-
ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៩នាក់

-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ រកឃើញករណីឆ្លងថ្មី ៤២៦នាក់ (មានវីដេអូ)

-
កម្ពុជាមានអ្នកជាសះស្បើយ ៧៦០នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៤២៦នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់ បន្ថែមទៀតនៅថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១០មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៩មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤២៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៤៦នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៩មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៦០នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៩មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៦ពាន់៦៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៩ពាន់៨០៧នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១១នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣០០នាក់ហើយ។
-
រដ្ឋមន្រ្តីសុខាភិបាលវៀតណាម៖ វៀតណាមកំពុងដំណើរការទិញវ៉ាក់សាំង Pfizer ដើម្បីចាក់ដល់កុមារមានអាយុពី១២ ដល់ ១៨ឆ្នាំ

វៀតណាម៖ រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក Nguyen Thanh Long ត្រូវបានសារព័ត៌មានដកស្រង់សម្តីចុះផ្សាយថា វៀតណាមកំពុងដំណើរការស្នើសុំទិញវ៉ាក់សាំងបង្កាជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដើម្បីចាក់ដល់កុមារមានអាយុពី ១២ ដល់ ១៨ឆ្នាំ ។ រដ្ឋមន្រ្តីសុខាភិបាលវៀតណាមរូបនេះបានប្រកាសខាងលើ ក្នុងអំឡុងពេលប្រជុំការងារដាច់ដោយឡែកជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី បារាំង និងស្វីស នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។ នៅក្នុងជំនួបជាមួយឯកអគ្គ រដ្ឋទូតអូស្ត្រាលី លោក Long បានស្នើសុំប្រាក់ចំនួន ១៣.៥លានដុល្លារអូស្រ្តាលី ចេញពីថវិកាជំនួយ៤០លានដុល្លារអូស្រ្តាលីដល់វៀតណាម ក្នុងការបញ្ជារទិញវ៉ាក់សាំងសម្រាប់កុមារ ។ យោងតាមប្រភពពីអ្នកការទូតបានអោយដឹងថា អូស្ត្រាលីកំពុងផលិតវ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយពេលនេះ រដ្ឋាភិបាលអូស្រ្តាលីកំពុងពិចារណាផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសវៀតណាមក្នុងរយៈពេលកន្លះឆ្នាំទៀត ៕ ប្រភព៖ Vietnam Inside
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤០នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ នៅស្រុកព្រះសេ្តច ចំនួន ១៨នាក់, ស្រុកពាមរក៍ចំនួន៦នាក់, ស្រុកកំពង់ត្របែកចំនួន៤នាក់, ស្រុកពារាំង ចំនួន៤នាក់, ស្រុកកំចាយមារចំនួន៣នាក់, ស្រុកពាមជរ ចំនួន ២នាក់, ស្រុកពោធិ៍រៀងចំនួន២នាក់ និងស្រុកមេសាងម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី៩មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៧៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣១៣នាក់ មានអ្នកស្លាប់ចំនួន ៨នាក់ និងនៅសល់៤៦១នាក់កំពុងទទួលការព្យាបាល។
-
រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់តំបន់ក្រហម នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម តំបន់លឿងទុំ នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម និងតំបន់លឿង នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។ សេចក្តីសម្រេចនេះ មានចែងពីការហាមឃាត់ និងករណីលើកលែង ព្រមទាំងការផ្តន្ទាទោសដាក់ពន្ធនាគារ ឬការពិន័យជាប្រាក់ ចំពោះបុគ្គលដែលល្មើសមិនអនុវត្ត។ ខ្លឹមសារសង្ខេបដើម្បីងាយស្រួលក្នុងការចូលរួមអនុវត្ត រដ្ឋបាលខេត្តជូនដំណឹងនាពេលខាងមុខ។
-
សម្ដេចក្រឡាហោម ស ខេង បានណែនាំវិធាន ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

-
ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៩នាក់ និងជាសះស្បើយចំនួន ១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា នៅថ្ងៃទី៩មិថុនាឆ្នាំ២០២១ ខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ នៅស្រុកស្រុកសូទ្រនិគម១១នាក់, ស្រុកជីក្រែង២៤នាក់, នៅក្រុងសៀមរាប៦នាក់ និងអ្នកធ្វើដំណើរមកពីប្រទេសថៃចំនួន៨នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី៩មិថុនា បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១២នាក់ផងដែរ។ អ្នកជាសះស្បើយទាំង១២នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ គិតត្រឹមថ្ងៃទី៩មិថុនាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៩៨នាក់ បានព្យាបាលជាសះស្បើយចំនួន១០៣នាក់ ស្លាប់២នាក់ និង១៩៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
-
អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យកើនឡើងដល់១៥នាក់

គិតត្រឹមថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រកាសថា មានស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងខេត្តនេះ ចំនួន១៥នាក់។ យោងតាមមន្រ្តីមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថាក្នុងចំណោមអ្នកស្លាប់មានជនបរទេស ឌែលក្នុងនោះជនជាតិឥណ្ឌូណេស៊ី២នាក់ និងថៃ១នាក់ ហើយអ្នកស្លាប់ភាគច្រើនជាមនុស្សចាស់ ដែលបានឈឺ និងស្លាប់មុនមកដល់ពេទ្យ។ ក្នុងពេលនេះដែរអាជ្ញាធរ នៅតែរក្សាទីតាំងភូមិសាស្រ្តជើងភ្នំបាក់ ក្នុងក្រុងសិរីសោភ័ណ ជាទីកន្លែងបូជាសពផងដែរ។
-
រកឃើញអ្នកកើតជំងឺគូវិដ 19 ថ្មីចំនួន៤នាក់នៅក្នុងចំណតរថយន្តផ្សារលើស្ថិតក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះយោងតាមការបញ្ជាក់ពីអាជ្ញាធរក្រុងកំពង់ឆ្នាំង បានបិទបរិវេណបេនឡានផ្សារលើទាំងស្រុងជាបណ្ដោះអាសន្នដោយសាររកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបន្ថែមចំនួន៤នាក់ ជាគ្រួសារតែមួយ មានទីលំនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ក្នុងនោះមានបុរសម្នាក់ជាអ្នករត់តាក់ស៊ីនៅបេនឡានផ្សារលើ កូនពីរនាក់នឹងម្ដាយចិញ្ចឹមម្នាក់លក់បាយនៅក្នុងបេនឡានផ្សាលើ ក្នុងក្រុងកំពង់ឆ្នាំង។ដូច្នេះសូមបងប្អូនមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសអ្នកដែលបានពាក់ព័ន្ធត្រូវរួសរាន់ទៅប្រឹក្សាជាមួយគ្រូពេទ្យនិងពិនិត្យសំណាកជាបន្ទាន់ ជៀសវាងការឆ្លងរាលដាលក្នុងគ្រួសារ និងសហគមន៍យើង៕