Category: Covid-19

  • រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ និងកម្មករដែលធ្លាប់ទៅផ្សារអូសំដី ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងយកសំណាក់

    រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ និងកម្មករដែលធ្លាប់ទៅផ្សារអូសំដី ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងយកសំណាក់

    រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៥ឧសភា បានជូនដំណឹងឲ្យ កន្លងមកមានអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមាននោះ បានមកទិញឥវ៉ាន់នៅក្នុងផ្សារអូសំដី ស្ថិតនៅភូមិអូសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រដ្ឋបាលខេត្តបានអំពានាវឲ្យប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទិញឥវ៉ាន់ នៅផ្សារនោះ ត្រូវធ្វើចត្តាឡីស័ក និងយកវត្ថុវិភាគសំណាកជាបន្ទាន់។ រដ្ឋបាលខេត្តបានបន្តថា ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅកាត់សក់នៅកន្លែងមួយជាប់របង រោងចក្រកាណាឌីយ៉ា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅកាត់សក់នៅកន្លែងមួយជាប់របង រោងចក្រកាណាឌីយ៉ា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាអ្នករត់ម៉ូតូឌុប ហើយបានទៅកាត់សក់នៅជាប់របង រោងចក្រកាណាឌីយ៉ា ដែលមានទីតាំងស្ថិតនៅ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ចន្លោះពីម៉ោង៨ដល់ម៉ោង១០ព្រឹកថ្ងៃទី២៣ឧសភាឆ្នាំ២០២១។ ក្រោយពី កាត់សក់រួច អ្នករត់ម៉ូតូឌុបរូបនោះ បានបន្ត ដំណើរទៅធ្វើតេស្ដ ហើយទទួលបាន លទ្ធផលវិជ្ជមាន មេរោគកូវីដ-១៩ តែម្ដង។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨០នាក់ និងជាសះស្បើយ ១៤១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨០នាក់ និងជាសះស្បើយ ១៤១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ២៥ ឧសភា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨០នាក់នៅថ្ងៃទី២៤ ឧសភា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាន១២នាក់គឺជាពលករមកពីប្រទេសថៃ និង៦៨នាក់ទៀតគឺជាករណីឆ្លងសហគមន៍នៅក្រុងប៉ោយបប៉ែត ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅថ្ងៃនេះ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១៤១នាក់ផងដែរ។

  • ស្តេចថៃឡាយព្រះហត្ថលេខាលើច្បាប់កម្ចី​ ជិត១៦ពាន់លានដុល្លារ ឆ្លើយតប​បញ្ហាកូវីដ

    ស្តេចថៃឡាយព្រះហត្ថលេខាលើច្បាប់កម្ចី​ ជិត១៦ពាន់លានដុល្លារ ឆ្លើយតប​បញ្ហាកូវីដ

    ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ នៅថ្ងៃនេះថា ព្រះមហាក្សត្រថៃបានឡាយព្រះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឱ្យខ្ចីប្រាក់រហូតដល់ ៥០០ ពាន់លាន បាត ស្មើនឹង១៦ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការឆ្លើយតប ចំពោះវិបត្តិជំងឺកូវីដ-១៩ នេះបើតាម​ Royal Gazette។ ការអនុម័តនេះធ្វើឡើង ខណៈដែលអាជ្ញាធរប្រទេសនេះ កំពុងព្យាយាមទប់ទល់នឹងការឆ្លងរលកទី៣នៃជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ ការអនុម័តនេះត្រូវបានគេមើលឃើញថា មានតិចជាងគម្រោងដែលគណៈរដ្ឋមន្ត្រីបានអនុម័ត កាលពីខែមុន មានដល់ទៅ៧០០ពាន់លានបាតឯណោះ៕ រូបភាពឯកសារ

  • រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ២៥ឧសភានេះ បានបង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ទាំង៦៥នាក់ ដែលអ្នកឆ្លងទាំងនោះ គឺជាប្រជាពលរដ្ឋ និង។ ក្នុងចំណោមនោះ មាន៧នាក់ជាប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ និង៥៨នាក់ទៀត គឺជាកម្មករនៅក្នុងក្រុងព្រះសីហនុ និងស្រុកព្រៃនប់។ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិការ៧មករា ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

  • ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី២៤ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៤នាក់នោះ មាន២នាក់ជាអ្នកដំណើរមកពីខេត្តព្រះសីហនុ និង២នាក់ទៀតជាអ្នកដំណើរមកពីប្រទេសថៃ។ រដ្ឋបាលខេត្តបានបន្តថា ជាមួយនឹងការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួននោះ គេក៏បានរកឃើញអ្នកបានប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺនោះចំនួន៣២នាក់ផងដែរ។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំង៤នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • ទីបំផុត! ​ឥណ្ឌា​ឆ្លងកូវីដ​ប្រចាំថ្ងៃ​ថយ​ចុះ​ខ្លាំង​ដំបូង​ ​តាំងពី​ពាក់កណ្តាល​ខែ​មេសា

    ទីបំផុត! ​ឥណ្ឌា​ឆ្លងកូវីដ​ប្រចាំថ្ងៃ​ថយ​ចុះ​ខ្លាំង​ដំបូង​ ​តាំងពី​ពាក់កណ្តាល​ខែ​មេសា

    ​ក្រសួងសុខាភិបាល​ឥណ្ឌា​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ឧសភា​នេះ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​ ​១​៩​៦​,​៤​២​៧​នាក់​ ​និង​ករណី​ស្លាប់​៣​,​៥​១​១​នាក់​ ​ថែមទៀត​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​។​ ​វា​ជាលើកដំបូង​ហើយ​ ​ដែល​តួលេខ​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ ​បាន​ចុះ​មក​នៅ​ក្រោម​ខ្ទង់​២​០​០​,​០​០​០​នាក់​ ​បែប​នេះ​ ​រាប់ចាប់តាំង​ពី​ថ្ងៃ​ទី​១​៤​ ​មេសា​ ​មក​។​ ​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​ថ្មីៗ​ខាងលើ​នេះ​ ​នាំឲ្យ​ចំនួន​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ ​កើន​ដល់​ជាង​២​៦​,​៩​៤​៨​,​៨​៧​៤​នាក់​ ​ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​ ​កើន​ដល់​ ​៣​០​៧​,​២​៣​១​នាក់​។​ ​រីឯ​អ្នក​ជាសះស្បើយ​ឡើងវិញ​ ​មាន​ជាង​ ​២​៤​លាន​នាក់​ ​ខណៈ​អ្នកជំងឺ​ ​២​.​៥​៨​លាន​នាក់​ទៀត​ ​កំពុង​សម្រាក​ព្យាបាល​។​​

  • ​កូវីដ​៖​ ​ថៃ​ត្រៀម​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ចិន​ ​មួយ​ប្រភេទ​ទៀត

    ​កូវីដ​៖​ ​ថៃ​ត្រៀម​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ចិន​ ​មួយ​ប្រភេទ​ទៀត

    ​រហូត​មកដល់ពេលនេះ​ ​ថៃ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចំនួន​៤​ប្រភេទ​ហើយ​ ​គឺ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​, ​Sin​o​v​a​c, Jo​h​n​son​ & Jo​h​n​son​ ​និង​ ​Modern​a​ ​ប៉ុន្តែ​ថៃ​កំពុង​ត្រៀម​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​ទៀត​បន្ថែម​ពីលើ​វ៉ាក់សាំង​ ​Sin​o​v​a​c ​គឺ​ ​Sin​o​p​harm​។​ ​វេជ្ជបណ្ឌិត​ ​P​a​i​s​an​ ​D​an​k​hum​ ​អគ្គលេខាធិការ​រដ្ឋបាល​អាហារ​និង​ថ្នាំពេទ្យ​ថៃ​ ​ហៅ​កាត់​ថា​ ​F​D​A​ ​បាន​អះអាង​កាលពី​ថ្ងៃចន្ទ​ ​ទី​២​៤​ ​ឧសភា​ ​២​០​២​១​ថា​ ​ឯកសារ​ចុងក្រោយ​នៃ​ការ​ចុះបញ្ជី​វ៉ាក់សាំង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​បញ្ជូន​ទៅ​ហើយ​។​ ​លោក​​ ​P​a​i​s​an​ ​D​an​k​hum ថា​ ​ក្រៅពី​ស៊ី​ណូ​ហ្វា​ម​ ​វ៉ាក់សាំង​រុស្ស៊ី S​put​n​i​k ​V​ ​ក៏​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថៃ​ផង​ដែរ​៕​ ​

  • ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៩នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៩នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី២៥ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី២៤ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៩នាក់។ អ្នកវិជ្ជមានទាំងនោះ មាន៤០នាក់គឺជាកម្មករ កម្មការិនីរោងចក្រសាន់បូ នៅស្រុកបាទី , ៧នាក់ជាអាជីវករផ្សារសំរោងយ៉ោង ស្រុកបាទី, ក្រៅពីនោះមាន កម្មករ កម្មការិនី កុមារ សិស្ស ប្រជាពលរដ្ឋ និងអ្នកចំនូលថ្មីមកពីប្រទេសថៃ និងខេត្តមួយចំនួនទៀត។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៤៩នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៦៨នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៦៦៣នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៦៨នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៦៦៣នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៤ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៦៨នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៤ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៦៣នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៤ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន៦ពាន់៣២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ម៉ឺន៩ពាន់២២នាក់ និងនៅសល់ ចំនួន៧ពាន់៣០៧នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៤នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ១៨៣នាក់ហើយ។