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ១៣:០០នាទីរសៀលថ្ងៃខែឆ្នាំដដែល។ ក្រោយពេលស្លាប់ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ត (Rapid Test) ទទួលបានលទ្ធផលបញ្ជាក់ វិជ្ជមានកូវីដ-១៩។ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៦៣ឆ្នាំខាងលើ គឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ វៃលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក។ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»។

  • ៦០៥នាក់ ត្រូវបានព្យាបាល ជាសះស្បើយ ខណៈ៦៣៨នាក់ បានឆ្លងកូវីដ-១៩ និងស្លាប់ ៩នាក់ ទៀតនៅថ្ងៃនេះ

    ៦០៥នាក់ ត្រូវបានព្យាបាល ជាសះស្បើយ ខណៈ៦៣៨នាក់ បានឆ្លងកូវីដ-១៩ និងស្លាប់ ៩នាក់ ទៀតនៅថ្ងៃនេះ
  • រដ្ឋមន្ត្រីសុខាភិបាល ក្រើនរម្លឹកបន្ថែមដល់អភិបាលរាជធានីខេត្ត ដើម្បីពង្រឹងការត្រួតពិនិត្យ សុខភាពអ្នកដំណើរ ចូលមកកម្ពុជា ដោយធ្វើតេស្តរហ័សរកកូវីដ

    រដ្ឋមន្ត្រីសុខាភិបាល ក្រើនរម្លឹកបន្ថែមដល់អភិបាលរាជធានីខេត្ត ដើម្បីពង្រឹងការត្រួតពិនិត្យ សុខភាពអ្នកដំណើរ ចូលមកកម្ពុជា ដោយធ្វើតេស្តរហ័សរកកូវីដ
  • រដ្ឋបាលខេត្តកំពត ៖ ករណីវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន ៣២ករណី និង ជាសះស្បើយ មានចំនួន ២២៨នាក់

    រដ្ឋបាលខេត្តកំពត ៖ ករណីវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន ៣២ករណី និង ជាសះស្បើយ មានចំនួន ២២៨នាក់

    រដ្ឋបាលខេត្តកំពត បានជូនដំណឹង ដល់សាធារណៈជនទាំងអស់ ថា៖ ករណីវិជ្ជមានជំងឺកូវីដ-១៩ នៅខេត្តកំពត មានចំនួន ៣២ ករណី និង ជាសះស្បើយ មានចំនួន ២២៨នាក់។

  • វ៉ាក់សាំងការពារកូវីដ-១៩ ពីចិន ចំនួន ១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

    វ៉ាក់សាំងការពារកូវីដ-១៩ ពីចិន ចំនួន ១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

    ភ្នំពេញ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូហ្វាម របស់ចិនចំនួន១លានដូសទៀត បានត្រូវដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង២រសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។ ចំនួនវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតនេះ ក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាព ប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩៕

  • លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ-១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

    លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ-១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមខេត្ត និងអាជ្ញាធរភូមិឃុំស្រុក បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ~១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៣២គ្រួសារ ព្រឹកថ្ងៃសោរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ ។ លោកជំទាវ…

  • កូវីដ១៩៖ ថៃរកឃើញឆ្លងថ្មីជាង៣ពាន់នាក់ទៀត ស្លាប់២៩នាក់

    កូវីដ១៩៖ ថៃរកឃើញឆ្លងថ្មីជាង៣ពាន់នាក់ទៀត ស្លាប់២៩នាក់

    ថៃ ​នៅ​ថ្ងៃសៅរ៍​ ​ទី​១​២​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​ ​៣​,​២​៧​៧​ករណី​បន្ថែម​ទៀត​ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​នេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​Bang​kok ​Post​។​ ប្រភពថា បាន​គូស​បញ្ជាក់​ប្រាប់​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​មាន​២​,​៣​៨​៥​ករណី​ ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ប្រជាជន​ទូទៅ​ ​ខណៈ​ ​៨​៩​២​ករណី​ទៀត​ ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​អ្នកទោស​តាម​ពន្ធ​នាគា​រ​។​ ​ក្រៅពី​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​អ្នកជំងឺ​ចំនួន​ ​២​៩​នាក់​បន្ថែម​ទៀត​ ​ក៏​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ផង​ដែរ​ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​នេះ​ដូចគ្នា​ ​ហើយ​អ្នកជំងឺ​ចំនួន​ ​៥​,​២​៧​៣​នាក់​ផ្សេងទៀត​ ​ទើប​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ ​ក្រោយ​ជាសះស្បើយ​។​ ​គួរ​បញ្ជាក់​ថា​ ​បើ​គិត​ចាប់តាំង​ពី​ជំងឺ​ ​CO​V​I​D​-19 ​បាន​ឆ្លង​រីក​រាលដាល​ចូល​មកដល់​ជាលើកដំបូង​ ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​រហូតមក​ទល់​ពេលនេះ​ ​ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ ​១​៩​៣​,​១​០​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​១​,​៤​៣​១​នាក់​ ​និង​អ្នក​ជាសះស្បើយ​ ​១​៥​០​,​២​៧​១​នាក់​៕​

  • មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 ប្តេជ្ញារួមគ្នាកម្ចាត់វីរុសកូវីដ-១៩ (មានវីដេអូ)

    មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 ប្តេជ្ញារួមគ្នាកម្ចាត់វីរុសកូវីដ-១៩ (មានវីដេអូ)

    អង់គ្លេស៖ នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ឈាន​ចូល​ថ្ងៃ​ទី​២ ​នៅទីក្រុងខនវ៉ល មេ​ដឹក​នាំ G7 ​នឹងចេញ​សេចក្តី​ប្រកាស​មួយ​ដែល​នឹង​កំណត់​​វិធានការម៉ឺង​ម៉ាត់​ជា​ស៊េរី ​ដើម្បី​ឈាន​ដល់​គោល​ដៅ​យកជ័យជម្នះ​​លើជំ​​កូវីដ១៩ ។ គោល​ដៅ​គឺ​ត្រូវ​កាត់​បន្ថយ​ពេល​​វេលា​ដើម្បី​​អភិវឌ្ឍ​វ៉ាក់សាំង​ក្រោម​១០០​ថ្ងៃ​ប៉ុណ្ណោះ ។ នៅ​ថ្ងៃ​សុក្រសប្តាហ៍នេះ ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេសលោក បូរីស ចនសុន បាន​បើក​កិច្ច​ប្រជុំ​កំពូល​ជា​មួយ​នឹង​ការ​អំពាវនាវ​មួយអោយ​ដោះ​ស្រាយ​វិបត្តិ​វិសមភាព​សកល ។ លោក ចនសុន ដែលទទួលជា​ម្ចាស់​ផ្ទះ​រយៈ​ពេល​៣​ថ្ងៃ​នៅ​មរណីយដ្ឋានឆ្នេរ​សមុទ្រ Carbis Bay បញ្ជាក់ថា វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ​ដើម្បី​​​រៀន​សូត្រ​ពី​កំហុស​នៃ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ និង​ដោះ​ស្រាយ​ស្នាម​នៃវិសមភាព ។ ជាមួយគ្នានេះ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន រួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិកក៏នឹងព្យាយាមបង្ហាញនូវការរួបរួមតាមបែបប្រជាធិបតេយ្យរបស់លោកខាងលិច ប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងងើបឡើងវិញ និងរុស្ស៊ីដែលកំពុងពិចារណាឡើងវិញ ៕ ប្រភព៖ BBC

  • ​ពិភពលោក​មានអ្នកកើតកូវីដ ជាង​១​៧​៦​លាន​នាក់​ ​ស្លាប់​ជិត​៤​លាន​នាក់

    ​ពិភពលោក​មានអ្នកកើតកូវីដ ជាង​១​៧​៦​លាន​នាក់​ ​ស្លាប់​ជិត​៤​លាន​នាក់

    ចំនួន​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់​ ​១​៧​៦​,​០​៣​១​,​៨​៩​១​នាក់​ហើយ​ ​ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន​ ​៣​,​៨​០​០​,​២​៨​៣​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​ ​១​៥​៩​,​៥​៩​៩​,​៩​៩​៤​នាក់​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​២​ ​មិថុនា​ ​ចេញផ្សាយ​ដោយ​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​ ​។​ ​ប្រភព​ថា​ ​អាមេរិក​ ​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​។​ ​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ខណៈ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​៕

  • អ្នកជំងឺកូវីដ-១៩ ចំនួន ១៨៧នាក់ បានជាសះស្បើយ និងបាន ត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

    អ្នកជំងឺកូវីដ-១៩ ចំនួន ១៨៧នាក់ បានជាសះស្បើយ និងបាន ត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

    រសៀលថ្ងៃសុក្រទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក រួមនិងក្រុមគ្រូពេទ្យ បានអញ្ជើញសំណេះសំណាលនិងផ្តាំផ្ញើដល់បងប្អូនអ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយ នៅមណ្ឌលព្យាបាលសាលាវិទ្យាល័យព្រះបិតាជាតិ ដោយបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំនួន ១៨៧នាក់ ដែលរស់នៅក្នុងស្រុកកំពង់ត្រាច និងអ្នកមកពីក្រៅស្រុកផងដែរ។ លោកអភិបាលស្រុកបានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យបង្អែកកំពង់ត្រាច និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺបានល្អ និងសូមស្នើឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតតាមការណែនាំរបស់រដ្ឋបាលស្រុក ក្នុងវិធានការបង្ការ ទប់ស្តាប់ជំងឺកូវីដ១៩នេះ។ លោកអភិបាល បានណែនាំផ្តាំផ្ញើដល់អ្នកដែលបានជាសះស្បើយទាំងអស់ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះ និងត្រូវតាមដានសុខភាពរបស់ខ្លួន ដោយអនុវត្តអោយបានល្អតាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលណា សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យដើម្បីជួយដល់បងប្អូនជាបន្ទាន់ និងត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ និងក្នុងប្រទេសយើងបន្តទៀត ៕ Sila Sarin