Category: Covid-19

  • ក្រសួងសុខាភិបាលបង្ហាញទីតាំង និងកម្មវិធីចាក់វ៉ាក់សាំងនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ

    ក្រសួងសុខាភិបាលបង្ហាញទីតាំង និងកម្មវិធីចាក់វ៉ាក់សាំងនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ

    ប្រជាពលរដ្ឋ រស់នៅខណ្ឌដូនពេញ អាចទៅចាក់វ៉ាក់សាំង ដូសទី១ ចាប់ពីថ្ងៃ១០ មិថុនា ដល់ថ្ងៃទី២៣ មិថុនា ២០២១ និងដូសទី២ ចាប់ពីថ្ងៃទី២៥ មិថុនា ដល់ថ្ងៃទី៨ កក្កដា ២០២១។ ចំពោះអ្នកដែលត្រូវទៅចាក់វ៉ាក់សាំង ត្រូវទៅជួបអាជ្ញាធរមូលដ្ឋានដើម្បីទទួលយកលិខិតអញ្ជើញជាមុនសិន។

  • ក្រសួងសុខាភិបាល បង្ហាញទីតាំង និងកម្មវិធីចាក់វ៉ាក់សាំងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    ក្រសួងសុខាភិបាល បង្ហាញទីតាំង និងកម្មវិធីចាក់វ៉ាក់សាំងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    ប្រជាពលរដ្ឋ រស់នៅខណ្ឌជ្រោយចង្វារ អាចទៅចាក់វ៉ាក់សាំង ដូសទី១ ចាប់ពីថ្ងៃ១០ មិថុនា ដល់ថ្ងៃទី២៣ មិថុនា ២០២១ និងដូសទី២ ចាប់ពីថ្ងៃទី២៥ មិថុនា ដល់ថ្ងៃទី៨ កក្កដា ២០២១។ ចំពោះអ្នកដែលត្រូវទៅចាក់វ៉ាក់សាំង ត្រូវទៅជួបអាជ្ញាធរមូលដ្ឋានដើម្បីទទួលយកលិខិតអញ្ជើញជាមុនសិន។

  • ប្រជាពលរដ្ឋជាង ២លាន ៧សែន ៧ម៉ឺននាក់បានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ២លាន ៧សែន ៧ម៉ឺននាក់បានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៨មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២លាន៧សែន៧ម៉ឺន៤៣៧នាក់ហើយដែលស្មើនឹង២៧,៧០%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន២សែន៣ម៉ឺន៥ពាន់១៤៨នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា រយៈពេល៣៩ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន៩៩ម៉ឺន៣ពាន់៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន៧៥ម៉ឺន៥ពាន់៥៧៦នាក់។ របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជាង៩៩ម៉ឺននាក់នោះ មានចំនួន៦ខណ្ឌដែលជាអតីតតំបន់ក្រហម រួមមាន ណ្ឌមានជ័យចាក់បាន១៩ម៉ឺន៧៣៦នាក់, ខណ្ឌដង្កោ ចាក់បាន១៤ម៉ឺន៣ពាន់២៦៩នាក់, ខណ្ឌកំបូល ចាក់បាន១១ម៉ឺន៣ពាន់៧៩០នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន៣៤ម៉ឺន៧ពាន់៤៧៩នាក់, ខណ្ឌឫស្សីកែវ ចាក់បាន១១ម៉ឺន៤ពាន់៧៧៥នាក់ និងខណ្ឌទួលគោក ចាក់បាន៨ម៉ឺន៣ពាន់៨៥៣នាក់។

  • សហរដ្ឋអាមេរិកចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរមកពីប្រទេស និងដែនដីចំនួន១១០

    សហរដ្ឋអាមេរិកចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរមកពីប្រទេស និងដែនដីចំនួន១១០

    អាមេរិក៖ មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ចេញ​​អនុសាសន៍​​ស្តី​ពី​​ការ​បន្ធូរ​បន្ថយការរឹតបន្តឹងលើការ​​​ធ្វើ​ដំណើរ​មកពី​ប្រទេស និង​​ដែន​ដី​​ជាង​១១០​នៅជុំ​វិញ​ពិភពលោក ក្នុងនោះរួមមានសង្ហិបុរីផងដែរ ។ ការ​វាយ​តម្លៃ​ថ្មី​​របស់មជ្ឈមណ្ឌល CDC ដែលចេញផ្សាយដំបូងដោយសារព័ត៌ មានរ៉យទ័រ និង​នៅ​លើ​គេហទំព័រ​របស់​ខ្លួនបានអោយដឹងថា ​ប្រទេស​ចំនួន​៦១​​បាន​ធ្លាក់​​ដល់​កម្រិត​ទាប​ពីកម្រិត​ខ្ពស់​របស់​ខ្លួន “កម្រិត​៤” ​ដែល​បានលើក​ទឹក​ចិត្ត​អោយ​​មាន​ការ​ធ្វើ​ដំណើរ​ទាំង​អស់សម្រាប់​​អ្នក​​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់ ។ បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌល CDC នោះ ប្រទេស​ និង​​ដែន​ដី​ចំនួន​៥០​បន្ថែមទៀត​​ត្រូវ​បាន​ទម្លាក់​មក​នៅ​​​​ត្រឹម ​​​«កម្រិត១ ឬ​កម្រិត​២» ។ បណ្តា​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់ហានិភ័យ​​​ឆ្លង​កូវីដ-១៩​ទាប​ឥឡូវ​​មាន​ប្រទេស​សិង្ហបុរី អ៉ីស្រាអែល កូរ៉េ​ខាង​ត្បូង អ៊ីស្លង់ បេលីលី និង​អាល់បានី ។ ក្នុង​ចំណោម​ប្រទេស​ដែលឥឡូវ​នេះ​​ស្ថិត​នៅ​ក្នុង​បញ្ជី ​«កម្រិត​៣» ​មានបារាំង អេក្វាទ័រ ហ្វីលីពីន អាហ្វ្រិក​ខាង​ត្បូង កាណាដា ម៉ិកស៊ិក រុស្ស៊ី អេស្ប៉ាញ ស្វិស តួកគី អ៊ុយក្រែន ហុងឌុយរ៉ាស ហុងគ្រី និង​អ៊ីតាលី ៕ ប្រភព៖ CNA

  • ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី៨ មិថុនា ខេត្តបានរកឃើញមនុស្សចំនួន ៣០នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន ១៥នាក់ជាករណីឆ្លងក្នុងសហគមន៍ និង១៥នាក់ជាអ្នកដំណើរមកពីប្រទេសថៃ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះមាននៅស្រុកកំរៀងចំនួន១៣នាក់, ស្រុកសំពៅលូនចំនួន៨នាក់, ស្រុករុក្ខគិរីចំនយន២នាក់, ស្រុកបាណន់ចំនួន៥នាក់, ស្រុមម៉ោងឬស្សីម្នាក់ និងមកពីខេត្តប៉ៃលិនម្នាក់។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី៨មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន ៥នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី៨មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៤៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១៦២នាក់ មានអ្នកស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន២៧៩នាក់៕

  • ថៃមើលឃើញអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន៣៥នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៦៨០ករណីទៀតនៅក្នុងថ្ងៃពុធនេះ

    ថៃមើលឃើញអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន៣៥នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៦៨០ករណីទៀតនៅក្នុងថ្ងៃពុធនេះ

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃពុធនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយ សារជំងឺកូវីដ១៩ចំនួន៣៥នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១ពាន់៣៣២នាក់ ។  ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២ពាន់៦៨០ករណីទៀតផងដែរ ដែលនាំឲ្យករណីសរុបកើនដល់១៨ម៉ឺន៤ពាន់៨២៨ករណី ។ ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២ពាន់៤រយករណីគឺជាប្រជាជនទូទៅ និង២៨០ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។ ដោយឡែកអ្នកជំងឺ៤ពាន់២៥៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ គួរកត់សម្គាល់ ចាប់តាំងពីថ្ងៃទី០១ ខែមេសា នៅពេលផ្ទុះរលកទី៣នៃការចម្លងវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗសរុប១៥ម៉ឺន៦ពាន់៣៦៥ករណី និងអ្នកជំងឺ១០ម៉ឺន៨ពាន់៨២៦នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៦ម៉ឺននាក់ និងជាសះស្បើយ១៥៨លាន១៤ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៦ម៉ឺននាក់ និងជាសះស្បើយ១៥៨លាន១៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៤លាន៧៤ម៉ឺន៦ពាន់៨៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៦ម៉ឺន២ពាន់៨៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៨លាន១៤ម៉ឺន៩ពាន់៦១០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២៤ម៉ឺន២ពាន់៨៦៦នាក់ ស្លាប់ចំនួន៦១ម៉ឺន៣ពាន់៥២នាក់ និងជាសះស្បើយចំនួន២៨លាន២២ម៉ឺន៨៦៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៨ម៉ឺន៨ពាន់១៧៦នាក់ ស្លាប់៣៥ម៉ឺន៣ពាន់៥៥៧នាក់ និងជាសះស្បើយ២៧លាន៤៩ម៉ឺន៦ពាន់១៩៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៣ម៉ឺន៨ពាន់២៦០នាក់ ស្លាប់ចំនួន៤៧ម៉ឺន៧ពាន់៣០៧នាក់ និងជាសះស្បើយ១៥លាន៤៩ម៉ឺន៤ពាន់៧១នាក់ ៕ ប្រភព៖ worldometers

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៨មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានក្នុងស្រុកចំនួន៧ គឺស្រុកបាភ្នំ ចំនួន៧នាក់, ស្រុកពាមជរ ចំនួន ៤នាក់, ស្រុកមេសាង ចំនួន ៣នាក់, ស្រុកពាមរក៍ ម្នាក់, ស្រុកព្រះសេ្តចម្នាក់, ស្រុកពោធិ៍រៀងម្នាក់, ស្រុកពារាំងម្នាក់ និង ទៅខេត្តកណ្ដាលម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី៨មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៧៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣១៣នាក់ មានអ្នកស្លាប់ចំនួន៨នាក់ និងនៅសល់៤២១នាក់កំពុងទទួលការព្យាបាល។

  • រដ្ឋាភិបាលចិនសម្រេចផ្តល់និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជាចំនួន៥លានដូស

    រដ្ឋាភិបាលចិនសម្រេចផ្តល់និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជាចំនួន៥លានដូស

    រដ្ឋាភិបាលចិនសម្រេចផ្តល់និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជាចំនួន៥លានដូសនៅក្នុងខែនេះ៕

  • វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប២លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ

    វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប២លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ

    រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប២លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខជាបន្ដបន្ទាប់ ៕