-
រដ្ឋបាលខេត្តកណ្តាល បន្តទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ប្រើប្រាស់ ក្នុង ការងារ គ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ ឯកឧត្តម ជូ វិជិត្ត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល មកប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ប្រើប្រាស់ ក្នុង ការងារ គ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ដែរពិធីប្រគល់ និងទទួលអំណោយនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តផងដែរ។ ឯកឧត្តម ជូ វិជិត្ត បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្តបានរៀបចំវិធានការច្បាស់លាស់ក្នុងការគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ២០ កុម្ភះ…
-
ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ២០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី១៥មិថុនា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន៧នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន៥នាក់ជាករណីឆ្លងក្នុងសហគន៍ និង២នាក់ជាអ្នកមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី១៥មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២០នាក់ និងមានអ្នកស្លាប់ម្នាក់បន្ថែមទៀត។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១៥មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៥២នាក់ មានអ្នកស្លាប់៣នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន២៩៤នាក់៕
-
អាជ្ញាធរខេត្តកោះកុង រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៦២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេសរហ័ស (Rapit Test ) រកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦២នាក់ ដែលបានឆ្លងនៅផែស្ងួតនាងកុក និងរោងចក្រយ៉ាសាគិ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។ អ្នកឆ្លងទាំង៦២នាក់នោះ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងសង្កាត់ស្មាច់មានជ័ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អ្នកជំងឺកូវីដ-១៩ទាំង៦២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកន្លែងព្យាបាលមួយចំនួនទៀត។ ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានបន្ថែមទៀត។ បច្ចុប្បន្នខេត្តកោះកុងមានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត៣០០នាក់ ហើយបើគិតចាប់ពីថ្ងៃទី២២ឧសភាមក។
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១២នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១២នាក់ នៅថ្ងៃទី១៥មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅ ស្រុកសូទ្រនិគមចំនួន៣នាក់, ស្រុកជីក្រែង២នាក់, ក្រុងសៀមរាបចំនួន៤នាក់, ស្រុកប្រាសាទបាគងម្នាក់, និងមកពីខេត្តកំពង់ធំ២នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ជាមួយគ្នានោះ នៅថ្ងៃទី១៥មិថុនា មានអ្នកជាសះស្បើយម្នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់នឹងថ្ងៃទី១៥មិថុនាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៦នាក់ បានព្យាបាលជាសះស្បើយចំនួន១១៨នាក់ ស្លាប់៣នាក់ និង៣៨៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងទីតាំងមួយចំនួនទៀត។
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅក្រុងព្រៃវែង៤នាក់, ស្រុកពាមរក៍៨នាក់, ស្រុកពារាំង៨នាក់, ស្រុកព្រះសេ្តច៨នាក់, ស្រុកកំពង់ត្របែក៧នាក់, ស្រុកពាមជរ៦នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកមេសាង៥នាក់, ស្រុកកញ្ចៀចម្នាក់, ស្រុកពោធិ៍រៀងម្នាក់ និង មកពីខេត្តកណ្ដាលចំនួន៣នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី១៥មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៩១នាក់ មានអ្នកស្លាប់ចំនួន១១នាក់ និងនៅសល់៥១០នាក់កំពុងទទួលការព្យាបាល។
-
អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយការងារ តាមប្រព័ន្ធ Online (Google Meet)!

ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១។ ក្នុងកិច្ចប្រជុំនាពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តោតជាសំខាន់លើការផ្សព្វផ្សាយនូវវិធានការនៃការរស់នៅ និងអនុវត្តការងារតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ឲ្យចេះសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង និងក្រើនរំលឹកដល់សមាជិកទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងព្រម ទាំងបានធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារការងារដែលត្រូវអនុវត្តមួយចំនួនទៀតផងដែរ៕ដោយ ៖ តុង…
-
ការចាក់វ៉ាក់សាំងកូវីដ១៩សរុបទូទាំងប្រទេសបានចំនួន ៣,០៧៦,៧៧៥នាក់ (គិតត្រឹមថ្ងៃទី១៥ ខែមិថុនា)

-
ថវិកាលើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ត្រូវបានយកទៅប្រគល់ជូនដល់ដៃ អ្នកស្រី ស៊ុ សំអឿន ដែលមនុស្សទី៣លានដែលបានចាក់វ៉ាក់សាំង

នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាននាំយកថវិកាលើកទឹកចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកទៅប្រគល់ជូនដល់ដៃ អ្នកស្រី ស៊ុ សំអឿន ដែលមនុស្សទី៣លានដែលបានចាក់វ៉ាក់សាំង។សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបានជាង៣លាននាក់ហើយ ក្នុងនោះបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ហើយអ្នកស្រី ស៊ុ សំអឿន ជាមនុស្សទី៣លាន ទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល តាមរយៈលោកជំទាវ ឱ វណ្ណឌីន ដែលប្រគល់នាថ្ងៃនេះ។សូមជម្រាបថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់៕
-
រដ្ឋបាលខេត្តព្រៃវែងរក ឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៥៦នាក់បន្ថែមទៀតនៅថ្ងៃទី១៥ ខែមិថុនានេះ

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦ បន្ថែមទៀតត្រឹមតែ១ថ្ងៃ គឺនៅថ្ងៃទី១៥ ខែមិថុនា នេះតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកទាំង១០ តេសរកឃើញចំនួន ៥៣នាក់ និងមកពីខេត្តកណ្ដាលចំនួន៣នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
-
នាយករដ្ឋមន្ត្រីថៃសុំទោស លើបញ្ហាច្រើនក្នុងយុទ្ធនាការចាក់វ៉ាក់សាំង

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារ៍ទី ១៥ មិថុនា ២០២១នេះ បានសុំទោសចំពោះប្រជាពលរដ្ឋដែលត្រូវបានគេពន្យាពេលចាក់វ៉ាក់សាំងកូវីដ១៩ ក្រោយពេលមន្ទីរពេទ្យជាច្រើនបានផ្អាកការចាក់ ក្រោយពេលខ្វះវ៉ាក់សាំង ពោលគឺបន្ទាប់ពីថៃបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស កាលពីសប្តាហ៍មុនមក។ លោកប្រាយុទ្ធថា វ៉ាក់សាំង៧លានដូសហើយ ត្រូវបានបញ្ជូនទៅទូទាំងប្រទេស ហើយចាក់បាន៦.៥លានដូសហើយដែរ។ តែលោកថា លោកកំពុងតាមដានព័ត៌មានពីបញ្ហានេះ ជាមួយនឹងការរកដំណោះស្រាយ៕