Category: Covid-19

  • អភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវដល់ កម្មករ កម្មការិនី បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំអោយការរីករាលដាលក្នុងសហគមន៍

    អភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវដល់ កម្មករ កម្មការិនី បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំអោយការរីករាលដាលក្នុងសហគមន៍

    ខេត្តកំពង់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានជួបជាមួយ កម្មករ កម្មការនី និងអ្នកបើករថយន្តដឹកកម្មករនៅស្រុកបរិបូណ៌ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តអំពីវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុក កម្មករ កម្មការី និងអ្នកបើកបរកម្មករជាច្រើនចូលរួមផងដែរ។ អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្មករ កម្មការីនីនិងអ្នកបើកបរកម្មករទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ ជំងឺកូវីដ-១៩ គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ ដូចនេះយើងត្រូវតែគិតពីសុខភាពរបស់ខ្លួន ដោយអនុវត្តន៍តាមវិធានការរបស់រដ្ឋបាលខេត្ត វិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេច គឺ៣ការពារ និង ៣កុំ អោយបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញខ្លួន ៕ សុក្ខារិន

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់បន្ថែមទៀតនិងជាសះស្បើយ ២៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់បន្ថែមទៀតនិងជាសះស្បើយ ២៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១៣មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៦២៨នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន១៩នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកោះសូទិនម្នាក់, ក្រុងកំពង់ចាម២នាក់, ស្រុកស្រីសន្ធរ៥នាក់, ស្រុកជើងព្រៃ៥នាក់, និងស្រុកចំការលើ៦នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ នៅថ្ងៃទី១៣មិថុនានោះ ខេត្តកំពង់ចាមក៏មានអ្នកជំងឺកូវីដ-១៩ចំនួន២៧នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។ គិតត្រឹមថ្ងៃទី១៣មិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន១ពាន់២៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨២៥នាក់ និងនៅសល់៤២៤នាក់កំពុងទទួលការព្យាបាល។

  • ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ១៤ មិថុនា ២០២១

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ១៤ មិថុនា ២០២១

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ១៤ មិថុនា ២០២១ ៖ រកឃើញអ្នកឆ្លងថ្មី 542 នាក់ទៀត ជាសះស្បើយ 1,109នាក់ និងស្លាប់ 13 នាក់- ករណីឆ្លងសហគមន៍ 505 នាក់- អ្នកដំណើរពីបរទេស 37 នាក់គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១- អ្នកឆ្លងសរុប= 38,969 នាក់- អ្នកជាសះស្បើយ= 32,967 នាក់- អ្នកស្លាប់= 348 នាក់៖

  • មេដឹកនាំ G7 សន្យាផ្តល់វ៉ាក់សាំងជាង១ពាន់លានដូសដល់ប្រទេសក្រីក្រ និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

    មេដឹកនាំ G7 សន្យាផ្តល់វ៉ាក់សាំងជាង១ពាន់លានដូសដល់ប្រទេសក្រីក្រ និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

    អង់គ្លេស៖ មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅថ្ងៃអាទិត្យម្សិលមិញបានសន្យាចាប់ផ្តើមចែកចាយវ៉ាក់សាំងបង្ការ Covid-19 ចំនួនជាង១ពាន់លានដូសដល់ប្រទេសក្រីក្រ និងការចាត់វិធានការណ៍សកម្មភាពដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G7 នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា នៅចុងសប្តាហ៍នេះមេដឹកនាំ នៃបណ្តាប្រទេស G7 បានសន្យាផ្តល់វ៉ាក់សាំងចំនួនជាង១ពាន់លានដូសដោយផ្ទាល់ ឬតាមរយៈកម្មវិធី COVAX របស់អង្គការសហប្រជាជាតិ ក្នុងនោះរាប់បញ្ចូលទាំង១០០លានដូសពីអង់គ្លេស ទៅកាន់ប្រទេសក្រីក្របំផុតនៅលើពិភពលោក ។ គួរកត់សម្គាល់ នៅមុនកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ធ្លាប់បានប្រកាសដែរថា សហរដ្ឋអាមេរិកគ្រោងនឹងបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូសទៅអោយប្រទេសក្រៅផងដែរ ៕ ប្រភព៖ CNN

  • ថៃមើលឃើញអ្នកសា្លប់ដោយសារ Covid-19 ចំនួន១៧នាក់ និងអ្នកឆ្លងថ្មីៗចំនួន៣,៣៥៥ករណីទៀតនៅក្នុងថ្ងៃចន្ទនេះ

    ថៃមើលឃើញអ្នកសា្លប់ដោយសារ Covid-19 ចំនួន១៧នាក់ និងអ្នកឆ្លងថ្មីៗចំនួន៣,៣៥៥ករណីទៀតនៅក្នុងថ្ងៃចន្ទនេះ

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៧នាក់បន្ថែមទៀត ដែលនាំអោយតួលេខអ្នកស្លាប់សរុបកើនឡើងដល់១ពាន់៤៦៦នាក់ ។ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីៗចំនួន៣ពាន់៣៥៥ករណីបន្ថែមទៀតផងដែរ ដែលធ្វើអោយករណីឆ្លងសរុបកើនឡើងដល់១៩ម៉ឺន៩ពាន់២៦៤ករណី ។គួរកត់សម្គាល់ ក្នុងចំណោមករណីឆ្លងសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកជំងឺ២ពាន់៥៧១ករណីគឺជាប្រជាជនទូទៅ និង៧៨៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៦លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨១ម៉ឺននាក់ និងជាសះស្បើយ១៦០លាន៧៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៦លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨១ម៉ឺននាក់ និងជាសះស្បើយ១៦០លាន៧៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៦លាន៧២ម៉ឺន៣ពាន់២៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨១ម៉ឺន៩ពាន់៦៣២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦០លាន៧៦ម៉ឺន៨ពាន់២៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣២ម៉ឺន១ពាន់១៥៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់៥៣នាក់ និងជាសះស្បើយចំនួន២៨លាន៤០ម៉ឺន១៣២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៥១ម៉ឺន៤១០នាក់ ស្លាប់៣៧ម៉ឺន៤ពាន់៣០៥នាក់ និងជាសះស្បើយ២៨លាន១៦ម៉ឺន២ពាន់៩៤៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៤១ម៉ឺន៣ពាន់៩៩៦នាក់ ស្លាប់ចំនួន៤៨ម៉ឺន៧ពាន់៤៧៦នាក់ និងជាសះស្បើយ១៥លាន៧៩ម៉ឺន៤ពាន់៥៤៨នាក់ ៕ ប្រភព៖ worldometers

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៤២នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ១ពាន់នាក់ និងមានអ្នកស្លាប់ចំនួន ១៣នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៤២នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ១ពាន់នាក់ និងមានអ្នកស្លាប់ចំនួន ១៣នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៣មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៤២នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣៧នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៣មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១ពាន់១០៩នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៣មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៨ពាន់៩៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣ម៉ឺន២ពាន់៩៦៧នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១៣នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៤៨នាក់ហើយ។

  • ខេត្តកំពត រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពត រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តកំពតបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៣មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៥នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះ នៅក្រុងកំពតម្នាក់, ស្រុកកំពង់បាយម្នាក់,ស្រុកកំពង់ត្រាចម្នាក់, ស្រុកឈូកម្នាក់, នៅស្រុកទឹកឈូចំនួន៤៩នាក់, ស្រុកអង្គរជ័យ២នាក់ម្នាក់, ។ ជាមួយគ្នានោះ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវឲ្យអ្នកដែលមានការពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ គិតត្រឹមថ្ងៃទី១៣មិថុនាឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៧៩២នាក់ ក្នុងនោះបានជាសះស្បើយ២៨០នាក់ មានអ្នកស្លាប់៥នាក់ និងនៅសល់៥០៧នាក់កំពុងសម្រាកព្យាបាល។

  • សកម្មភាពកងទ័ពចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលេដ្ឋនៅរាជធានីភ្នំពេញ

    សកម្មភាពកងទ័ពចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលេដ្ឋនៅរាជធានីភ្នំពេញ

    សកម្មភាពកងទ័ពចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលេដ្ឋនៅរាជធានីភ្នំពេញ៖

  • ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី១៣មិថុនា ខេត្តបានរកឃើញមនុស្សចំនួន៩នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩។ អ្នកឆ្លងថ្មីនោះ គឺជាអ្នកលក់ដូរ កម្មករ និងបុគ្គលិករោងចក្រមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី១៣មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១៣មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៩៥នាក់ មានអ្នកស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន៣៣៤នាក់៕