Category: Covid-19

  • ប្រទេសអាស៊ាន១នេះ ឲ្យប្រើវ៉ាក់សាំងចិន ប្រភេទចាក់តែ១ដូសហើយ

    ប្រទេសអាស៊ាន១នេះ ឲ្យប្រើវ៉ាក់សាំងចិន ប្រភេទចាក់តែ១ដូសហើយ

    ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃទី១៥ មិថុនា ២០២១នេះ បានប្រកាសពីការអនុញ្ញាតឲ្យប្រើប្រាស់ «ដោយមានលក្ខខណ្ឌ» នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 «ប្រភេទចាក់តែមួយដូស» ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ខេនស៊ីណូ (CanSino Biologics) នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ។ នាយករងក្រុមហ៊ុន CanSino បានប្រាប់ទីភ្នាក់ងារព័ត៌មានស៉ីនហួរថា ក្រុមហ៊ុនលោកនឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ម៉ាឡេស៉ី ក្នុងទម្រង់ជាលទ្ធផលសម្រេច ហើយក៏កំពុងធ្វើការជាមួយដៃគូនៅម៉ាឡេស៉ី ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួន នៅទីនោះផ្ទាល់ផងដែរ។ គួរបញ្ជាក់ថា កាលពីចន្ទសប្តាហ៍នេះ ម៉ាឡេស៊ីបានបង្កើនអត្រាចាក់វ៉ាក់សាំង COVID-19 ដល់ជិត ២០០,០០០ដូសក្នុងមួយថ្ងៃ ខណៈមកទល់ឥឡូវ វ៉ាក់សាំងសរុបប្រមាណ ៤.៦លានដូស ត្រូវបានចាក់ ហើយប្រជាជនម៉ាឡេស៉ី ១.៤លាននាក់ ក្នុងចំណោមចំនួនប្រជាជនសរុបជិត ៣២លាននាក់ បានទទួលការចាក់គ្រប់ដូស៕

  • កូវីដ​១​៩​៖​ ​ឡាវ​ប្រកាស​ពី​ឆ្លង​ថ្មីៗ​ជាច្រើន​ករណី​ ​នៅ​ខេត្ត​ក្រុង​ចំនួន​៤​

    កូវីដ​១​៩​៖​ ​ឡាវ​ប្រកាស​ពី​ឆ្លង​ថ្មីៗ​ជាច្រើន​ករណី​ ​នៅ​ខេត្ត​ក្រុង​ចំនួន​៤​

    ប្រទេស​ឡាវ​ ​នា​ថ្ងៃ​ទី​១​៥​ ​មិថុនា​ ​២​០​២​១​នេះ​បាន​បញ្ជាក់​បន្ថែម​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​១​៤​នាក់​ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ ​និង​ខេត្ត​ចំនួន​ ​៤​ ​ក្នុងចំណោម​ទីក្រុង​ ​និង​ខេត្ត​ទាំង​ ​១​៨​ ​នៅ​ទូទាំង​ប្រទេស​។​ ​ប្រភព​ថា​ ​ករណី​ឆ្លង​ថ្មី​ទាំងនោះ​ ​មាន​ ​៧​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សហគមន៍​ ​និង​ករណី​នៅសល់​ត្រូវ​បាន​រក​ឃើញ​នៅកន្លែង​ធ្វើ​ច​ត្តាឡី​ស័ក​។ ​គួរ​បញ្ជាក់​ថា​ ​ឡាវ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​២​០​១​០​នាក់​ ​ស្លាប់​មនុស្ស​៣​នាក់​ ​ប៉ុន្តែ​ការ​ជាសះស្បើយ​មាន​ ​១​ ៨​៨​០​នាក់​ ​ហើយ​ដែរ​៕​​

  • អ្នកដែលដែលធ្លាប់បានទៅហាងកាហ្វេស៊ីក្លូ ទួលទំពូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកដែលដែលធ្លាប់បានទៅហាងកាហ្វេស៊ីក្លូ ទួលទំពូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅអង្គុយញ៉ាំកាហ្វេនៅហាងកាហ្វេស៊ីក្លូ (Cyclo Cafe) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៥៥កែង២៣៦ សង្កាត់ទួលទំពូង ខណ្ឌបឹងកេងកង នៅថ្ងៃទី៩មិថុនា ឆ្នាំ២០២១ និងនៅម៉ោង២តសៀលថ្ងៃទី១០មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ​ចិន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ជូន​ពលរដ្ឋ​ បានជាង៩​០​០​លាន​ដូ​ស​ហើយ

    ​ចិន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ជូន​ពលរដ្ឋ​ បានជាង៩​០​០​លាន​ដូ​ស​ហើយ

    គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន​បានឲ្យ​ដឹង​ ​នៅ​ថ្ងៃ​ទី​១​៥​ ​មិថុនា​ ​២​០​២​១​នេះ​ថា​ ​វ៉ាក់សាំង​កូ​វី​ដ ​ជាង​៩​០​០​លាន​ដូ​ស​ហើយដែល​ត្រូវ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ ​គិត​ត្រឹម​ថ្ងៃចន្ទ​ម្សិលមិញ​។​ ​គណៈកម្មការ​មួយ​នេះ​បាន​ប្តេជ្ញា​ថា​ ​នឹង​ធានា​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ ​និង​បន្ត​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​៕

  • អ្នកដែលដែលធ្លាប់បានទៅធនាគារ Shinhan Bank ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកដែលដែលធ្លាប់បានទៅធនាគារ Shinhan Bank ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅប្រើប្រាស់សេវានៅធនាគារ Shinhan Bank ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចន្លោះពីម៉ោង១១និង៥០នាទីដល់ម៉ោង១២ថ្ងៃ១០មិថុនាឆ្នាំ២០២១ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣១នាក់ និងជាសះស្បើយ៩៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣១នាក់ និងជាសះស្បើយ៩៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី១៤មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន៣១នាក់។ អ្នកឆ្លងទាំងនោះ រួមមាន១៧នាក់ជាកម្មករ កម្មការិនីនៅរោងចក្រ នានា, ៦នាក់មកពីប្រទេសថៃ, ក្រុងស្វាយរៀង២នាក់, ក្រុងបាវិតម្នាក់, ស្រុករមាសហែកម្នាក់, ស្រុកចន្ទ្រាម្នាក់, ស្រុកស្វាយទាម្នាក់, ស្រុកស្វាយជ្រំម្នាក់ និងទៅពីរាជធានីភ្នំពេញម្នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់២៨៩នាក់, ព្យបាលជាសះស្បើយចំនួន៨៧១នាក់, កំពុងសម្រាកព្យាបាលចំនួន៤១០នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់។

  • ខេត្តកំពង់ធំរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៣២នាក់ និងជាសះស្បើយម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ធំរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៣២នាក់ និងជាសះស្បើយម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកំពង់ធំ បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣២នាក់នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣២នាក់នោះ មាននៅស្រុកស្ទោង៦នាក់, ស្រុកសន្ទុកម្នាក់, ស្រុកបារាយណ៍៣នាក់, ស្រុកតាំងគោក៣នាក់, ក្រុងស្ទឹងសែន៣នាក់, ស្រុកកំពង់ស្វាយម្នាក់ និងស្រុកសណ្ដាន់១៥នាក់។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តកំពង់ធំនៅថ្ងៃ១៤មិថុនាក៏បានអនុញ្ញាតឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ម្នាក់ត្រឡប់ទៅផ្ទះវិញផងដែរ។ គិតមកដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៥៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៥០នាក់ ស្លាប់ចំនួន២នាក់ និងនៅសល់២០២នាក់កំពុងសម្រាកព្យាបាល។

  • រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន០៥នាក់ស្រី៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត

    រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន០៥នាក់ស្រី៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត

    នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានយកសំណាកលើអ្នកធ្វើចត្តាឡីស័កនៅមណ្ឌចត្តាឡីស័កស្រុកជាំក្សាន្តកាលពីថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២១ ជាលទ្ធផលរកឃើញជំងឺកូវីដ១៩ មានដូចខាងក្រោម:១/ឈ្មោះ នួន ថាច់ ភេទស្រី អាយុ៦៤ ឆ្នាំ២/ឈ្មោះ ព្រំ សោភណ្ឌ ភេទប្រុស អាយុ៥៦ឆ្នាំ៣/ឈ្មោះ ស វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ៤/កុមារី ឈឿម ឈួន អាយុ០៩ឆ្នាំ៥/កុមារី ចិន ភាក់ អាយុ ៨ឆ្នាំ អ្នកទាំង០៥នាក់ ភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត បានដាក់ចូលមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។

  • ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣២នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣២នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១៤មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៥០៧នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣២នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកោះសូទិន៣, ស្រុកព្រៃឈរ៤នាក់, ស្រុកស្រីសន្ធរ១០នាក់, ស្រុកជើងព្រៃ៣នាក់, ស្រុកចំការលើ៥នាក់, ក្រុងកំពង់ចាម២នាក់, ស្រុកបាធាយ៤នាក់ និងស្រុកកងមាសម្នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

  • ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ៣៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ៣៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី១៤មិថុនា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន១១នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន៦នាក់ជាករណីឆ្លងក្នុងសហគន៍ និង៥នាក់ជាអ្នកមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី១៤មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣៧នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៣២នាក់ មានអ្នកស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន៣០៨នាក់៕