Category: Covid-19

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៦០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៦០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃ៣១ឧសភា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន២ពាន់៩៤៨នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣១នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកងមាសម្នាក់, ស្រុកស្រីសន្ធរម្នាក់, ស្រុកបាធាយ៧នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកជើងព្រៃ១៦នាក់ និងអ្នកមកពីរាជធានីភ្នំពេញម្នាក់។ អ្នកជំងឺទាំង៣១នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៣១នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានឲ្យដឹងថា នៅថ្ងៃទី៣០ឧសភា ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៦០ក់ផងដែរ។ គិតត្រឹមថ្ងៃទី៣១ឧសភា ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន ៨៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៣១០នាក់ និងនៅសល់ ៥៧២នាក់កំពុងទទួលការព្យាបាល។

  • ខេត្តចំនួន៦ ទទួលបានអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយ:លោកជំទាវ ឱ វណ្ណឌីន

    ខេត្តចំនួន៦ ទទួលបានអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយ:លោកជំទាវ ឱ វណ្ណឌីន

    ខេត្តចំនួន៦ ទទួលបានអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយ:លោកជំទាវ ឱ វណ្ណឌីន នាំយកទៅប្រគល់ជូន ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ ៕

  • កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦១៦នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៧៥៣នាក់

    កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦១៦នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៧៥៣នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៣១ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦១៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣១នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៣០ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥៣នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៧១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៣ពាន់៣៨៩នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៦នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២២០នាក់ហើយ។

  • ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥០នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥០នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី៣១ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥០នាក់។ អ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅស្រុកត្រាំកក់២២នាក់, ស្រុកព្រៃកប្បាសចំនួន៨នាក់, ស្រុកបាទីចំនួន១៦នាក់ ស្រុកសំរោងចំនួន២នាក់ និងស្រុកទ្រាំងចំនួន២នាក់។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំ៥០នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • អង្គការសុខភាពពិភពលោក WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស និងផ្សេងទៀតដោយអក្សរក្រិក

    អង្គការសុខភាពពិភពលោក WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស និងផ្សេងទៀតដោយអក្សរក្រិក

    បរទេស៖ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ប្រកាស​​ប្រព័ន្ធ​ដាក់​ឈ្មោះ​ថ្មី​សម្រាប់​វីរុស​ Covid-19 បំប្លែង​ខ្លួនថ្មី ដោយ​ចាប់​ពី​ពេល​នេះ​ទៅ WHO ​នឹង​ប្រើ​តួ​អក្សរ​ក្រិក​ដែល​សំដៅ​លើ​វីរុស​បំប្លែង​ខ្លួន​ថ្មី​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេសនានា​ដូច​ជា ​អង់គ្លេស អាហ្វ្រិក​ខាង​ត្បូង និង​ឥណ្ឌា ។ វីរុស​បំប្លែង​ខ្លួនថ្មី​អង់គ្លេស​ដាក់​ឈ្មោះ​​ Alpha វីរុស​បំប្លែង​ខ្លួនថ្មី​អាហ្វ្រិក​ខាង​ត្បូងដាក់​ឈ្មោះ​ Beta និង​វីរុស​បំប្លែង​ខ្លួនថ្មី​ឥណ្ឌា​ដាក់​ឈ្មោះ Delta ។ ទន្ទឹមគ្នា អង្គការ​សុខភាព​ពិភព​លោក (WHO) បញ្ជាក់​ថា ការ​ដាក់​ឈ្មោះ​បែប​នេះ​ គឺដើម្បីអោយមាន​ភាព​ងាយ​ស្រួល​ក្នុងការ​ពិភាក្សា ប៉ុន្តែ​ថែមទាំងជួយ​លុប​បំបាត់​ទុទិដ្ឋិនិយម​​ដែល​អាច​កើត​ចេញ​ពី​ឈ្មោះ​ទាំង​នោះផងដែរ ។ អ្នក​ដឹក​នាំ​ផ្នែក​បច្ចេកទេស Covid-19 ​​របស់​ WHO លោកស្រី​ Maria Van Kerkhove​ បាន​បង្ហោះសារនៅលើ​បណ្តាញ​សង្គម​ថា គ្មាន​ប្រទេស​ណា​មួយ​ដែល​គួរ​ត្រូវ​បាន​គេ​ប្រមាថ​មើល​ងាយ​សម្រាប់​រក​ឃើញ និង​រាយការណ៍​ពី​វីរុស​បំប្លែង​ថ្មី​ឡើយ ។ ជាមួយគ្នានេះ លោក​ស្រី​ក៏​បាន​អំពាវ​នាវអោយ​មាន​ការតាម​ដានអោយ​ម៉ត់​ចត់​ ​នៃ​វីរុស​បំប្លែង​ខ្លួនថ្មី និង​សម្រាប់​ការ​ចែក​រំលែក​​ទិន្នន័យ​វិទ្យាសាស្ត្រ ​ដើ​ម្បី​ជួយ​បញ្ឈប់​ការឆ្លងរាល​ដាល  ៕ ប្រភព៖ BBC

  • ហ្វីលីពីនអូសបន្លាយវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ Covid-19 ក្នុងរដ្ឋធានី និងហាមឃាត់ការធ្វើដំណើរមកពីបណ្តាប្រទេសមួយចំនួន

    ហ្វីលីពីនអូសបន្លាយវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ Covid-19 ក្នុងរដ្ឋធានី និងហាមឃាត់ការធ្វើដំណើរមកពីបណ្តាប្រទេសមួយចំនួន

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃចន្ទនេះបានសម្រេចពន្យារពេលអនុវត្តវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19 នៅក្នុងរដ្ឋធានីម៉ានីល និងបណ្តាខេត្តក្បែរៗនេះរហូតដល់ពាក់កណ្តាលខែមិថុនាខាងមុខនេះ ។ ជាមួយគ្នានេះ លោក ឌូទើតេ ថែមទាំងអូសបន្លាយពេលហាមឃាត់ការធ្វើដំណើរអន្តរជាតិមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដេស នេប៉ាល់ អូម៉ង់ និងអេមីរ៉ាត់អារ៉ាប់រួមរហូតដល់ថ្ងៃទី១៥ ខែមិថុនាខាងមុខ ស្ថិតក្នុងគោលបំណងទប់ស្កាត់ការនាំចូលវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា ដែលកំពុងរីកសាយភាយយ៉ាងខ្លាំងក្លានៅក្នុងប្រទេស និងតំបន់ទាំងនោះ ។ សូមបញ្ជាក់ថា​ ហ្វីលីពីនគឺជាប្រទេសឈរនៅលំដាប់ទី២ ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ Covid-19 ខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ៕ ប្រភព៖ CNA  

  • ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៨នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៣០ករណីបន្ថែមទៀតនៅថ្ងៃអង្គារនេះ

    ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៨នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៣០ករណីបន្ថែមទៀតនៅថ្ងៃអង្គារនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអង្គារនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣៨នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន២ពាន់២៣០ករណីផងដែរ ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៦ម៉ឺន២ពាន់២២ករណី ។ ក្នុងចំណោមករណីសរុប  ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់១៥៣ករណីគឺជាប្រជាជនទូទៅ និង៧៧ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន៣ពាន់៣៩០នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់១៣ម៉ឺន៣ពាន់១៥៩ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ៨ម៉ឺន៤ពាន់៣០៩នាក់ ៕​ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៤៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៦ម៉ឺននាក់ និងជាសះស្បើយ១៥៣លាន៧៣ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៤៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៦ម៉ឺននាក់ និងជាសះស្បើយ១៥៣លាន៧៣ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧១លាន៤៦ម៉ឺន២ពាន់៥៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៦ម៉ឺន៤ពាន់៩០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៣លាន៧៣ម៉ឺន៩ពាន់៧០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១១ម៉ឺន៣ពាន់១៤៦នាក់ ស្លាប់ចំនួន៦០ម៉ឺន៩ពាន់៧៦៧នាក់ និងជាសះស្បើយចំនួន២៧លាន៨៦ម៉ឺន៣ពាន់៨៤០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន១៧ម៉ឺន៣ពាន់៦៥៥នាក់ ស្លាប់៣៣ម៉ឺន១ពាន់៩០៩នាក់ និងជាសះស្បើយ២៥លាន៩៣ម៉ឺន៩ពាន់៥០៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៥៤ម៉ឺន៧ពាន់៦៧៤នាក់ ស្លាប់ចំនួន៤៦ម៉ឺន២ពាន់៩៦៦នាក់ និងជាសះស្បើយ១៤លាន៩៦ម៉ឺន៤ពាន់៦៣១នាក់ ៕ ប្រភព៖ worldometers

  • ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដែលជាចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មាននៅក្នុងខេត្តនោះ

    ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដែលជាចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មាននៅក្នុងខេត្តនោះ

    រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៣១ឧសភាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦៥នាក់នោះ រួមមាន នៅក្នុងក្រុងព្រៃវែងចំនួន១៣នាក់, ស្រុកព្រះស្ដេច ចំនួន២៦នាក់, ស្រុកបាភ្នំ ចំនួន១៤នាក់, ស្រុកពាមជរ ចំនួន៤នាក់, ស្រុកមេសាង ចំនួន៧នាក់ និងស្រុកកំពង់ត្របែកម្នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៥៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៩៦នាក់ មានអ្នកស្លាប់ចំនួន៥នាក់ និងនៅសល់២៥៨នាក់កំពុងទទួលការព្យាបាល។

  • មន្ទីរសំរាកព្យាបាល និងសម្ភព សោ សុខុម ត្រូវបានលោក កង អាណាន់ អភិបាលក្រុងដូនកែវចុះបិទខ្ទប់ ដោយសារតែជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-19

    មន្ទីរសំរាកព្យាបាល និងសម្ភព សោ សុខុម ត្រូវបានលោក កង អាណាន់ អភិបាលក្រុងដូនកែវចុះបិទខ្ទប់ ដោយសារតែជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-19

    ព័ត៌មានបឋម នៅព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ 2021 វេលាម៉ោង ៨ នឹង ០០ នាទី មន្ទីរសំរាកព្យាបាលនិងសម្ភព សោ សុខុម ស្ថិតនៅភូមិឡូរី សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានលោក កង អាណាន់ អភិបាលក្រុងដូនកែវចុះមកបិទខ្ទប់ ដោយសារតែជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ19 ម្នាក់បានស្លាប់។ ជុំវិញព័ត៌មានលំអិននិងជម្រាបជូននៅពេលក្រោយបន្តទៀត។ អរគុណ