Category: Covid-19

  • ករណីមរណភាពរបស់លោក ម៉ម សុខេន អាយុ ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម គឺមិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ តែពិធីបុណ្យសពត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល

    ករណីមរណភាពរបស់លោក ម៉ម សុខេន អាយុ ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម គឺមិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ តែពិធីបុណ្យសពត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល

    រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ៖ លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជំងឺរុំារ៉ៃប្រចាំកាយ និងធ្លាប់បានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។ ក្រោយការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាងមួយខែ លោកបានជាសះស្បើយជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តឃើញអវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ និងបានណែនាំឱ្យបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ថែមទៀត។ដោយសារស្ថានភាព សុខភាពមានជំងឺរុំារ៉ៃផងនោះ ទោះបីជាការព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពសុខភាពមិនបានល្អឡើងវិញនោះឡើយ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម សុខេន បានទទួលមរណភាព នៅផ្ទះរបស់លោក ស្ថិតនៅភូមិដកពោធ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រោយមរណភាព ដើម្បីឱ្យកាន់តែបញ្ជាក់ច្បាស់ និងដើម្បីជៀសវាងការមានមន្ទិលសង្ស័យពីសាធារណជន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះយកសំណាកនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលអវិជ្ជមាននៃមេរោគកូវីដ-១៩។រដ្ឋបាលខេត្ត សម្រេចអនុញ្ញាតឱ្យក្រុមគ្រួសារសព លោក ម៉ម សុខេន ធ្វើបុណ្យតាមប្រពៃណីបាន តែត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល…

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៥នាក់ នៅថ្ងៃទី១៤មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានអ្នកពីប្រទេសថៃចំនួន១៧នាក់ និង១៨នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ មាននៅ ស្រុកសូទ្រនិគមចំនួន៣នាក់, ស្រុកជីក្រែង១០នាក់, ក្រុងសៀមរាបចំនួន៣នាក់, ស្រុកប្រាសាទបាគងម្នាក់, និងមកពីខេត្តកំពង់ធំម្នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ជាមួយគ្នានោះ នៅថ្ងៃទី១៤មិថុនា មានអ្នកជាសះស្បើយ៤នាក់ហើយ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់នឹងថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤នាក់ បានព្យាបាលជាសះស្បើយចំនួន១១៧នាក់ ស្លាប់៣នាក់ និង៣៧៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងទីតាំងមួយចំនួនទៀត។

  • ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅ ស្រុកស្វាយអន្ទរ ចំនួន១០នាក់, ស្រុកស៊ីធរកណ្ដាលចំនួន៦នាក់, ស្រុកមេសាងចំនួន ៥នាក់, ស្រុកពារាំង ចំនួន ៥នាក់, ស្រុកបាភ្នំ ចំនួន ៣នាក់, ស្រុកព្រះសេ្តច ចំនួន ៣នាក់ និងស្រុកកញ្ជ្រៀច ម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៤៤នាក់ មានអ្នកស្លាប់ចំនួន១១នាក់ និងនៅសល់៥០១នាក់កំពុងទទួលការព្យាបាល។

  • កម្ពុជាសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានជាង៣លាននាក់

    កម្ពុជាសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានជាង៣លាននាក់

    កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនប្រជាពលរដ្ឋបានជាង៣លាននាក់គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១។ យោងតាមទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរបង្ហោះនៅរាត្រីថ្ងៃទី១៤ខែ មិថុនានេះថា “គិតត្រឹមល្ងាចថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះ យើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល”។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់រង្វាន់ជូន អ្នកស្រី ស៊ុ សំអឿន ដូចគ្នានឹងមនុស្សដែលទទួលការចាក់វ៉ាក់សាំង ទី១លាន មនុស្សទី២លាន ជាជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងប្រគល់រង្វាន់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់៕i

  • លោក បូរីស ចនសុន ពន្យារពេលអនុវត្តវិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩នៅអង់គ្លេស ខណៈដែលករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌានៅតែកើនឡើង

    លោក បូរីស ចនសុន ពន្យារពេលអនុវត្តវិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩នៅអង់គ្លេស ខណៈដែលករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌានៅតែកើនឡើង

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសនៅល្ងាចថ្ងៃចន្ទម្សិលមិញថា ចក្រភពអង់គ្លេសនឹងមិនបន្ធូរបន្ថយវិធានការរឹតត្បិតទាំងអស់របស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ។ ការសម្រេចចិត្តខាងលើនេះមានន័យថា ការរក្សាគម្លាតសង្គម និង ការកំណត់ចំនួនមនុស្សប្រមូលផ្តុំគ្នា ព្រមទាំងការធ្វើការងារពីផ្ទះ នឹងបន្តរហូតយ៉ាងហោចណាស់ជិតឆ្លងខែផ្សេងទៀត ។ គិតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីមានឈ្មោះថា Delta ដែលត្រូវបានគេរកឃើញដំបូងនៅឥណ្ឌា បានបង្ខំអោយរដ្ឋាភិបាលអង់គ្លេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបើកប្រទេសឡើងវិញ ដោយខ្លាចមានគ្រោះថ្នាក់ដល់កម្មវិធីចាក់វ៉ាក់សាំង ។ គួរកត់សម្គាល់ ក្រសួងសុខាភិបាលសាធារណៈអង់គ្លេស (PHE) បានរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ដែលមកទល់ពេលនេះ បានរ៉ាប់រងករណីឆ្លងថ្មីៗរហូតដល់៩០ភាគរយនៅក្នុចក្រភពអង់គ្លេស ។ ទន្ទឹមគ្នា អ្នកជំនាញមួយចំនួនបាននិយាយថា អង់គ្លេសបានចាប់ផ្តើមរួចទៅហើយ ចំពោះរលកទី៣នៃការឆ្លងវីរុសកូវីដ១៩ ៕ ប្រភព៖ CGTN

  • អាជ្ញាធរខេត្តកោះកុងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី១៦១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកោះកុងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី១៦១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេសរហ័ស (Rapit Test ) រកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៦១នាក់ ដែលបានឆ្លងនៅផែស្ងួតនាងកុក និងរោងចក្រយ៉ាសាគិ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បញ្ជាក់ថា គិតត្រឹមម៉ោង៥និង៣០នាទីថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ការឆ្លងយ៉ាងរហ័សក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ផ្តើមចេញពី បុរសឈ្មោះ ង៉ែត តន ជាបុគ្គលិកបម្រើការងារនៅកំពង់ផែស្ងួតនាងកុក ដែលជាប់ពាក់ព័ន្ធនឹងតៃកុងរថយន្តដឹកជញ្ជូនឥវ៉ាន់មកពីប្រទេសថៃ និងអ្នករថយន្តតាក់ស៊ីដែលចរាចរណ៍ឯកសារមកពីរាជធានីភ្នំពេញ និងបុរសឈ្មោះ ម៉ិល ម៉ុត ទៅអាហារដ្ឋាន ចែ ឆយ ហួសវិទ្យាល័យចាំយាម។ អ្នកជំងឺកូវីដ-១៩ទាំង១៦១នាក់ ត្រូវបានដឹកជញ្ជូន ទៅកាន់សាលាវិទ្យាល័យ ហ៊ុន សែន ចាំយាម ដើម្បីធ្វើចត្តាឡីស័ក ចំពោះអ្នកមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធ។ យោងតាមអាជ្ញាធរខេត្តកោះកុងនៅថ្ងៃទី១៤មិថុនា ក៏មានអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន១៨នាក់ផងដែរ។ បច្ចុប្បន្នខេត្តកោះកុងមានអ្នកឆ្លងជំងឺកូវីដសរុបជាង២០០នាក់ ហើយបើគិតចាប់ពីថ្ងៃទី២២ឧសភាមក។

  • ការធ្វើតេស្តនៅសហរដ្ឋអាមេរិកបង្ហាញថា វ៉ាក់សាំង Novavax មានប្រសិទ្ធភាពរហូតដល់៩០ភាគរយប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី

    ការធ្វើតេស្តនៅសហរដ្ឋអាមេរិកបង្ហាញថា វ៉ាក់សាំង  Novavax មានប្រសិទ្ធភាពរហូតដល់៩០ភាគរយប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី

    អាមេរិក៖ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ Novavax ​នៅ​ថ្ងៃច​ន្ទនេះ បានប្រកាសពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​គ្លីនិក​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​​នៅសហរដ្ឋ​អាមេរិក ដោយ​បាន​រកឃើញ​ថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពរហូតដល់៩០ភាគរយ ក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី ។ ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន២ម៉ឺន៩ពាន់៩៦០​នាក់ វ៉ាក់សាំង​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​​ទូ​ទៅ​​គឺ​៩០.៤​ភាគរយ ដែល​ស្មើ​នឹង​វ៉ាក់សាំង​ Pfizer និង​ Moderna ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​​​​វ៉ាក់សាំង​១​ដូស​ Johnson & Johnson ។ វ៉ាក់សាំង Novavax បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​១០០ភាគរយ​​ការពារ​​មិនអោយ​ឈឺ​ធ្ងន់ ។ បើតាមការក្រុមហ៊ុន Novavax នោះ តាមរយៈការសិក្សាលើអ្នកស្ម័គ្រចិត្តជិត៣ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ក្រុមហ៊ុនខ្លួននឹងបញ្ជូនឯកសារដើម្បីស្នើសុំការប្រើប្រាស់ក្នុងករណីបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅត្រីមាសទី៣ឆ្នាំ២០២១នេះ ។ យ៉ាងណាមិញ បើតាមនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន លោក Stanley Erck បាន​ទទួល​ស្គាល់​ថា វ៉ាក់សាំង​ Novavax ប្រហែល​ជា​អាច​ទទួល​បាន​ការ​​អនុញ្ញាត​ប្រើ​ដំបូង​នៅ​កន្លែង​ផ្សេង ។ ក្រុម​​ហ៊ុន​ក៏​បាន​ដាក់​ពាក្យ​ដើម្បី​ស្នើ​សុំ​ការ​អនុញ្ញាត​ប្រើ​ប្រាស់​បន្ទាន់​នៅ​ ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប ឥណ្ឌា និង​កូរ៉េ​ខាង​ត្បូង​ផងដែរ ៕ ប្រភព៖ CNA

  • មន្ទីរពេទ្យទីក្រុងបាងកក របស់ប្រទេសថៃ ផ្អាកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសារតែបញ្ហាខ្វះវ៉ាក់សាំង

    មន្ទីរពេទ្យទីក្រុងបាងកក របស់ប្រទេសថៃ ផ្អាកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសារតែបញ្ហាខ្វះវ៉ាក់សាំង

    ថៃ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ប្រទេសថៃថ្មីៗនេះ បានជួបប្រទះភាពច្របូកច្របល់ក្នុងរាជធានី ក្រោយមន្ទីរពេទ្យយ៉ាងតិច២០នៅទីក្រុងបាងកកបានពន្យាពេលណាត់ចាក់ក្នុងសប្តាហ៍នេះ ដោយសារតែខ្វះវ៉ាក់សាំង ។ ការប្រកាសរបស់មន្ទីរពេទ្យ បានធ្វើឡើងនៅលើទំព័រ Facebook របស់ពួកគេ ខណៈដែលកម្មវិធីកក់វ៉ាក់សាំងក្នុងទីក្រុងបាងកក ក៏បានផ្ញើសារផងដែរថា ការណាត់ចាក់ក្រោយថ្ងៃអង្គារនឹងត្រូវពន្យារពេល ទោះក្រុមមន្រ្តីព្យាយាមធានាដល់សាធារណៈជនជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ។ រដ្ឋមន្រ្តីសុខាភិបាលថៃលោក Anutin Charnvirakul បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា ប្រហែលជាមានការភាន់ច្រលំ ពីព្រោះមន្ទីរពេទ្យឯកជនមិនត្រូវបានត្រួតពិនិត្យ ជាមួយរដ្ឋបាលក្រុងបាងកកទេ ។ យុទ្ធនាការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំរបស់ប្រទេសថៃ គឺពឹងផ្អែកទៅលើវ៉ាក់សាំងចំនួន៦១លានដូសពីក្រុមហ៊ុន AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience ។ យ៉ាងណាមិញ ក្រុមហ៊ុន AstraZeneca និង Siam Bioscience មិនបានឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មានរ៉យទ័រ សុំការអត្ថាធិប្បាយអំពីការពន្យារពេលផលិតកម្មនោះទេ ទោះបីជាក្រុមហ៊ុនផលិតថ្នាំអង់គ្លេស – ស៊ុយអែតមួយនេះនិយាយថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ស្តីពីការចែកចាយវ៉ាក់សាំងក៏ដោយ ៕ ប្រភព៖ Reuters

  • អាជ្ញាធរខេត្តឧត្ដរមានជ័យ ផ្អាកជាបណ្ដោះអាសន្នអាជីវកម្មចំនួន ៥កន្លែង ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីកូវីដ-១៩ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ

    អាជ្ញាធរខេត្តឧត្ដរមានជ័យ ផ្អាកជាបណ្ដោះអាសន្នអាជីវកម្មចំនួន ៥កន្លែង  ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីកូវីដ-១៩ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ

    ១. បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅមនុស្សចាស់ និងកុមារ វេជ្ជបណ្ឌិត អ៊ុ សួយ២. បន្ទប់ពិគ្រោះ និងព្យាបាល វេជ្ជបណ្ឌិត សុង អ៊ូឡាយ៣. មន្ទីរសម្រាកព្យាបាល មាន សុខ៤. បន្ទប់ពិគ្រោះ និងព្យាបាល វេជ្ជបណ្ឌិត ហេង គឹមយី៥. ហាងអ្នកលក់កាហ្វេឈ្មោះ នូ ភារ៉ុម ភេទប្រុស អាយុ ៤៨ឆ្នាំ។

  • រដ្ឋបាលខេត្តសៀមរាប បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករនៅផ្សារលើធំថ្មី ត្រូវប្ដូរវេនគ្នា ដើម្បីជៀសវាងការប្រមូលផ្តុំមនុស្សច្រើនទាំងនៅក្នុង និងក្រៅផ្សារ

    រដ្ឋបាលខេត្តសៀមរាប បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករនៅផ្សារលើធំថ្មី ត្រូវប្ដូរវេនគ្នា ដើម្បីជៀសវាងការប្រមូលផ្តុំមនុស្សច្រើនទាំងនៅក្នុង និងក្រៅផ្សារ

    រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករនៅផ្សារលើធំថ្មី ត្រូវប្ដូរវេនគ្នា ដើម្បីជៀសវាងការប្រមូលផ្តុំមនុស្សច្រើនទាំងនៅក្នុង និងក្រៅផ្សារ។