-
រដ្ឋបាលរាជធានី អនុញ្ញាតឱ្យបើកគ្រប់អាជីវកម្ម-លក់ដូរក្នុងផ្សាររដ្ឋទាំងអស់ជាប្រក្រតីឡើងវិញ

សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ យោងសេចក្តីជូនដំណឹងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ និងតម្រូវឲ្យគ្រប់ទីតាំងផ្សារទាំងអស់អនុវត្តតាមសេចក្តីណែនាំសុខភាពបង្ការការឆ្លងជំងឺកូវីដ-១៩ របស់សុខាភិបាលឲបានត្រឹមត្រូវ ជាពិសេសគោរពវិធានការ«៣ការពារ ៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
-
នៅខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ បន្ថែមទៀត

សេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ដែលជាករណីទី២៦ ទី២៧ និងទី២៨ សម្រាប់ខេត្តរតនគិរី ។ អ្នកទាំងបីមានអត្តសញ្ញាណដូចខាងក្រោម៖ ១.ឈ្មោះ វឿន វុទ្ធី ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ មុខរបរជំនួយការអ្នកបើកបររថយន្ដ ទីលំនៅអចិន្រ្ដៃយ៍ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ២.ឈ្មោះ សៀវ គីមឡុង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មុខរបរអ្នកបើករថយន្ដ ទីលំនៅអចិន្រ្ដៃយ៍ ភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។៣.ឈ្មោះ នៃ សៅសោភ័ណ្ឌ ភេទប្រុស ជនជាតិខ្មែរ អាយុ៥៦ឆ្នាំ មុខរបរអ្នកបើករថយន្ដដឹកទំនិញ ទីលំនៅអចិន្រ្ដៃយ៍ភូមិកោះចាស់ ឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈ្មោះ វឿន វុទ្ធី និងឈ្មោះ សៀវ គីមឡុង គឺជាអ្នកបើកបរ និងព្រូឡានជាមួយគ្នា ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១…
-
សេចក្ដីសម្រេចលេខ៦៧ សសរស្តីពីការតែងតាំងសមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

-
អ្នកដែលដែលមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ធនាគារអេស៊ីលីដា សាខាវិមានឯករាជ្យ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្កលិកនៅសាខាវិមានឯករាជ្យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២៩ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ខេត្តកំពត រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨១នាក់បន្ថែមទៀតនៅថ្ងៃនេះ

យោងតាមរដ្ឋបាលខេត្តកំពតបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៨១នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះ គឺជាកម្មករ កម្មការិនី នៅរោងចក្រឈ្មោះ ពូចិន ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ជាមួយគ្នានោះ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ គិតត្រឹមថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៨៧៣នាក់ ក្នុងនោះបានជាសះស្បើយ២៨០នាក់ មានអ្នកស្លាប់៦នាក់ និងនៅសល់៥៨៧នាក់កំពុងសម្រាកព្យាបាល។
-
អ្នកដែលដែលមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ក្រុមហ៊ុន ឌីអេហ្វអាយ ឡាក់គី ប្រាយវេតលីមីធីត ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ គឺជាបុគ្កលិកនៅក្រុមហ៊ុន ឌីអេហ្វអាយ ឡាក់គី ប្រាយវេតលីមីធីត (DFI Lucky Private Limited) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៥៥P សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
អ្នកដែលបានទៅហាង Baby Care សាខាផ្សារសុវណ្ណា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី ១៣ មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅហាង Baby Care សាខាផ្សារសុវណ្ណា ដែលមានទីតាំងស្ថិតនៅផ្ទះលេខA៨៩ ផ្លូវ២៧១ កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅចន្លោះម៉ោង៣និង២៥នាទីដល់ម៉ោង៣និង៤០នាទីថ្ងៃទី ៩មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៤នាក់ និងជាសះស្បើយ ១៣៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃ ១៤មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៤នាក់នៅថ្ងៃទី ១៣មិថុនា ។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មានករណីឆ្លងសហគមន៍ចំនួន២៥នាក់, និងកម្មករមកពីប្រទេសថៃចំនួន១៩នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តបន្ទាយមានជ័យក៏បានជូនដំណឹងថា នៅថ្ងៃទី១៣មិថុនាឆ្នាំ២០២១ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១៣៨នាក់។
-
ថៃ៖ អ្នកធ្វើការនៅរោងចក្រជាង៧១០០នាក់ហើយ ឆ្លងកូវីដ១៩

យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរថៃចេញផ្សាយថ្មីៗនេះថា រោងចក្រជាង ១៣០ហើយ បានកើតមានករណីឆ្លងជំងឺ COVID-19 ក្នុងនោះ មនុស្សជាង ៧១០០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងខេត្តសរុបចំនួន ១១។ ថៃថា ករណីផ្ទុះជំងឺឆ្លងរាតត្បាត COVID-19 នៅតាមរោងចក្រជាង ១៣០ ខាងលើនេះ គឺគ្រាន់តែជាចំណែកតូចមួយ នៃរោងចក្រសរុបចំនួនជាង ៦,៣០០ នៅទូទាំងប្រទេសថៃ។ ក្រុមមន្ត្រីជំនាញបានបង្ហាញក្តីព្រួយបារម្ភថា ការផ្ទុះករណីឆ្លងជំងឺ COVID-19 នៅតាមរោងចក្រនានាទូទាំងប្រទេសថៃ កំពុងតែបង្កើនក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើការនាំចេញ៕ ប្រភពពីReuters
-
កូវីដ៖ ប្រទេសនៅអាស៊ានមួយដឹកវ៉ាក់សាំងទៅចាក់ជូនពលរដ្ឋ ដល់ផ្ទះតែម្តង

ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅថ្ងៃទី១៤ មិថុនានេះថា ខណៈប្រទេសឥណ្ឌូនេស៊ីកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩យ៉ាងខ្លាំងនោះ ទីក្រុងមួយឈ្មោះ ប៉េកាន់បារូ នៅលើកោះស៊ូម៉ាត្រាបានបង្កើនចំនួនឡានក្រុងទ្វេដងនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ឥណ្ឌូនេស៊ីកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងករណីឆ្លងវីរុសកូវីដ បន្ទាប់ពីខែមុនដែលមានមនុស្សរាប់លាននាក់ធ្វើដំណើរទៅលេងគ្រួសារនិងមិត្តភក្តិ ក្នុងពិធីបុណ្យសាសនារបស់គេ។ ប៉េកាន់បារូបានបង្កើនឡានក្រុងរហូតដល់ចំនួន ១០ គ្រឿង ដឹកវ៉ាក់សាំង១២០០០ ដូស ហើយកំពុងចាក់ឱ្យប្រជាជនបាន ១០០០ នាក់ក្នុងមួយថ្ងៃ៕