-
ទីបំផុត! ចិនអនុម័តអោយប្រើវ៉ាក់សាំង Sinovac សម្រាប់ករណីបន្ទាន់ទៅលើកុមារ និងមនុស្សវ័យជំទង់ (មានវីដេអូ)

ចិន៖ ទីបំផុតចិនអនុម័តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac Biotech សម្រាប់ករណីបន្ទាន់ទៅលើកុមារ និងមនុស្សវ័យជំទង់មានអាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ ។ ប្រធានក្រុមហ៊ុន Sinovac លោក យិន វៃតុង (Yin Weidong) ប្រាប់ទូរទស្សន៍រដ្ឋចិនថា សម្រាប់ពេលវេលាកំណត់ដែលអាចចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Sinovac ទៅលើក្រុមមនុស្សអាយុ ៣ឆ្នាំ ដល់ ១៧ឆ្នាំ ខាងលើនេះបាន គឺអាស្រ័យទៅលើការអនុញ្ញាតពីអាជ្ញាធរចិន ដោយសមស្របទៅតាមយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង ។ លោក យិន បន្ថែមថា មនុស្សវ័យចំណាស់មានអាទិភាពជាងក្មេងៗ ក្នុងការទទួលបានវ៉ាក់សាំង COVID-19 ព្រោះមនុស្សវ័យចំណាស់ងាយធ្លាក់ខ្លួនឈឺធ្ងន់ នៅក្រោយឆ្លងជំងឺនេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមិថុនានេះ ចិនបានចាក់វ៉ាក់សាំងសរុបជាង ៧២៣.៥លានដូសរួចហើយជូនដល់ប្រជាជនរបស់ខ្លួន ខណៈដែលកន្លងមកនេះវ៉ាក់សាំងនានានៅប្រទេសចិន ត្រូវបានអនុញ្ញាតអោយចាក់តែទៅលើមនុស្សអាយុ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ ៕ ប្រភព៖ CNA
-
ប្រធានាធិបតីរុស្ស៊ីជំរុញអោយពិភពលោករួបរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសម្លាប់ជីវិតមនុស្សកើនឡើងជាង៣លាននាក់ (មានវីដេអូ)

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអះអាងពីភាពចាំបាច់ដែលពិភពលោកត្រូវការរួបរួមគ្នា សំដៅបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ លោក ពូទីន បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានអន្តរជាតិ តាមរយៈវីដេអូខុនហ្វ្រិនចេញពីសន្និបាតសេដ្ឋកិច្ចពិភពលោកលើកទី២៤ក្នុងទីក្រុង សេនត៍ ភីធើស៍ប៊ឺក ថា ពិភពលោកទាំងមូលមិនទាន់ឆ្លងផុតភាពលំបាក និងការរឹតបន្តឹងទាំង ឡាយ ដែលបង្កឡើងដោយជំងឺ COVID-19 នៅឡើយទេ ហើយលទ្ធផលប្រកប ដោយប្រសិទ្ធភាពនានាអាចសម្រេចទៅបាន លុះត្រាណាតែមានកិច្ចសហប្រតិ បត្តិការរួមមួយ ។ នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះថែមទាំងបានសង្កត់ធ្ងន់ផងដែរថា ផលប្រយោជន៍សេដ្ឋកិច្ចមិនគួរលើកឡើងជាអាទិភាពនោះឡើយនៅក្នុងចំណុចនេះ ពីព្រោះយើងត្រូវគិតអំពីបញ្ហាមនុស្សជាតិជាចម្បង ហើយត្រូវតស៊ូប្រយុទ្ធដើម្បីវិស័យសុខាភិបាល និងជីវភាពរស់នៅរបស់ប្រជាជន ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៣លាន៣២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧២ម៉ឺននាក់ និងជាសះស្បើយ១៥៦លាន៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៣លាន៣២ម៉ឺន៨ពាន់៩៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧២ម៉ឺន៧ពាន់៦៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៦លាន៧ម៉ឺន៥ពាន់៤០១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៩ម៉ឺន២ពាន់២៣នាក់ ស្លាប់ចំនួន៦១ម៉ឺន២ពាន់២៤០នាក់ និងជាសះស្បើយចំនួន២៨លាន៥ម៉ឺន៤ពាន់៩៩៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៦៩ម៉ឺន៤ពាន់៨៧៩នាក់ ស្លាប់៣៤ម៉ឺន៤ពាន់១០១នាក់ និងជាសះស្បើយ២៦លាន៧៩ម៉ឺន៥ពាន់៥៤៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៨៤ម៉ឺន១ពាន់៩៥៤នាក់ ស្លាប់ចំនួន៤៧ម៉ឺន៩៦៨នាក់ និងជាសះស្បើយ១៥លាន២៣ម៉ឺន៩ពាន់៦៩២នាក់ ៕ ប្រភព៖ worldometers
-
ចិនអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac លើកុមារ និងវ័យជំទង់ ចាប់ពី ៣ដល់១៧ឆ្នាំ

អាជ្ញាធរចិនបានអនុម័តប្រើប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Sinovac ក្នុងករណីបន្ទាន់ហើយទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ នេះបើតាមការបញ្ជាក់របស់លោក Yin Weidong ប្រធានក្រុមហ៊ុន Sinovac ប្រាប់ទូរទស្សន៍រដ្ឋចិន ចេញផ្សាយដោយ CGTN នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១៕
-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី៥ មិថុនា ឆ្នាំ២០២១

របាយការអ្នកឆ្លងកូវីដសម្រាប់ថ្ងៃទី 05 ខែមិថុនា ឆ្នាំ២០២១-ឆ្លងថ្មី 538 ករណី-ឆ្លងក្នុងសហគមន៏ 509 នាក់។-នាំចូលពីបរទេស 29នាក់ ។-ជាសះស្បើយ 534 នាក់ ។-ស្លាប់ 10នាក់ ។សូមជម្រាបជូនថាចំនួនអ្នកឆ្លងកូវីតសរុបទូទាំងប្រទេស គិតត្រឹមថ្ងៃទី05 ខែមិថុនា ឆ្នាំ២០២១- អ្នកឆ្លងសរុប 33,613នាក់- អ្នកជាសះស្បើយសរុប 26,078 នាក់- អ្នកស្លាប់ 252 នាក់។
-
មូលនិធិវ៉ាក់សាំងកូវីដវៀតណាមប្រមូលបាន៤.៤លានដុល្លារ សប្តាហ៍ដំបូង

ក្នុងពេលមិនដល់១សប្តាហ៍ មូលនិធិវ៉ាក់សាំងកូវីដ១៩នៅវៀតណាមទទួលបានប្រាក់១០៣ពាន់លានដុង ឬ ៤.៤៤លានដុល្លារអាមេរិក។ ក្រសួងហិរញ្ញវត្ថុ ដែលគ្រប់គ្រងមូលនិធិ នឹងធ្វើឲ្យសាធារណជនបរិច្ចាគទាំងអស់ តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួង ឬ គេហទំព័ររតនាគារវៀតណាម។ ថវិការទាំំងនេះនឹងត្រូវប្រើប្រាស់សម្រាប់តែគោលដៅ២សំខាន់ គឺទិញវ៉ាក់សាំងពីក្រៅប្រទេស និង ផលិតវ៉ាក់សាំងក្នុងប្រទេស នេះបើតាមក្រសួងដដែល ចេញផ្សាយដោយ VNexpress កាលពីម្សិលមិញ។ វៀតណាមគ្រោងនឹងខិតខំធ្វើឲ្យមានវ៉ាក់សាំង១៥០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ៧០ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួន ក្នុងឆ្នាំ២០២១នេះ ដោយក្រសួងសុខាភិបាលធ្លាប់បានប្រកាសថា នឹងចំណាយប្រមាណ២៥.២ទ្រីលានដុង ឬ១ពាន់លានដុល្លារអាមេរិក។ ប្រភពមូលនិធិធំៗនឹងបានមកពីរដ្ឋាភិបាល ប៉ុន្តែគ្រប់ការបរិច្ចាគទាំងក្រុមអ្នករកស៊ី និងសាធារណជននឹងជួយបន្ថយបន្ទុក ហើយរដ្ឋាភិបាលនឹងដឹងគុណខ្លាំងចំពោះការជួយនេះ នេះបើតាមមន្ត្រីរតនាគារ។ ក្រុមហ៊ុនធំៗ បីឬបួនក្រុមហ៊ុនបានសន្យាថា នឹងចូលរួមជាង២.៣ទ្រីលានដុង ឬ ៩៩លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា វៀតណាមបានចាប់ផ្តើមចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨ មីនា ២០២១ ដោយប្រើប្រាស់វ៉ាក់សាំងអង់គ្លេស-ស៊ុយអ៊ែត AstraZeneca តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មផង និងជំនួយរបស់យន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកផង។ វៀតណាមមានវ៉ាក់សាំង AstraZeneca ប្រមាណ២.៥លានដូសហើយក្នុងដៃ តាមកម្មវិធីកូវ៉ាក់ និង AstraZeneca ៤០ម៉ឺនដូសទៀត ក្នុងចំណោមការបញ្ជាទិញសរុប ៣០លានដូស៕ ប្រភពពី VNexpress
-
ក្រុមហ៊ុន TRIMULIA Tower បានឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី ក្រុមហ៊ុន TRIMULIA Tower ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន TRIMULIA Tower ដែលបាននាំយកថវិកា មកឧបត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅតំបន់បិទខ្ទប់ (តំបន់ក្រហម) អ្នកជំងឺកូវីដ-១៩ ក្នុងក្រុងព្រះសីហនុ ការនាំយកថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ (តំបន់ក្រហម)ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត សង្ឃឹម…
-
រដ្ឋបាលខេត្តកែប ប្រកាសពីការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ

-
ប្រទេសអាស៊ានមួយព្រមានពីស្លាប់កុមារព្រោះកូវីដ១៩ កាន់តែច្រើន

ប្រទេសមួយនៅសហគមអាស៊ានបានព្រមានថា ចំនួនកុមារស្លាប់សារតែជំងឺកូវីដ១៩ និងធ្ងន់ធ្ងរ ក្នុងប្រទេស ខណៈ៥ខែមកនេះ មានកុមារស្លាប់៣នាក់ហើយ។ ប្រទេសមួយនេះគឺម៉ាឡេស៊ី ជាការព្រមានក្រោយពេលមានការផ្ទុះជំងឺនេះខ្លាំងវិញ ខណៈមានការបិទខ្ទប់ខ្លាំងក្លានោះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសបិទខ្ទប់២សប្តាហ៍ ចាប់ពីថ្ងៃទី១ដល់១៤ មិថុនា ខណៈដែលចំនួនឆ្លងថ្មីនិងអ្នកស្លាប់ព្រោះកូវីដកើនឡើងខ្លាំង គួរឲ្យកត់សម្កាល់ ជាពិសេស ពាក់ព័ន្ធនឹងវីរុសបម្លែងខ្លួនថ្មីមានកាន់តែច្រើន។ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសពីការស្លាប់កុមារបីនាក់ដោយសារតែកូវីដ១៩ អាយុនៅក្រោម៥ឆ្នាំ ក្នុងពេល៥ខែដំបូងនៃឆ្នាំ២០២១នេះ ស្មើនឹងចំនួនស្លាប់កុមារព្រោះជំងឺនេះពេញ១ឆ្នាំ២០២០ កន្លងទៅ។ ប្រភពបន្តថា ក្រៅពីនេះ នៅមានកុមារ២៧នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលមានវ័យក្រោម៥ឆ្នាំ ចំនួន១៩នាក់។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ រដ្ឋមន្ត្រីសុខាភិបាលបានប្រកាសថា មានកុមារជាង៨ម៉ឺននាក់នៅម៉ាឡេស៊ីបានឆ្លងជំងឺនេះ ចាប់ពីខែមករា ២០២០ ដល់ថ្ងៃទី៣០ ខែឧសភា ២០២១។ ម៉ាឡេស៊ី គិតត្រឹមម្សិលមិញ មានអ្នកឆ្លងសរុប ៥៩ម៉ឺន៥ពាន់នាក់ ស្លាប់៣០៩៦នាក់ ជាចំនួនខ្ពស់លំដាប់ទី៣ ក្នុងតំបន់ បន្ទាប់ពីឥណ្ឌូនេស៊ី និងហ្វីលីពីន។ កាលពីថ្ងៃពុធ ត្រឹម១ថ្ងៃ ស្លាប់ដល់១២៦នាក់ នៅម៉ាឡេស៊ី។ រដ្ឋមន្ត្រីសុខាភិបាលបាននិយាយកាលពីម្សិលមិញ បានព្រមានថា អ្នកស្លាប់ដោយសារកូវីដ១៩ អាចកើនដល់២៦០០០នាក់ នៅត្រឹមខែកញ្ញា ដោយផ្អែកតាមការសិក្សារបស់វិទ្យាស្ថានជាតិរបស់ខ្លួន៕ ប្រភពពី…
