Category: Covid-19

  • រដ្ឋបាលខេត្តប៉ៃលិន ប្រកាសអំពី ការរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥នាក់ និងព្យាបាល ជាសះស្បើយ ១នាក់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១

    រដ្ឋបាលខេត្តប៉ៃលិន ប្រកាសអំពី ការរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥នាក់ និងព្យាបាល ជាសះស្បើយ ១នាក់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១

    រដ្ឋបាលខេត្តប៉ៃលិន ប្រកាសអំពី ការរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥នាក់ និងព្យាបាល ជាសះស្បើយ ១នាក់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

  • អាជ្ញាធរខេត្តកំពត ប្រកាសថារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៨ករណី បន្ថែមទៀត

    អាជ្ញាធរខេត្តកំពត ប្រកាសថារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៨ករណី បន្ថែមទៀត

    នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៨នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍២០ កុម្ភះ។ បច្ចុប្បន្នរដ្ឋបាលខេត្តបានកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅនៅមណ្ឌលព្យាបាល និងមន្ទីរពេទ្យបង្អែកខេត្តកំពត៕

  • ក្រសួងយុត្តិធម៌ និងតំណាង UN ជួបពិក្សាគ្នាពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងច្បាប់ទាក់ទងនឹងជំងឺកូវីដ-១៩

    ក្រសួងយុត្តិធម៌ និងតំណាង UN ជួបពិក្សាគ្នាពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងច្បាប់ទាក់ទងនឹងជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានជួប ពិភាក្សាជាមួយ លោកស្រី PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងច្បាប់ទាក់ទងនឹងជំងឺកូវីដ-១៩។ គួរបញ្ជាក់ថាក្នុងកិច្ចពិភាក្សាដែលបានរៀបចំឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រៅពីមានការចូលរួម ពីសំណាក់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកជំទាវ PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក៏នៅមានការចូលរួមពីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងតំណាងអង្គការ UNICEFផងដែរ។ ក្រសួងយុត្តិធម៌បានឱ្យដឹងថាក្នុងជំនួបពិភាក្សានេះគឺ ពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្នុងក្របខណ្ឌនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ ដោយ៖ ម៉ាដេប៉ូ

  • រដ្ឋបាលខេត្តសៀមរាប ចេញប្រកាសបង្ហាញអត្តសញ្ញាណករណីអ្នកមានវិជ្ជមានជំងឺកូវី-១៩ ថ្មីចំនួន ៦នាក់ទៀត នៅថ្ងៃទី០៣ ខែមិថុនានេះ !

    រដ្ឋបាលខេត្តសៀមរាប ចេញប្រកាសបង្ហាញអត្តសញ្ញាណករណីអ្នកមានវិជ្ជមានជំងឺកូវី-១៩ ថ្មីចំនួន ៦នាក់ទៀត នៅថ្ងៃទី០៣ ខែមិថុនានេះ !

    រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបដល់សាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ:នេះ បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៦នាក់ទៀត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដែលមានរាយនាមដូចខាងក្រោម៖ ១- ឈ្មោះ មិត្ត ហ៊ន់ ភេទស្រី អាយុ៦៦ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។២- ឈ្មោះ ង៉ិក ង៉ុយ ភេទប្រុស អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។៣- ឈ្មោះ យឿម ឈូក ភេទស្រី អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។៤- ឈ្មោះ ហាង គុយ ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋាននៅភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។៥- ឈ្មោះ លឿម លាំ ភេទស្រី អាយុ២៦ឆ្នាំ អាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក…

  • រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន២៣នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន១១នាក់នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១នេះ

    រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន២៣នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន១១នាក់នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១នេះ

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅរសៀល ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន២៣នាក់ ថ្មីបន្ថែម។ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១០និងជាពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន១៣នាក់និងបានព្យាបាលអ្នកជម្ងឺជាសះស្បើយចំនួន១១នាក់ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ្ផហើយផងដែរ។       ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យបង្អែកស្រុកនានាផងដែរ។      សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៣២៦នាក់ ក្នុងនោះបានព្យាបាលឲ្យជាសះស្បើយ ចំនួន១១៦នាក់,ស្លាប់២ករណី និងបញ្ជូនឲ្យទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងអ្នកកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកស្រុក និង ខេត្តសរុបចំនួន ២០៨នាក់។       ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និង អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាល៕

  • ថៃ​ទិញ​វ៉ាក់សាំង​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​១​១​លាន​ដូ​ស​ទៀត​ ​​​

    ថៃ​ទិញ​វ៉ាក់សាំង​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​១​១​លាន​ដូ​ស​ទៀត​ ​​​

    រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បាន​ប្រកាស​ កាលពី​ថ្ងៃ​ទី​២​ ​មិថុនា​ ​២​០​២​១​ម្សិលមិញ​ថា​ ​ប្រទេស​លោក​នឹង​ទិញ​វ៉ាក់សាំង​ចិន​ ​ស៊ី​ណូ​វ៉ា​ក់​ ចំនួន​១​១​លាន​ដូ​ស​ទៀត​ ​ដោយ​ចាប់ផ្តើម​ដំណើរការ​ទិញ​ ចាប់ពី​ខែ​មិថុនា​នេះ​ទៅ​ ​ជា​ផ្នែក​មួយទៀត​នៃ​គម្រោង​ទិញ​វ៉ាក់សាំង​យ៉ាងតិច​១​០​០​លាន​ដូ​ស​ ​ចាក់​ជូន​ប្រជាពលរដ្ឋ​ថៃ​។​ ​លោក​ថា​ ​មកទល់​ពេលនេះ​ ​ថៃ​បាន​ទទួលការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ចិន ​ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​៥​.​៥​លាន​ដូ​ស​ហើយ​ ​និង​បាន​អំណោយ​៥​០​ម៉ឺន​ដូ​ស​ផ្សេងទៀត ពី​រដ្ឋាភិបាល​ចិន​ដែរ​។​ ​ប្រភព​បន្ថែម​ទៀត​ថា​ ​ស៊ី​ណូ​វ៉ា​ក់​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ឈាន​មុខ​ក្នុង​ការប្រើប្រាស់​នៅ​ប្រទេស​ថៃ​ ​ហើយ​ ​នឹង​បំពេញ​បន្ថែម​នូវ​ម​ហិច្ច​តា​ ​យ៉ាងតិច​១​០​០​លាន​ដូ​ស​។​ ​លោក​បន្ថែម​ទៀត​ថា​ ​ចាប់ពី​ថ្ងៃ​មិថុនា​ ​ដល់​សីហា​ ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​១​១​លាន​ដូ​ស​ទៀ​តនឹង​មកដល់​ ​ក្នុង​នោះ​ ​១​ខែ​ ​គ្រោង​មកដល់​២​.​៥​លាន​ដូ​ស​។​ ជា​ការ​កត់​សម្គាល់​ ​ការ​បញ្ជាទិញ​បន្ថែម​ទៀត​នេះ​ ​ក្រោយពេល​អង្គការសុខភាព​ពិភពលោក​បាន​ប្រកាសឲ្យប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ​ ​ជា​ករណី​បន្ទាន់​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែ​មិថុនា​៕​​

  • ចិន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចំនួនជា​ង​៧​០​០​លាន​ដូ​ស​ហើយ​

    ចិន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចំនួនជា​ង​៧​០​០​លាន​ដូ​ស​ហើយ​

    វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួនជា​ង​៧​០​០​លាន​ដូ​ស​ហើយ​ត្រូវ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ ​នៅ​ទូទាំង​ប្រទេស​ចិន​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ C​G​T​N ​នា​ល្ងាច​ថ្ងៃ​ទី​៣​ ​មិថុនា​ ​២​០​២​១​នេះ​។​ ​ទីភ្នាក់ងារ​មួយ​នេះ​បាន​ចេញផ្សាយ​ដោយ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន​៕​

  • ប្រជាពលរដ្ឋដែលបានទៅកន្លែងលាងឡាន Namas.K ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលបានទៅកន្លែងលាងឡាន Namas.K ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅកន្លែងឡាងឡាន Namas.K ដែលមានទីតាំងស្ថិតនៅផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំកាមន ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី៣១ឧសភា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ប្រជាពលរដ្ឋដែលបានទៅ ទីតាំងចំនួន ៣ក្នុងអគារ Exchange Square ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលបានទៅ ទីតាំងចំនួន ៣ក្នុងអគារ Exchange Square ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទិញទំនិញនៅផ្សារទំនើបឡាក់គី ព្រីមៀម, ឳសថស្ថាន ហ្គាឌៀន និងហាងនំប៉័ងដថក ស្ថិតនៅក្នុងអគារ Exchange Square ដែលមានទីតាំងស្ថិតនៅផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចន្លះពីម៉ោង៥ដល់ម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៨ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការបានបញ្ជាក់ថា អ្នកប៉ះពាល់នៅទីតាំងខាងលើបឡ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី៣មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • រដ្ឋាភិបាលឥណ្ឌាចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន៣០០លានដូសពីក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក (មានវីដេអូ)

    រដ្ឋាភិបាលឥណ្ឌាចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន៣០០លានដូសពីក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក (មានវីដេអូ)

    ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក បាយអូឡូជីខល-អ៊ី (Biological-E) ក្នុងការបញ្ជាទិញវ៉ាក់សាំង Covid-19 ចំនួន៣០០លានដូស ក្នុងតម្លៃ១៥ពាន់លានរ៉ូពី ឬស្មើនឹង២០៥.៦២លានដុល្លារ ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន បាយអូឡូជីខល-អ៊ី ដែលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុង ការធ្វើតេស្តដំណាល់កាលទី៣ អាចនឹងមានសម្រាប់ប្រើប្រាស់នៅប៉ុន្មានខែខាងមុខទៀត ។ កាលពីដើមខែឧសភាកន្លងទៅនេះ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន បាយអូឡូជីខល-អ៊ី លោកស្រី ម៉ាហ៊ីម៉ា ដាត្លា (Mahima Datla) បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនរបស់លោកស្រីមានផែនការផលិតវ៉ាក់សាំងអោយបានពី៧០ ទៅ ៨០លានដូសក្នុងមួយខែគិតចាប់ពីខែសីហាខាងមុខនេះ ៕ ប្រភព៖ CNA