-
បុគ្គលិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដាHANDAក្រុងបាត់ដំបងម្នាក់ វិជ្ជមានកូវីដ-19 ក្នុងចំណោមករណីរកឃើញវិជ្ជមានចំនួន៥នាក់និងព្យាបាលជាសះស្បើយចំនួន៣នាក់នៅថ្ងៃទី២០ខែឧសភានេះ

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៥នាក់ (ស្រី០៣នាក់) ថ្មីបន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន០៣នាក់ និងជាពលករវិលត្រឡប់ពីប្រទេសថៃចំនួន០២នាក់ និងបានព្យាបាលឲ្យជាសះស្បើយចំនួន០៣នាក់ក្នុងនោះបុរស០២នាក់ និង កុមារា ០១នាក់។ អ្នកដែលជាសះស្បើយត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។ ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកស្រុកថ្មគោល និងមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19 កន្លងមក។ខេត្តបាត់ដំបងមានអ្នកជម្ងឺកូវីដ-19 សរុបចំនួន១១៥នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៤១នាក់,ស្លាប់១ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរបង្អែកនានា ចំនួន ៧១នាក់។ ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ទៅលើស្ត្រីម្នាក់ឈ្មោះ តែ ដូរីនារីរ័ត្ន អាយុ៤១ឆ្នាំ ជាបុគ្គលិកបំរើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហាន់ដាHANDA.ក្រុង-ខេត្តបាត់ដំបងខាងលើនេះ ត្រូវបានគណៈគ្រប់គ្រងមជ្ឈមណ្ឌល វេជ្ជសាស្ត្រហាន់ដា ក្រុងបាត់ដំបងធ្វើការជូនដំណឹងដាច់ដោយឡែក និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តសំណាកដើម្បីត្រួតពិនិត្យមើលសុខភាព និង ដាក់ខ្លួននៅដាច់ដោយ ឡែកដើម្បីត្រួតពិនិត្យសុខភាព ក្នុងករណីសង្ស័យត្រូវរាយការណ៍ជូនអាជ្ញាធរនិងគ្រូពេទ្យដើម្បីព្យាបាល។…
-
អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការយកសំណាកអាជីវករលក់ដូរ និងអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការយកសំណាកបងប្អូនអាជីវករលក់ដូរនិងអ្នកពាក់ព័ន្ធមួយចំនួន របស់ក្រុមគ្រូពេទ្យជំនាញ នៅផ្សារសំរោងយ៉ោង ដែលស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោជន៍ជាច្រើននាក់ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំ ដល់អជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការជាប់ពាក់ព័ន្ធ មិនថាផ្ទាល់ ឬក៏ប្រយោលនោះទេ គឺត្រូវហៅពួកឲ្យមកធ្វើតេស្តរកជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងតាមដានបន្តទៀត រកអ្នកដែលមានការសង្ស័យ ថាមានជាប់ព័ន្ធជាមួយអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩ ដែលបានរកឃើញ ។ ឯកឧត្តមអភិបាល ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារសំរោងយ៉ោងទាំងអស់ បន្ទាប់ពីការធ្វើតេស្តលើកទី០១រួច សូមឲ្យពួកគាត់ធ្វើការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនុវត្តវិធានចត្តាទ្បីស័កខ្លួនឯងរយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ ៕ដោយ -រ៉ាវុធ
-
សេចក្ដីជូនដំណឹង នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៧២នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

សេចក្ដីជូនដំណឹង នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៧២នាក់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៖
-
សាលាភូមិន្ទរដ្ឋបាល នាំយកអំណោយជាស្បៀងចែកជូនដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរជាងសំណង់ និងអ្នករើសអេតចាយ ១៥០គ្រួសារ តំបន់បឹទខ្ចប់ នៅសង្កាត់ស្ទឹងមានជ័យ១

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលប្រកបរបរជាជាងសំណង់ និងអ្នករើសអេតចាយ ប្រមាណ ៧០គ្រួសារ ដែលស្ថិតនៅក្នុងតំបន់ឋិតខ្ចប់ (តំបន់ក្រហម) នៃសង្កាត់ស្ទឹងមានជ័យ១ លោកនាយកសាលាភូមិន្ទរដ្ឋបាល ដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងនាំយកអំណោយជាស្បៀងចែកជូន ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងកំឡុងការរីករាលដាលនៃជំងឺកូវីដ~១៩ ។ កម្មវិធី នៃគម្រោង «រួមជួយដើម្បីរីករាយទាំងអស់គ្នា ក្នុងពេលកូវីដ-១៩» នៃសាលាភូមិន្ទរដ្ឋបាល ដែលរៀបចំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីគណៈគ្រប់គ្រង ក្រុមប្រឹក្សា សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម ដើម្បីប្រគល់សម្ភារៈមួយចំនួន ជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ និងសង្កាត់ចោមចៅ២ ចំនួន១៥០នាក់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។ ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលសាលាភូមិន្ទរដ្ឋបាល បាននាំយកអំណោយជាស្បៀងចែកជូន ដល់បងប្អូនដែលប្រកបរបរជាជាងសំណង់ និងអ្នករើសអេតចាយ ប្រម៉ាណ៧០គ្រួសារដែល ស្ថិតនៅក្នុងតំបន់ឋិតខ្ចប់ (តំបន់ក្រហម) ក្នុងកំឡុងការរីករាលដាលនៃជំងឺកូវិដ១៩…
-
លោកស្រី ពេជ ចន្ទមុន្នី អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ដែលរៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលាបឋមសិក្សាវត្តមហាមន្ត្រី

-
អ្នកធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេសគ្រូពេទ្យដែលធ្វើការនៅមន្ទីរសម្រាកព្យាបាល និងសម្ភពកណ្ណិកា ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី២០ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅបូមឈាមដើម្បីពិនិត្យនៅទីតាំងមន្ទីរសម្រាកព្យាបាល និងនិងសម្ភព កណ្ណិកា ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២០ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា គ្រូពេទ្យធ្វើការនៅទីតាំងខាងលើនោះ មិនទាន់បានយកសំណាកនៅឡើយនោះទេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេសគ្រូពេទ្យដែលធ្វើការនៅមន្ទីរសម្រាកព្យាបាល និងសម្ភពនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
អាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយរក្សាទុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកករយៈពេលមួយខែ ដើម្បីពង្រីកការចែកចាយវ៉ាក់សាំង (មានវីដេអូ)

អាមេរិក៖ ស្ថិតក្នុងគោលបំណងបង្កើនការចែកចាយវ៉ាក់សាំងនោះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុញ្ញាតឱ្យរក្សាទុកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ភីហ្វាយហ្សឺ-បាយអូអិនធិច នៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពស្ដង់ដារសម្រាប់រយៈពេលមួយខែ ។ទន្ទឹមគ្នា រដ្ឋបាល FDA បានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់មួយនេះ នឹងអាចរក្សាទុកនៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពពី២ដល់៨អង្សាសេ រយៈពេលមួយខែ បើធៀបទៅនឹងការកំណត់កាលពីពេលថ្មីៗនេះបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ។បើតាមអគ្គនាយកមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវជីវសាស្រ្តរបស់រដ្ឋបាល FDA លោក ភីតធើ ម៉ាក ការផ្លាស់ប្តូរនេះ នឹងផ្តល់ការងាយស្រួលដល់តំបន់ដាច់ស្រយាលមួយចំនួននៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃ សម្រាប់ការដឹកជញ្ជូន ក៏ដូចជាការរក្សា និងស្ដុកទុកវ៉ាក់សាំង ៕ ប្រភព៖ CNA
-
នាយករដ្ឋមន្រ្តីអង់គ្លេសជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ទាំងអស់ មានប្រសិទ្ធិភាពអាចការពារវីរុសបំប្លែងខ្លួនទាំងអស់ (មានវីដេអូ)

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា ប្រទេសរបស់លោកជឿជាក់កាន់តែខ្លាំងឡើងថា វ៉ាក់សាំងដែលត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ។នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានគូសបញ្ជាក់ទៅកាន់សភាយ៉ាងដូច្នេះថា យើងបានពិនិត្យមើលទិន្នន័យម្តងហើយម្ដងទៀត ហើយខ្ញុំអាចប្រាប់សភាថា យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីទាំងអស់ ក្នុងនោះរួមទាំងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាផងដែរ ។ការអះអាងខាងលើនេះរបស់លោក បូរីស ចនសុន ត្រូវបានធ្វើឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងចក្រភពអង់គ្លេស អំពីករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ។ បើតាមទិន្នន័យពីក្រសួងសុខាភិបាលអង់គ្លេសនោះ បច្ចុ ប្បន្ននេះមានករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយ នៅក្នុងចក្រភពអង់គ្លេស ៕ ប្រភព៖ Reuters

