Category: Covid-19

  • អភិបាលខេត្តកែប ឆ្លៀតពេលចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលការធ្វើកសិកម្ម ព្រមទាំងផ្សព្វផ្សាយវិធានសុវត្តិភាព៣កុំ៣ការពារ

    អភិបាលខេត្តកែប ឆ្លៀតពេលចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលការធ្វើកសិកម្ម ព្រមទាំងផ្សព្វផ្សាយវិធានសុវត្តិភាព៣កុំ៣ការពារ

    ខេត្តកែប, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១! ឆ្លៀតថ្ងៃឈប់សម្រាក ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ និងពិនិត្យមេីលការធ្វេីកសិកម្ម ការប្រកបមុខរបរ ប្រចាំថ្ងៃ ព្រមទាំងអប់រំផ្សព្វផ្យាយអំពីវិធានការសុខាភិបាល នានា ពិសេសវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ៕

  • ក្រឡេកមើលស្ថានភាពផ្សាររដ្ឋនៅរាជធានីភ្នំពេញ មុនមួយថ្ងៃបើកដំណើរការលក់ដូរវិញ

    ក្រឡេកមើលស្ថានភាពផ្សាររដ្ឋនៅរាជធានីភ្នំពេញ មុនមួយថ្ងៃបើកដំណើរការលក់ដូរវិញ

    ភ្នំពេញ៖បើយើងធ្វើដំណើរតាមតំបន់មានផ្សារនោះគួរក្រឡេកមើលស្ថានភាពផ្សាររដ្ឋនៅរាជធានីភ្នំពេញនាថ្ងៃទី២៣ឧសភាមុនថ្ងៃបើកមួយថ្ងៃដំណើរការលក់ដូរឡើងវិញនោះមើលទៅហាក់នៅស្ងាត់នៅឡើយបើទោះបីមានផ្សារខ្លះមានអ្នកលក់ដូរនៅតាមចិញ្ចើមផ្លូវក្បែរផ្សារខ្លះក៏ដោយចុះ។ គួរបញ្ជាក់ថា៖នៅព្រឹកព្រលឹមថ្ងៃទី២៤ឧសភានេះផ្សាររដ្ឋទាំង២៥នឹងបើកលក់ដូរឡើងវិញតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីកាលពីថ្ងៃទី២១ឧសភាក្រោយបិទប្រមាណ២ខែមកនោះ។ ក្នុងកិច្ចប្រជុំបន្ទាន់មួយបានធ្វើឡើងនាព្រឹកថ្ងៃទី២២ឧសភានេះនៅសាលារាជធានីភ្នំពេញលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា៖ការដាក់ឲ្យដំណើរការផ្សាររដ្ឋឡើងវិញគឺសំរាប់តែផ្សាររដ្ឋឬផ្សាររៀបរយ។ចំពោះផ្សារមិនរៀបរយមិនមានការ គ្រប់គ្រងច្បាស់លាស់គឺមិនអនុញ្ញាតិឲ្យបើកទេ។បំរាមគោចរណ៏ក្នុងតំបន់លឿង ត្រូវបានបញ្ចប់។គ្រប់ទីផ្សារ ភោជនីយ៏ដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកា ហ្វេ ហាងភេសជ្ជះ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជះគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យិចូលមកទទួលទានក្នុង ក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញនិងបញ្ចប់ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានរាជធានីភ្នំពេញ។តែសកម្មភាពទាំងអស់ខាងលើត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យិបានម៉ឺងម៉ាត់ពិសេសអនុវត្តវិធានការ ៣កុំ៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ លោកអភិបាលបានណែនាំឱ្យគណៈកម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាលកុល ពាក់ម៉ាស់និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារនិងផ្សព្វផ្សាយសារអប់រំពីការការពារការឆ្លងរាលដាលដ៏សាហាវនៃជំងឺ កូវីដ.១៩។ពាក់ពន្ធ័នឹងការបើកផ្សារលក់ដូរឡើងវិញនេះគឺសំរាប់តែផ្សាររៀបរយ តែប៉ុណ្ណោះ។ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃគ្មានអនាម័យគឺមិន ទាន់អនុញ្ញាតិឲ្យបើកលក់ទេព្រោះស្ថានភាពនៃការឆ្លងជំងឺកូវីដ.១៩ នៅតែរាលដាលនៅឡើយ។តែរដ្ឋបាលរាជធានីភ្នំពេញនឹងដកពិសោធន៏វាយតំលៃ ពិចារណាលើការ បន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត។ លោកបន្តទៀតថា៖បើយើងដឹងថា បើកផ្សារទៅហើយធ្វើឱ្យរាលដាលជំងឺកូវីដ.១៩ និងបណ្តាលឲ្យមនុស្សស្លាប់គឺយើងមិនអាចធ្វើបានទេ សុខចិត្តនៅលំបាកមួយ រយះពេលសិនដោយមិនប្រថុយប្រថានបើកច្រកមរណៈនោះទេដើម្បីយើងបានក្តីសុខទាំងអស់គ្នា។ម៉្យាងទៀតគណៈគ្រប់គ្រងផ្សារទាំងអស់ត្រូវតែម៉ត់ចត់ ច្បាស់លាស់តាមគោលការណ៏ណែនាំ។ចំពោះសកម្មភាព ការងារ មុខរបរនិងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទ៏ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាដិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសំដែងសិល្បះ សារមន្ទីរ ក្លឹបហាត់ប្រាណនិងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម សេវាផ្សេងទៀតដែលមិនទាន់មានគោលការណ៏អនុញ្ញាតិដូចក្នុងប្រការ១នៃសេចក្តី សម្រេចនេះត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្តរហូតដល់មានការសម្រេចជាថ្មី៕

  • នៅហ្វីលីពីន មានលួចលក់វ៉ាក់សាំងកូវីដ ខុសច្បាប់ ថ្លៃជាង៣០០ដុល្លារ?

    នៅហ្វីលីពីន មានលួចលក់វ៉ាក់សាំងកូវីដ ខុសច្បាប់ ថ្លៃជាង៣០០ដុល្លារ?

    រដ្ឋាភិបាលហ្វីលីពីនកំពុងស៊ើបអង្កេតលើព័ត៌មានដែលថា មានមនុស្សមួយចំនួនកំពុងលក់វ៉ាក់សាំងកូវីដ១៩ ដែលជាទង្វើខុសច្បាប់ ខណៈការចាក់វ៉ាក់សាំងនៅប្រទេសនេះមិនគិតថ្លៃទេ នេះបើតាមមន្ត្រីបញ្ជាក់ កាលពីថ្ងៃសៅរ៍ ម្សិលមិញ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA ។ អគ្គស្នងការនគរបាលហ្វីលីពីន Guillermo Eleazar បានអះអាងថា កម្លាំងជំនាញបានដឹង តាមរយៈបណ្តាញសង្គមថា មានអ្នកលក់តាមអនឡាញ នូវវ៉ាក់សាំងកូវីដ១៩ តម្លៃដល់ទៅ ១៥០០០ប៉េសូ ឬ ៣១៣ដុល្លារអាមេរិក។ លោកថា វាគឺទង្វើខុសច្បាប់ហើយអាជ្ញាធរនឹងកំណត់មុខសញ្ញានិងឈានដល់ការចាប់ខ្លួន ក្រុមនៅពីក្រោយការលក់ដូរនេះ។ ហ្វីលីពីនចាក់វ៉ាក់សាំងជូនពលរដ្ឋជាង២.៥លានដូសហើយ ចាប់តាំងពីថ្ងៃទី១ មីនា ២០២១មក ប៉ុន្តែអ្នកទទួលដូសទី២ មានជាង៧៨ម៉ឺននាក់៕

  • រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើង

    រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើង

    រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ។

  • ខានស្អែក! អ្នកច្បារអំពៅទៅចាក់វ៉ាក់សាំងបាន តែត្រូវមានលិខិតអញ្ជើញសិន ទើបចាក់បាន

    ខានស្អែក! អ្នកច្បារអំពៅទៅចាក់វ៉ាក់សាំងបាន តែត្រូវមានលិខិតអញ្ជើញសិន ទើបចាក់បាន

    ខណ្ឌច្បារអំពៅគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌចំនួន៣ ដែលនឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងយុទ្ធនាការចាក់ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅ ចាប់ពីថ្ងៃអង្គារ៍ ទី២៥ ឧសភា ២០២១ ខានស្អែកនេះ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ មន្ត្រីទទួលបន្ទុកកិច្ចការងារនេះ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅបានប្រាប់ទូរទស្សន៍អប្សរាបន្ថែមថា ដើម្បីបញ្ចៀសការកកកុញមានមនុស្សច្រើនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះ ប្រជាពលរដ្ឋដែលត្រូវអញ្ជើញចាក់វ៉ាក់សាំងត្រូវមានលិខិតអញ្ជើញពីអាជ្ញាធរមូលដ្ឋាន ដូចជា មេភូមិជាដើម ទើបអាចទទួលការចាក់វ៉ាក់សាំងបាន ដោយភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ ជាដើម។ ប្រភពបន្ថែមទៀតថា វ៉ាក់សាំងនឹងបញ្ជូនមកខណ្ឌជាបន្តបន្ទាប់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ តែសូមរង់ចាំដំណឹងពីខាងភូមិ ឬ ទាក់ទងសួរនាំមេភូមិ ដើម្បីបានលិខិតអញ្ជើញ ទោះធ្លាប់បានចុះឈ្មោះកន្លងមក ក៏ដោយ។ សូមបញ្ជាក់ថា វ៉ាក់សាំង១លានដូសទៀត ទើបបញ្ជូនមកដល់កម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី ២៣ ឧសភា ២០២១។ ខណ្ឌច្បារអំពៅ និងខណ្ឌ២ទៀត នឹងចាប់ផ្តើមចាក់វ៉ាក់សាំងនេះ ចាប់ពីថ្ងៃទី២៥ ឧសភា ដល់ ៧ មិថុនា ២០២១ (ដូសទី១) និងចាប់ថ្ងៃទី៨ មិថុនា ដល់ ២១ មិថុនា (ដូសទី២) នៅតាមទីតាំងនានា មានក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ខាងក្រោម៖

  • របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស

    របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស

    របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស៖

  • អាជ្ញាធរខេត្តកំពង់ឆ្នាំងបិទរោងចក្រ ហីរ៉ាយហ្សិន អៅដរ ជាបណ្ដោះអាសន្ន

    អាជ្ញាធរខេត្តកំពង់ឆ្នាំងបិទរោងចក្រ ហីរ៉ាយហ្សិន អៅដរ ជាបណ្ដោះអាសន្ន

    រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ នេះបានសម្រេចបិទ រោងចក្រ ហីរ៉ាយហ្សិន អៅដរ ជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ។ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានយកសំណាក កម្មករធ្វើការនៅរោងចក្រនេះ ចំនួន ៥២នាក់ បានរកឃើញវិជ្ជមាន២០នាក់ និងជាបន្តបន្ទាប់មកមន្ត្រីជំនាញបានបន្តយកសំណាក លើកម្មកររោងចក្រនេះ ដោយបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បន្ថែមទៀត ។ នៅក្នុងសេចក្តីសម្រេច ខាងលើនេះ រដ្ឋបាលខេត្ត ក៏ចាត់វិធាន ការមួយចំនួនផងដែរ ដូចជាហ៊ុមព័ទ្ធបិទទីតាំងទាំងមូលរបស់រោងចក្រ ខាងលើនេះ ជាបណ្ដោះអាសន្ន ។ ផ្អាកសកម្មភាពអាជីវកម្មផលិតកម្ម មិនអនុញ្ញាតឲ្យបុគ្គលិក កម្មករ ចេញ ចូល ក្នុងទីតាំងរោងចក្រនេះ ជាបណ្ដោះអាសន្ន។ ស្រាវជ្រាវអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងមកធ្វើសំណាក។ ចំពោះបុគ្គលិក កម្មករ កម្មការិនី ក្នុងរោងចក្រ ដែលមានការពាក់ព័ន្ធនៅក្នុងរោងចក្រ ទាំងអស់ ត្រូវតាមដានសុខភាព របស់ខ្លួនជាប្រចាំ និងត្រូវទំនាក់ទំនងជាមួយ…

  • ចិន free វ៉ាក់សាំងជូនប្រទេសកំពុងអភិវឌ្ឍន៍ជាង៨០ហើយ ត្រូវការបន្ទាន់

    ចិន free វ៉ាក់សាំងជូនប្រទេសកំពុងអភិវឌ្ឍន៍ជាង៨០ហើយ ត្រូវការបន្ទាន់

    ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចេញផ្សាយ កាលពីថ្ងៃទី២១ ឧសភា ២០២១ថា ប្រទេសចិនបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ ត្រូវការបន្ទាន់ ជូនប្រទេសកំពុងអភិវឌ្ឍន៍ ដោយគិតថ្លៃចំនួនជាង៨០ប្រទេសហើយ ខណៈដែលចិនក៏បាននាំចេញវ៉ាក់សាំងទៅ៤៣ប្រទេស តាមការកម្មង់ទិញដែរ។ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានមានប្រសាសន៍បែបនេះ អំឡុងកិច្ចប្រជុំកំពូលស្តីពីសុខាភិបាលពិភពលោក តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ឧសភា ២០២១ ម្សិលមិញ៕

  • អាជ្ញាធររាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកជម្ងឺកូវីដ១៩ ចំនួន ២១៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តការណ៍២០កុម្ភះ

    អាជ្ញាធររាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកជម្ងឺកូវីដ១៩ ចំនួន ២១៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តការណ៍២០កុម្ភះ

    អាជ្ញាធររាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកជម្ងឺកូវីដ១៩ ចំនួ២១៥ នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តការណ៍២០កុម្ភះ ៖

  • អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា យ័ន្តការពារអាយុជីវិតដ៍ស័ក្តសិទ្ធបំផុត គឺ ៣កុំ ៣ការពារ

    អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា យ័ន្តការពារអាយុជីវិតដ៍ស័ក្តសិទ្ធបំផុត គឺ ៣កុំ ៣ការពារ

    ភ្នំពេញៈ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្រាប់ប្រជាពលរដ្ឋថា ” យ័ន្តការពារសុខភាពអាយុជីវិតបងប្អូនដ៍ស័ក្តសិទ្ធប៉ផុត គឺត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធានការ ៣កុំ ៣ការពារ បងប្អូនទាំងអស់គ្នានិងជៀសផុតពីជំងឺកូវីដ-១៩ ” ។ ការថ្លែងជាថ្មីក្នុងន័យក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយខ្លួនឯងនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ អញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ លោកអភិបាលខណ្ឌបានថ្លែងបន្តថា សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គឺគ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋ រស់នៅត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។…