Category: Covid-19

  • រដ្ឋាភិបាលវៀតណាម បានប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លា និងសម្ភារបរិក្ខាពេទ្យជាច្រើនទៀត ដល់ក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់កូវីដ-១៩ នៅកម្ពុជា

    រដ្ឋាភិបាលវៀតណាម បានប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លា និងសម្ភារបរិក្ខាពេទ្យជាច្រើនទៀត ដល់ក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់កូវីដ-១៩ នៅកម្ពុជា

    នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងពីភាគគីរៀតណាមគឺ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកវូ គ័ងមិញ ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់- ទទួលអំណោយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ នៅទីស្តីការក្រសួងសុខាភិបាល។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំណងមិត្ត ភាពជាប្រពៃណីកម្ពុជា-វៀតណាម ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ភាគីមិត្តវៀតណាមបានផ្តល់ជំនួយឥតសំណងជូនក្រសួងសុខាភិបាល រួមមាន ១) សម្ភារៈបរិក្ខារវេជ្ជសាស្ត្រមួយចំនួនគឺម៉ាស់វេជ្ជសាស្ត្របីស្រទាប់ អាវពាក់ការពារ (Disposable Scrub Suits) ម៉ាស់វេជ្ជសាស្ត្រស្រទាប់ប្រឆាំងបាក់តេរីនិងតំណក់តូចៗ ឧបករណ៍ធ្វើតេស្តរកមេរោគរួមទាំងកញ្ចប់តេស្ត, ២) ថវិកាចំនួន ២០០.០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក។ ថ្ងៃនេះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ១) ម៉ាស់ចំនួន២លាន២) ម៉ាស់ N95…

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅធនាគារកាថេ យូណាធីត អូរបែកក្អម ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅធនាគារកាថេ យូណាធីត អូរបែកក្អម ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅប្រើប្រាស់សេវាធនាគារ កាថេ យូណាធីតចំកាត់ សាខាផ្សារហេងលី ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ កែងផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចន្លោះពីម៉ោង២និង៤០នាទី ដល់ម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៧ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    រដ្ឋបាលខេត្តដំបង នៅទី២៥ឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន១៣នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន១០នាក់ជាអ្នកដំណើរមកពីប្រទេសថៃ និង២នាក់ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់មកពីខេត្តព្រះសីហនុ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី២៥ឧសភាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ម្នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៦០នាក់ មានអ្នកស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលនៅខេត្តបាត់ដំបងចំនួន១០៥នាក់ និង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ៕

  • កូវីដ១៩៖ ព្រឹកនេះ ថៃប្រកាស​ស្លាប់​មនុស្ស៤​១​នាក់ ​ស្លាប់ប្រចាំថ្ងៃច្រើនបំផុត

    កូវីដ១៩៖ ព្រឹកនេះ ថៃប្រកាស​ស្លាប់​មនុស្ស៤​១​នាក់ ​ស្លាប់ប្រចាំថ្ងៃច្រើនបំផុត

    ​ក្នុងរយៈពេល​២​៤​ចុងក្រោយ​មកនេះ​ ​ថៃ​មាន​មនុស្ស​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៤​១​នាក់​ ​ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​ ​ពុំ​ធ្លាប់​មាន​ ​ក្រៅពី​នេះ​ ​ក៏មាន​ឆ្លង​ថ្មី​២​៤​៥​៥​នាក់​ទៀត​ដែរ​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ថៃ​ប្រកាស​ ​នា​ព្រឹក​ថ្ងៃពុធ​ ​ទី​២​៦​ ​ឧសភា​ ​២​០​២​១​នេះ​។ ​ចំនួន​ឆ្លង​ថ្មី​នេះ​ ​ក៏មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ ​៤​៧​៩​នាក់​ផង​ដែរ​ ​ហើយក៏​មាន​ជាសះស្បើយ​ ​២​៥​៧​១​នាក់​ដែរ​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​នេះ​។​ ​ក្នុង​រលក​ទី​៣​នេះ​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​ ​មេសា​ ​មក​ ​ករណី​ឆ្លង​ថ្មី​នៅ​ថៃ​បាន​កើន​ឡើង​ខ្លាំង​ ​មាន​ជិត​១​១​ម៉ឺន​នាក់​ហើយ​ ​ជាសះស្បើយ​ជាង​៦​ម៉ឺន​នាក់​ ​ស្លាប់​កើន​ដល់​៧​៧​៩​នាក់​។​ ​រីឯ​ករណី​ឆ្លង​សរុប​តាំងពី​ដើម​ឆ្នាំ​២​០​២​០​មក​ ​ថៃ​មាន​ជិត​១​៤​ម៉ឺ​​ន​នាក់​ហើយ​ ​អ្នក​ស្លាប់​កើន​ដល់​៨​៧​៣​នាក់​​៕​ ប្រភពពីបាងកកប៉ុស្តិ៍​

  • តំណាងអង្គការសុខភាពពិភពលោក WHO និងតំណាងអង្គការ UNICEF អបអរសាទរ និងកោតសរសើរកម្ពុជា

    តំណាងអង្គការសុខភាពពិភពលោក WHO និងតំណាងអង្គការ UNICEF អបអរសាទរ និងកោតសរសើរកម្ពុជា

    តំណាងអង្គការសុខភាពពិភពលោក WHO និងតំណាងអង្គការ UNICEF អបអរសាទរ និងកោតសរសើរកម្ពុជា ក្នុងការសម្រេចចិត្ដដ៏ត្រឹមត្រូវ លើការផ្ដល់វ៉ាក់សាំងជូនពលរដ្ឋ ដើម្បីឆាប់ត្រឡប់មករកភាពប្រក្រតីឡើងវិញ ៕

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មីចំនួន ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មីចំនួន ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ អ្នកទាំង៣នាក់បានធ្វើដំណើរទៅពីរាជធានីភ្នំពេញ។ រដ្ឋបាលខេត្តបានបន្តថា តាមរយៈទិន្នន័យកត់ត្រានៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code នៅព្រំប្រទល់ខេត្តសៀមរាប នៅគោលដៅស្រុកជីក្រែង បានបង្ហាញថា អ្នករួមដំណើរជាមួយ អ្នកវិជ្ជមានទាំង៣នាកា់នោះ មានចំនួន៣២នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬធ្លាប់បានទៅទិញកាហ្វេ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ឬអ្នកមានរួមដំណើរក្នុងរថយន្តជាមួយ ត្រូវសរាន់ធ្វើចត្តា-ឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ គិតមកដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥២នាក់ មានអ្នកស្លាប់២នាក់…

  • កងទ័ពមួកខៀវចាប់ផ្តេីមចាក់វ៉ាក់សាំងដូសទី២ជូនពលរដ្ឋនៅសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ

    កងទ័ពមួកខៀវចាប់ផ្តេីមចាក់វ៉ាក់សាំងដូសទី២ជូនពលរដ្ឋនៅសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ

    កងទ័ពមួកខៀវចាប់ផ្តេីមចាក់វ៉ាក់សាំងដូសទី២ជូនពលរដ្ឋនៅសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ

  • សប្បុរសជនជូនសម្ភារដល់រដ្ឋបាលខេត្តរតនគិរី សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

    សប្បុរសជនជូនសម្ភារដល់រដ្ឋបាលខេត្តរតនគិរី សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

    ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានទទួលសម្ភារពីលោក ហេង លីហុង អគ្គនាយក លី ហុង គ្រុប សម្រាប់ប្រើប្រាស់ក្នុងតម្រូវការចាំបាច់នានាក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩។ អំណោយខាងលើរួមមានអង្ករ ២តោន ទឹកត្រី ទឹកស៊ីអ៊ីវ ១០០យួរ មី៥០កេះ និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត បរិច្ចាគនូវធនធានថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រលើកទឹកចិត្តចំពោះបេសកកម្មការងាររបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ធានាបាននូវសុខមាលភាពរបស់ពលរដ្ឋទូទៅ និងជំរុញឲ្យស្ថានភាពសេដ្ឋកិច្ច សង្គមមានភាពប្រសើរឡើងវិញ។ ដោយ គតិ យុត្ត

  • រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងចំនួន២ទីតាំង ដាច់ដោយឡែកពីគ្នា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ចំការសំរោង និង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង

    រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងចំនួន២ទីតាំង  ដាច់ដោយឡែកពីគ្នា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ចំការសំរោង និង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង

    នៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០២ខ្នង ស្ថិតក្នុងភូមិសាស្ត្រក្រុមទី២៦ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង ដោយរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19 និងបានបិទខ្ទប់ខ្នងផ្ទះចំនួន០២ខ្នង ដែលពាក់ព័ន្ធអ្នកជម្ងឺ ដែលស្ថិតនៅទីតាំងខាងលើនេះ។        ការបិទខ្ទប់នូវទីតាំងខាងលើនេះដោយយោងសេចក្តីសម្រេច លេខ ១០៦/២១សសរ. ចុះថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១នេះ ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះ ចំនួន០២ខ្នង ដែលស្ថិតក្នុងភូមិសាស្ត្រក្រុម ភូមិ សង្កាត់ ក្នុងក្រុងខាងលើនេះ រហូតដល់មានការជូនដំណឹងជាថ្មី។     និងសេចក្តីសំរេចដាច់ដោយឡែកផ្សេងមួយទៀតនៅថ្ងៃដដែលនេះដែរ លេខ ១០៧/២១ សសរ  ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះ ចំនួន០២ខ្នងដែលស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុមទី៤និងក្រុមទិ៤០ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង។ ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាននៅទីតាំងពាក់ព័ន្ធខាងលើត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងនេះ ក្នុងការហាមការចេញ-ចូលនៅទីតាំងទាំងនោះនិងត្រូវធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំងផ្ទាល់-ប្រយោល ដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកតេស្ត រកមេរោគកូវីដ-19៕

  • រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ១៣នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០១នាក់នៅថ្ងៃទី២៥ ខែឧសភានេះ

    រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ១៣នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០១នាក់នៅថ្ងៃទី២៥ ខែឧសភានេះ

        រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន១៣នាក់ ថ្មីបន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន០៣នាក់ និង ជាពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន១០នាក់ និងបានព្យាបាលអ្នកជម្ងឺ ឲ្យជាសះស្បើយ ចំនួន០១នាក់ ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។       ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី មន្ទីរពេទ្យបង្អែកស្រុកថ្មគោល មន្ទីពេទ្យបង្អែកស្រុកសំពៅលូននិងមន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ ។      សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន១៦៨នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៦០នាក់,ស្លាប់១ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកនានាសរុបចំនួន ១០៥នាក់។       ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និងអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាព និងត្រូវដាក់ខ្លួននៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យដើម្បីព្យាបាល៕